ប្រភព៖ straitstimes សប្បាយ
Showing posts with label ព័ត៌មានអន្តរជាតិ. Show all posts
Showing posts with label ព័ត៌មានអន្តរជាតិ. Show all posts
ផ្អែក លើរបាយការណ៍ពិភពលោកប្រចាំឆ្នាំបានរកឃើញថា សិង្ហបុរីជាកន្លែងដ៏ល្អបំផុតដើម្បីក្លាយខ្លួនជាម្ដាយប្រចាំ តំបន់អាស៊ី។ របាយការណ៍របស់ភ្នាក់ងារផ្ដល់ជំនួយដល់កុមារ Save the Children បានចាត់ទុកសិង្ហបុរី ជាប្រទេសដែលមានសុវត្ថិភាពបំផុតសម្រាប់ទារកកើតក្នុងតំបន់អាស៊ី។
របាយការណ៍ The State of the World’s Mother បានប្រៀបធៀបស្ថានភាពរវាងម្ដាយ និងទារកក្នុងប្រទេសចំនួន ១៧៦។ លទ្ធផលបានបង្ហាញថា សិង្ហបុរីជាប់ចំណាត់ថ្នាក់ទី ១៥ ជាប្រទេសល្អបំផុតដើម្បីក្លាយខ្លួនជាម្ដាយ ដោយផ្អែកទៅលើសុខភាពម្ដាយ ស្ថានភាពសេដ្ឋកិច្ច និងការអប់រំរបស់ម្ដាយ សុខភាព និងអាហារបំប៉នរបស់ទារក។
ផ្អែកលើការប្រៀបធៀបខាងលើ សិង្ហបុរីបាននាំមុខប្រទេសជឿនលឿនមួយចំនួនក្នុងតំបន់អាស៊ីដូចជា ជប៉ុន កូរ៉េខាងត្បូង និងម៉ាឡេស៊ី។ ប៉ុន្តែបើមើលជារួម ប្រទេសហ្វាំងឡង់ ជាប់ចំណាត់ថ្នាក់លេខ១។
ការចាត់ចំណាត់ថ្នាក់របស់អង្គការ Save the Children គឺ មើលទៅលើចំនួនទារកដែលស្លាប់នៅថ្ងៃដំបូងក្នុងចំណោមទារក ១០០០ នាក់។ សិង្ហបុរីមានអត្រាទារកដែលស្លាប់នៅថ្ងៃដំបូងត្រឹម ០,៥ នាក់ប៉ុណ្ណោះក្នុងចំណោមទារកដែលកើត ១០០០ នាក់។ បើគិតទូទាំងពិភពលោកវិញ មានទារក ១ លាននាក់ស្លាប់រៀងរាល់ឆ្នាំនៅថ្ងៃដំបូងបន្ទាប់ពីកើតមក។
លោក Mike Novell ប្រធានអង្គការ Save the Children ប្រចាំតំបន់ បាននិយាយថា ”សិង្ហបុរីអាច និងគួរចាត់ទុកជាប្រទេសគំរូដែលប្រទេសដទៃគួរយកតម្រាប់តាម”។ មន្ត្រីដដែល បន្ថែមថា សិង្ហបុរីសម្បូរទៅដោយបុគ្គលិកសុខាភិបាលដែលជំនាញផ្នែកថែរក្សា សុខភាពមុនកំណើត សម្រាល និងក្រោយកំណើត៕
ប្រែសម្រួល៖ Zac
ប្រភព៖ straitstimes សប្បាយ
ប្រភព៖ straitstimes សប្បាយ
អង់គ្លេស៖តាមប្រភពរបស់គេហទំព័រវៀតណាមមួយបានបង្ហាញអោយឃើញពីការភ្ញាក់ផ្អើលពាសពេញ facebook ដោយសារតែនិស្សិតជនជាតិវៀតណាមម្នាក់ ដែលត្រូវបានគេ ស្គាល់ថា ឈ្មោះ H.Tran បានបន្តការសិក្សានៅប្រទេសអង់គ្លេសបង្ហោះរូបអាក្រាតកាយដាក់នៅក្នុង facebook រហូតមកដល់ពេលនេះគ្មាននរណាម្នាក់បានទទួលការបកស្រាយឡើយ៊ឮ។
ប៉ុន្តែមានមតិមួយចំនួនធំ បានធ្វើការមិនពេញចិត្តចំពោះ រឿងនេះជាខ្លាំង ពួកគេបាននិយាយថា គឺជាប្រព័ន្ធទំនាក់ទំនងសង្គមដែលមានអត្ថប្រយោជន៍ជាច្រើន ដូច្នេះ សូមអ្នកលេងទាំងអស់កុំចាត់ទុកវាជាគេហទំព័រសំរាប់បង្ហោះរូបអាសអាភាសឡើយ។
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ឥណ្ឌា ៖ មនុស្សចំនួន២នាក់បានបាត់បង់ជីវិតនិងមនុស្សចំនួន១៦នាក់ផ្សេង ទៀត បានរងរបួស នៅពេលដែលពិតាននៃដំបូលអាគារមន្ទីរពេទ្យមួយ នៅក្នុងប្រទេសឥណ្ឌាបានបាក់ធ្លាក់ ដោយសារតែខ្យល់បក់បោកខ្លាំង នៅមុនពេល មានភ្លៀងធ្លាក់។
ក្រុម អ្នកសង្គ្រោះបានវាយបំបែកផ្ទាំងថ្មពិតានធំៗនិងបានជីកកាយក្នុង គំនរថ្មបាក់បែក ដើម្បីរកក្រុមជនរងគ្រោះ បន្ទាប់ពីពិតាននៃដំបូលមន្ទីរពេទ្យកាស្ទើបា ហ្កាំឌី“Kasturba Gandhi ” នៅក្នុងទីក្រុង បូផាល់ (Bhopal) នៅក្នុងភាគកណ្តាលនៃប្រទេសនេះ។
លោក នីគុន ស្រ៊ីវ៉ាស្តាវ៉ា (Nikunj Shrivastava) ប្រធាន រដ្ឋបាលក្នុងសង្កាត់ទី ក្រុងនេះ បាននិយាយថា សាកសពមនុស្សចំនួន ២នាក់នេះ ត្រូវបានរកឃើញនិងបានទាញចេញពីគំនរថ្មបាក់បែកនៃមន្ទីរពេទ្យនេះ ហើយក្រុមជួយសង្រ្គោះ កំពុងតែប្រឹងប្រែងគាស់កកាយគំនរបាក់បែកជាបន្តទៀត ដើម្បីរកជនរងគ្រោះ ជាបន្តទៀត៕ប្រភពពីកម្ពុជាថ្មី
ជិន សារីម
ឆេក ៖ អគារមួយកន្លែងនៅភាគកណ្តាលទីក្រុងប្រាក (Praque) នៃ សាធារណរដ្ឋឆេកបានរងការផ្ទុះយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃច័ន្ទ ម្សិលម៉ិញ បណ្តាលឲ្យមនុស្សជាង ៥០ នាក់ រងរបួស តែមិនមានសេចក្តីរាយការណ៍ស្តីពីអ្នកបាត់បង់ជីវិតនោះទេ។
សេចក្តី រាយការណ៍ ឲ្យដឹងថា អគារធំមួយនេះមានទាំងការិយាល័យសមាគមដឹកជញ្ជូនអាកាសអន្តរជាតិ ត្រូវគេជឿថា ការផ្ទុះនេះបណ្តាលមកពីឧស្ម័ន នៅតាមទីកន្លែងនានា ក្នុងអគារ។
ជាមួយ នេះនៅមានមនុស្សរាប់សិបនាក់ផ្សេងទៀត កំពុងជាប់ក្នុងអគារបន្ទាប់ពីពេលផ្ទុះនេះ ចំណែកកងកម្លាំងសង្គ្រោះបានប្រឹងប្រែងជម្លៀសមនុស្សទាំងឡាយចេញពី អគារផ្សេងៗ ដែលនៅក្បែរអគារកើតហេតុនោះការពារកើតមានបញ្ហាណាមួយបង្កឲ្យមាន គ្រោះថ្នាក់។
អាជ្ញាធរក្នុងតំបន់ឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្សចំនួន ១៥ នាក់ បន្តជាប់នៅក្នុងអគារផ្ទុះនោះ៕ប្រភពពីកម្ពុជាថ្មី
វង្ស រិទ្ធី
បុរសវ័យ ៩៣ឆ្នាំម្នាក់ត្រូវបញ្ជូនទៅតុលាការថៃ កាលពីម្សិលមិញ ដោយជាប់ចោទពីបទចាប់រំលោភក្មេងស្រីថៃ ៤នាក់បងប្អូន ពេលកំពុងរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ តុលាការបានចោទប្រកាន់ជនជាប់ចោទរូបនេះ ថា បានរំលោភក្មេងស្រីអាយុចន្លោះពី ៥ ដល់ ១៥ឆ្នាំ អំឡុងឆ្នាំ២០១០ កន្លងទៅ។
ប្រភពព័ត៌មានបានរាយការណ៍ ថា ជនជាប់ចោទធ្លាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសដល់ក្មេងៗ និងតែងតែហៅក្មេងស្រីៗឲ្យទៅលេងផ្ទះរបស់ខ្លួនដោយសន្យាថា នឹងឲ្យលុយ និងនំញ៉ាំ។ ប៉ុន្តែក្មេងស្រីទាំងនោះ បានប្រាប់ឪពុកម្ដាយរបស់ពួកគេថា បុរសជាគ្រូបង្រៀនល្មោភកាមនោះបានរំលោភពួកនាង ហើយឪពុកម្ដាយរបស់ក្មេងស្រីរងគ្រោះក៏បានរាយការណ៍រឿងនេះទៅប៉ូលិស ក្នុងខេត្តឈៀងម៉ៃ។

ប្រែសម្រួល៖ សរ សុគន្ធី
ប្រភព៖ dailymail សប្បាយ
បុរសវ័យ ៩៣ ឆ្នាំពេលបញ្ជូនចូលតុលាការ
បន្ទាប់ ពីប៉ូលិសចាប់ខ្លួន និងបានបង់ប្រាក់ធានាលើករណីសង្ស័យរឿងរំលោភនេះ ជនជាប់ចោទឈ្មោះ Karl Joseph Kraus មានគម្រោងរត់គេចខ្លួនទៅប្រទេសភូមា។ លោកក៏ធ្លាប់ត្រូវអាជ្ញាធរប្រទេសភូមា បណ្ដេញចេញដោយសារទិដ្ឋាការអស់សុពលភាពដែរ។ប្រភពព័ត៌មានបានរាយការណ៍ ថា ជនជាប់ចោទធ្លាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសដល់ក្មេងៗ និងតែងតែហៅក្មេងស្រីៗឲ្យទៅលេងផ្ទះរបស់ខ្លួនដោយសន្យាថា នឹងឲ្យលុយ និងនំញ៉ាំ។ ប៉ុន្តែក្មេងស្រីទាំងនោះ បានប្រាប់ឪពុកម្ដាយរបស់ពួកគេថា បុរសជាគ្រូបង្រៀនល្មោភកាមនោះបានរំលោភពួកនាង ហើយឪពុកម្ដាយរបស់ក្មេងស្រីរងគ្រោះក៏បានរាយការណ៍រឿងនេះទៅប៉ូលិស ក្នុងខេត្តឈៀងម៉ៃ។
ជនជាប់ចោទ Karl Joseph Kraus ត្រូវប៉ូលិសចាប់ខ្លួនកាលពីបីឆ្នាំមុន
មន្ត្រី ជំនាញបានឲ្យដឹងថា គេបានរកឃើញរូបភាពអាសអាភាសរបស់កុមារជាង១០០ សន្លឹក ក្នុងកុំព្យូទ័ររបស់បុរសនោះ ដែលភាគច្រើនជនជាប់ចោទបានផ្ញើតាមសារអេឡិចត្រូនិកទៅក្រៅប្រទេស ថៃទៀតផង៕ប្រែសម្រួល៖ សរ សុគន្ធី
ប្រភព៖ dailymail សប្បាយ
នារីវ័យក្មេង សាច់សខ្ចី ពីរនាក់ជាមិត្តភក្ដិនឹងគ្នា ដែលមាន ឈ្មោះថា Pe.S និង Be.T បានត្រូវ អោយដឹងថា ជាជនជាតិវៀតណាមនោះ ពួកនាងទាំងពីរ បានបង្ហោះរូបភាព ស្រាត និង ស្លៀកតែខោអាវក្នុង ខ្លីស្ដើងកំប៉ិត ចូលក្នុង ប្រពន្ធ័ផ្សព្វផ្សាយ ហ្វេសប៊ុក របស់នាងម្នាក់ៗ។
ក្នុងរូបភាពទាំងនោះ ស្រីស្អាតទាំងពីរ បានថត ដោយបញ្ចេញ កាយវិការ យ៉ាងសិចស៊ី ដោយ ធ្វើមុខ ធ្វើមាត់ លានអណ្ដាត ចេញ គួរអោយព្រឺខ្លួន។ មិនតែប៉ុណ្ណោះ គ្រាន់តែ ពួកនាង បង្ហោះរូបថតនេះភ្លាម ពួកនាងបានទទួល ការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់ អ្នកដែលបានឃើញ នូវរូបថតសិចស៊ីទាំងនេះ។ បុរសម្នាក់ ក្នុងចំណោមអ្នករិះគន់ទាំងនោះ បាននិយាយថា ការថតរូបបែបនេះ គឺហួសនូវអ្វីដែល នារីទាំងឡាយអាចធ្វើបាន ទោះបីជាពួកនាងមាន ដងខ្លួនស្អាត សិចស៊ីយ៉ាងណាក៏ដោយ តែ មិនគួរណាមកបង្ហាញ ជាសាធារណៈបែបនេះឡើយ។
តើប្រិយមិត្តយល់យ៉ាងណាចំពោះបញ្ហាបង្ហោះរូបស្រាតសិចស៊ី បែបនេះ?

ប្រភព ខ្មែរឡូត

ស្ត្រី ជនជាតិអង់គ្លេសម្នាក់បានបង្ខំកូនស្រីចិញ្ចឹមរបស់ខ្លួនឲ្យ ពពោះតាមរយៈការចាក់បញ្ចូលមេជីវិតដើម្បីបង្កកំណើតឲ្យ ក្រោយពីស្ត្រីម្នាក់នោះ ត្រូវគេហាមឃាត់មិនឲ្យសុំកូនមកចិញ្ចឹមបន្តទៀតបាន។
គេ ជឿថា កូនស្រីដែលនៅក្រមុំព្រហ្មចារីម្នាក់នោះបានរលូតកូនតាំងពី អាយុ១៤ឆ្នាំ ប៉ុន្តែនៅតែបន្តមានកូននៅអាយុ១៦ឆ្នាំ តាមរយៈការចាក់មេជីវិត (Sperm) ដែលម្ដាយចិញ្ចឹមរបស់នាង បានទិញតាមប្រព័ន្ធអ៊ីនធឺណិត។
ម្ដាយចិញ្ចឹមដែលធ្វើសកម្មភាពមិនគួរគប្បីខាងលើ បច្ចុប្បន្នត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ បន្ទាប់ពីបានសារភាពពីទង្វើព្រៃផ្សៃចំពោះក្មេងស្រីរងគ្រោះ។
នេះគ្រាន់ជារូបតំណាងប៉ុណ្ណោះ
ស្ត្រី ជាប់ចោទ បានសុំកូនយកមកចិញ្ចឹមចំនួន៣នាក់ហើយពីប្រទេសដទៃ (ពីរនាក់នៅពេលដែលគាត់បានរៀបការរួច និងម្នាក់ទៀតក្រោយលែងលះគ្នាជាមួយប្ដី)។ ស្រីជាប់ចោទ បានសម្រេចចិត្តមិនបង្កើតកូនដោយខ្លួនឯងទេ ព្រោះតែបញ្ហាសុខភាព និងមានជំងឺមិនអាចមានកូនបាន។
ស្រីរងគ្រោះដែលជាកូនចិញ្ចឹម បានចាប់ផ្ដើមមានផ្ទៃពោះតាមសំណើរបស់ម្ដាយចិញ្ចឹម ដោយបានចាក់បញ្ចូលមេជីវិត ក្នុងគោលបំណងបង្កើតកូនទី៤ឲ្យស្រីជាប់ចោទ។
តាមសម្ដីចៅក្រមបានឲ្យដឹងថា ការបង្កកំណើតលក្ខណៈសិប្បនិម្មិតនេះ ត្រៀមធ្វើនៅពេលដែលក្មេងស្រីរូបនោះមានអាយុ ១៣ឆ្នាំ និងចាប់ផ្ដើមធ្វើពេលដែលនាងអាយុ១៤ឆ្នាំ និងបញ្ចប់នៅពេលដែលនាងមានផ្ទៃពោះនៅអាយុ១៦ឆ្នាំ។
រឿងអាស្រូវនេះ បានផ្ទុះឡើងនៅពេលដែលក្មេងស្រីរងគ្រោះបានឆ្លងទន្លេ។ មុននោះ គេសង្កេតឃើញក្មេងស្រី ហាក់មានការស្ទាក់ស្ទើរក្នុងការប្រគល់ទារកនោះទៅឲ្យម្ដាយចិញ្ចឹម របស់នាង។ ម្ដាយចិញ្ចឹមរូបនោះបាននិយាយថា គាត់ធ្វើបែបនេះដោយសារគាត់ជាមនុស្សដែលស្រលាញ់ក្មេង ហើយក៏គ្មានវិធីណាល្អជាងវិធីមួយនេះដែរ។
ក្នុង រយៈពេលត្រឹមតែ២ឆ្នាំ ក្មេងស្រីរងគ្រោះត្រូវចាក់បញ្ចូលមេជីវិតដែលម្ដាយចិញ្ចឹម របស់នាងបានរៀបចំឲ្យតាមសឺរ៉ាំងចាក់ថ្នាំដល់ចំនួន៧ដង។
ទោះ បីមានការភ័យខ្លាច និងមិនពេញចិត្តចំពោះការបង្ខំរបស់ម្ដាយ ក្មេងស្រីរងគ្រោះបានរៀបរាប់ថា នាងធ្វើបែបនេះដោយសារនាងស្រលាញ់ម្ដាយចិញ្ចឹមរបស់នាង ហើយនាងគ្មានភាពក្លាហានក្នុងការប្រកែកជាមួយម្ដាយរបស់នាងឡើយ។
ទោះជាយ៉ាងណា ប្រភពមិនបញ្ជាក់ពីអត្តសញ្ញាណស្ត្រីជាម្ដាយខាងលើនោះទេ៕
ប្រែសម្រួល៖ សរ សុគន្ធី
ប្រភព៖សប្បាយ
ប្រភព៖សប្បាយ
យ៉ាងហោចណាស់មានមនុស្ស ៥នាក់ស្លាប់ និង ៤៥នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បាក់ស្ពានមួយក្នុងសង្កាត់ Tha Rua ខេត្តអយុធ្យា ប្រទេសថៃ កាលពីល្ងាចម្សិលមិញ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រហែល ៦ល្ងាច នៅពេលអ្នកដំណើរជាច្រើននាក់បានដើរ និងជិះយានយន្តឆ្លងកាត់ស្ពាន។
តាមការរាយការណ៍ ស្ពានដែលបាក់ គឺកសាងតាំងពី ៣១ឆ្នាំមុន ហើយទ្រុឌទ្រោមកន្លែងខ្លះទៀតផង។
មូលហេតុ ដែលបណ្ដាលឲ្យមានករណីនេះកើតឡើង ដោយសារខ្សែកាបដែលទ្រស្ពាននោះដាច់ ទើបបណ្ដាលឲ្យបាក់ផ្នែកកណ្ដាល និងធ្លាក់ទៅក្នុងទន្លេ។ ប្រភពដដែលបានបន្តទៀតថា ស្ពាននេះ បានសាងសង់ក្នុងឆ្នាំ១៩៨២ ដោយមានប្រវែង១២ម៉ែត្រ និងទទឹង ៤ម៉ែត្រ។
ស្ពានមួយខ្សែ នេះ ទើបជួសជុលកាលពីឆ្នាំមុន។ ចំពោះអ្នករបួសទាំង ៤៥នាក់ ត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ Tha Rua ដែលក្នុងនោះមាន២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារត្រូវកម្ទេចដែលធ្លាក់ពីស្ពាននោះសង្កត់លើ៕
ប្រែសម្រួល៖ សរ សុគន្ធី
ប្រភព៖ bangkokpost សប្បាយ

វៀតណាម ៖ មានក្មេងស្រីៗជាច្រើននៅប្រទេសវៀតណាម បានលង់ខ្លួនជាមួយនឹងសង្សាររបស់ខ្លួន រហូតអ្នក ខ្លះហ៊ានថតវិដេអូ ដែល ពួកគេរួមភេទជាមួយគ្នា ដើម្បីបង្ហាញពីភាពទុកចិត្ត និងបង្កើតអនុស្សារីយ៍ជាមួយគ្នា ទៀតផង។
គូស្នេហ៍វ័យក្មេងមួយគូ បានផតវិដេអូដែលពួកគេបានរួមភេទជាមួយគ្នា ដោយខាងស្រីកំពុងតែប្រឡងធ្វើជាគ្រូបង្រៀន។ មិនបានប៉ុន្មាន ពួកគេបានបែកគ្នា ហើយប្រុសម្នាក់នោះបានយកវិដេអូនោះលក់តាម Facebook ដោយយក Account ផ្ទាល់ខ្លួន Post ថែមទៀត ផង។ ពេលដែលនារីដែលជាអតីតសង្សារចាស់ បានឃើញវិដេអូនោះ នាងពិតជាអាម៉ាស់មុខខ្លាំងណាស់ ហើយក៍បានសំរេចចិត្តដាក់ ពាក្យបណ្តឹងទៅលើ Huyen ដែលជាសង្សារចាស់របស់គេ។
ដោយយោងទៅតាមព័ត៌មានបានអោយដឹងថា ក្នុង Account Facebook របស់ Huyen មានរូបអាក្រាតរបស់នាងចំនួន ៧ សន្លឹក និងវិដេអូ (មិនពេញ) ចំនួន១។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរួច ប៉ូលីសក៍បានឃាត់ខ្លួន Huyen ដើម្បីយកមកសួរចម្លើយ និង បញ្ចូនទៅតុលាការ៕

សេអ៊ូល៖ កម្មកររោចក្រ ជនជាតិកូរ៉េខាងត្បូង ចាប់ផ្តើមចាកចេញ ពីរោងចក្រ គែសុង ហើយ នាថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៣កន្លងទៅនេះ។ នេះបើយោងតាមការផ្សាយ របស់ភ្នាក់ងារសារព័ត៌មាន ក្នុងស្រុក។
ទីភ្នាក់ងាសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣នេះបានឲ្យដឹងថា កម្មកររោងចក្រ គែសុងប្រមាណ១២៦នាក់ ក្នុងនោះរួមមានជនជាតិចិនម្នាក់ បានចាប់ផ្តើមចាកចេញ ពីរោងចក្រ។ ដោយឡែក កម្មករដែលនៅសេសសល់ ចំនួន៥០នាក់ផ្សេងទៀត គ្រោងនឹងចាកចេញ ពីរោងចក្រនាថ្ងៃចន្ទ សប្តាហ៍ ក្រោយនេះ។
រដ្ឋមន្ត្រីកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៣កន្លងទៅនេះ បានកំណត់នូវកាល បរិច្ឆេទក្នុងការដាក់សំណើរទាក់ទងនឹងរោងចក្រ គែសុង ទៅកាន់ប្រទេស កូរ៉េខាងជើង។ ទោះបីជាយ៉ាងនេះក្តី ប្រទេស កូរ៉េខាងជើង បែរជាច្រានចោលនូវសំណើររបស់រដ្ឋាភិបាល សេអ៊ូល នៅក្នុងរយៈពេលមួយថ្ងៃបន្ទាប់។
គួរបញ្ជាក់ថា ការចាកចេញពីក្នុងរោចក្រក្នុងទ្រង់ទ្រាយធំបែបនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេល មួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាល កូរ៉េខាងត្បូង បានប្រកាសពីការដកនូវកម្លាំងកម្មកររបស់ខ្លួនចេញពីរោងចក្រ គែសុង៕ ប្រែសម្រួលៈ ដើមអម្ពិល

អ៊ីស្លាមម៉ាបាត៖ សារព័ត៌មានក្នុងស្រុក និងប៉ូលីសបាននិយាយថា យ៉ាងហោចណាស់ មានមនុស្សចំនួន ១១នាក់ ក្នុងនោះមានក្មេងម្នាក់ផងដែរ បានស្លាប់ និង៤០នាក់ទៀត រងរបួស ក្នុងការបំផ្ទុះគ្រាប់បែក កាលពីរាត្រីថ្ងៃសុក្រ ទី២៦ ខែមេសា នៅក្នុងការជួបជុំ ខាងនយោបាយមួយ ក្នុងទីក្រុង កំពង់ផែ ភាគខាងត្បូងប្រទេស ប៉ាគីស្ថាន។
យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៣ ដោយផ្អែកតាមការផ្សាយថា «ការបំផ្ទុះគ្រាប់បែកនោះ បានកើតឡើងនៅជិតកាច់ជ្រុងនៃ ព្រឹត្តិការណ៍ជួបជុំគណបក្សនយោបាយមួយ គឺគណបក្ស ជាតិអាវ៉ាមី (ANP) ឬគណបក្សជាតិរបស់ប្រជាជន នៅតំបន់ ម៉ូមីនណាបាត ទីក្រុង ការ៉ាជី បណ្តាលឲ្យប្រជាជនចំនួន ០៦នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈ៤៥នាក់ទៀតរងរបួស ក្នុងនោះមានក្មេង ០៦នាក់។
បន្ទាប់ពីហេតុការណ៍នោះកើតឡើង ប៉ូលីស និងកងកម្លំាងសន្តិសុខ និងក្រុមសង្គ្រោះ បានប្រញាប់ប្រញាល ទៅកន្លែងកើតហេតុ និងបញ្ជូនអ្នករងរបួស និងអ្នកស្លាប់ ទៅកាន់មន្ទីរពេទ្យ អាប់បាស៊ី សាហ៊ីដ និងមន្ទីរពេទ្យស៊ីវិល ក្នុងទីក្រុង ដែលជាកន្លែងដែល ជនរងគ្រោះ០៥នាក់ទៀត បានស្លាប់។
ប្រភពពីមន្ទីរពេទ្យបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៥នាក់ ស្ថិតក្នុងអាការៈធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូន ទៅបន្ទប់ថែរក្សាល្អិតល្អន់ ដើម្បីព្យាបាល។
ស្នងការប៉ូលីសទីក្រុង ការ៉ាជី លោក អាហ្សាដ បានប្រាប់អ្នកសារព័ត៌មានថា គោលដៅនៃការបំផ្ទុះនេះ គឺសំដៅទៅមេដឹកនាំរបស់គណបក្ស ANP លោក បាសៀ ចេន ដែលបានបង្ហាញខ្លួន ក្នុងការជួបជុំការងារ គណបក្សនយោបាយ សម្រាប់យុទ្ធនាការណ៍ បោះឆ្នោតរបស់លោក ប៉ុន្តែសំណាងល្អលោក មិនបានរងរបួស ក្នុងការវាយប្រហារនោះទេ។
យោងតាមមន្ត្រីប៉ូលីស សេចក្តីរាយការណ៍ដំបូង បានឲ្យដឹងថា គ្រាប់បែកត្រូវបានគេដាក់ នៅក្នុងរថយន្តមួយគ្រឿង ហើយត្រូវបានគេចុចបំផ្ទុះ ដោយតេឡេបញ្ជាពីចម្ងាយ៕ប្រែសម្រួល៖ ដើមអម្ពិល

អគ្គិភ័យនេះបានឆេះសន្ធោសន្ធៅ យប់មិញ ក្នុងមន្ទីរពេទ្យវិកលចរិតនៃទីប្រជុំជន ជាក្រុងរណបមួយរបស់រដ្ឋធានីម៉ូស្គូ។ វាបានផ្តាច់ជីវិតមនុស្សអស់៣៨នាក់ ពីក្នុងនោះ អ្នកជម្ងឺផ្ទាល់គឺ៣៦នាក់ និង២នាក់ទៀតជាគ្រូពេទ្យរបស់គេ។ លោកប្រធានាធិបតីពូទីន តាំងពី ព្រឹកមិញទៅហើយ បានផ្ទុកផ្តាក់ឲ្យធ្វើការស៊ើបអង្កេតយ៉ាងដិតដល់បំផុត អំពីមូលហេតុនៃសោកនាដកម្មគួរឲ្យរន្ធត់នេះ។
សាក្សីម្នាក់ប្រាប់ថា បុរសម្នាក់អាយុ២៦ឆ្នាំ ដែលត្រូវគេដឹកទៅព្យាបាលក្នុងពេទ្យឆ្កួតនោះ ជាអ្នកលួចដុត
អគ្គិភ័យបានឆាបឆេះនៅម៉ោង២ រំលងអធ្រាត្រ ឆ្លងចូលថ្ងៃ២៦មេសានេះ។ វាត្រូវពន្លត់ឲ្យរលត់ទៅ គឺលុះនៅម៉ោង ៤និង៤៨នាទី ជិតភ្លឺទៅហើយ។ អគារជាមន្ទីរពេទ្យដែលលេបត្របាក់ដោយអណ្តាតភ្លើង មានតែមួយជាន់ប៉ុណ្ណោះ។ ផ្ទៃក្រឡាដែលឆេះ សរុបទៅគឺ៤២០ ម៉ែត្រការ៉េ។
អគារនេះស្ថិតនៅទីប្រជុំជនឈ្មោះ Ramenskoy នៅចម្ងាយ៤៥គ.ម.ពាយព្យពីរដ្ឋធានីម៉ូស្គូ។
សម្រាប់ជាការយល់ដឹង ក្រុងរណបបែបនេះ ស្ថិតនៅក្នុងដែនដីជុំវិញរដ្ឋធានីម៉ូស្គូ ជាដែនដីនៃខេត្តក្រោមឈ្មោះថា “ខេត្តម៉ូស្គូ” មានអភិបាលខេត្តរបស់ខ្លួនផ្ទាល់។ អភិបាលខេត្តនេះ លោក Andrei Vorobiev បានប្រកាសយកថ្ងៃសៅរ៍ស្អែកជាទិវាកាន់មរណទុក្ខ រំលឹកដល់វិញ្ញាណក្ខន្ធអ្នកស្រុកដែលអភ័ព្វស្លាប់ទៅនោះ និងប្រកាសផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារអ្នកស្លាប់ម្នាក់ៗ គឺ៥០ម៉ឺនរូប្ល រឺប្រមាណ ១ម៉ឺន៦ពាន់ដុល្លារអាមេរិក។
រីឯអ្នកធ្លាក់ខ្លួនស្លាប់ទៅ គឺ៣៦នាក់ ជាអ្នកជម្ងឺ ហើយ២នាក់ជាគ្រូពេទ្យព្យាបាលគេ។
មានជីវិតថ្លៃនៅរស់ គឺអ្នកជម្ងឺ២នាក់ និងស្ត្រីគិលានុបដ្ឋាយិកាម្នាក់ ដែលជាអ្នកសង្គ្រោះគេ។
ស្លាប់ច្រើនយ៉ាងនេះ តាមយោបល់សមត្ថកិច្ច គឺមកពីពេលអគ្គិភ័យឆាបឆេះ អ្នកជម្ងឺកំពុងដេកលង់លក់ ក្រោយពីគេបានផឹកថ្នាំសណ្តំសរសៃប្រសាទគេ និងមកពីបង្អួចអគារនោះ សុទ្ធតែបាំងទៅដោយចម្រឹងដែក ការពារកុំឲ្យពួកអ្នកជម្ងឺមានខួរក្បាលដើរមិនស្រួល អាចចេញទៅក្រៅឡើយ។ បើនិយាយពីឡានទឹកលត់ភ្លើងនោះ វាបានបើកទៅដល់កន្លែងអាសន្នអន់ក្រ លុះ១ម៉ោងក្រោយមក។
គណៈកម្មាធិការខាងស៊ើបអង្កេតបានលើកឡើងមូលហេតុ៣នៃអគ្គិភ័យនោះ គឺ៖
ទី១- អាចមកពីការធ្វេសប្រហែស បែបយ៉ាងភ្លេចពន្លត់កន្ទុយបារី ដែលជក់នៅសល់។
ទី២-ប្រហែលមកពីខ្សែនាំចរន្តអគ្គិសនីក្នុងអគារនោះ ស្ថិតក្នុងសភាពខូចទៅហើយ បណ្តាលឲ្យវាឆ្លងភ្លើង ខ្ទាតចេញជាផ្កាភ្លើង ដែលជាដើមហេតុនៃអគ្គិភ័យ ដ្បិតក្នុងអគារនោះ ទាំងក្តារក្រាល ទាំងពិដាន គឺសុទ្ធតែធ្វើពីឈើ។
ទី៣-គឺការលួចដុតឲ្យឆេះដោយចេតនា។ តឹកតាងបែបនេះ បង្ហាញដោយសាក្សីម្នាក់ដែលថា ការលួចដុតបែបនេះប្រព្រឹត្តិដោយបុរសម្នាក់អាយុ២៦ឆ្នាំ ដែលត្រូវគេដឹកទៅព្យាបាលក្នុងពេទ្យឆ្កួតនោះទាំងបង្ខំ។ គាត់បានលួចដុតឲ្យឆេះទៅ កៅអីទម្រេទ នៅក្នុងសាលសម្រាប់ពួកអ្នកជម្ងឺអង្គុយមើលទូរទស្សន៍៕ប្រភពពី (RFI)
រីយូ ឌឺ ចេនេរ៉ូ៖ អាជ្ញាធរក្នុងតំបន់ បាននិយាយថា កាលពីថ្ងៃសុក្រ ទី២៦ ខែមេសា យន្តហោះខ្នាតតូចមួយគ្រឿង បានធ្លាក់នៅទីក្រុង បេឡេម ភាគខាងជើង ប្រទេសប្រេស៊ីល បណ្តាលឲ្យអ្នកដំណើរម្នាក់ស្លាប់ និង០៧នាក់ទៀត រងរបួស។
យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៣ថា យន្តហោះដែលធ្លាក់នោះ ជាប្រភេទយន្តហោះ ម៉ាស៊ីនមួយ គំរូ សេណា ២១០L ធ្វើដំណើរពីទីក្រុង ឆាវិស កោះ ម៉ារ៉ាចូ ទៅទីក្រុង បេឡេម រដ្ឋ ប៉ារ៉ា ហើយបានធ្លាក់នៅផ្លូវមួយ កណ្តាលក្រុង នៅពេលយន្តហោះនោះ រៀបចំចុះចត នៅអាកាសយាន្តដា្ឋន ប្រីហ្គាដេរ៉ូ ប្រូតាស៊ីអូ ក្នុងទីក្រុង បេឡេម។
អាជ្ញាធរបាននិយាយថា នៅក្នុងឧប្បតិហេតុធ្លាក់នោះ បណ្តាលឲ្យផ្នែកខាងឆ្វេង នៃយន្តហោះ ខូចខាតទំាងស្រុង បង្កឲ្យរងរបួសអ្នកដំណើរទំាងអស់ ០៨នាក់ រួមទំាងអ្នកបើកយន្តហោះម្នាក់ផងដែរ និងត្រូវបានគេបញ្ជូនទៅកាន់ មន្ទីរពេទ្យនៅដែលនៅជិតនោះ ប៉ុន្តែជាអកុសលអ្នកដំណើរម្នាក់ជាស្រ្តី អាយុ ២០ឆ្នាំ ក្នុងចំណោម ០៨នាក់នោះ បានស្លាប់ពេលបញ្ជូន មកដល់មន្ទីរពេទ្យ។
អាជ្ញាធរបានបន្តថា ឧប្បតិហេតុបណ្តាលឲ្យ យន្តហោះនេះធ្លាក់ គឺកំពុងស្ថិតក្រោមការ ស៊ើបអង្កេតនៅឡើយ៕ ប្រែសម្រួល៖ ដើមអម្ពិល

ការបាត់បង់លោក Nicholas Allegra (Comex) របស់ក្រុមហ៊ុន Apple អាចប្រហែលជា ចំណេញចំពោះ Google ព្រោះថា នៅពេលនេះ Comex បានចូលធ្វើការនៅក្នុងក្រុមហ៊ុន Google។ Comex ជា Hacker វ័យ ២០ឆ្នាំដ៏ល្បីមួយរូបដែល បានបង្កើតកម្មវិធី JailbreakMe សម្រាប់ Jailbreak នូវប្រព័ន្ធដំណើរការ iOS របស់ Apple ប៉ុន្តែក្រោយមកត្រូវ បានក្រុមហ៊ុន Apple យកទៅធ្វើការ តែក៏ត្រូវឈប់ពីក្រុមហ៊ុន Apple វិញ។
ថ្មីៗនេះ យោងតាមគណនី Twitter របស់លោក បានឲ្យដឹងថា លោកបានចូលធ្វើការ នៅក្នុងក្រុមហ៊ុន Google ប្រហែលជា ២ទៅ៣ សប្ដាហ៍រួចទៅហើយ ប៉ុន្តែលោកមិនទាន់ក្លាយ ជាបុគ្គលិកពេញសិទ្ធិ នោះទេគឺជាអ្នកហាត់ការ។
លោក Comex មិនបានប្រាប់ពីតួនាទីនឹង តំណាងនៅក្នុងក្រុមហ៊ុន Google នោះទេ ប៉ុន្តែបើតាមប្រភព ដែលមានទំនាក់ទំនងល្អ នឹងលោកគឺបាននិយាយថា លោកចូលក្នុងក្រុមហ៊ុន Android។
គួរបញ្ជាក់ផងដែរថា នៅពេលដែលលោកលាឈប់ពី Apple នោះបាននិយាយថា គាត់ មិនមែនត្រូវបាន Apple បណ្តេញចេញនោះទេ ប៉ុន្តែដោយសារតែ គាត់ភ្លេចឆ្លើយតប អ៊ីម៉ែលមួយដែលស្នើរឲ្យគាត់ បន្តការងារ ជាអ្នកហាត់ការពីចម្ងាយ ដែលផ្ញើមកពី Apple។ គាត់ បាននិយាយថា គាត់មិនសប្បាយចិត្ត នឹងអ្វីដែលបានកើតឡើងនោះ៕ប្រែសម្រូល៖Looking TODAY

ប្រភពពីគេហទំព័រ weirdasianews បានផ្សាយថា ព្រឹត្តិការណ៍មួយនៅក្នុង ប្រទេសចិន គឺអ្នកដែលរស់នៅគ្មាន ទិសដៅច្បាស់លាស់ ត្រូវបានអាជ្ញាធរឲ្យ ស្នាក់នៅក្នុងទ្រុងដូចសត្វ ដែលនេះត្រូវបានចាត់ទុកថាជា ការការពារសុវត្ថិភាពដល់អ្នកដំណើរ។ ប៉ុន្តែបញ្ហាសន្តិសុខនេះ វាជាការព្រួយបារម្ភដ៏ធំ ដែលក្រុមសិទ្ធិមនុស្សចាត់ទុកថា អ្នកសុំទាន អ្នកពនេចរ ត្រូវបានគេចាត់ទុកដូចសត្វដែលឲ្យរស់នៅក្នុងទ្រុងដូច្នេះ។
ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ សាសនាមួយ ដែលបានប្រារព្ធឡើងនៅខេត្ត Nanchang, Jiangxi មន្ត្រីមូលដ្ឋានបានធ្វើការប្រមូលជនទាំងនោះ ដាក់នៅក្នុងទ្រុង។ ការធ្វើដូចនេះដើម្បីធានាសុវត្ថិភាព និងចៀសវាងការរំខាន ណាមួយដល់អ្នកទេសចរ និងប្រជាជនក្នុងតំបន់ពីសំណាក់ជនទាំងអស់នេះ៕ ដោយ
Lookingtoday
Lookingtoday
ផ្លែឪឡឹក គឺជាផ្លែឈើមួយប្រភេទ ដែលជនជាតិជប៉ុននិយម ទទួលទានផងដែរ ហើយផ្លែឈើប្រភេទនេះ ត្រូវបានគេបង្ហាញ នៅក្នុងពិធីផ្សេងៗ ដូចជា ពិធីបុណ្យនៃក្តីស្រលាញ់ជាដើម។ ការជូនផ្លែឪឡឹកសម្រាប់ឲ្យពិសា នៅក្នុងថ្ងៃនេះជាមួយ រូបរាងដ៏ស្រស់ស្អាតរបស់វា គឺដូចជាការបង្ហាញ នូវអារម្មណ៍ ស្រលាញ់ទៅដល់អ្នក ដែលយើងចង់ឲ្យគេដឹង។ កសិករម្នាក់ និងប្រពន្ធរបស់គាត់នៅក្នុងតំបន់ Kumamoto ប្រទេសជប៉ុន បាន ប្រកបរបរ ដាំផ្លែឪឡឹក នៅក្នុងកសិដ្ឋានមួយ ដោយដាំដុះឪឡឹកឲ្យចេញ ជារូបរាងបេះដូងដ៏អស្ចារ្យ។ ជាការពិតណាស់ នេះគឺមិនមែន ការភ្ញាក់ផ្អើលទេ ប្រទេសជប៉ុន ក៏មានភាពល្បីល្បាញណាស់ដែរ សម្រាប់ផលិតបន្លែ ផ្លែឈើដោយភាពច្នៃប្រឌិត ដ៏អស្ចារ្យនោះ៕
ដោយ Lookingtoday
មិនគួរអោយជឿ ៖ តាមពិតទៅគ្មានខ្មោចពិតប្រាកដឯណា ចេះមកចូលរួមកម្មវិធីរៀបអាពាហ៍
ពិពាហ៍នោះទេ តែវាគ្រាន់តែជាសិល្បៈនៃការតុបតែងខ្លួនជាខ្មោច Zombie មកចូលរួមកម្មវិធី
មួយនេះ ខណៈពេលដែលកូនកំលោះ និងកូនក្រមុំក៏ក្លាយជាខ្មោច Zombie ក្នុងថ្ងៃមង្គលនេះ
ផងដែរ នេះបើយោងតាមអត្ថបទផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបរទេស spy ។
គួរបញ្ជាក់ផងថា កម្មវីធីរៀបអាពាហ៍ពិពាហ៍ដ៏ចម្លែកមួយនេះ ត្រូវបានធ្វើឡើងកាលពីពេល
កន្លងទៅ ពោលគឺនៅរាត្រីថ្ងៃទី ២៣ មេសា កន្លងផុតទៅថ្មីៗនេះ នៅឯទីក្រុងឡុងដ៍ប្រទេស
អង់គ្លេស ស្របពេលដែលមានកូនក្រមុំវ័យ ២៧ ឈ្មោះ Jennife r Jones និងកូនកំលោះវ័យ
៣១ ឆ្នាំ ឈ្មោះ Rob Blackmore ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល ក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា ការ
រៀបអាពាហ៍ពិពាហ៍ ដែលកម្មវិធីទាំងមូល ត្រូវបានធ្វើឡើងដោយតុបតែងខ្លួនជាខ្មោច Zom-
bie នេះ វាគឺជាលើកទីមួយហើយ ដែលត្រូវបានគេធ្វើឡើងនៅក្នុងចក្រភពអង់គ្លេស ។ ខាង
ក្រោមនេះជាវីដេអូ តាមដានទស្សនាទាំងអស់គ្នាណា ៖ដោយ camnews

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្តបទផ្សាយ របស់ទំព័រសារព័ត៌មានបរទេស
អាស៊ីវ័ន ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ បានគូសបញ្ជាក់អោយ
ដឹងថា កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ មនុស្ស ៤០ នាក់ ត្រូវបានជួយសង្គ្រោះអោយរស់
រានមានជីវិត ពីក្នុងបន្ទប់មួយ ដែលស្ថិតនៅក្នុងបរិវេននៃការបាក់រលំអាគារ រោងចក្រកំពស់ ៨
ជាន់ នៅឯប្រទេស បង់ក្លាដេស្ស ខណៈពេលដែលក្រុម ប្រតិបត្តិការ មួយនេះ ត្រូវបានចាក់
ផ្សាយផ្ទាល់ តាមរយៈទូរទស្សន៍ក្នុងស្រុក។
គួររំឭកផងដែរថា ប្រតិបត្តិការក្រុមជួយសង្គ្រោះមនុស្ស ៤០ នាក់ លើកនេះ ត្រូវបានសាទរ
ដោយប្រជាជនរាប់ពាន់នាក់ ដែលបានប្រមូលផ្តុំនៅកន្លែងកើតហេតុ។ ដោយឡែក មកទល់
នឹងពេលនេះ ប្រភពសារព័ត៌មានដដែល បានបញ្ជាក់បន្ថែមថា ម នុស្ស ២៣០ នាក់ ត្រូវបាន
ស្លាប់បាត់បង់ជីវិត ខណៈរាប់ពាន់នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល។
គួរបញ្ជាក់ផងដែរថា ករណីបាក់រលំអាគាររោងចក្រខាងលើនេះ បានកើតឡើងនៅទីក្រុងដា
កា ប្រទេសបង់ក្លាដេស្ស កាលពីម្សិលម្ងៃនេះ ពោលគឺថ្ងៃពុធ ទី២៤ ខែមេសា៕ប្រភពពីcamnews

ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន
ប្រភព ៖ អាស៊ីវ័ន
ថ្ងៃព្រហស្បតិ៍នេះ ជាថ្ងៃកាន់ទុក្ខសំរាប់ប្រទេសបង់ក្លាដែសទាំងមូល ចំពោះជនរងគ្រោះដែលបានស្លាប់ក្នុងឧបទ្ទវហេតុរលំអគារ កាលពីថ្ងៃពុធម្សិលមិញនេះ។ រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់បានកើនដល់២០០ នាក់ ហើយ។ គ្រោះថ្នាក់រលំអគារនេះបានបង្កអោយមានការជជែកចម្រូងចម្រាសគ្នា ស្តីពីលក្ខខណ្ឌសុវត្ថិភាពនិងការងារនៅក្នុងវិស័យកាត់ដេរ នៅបង់ក្លាដែស។
ប្រជាជនមកឧនក្បាល គោរពវិញ្ញាណក្ខន្ធអ្នកដែលបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់រលំអគារ
REUTERS/Andrew Biraj
នៅប្រទេសបង់ក្លាដែស នៅថ្ងៃព្រហស្បត្តិ៍នេះ ក្រុមសង្គ្រោះនៅបន្តជួយយកជនរងគ្រោះអោយចេញពីគំនរថ្មបាក់ ដោយសារការបាក់រលំអគារ កាលពីថ្ងៃពុធម្សិលមិញ នៅឡើយ។ នៅមន្ទីរពេទ្យឯណោះវិញ មនុស្សជាង១០០០ នាក់ ដែលរងគ្រោះដោយឧបទ្ទវហេតុរលំអគារនេះ កំពុងតែទទួលការព្យាបាលពីក្រុមគ្រូពេទ្យ។
ចំនួនអ្នកស្លាប់នៅតែបន្តកើនឡើង។ អជ្ញាធរបង់ក្លាដែសនៅមិនទាន់ដឹងនៅឡើយទេថា តើនៅមានមនុស្សប៉ុន្មាននាក់ទៀតដែលនៅជាប់ខ្លួនក្នុងគំនរ ថ្មបាក់។ ក្រុមអគ្គិភ័យបានឈប់ប្រើឧបករណ៍ធ្ងន់ៗ ក្នុងការលើកកកាយថ្ម ដោយសារតែខ្លាចប៉ះពាល់ដល់អាយុជីវិតជនរងគ្រោះដែលជាប់ខ្លួននៅ ទីនោះ។
គ្រោះថ្នាក់រលំអគារនេះបានបង្កអោយមានការជជែកពិភាក្សាដ៏ ចម្រូងចម្រាស ស្តីអំពីល័ក្ខខ័ណ្ឌសុវត្ថិភាពការងារក្នុងវិស័យកាត់ដេរ នៅបង់ក្លាដែស។ បង់ក្លាដែសគឺជាប្រទេសទីពីរនាំសម្លៀកបំពាក់ចេញច្រើនជាងគេ លើពិភពលោក បន្ទាប់ពីប្រទេសចិន។ សំលៀកបំពាក់ផលិតនៅប្រទេសនេះ មានតំលៃថោកៗ។
កាលពីថ្ងៃអង្គារ មុនគ្រោះថ្នាក់មួយថ្ងៃ កម្មករជាច្រើននាក់សំដែងការព្រួយបារម្ភដោយសារតែឃើញស្នាមប្រេះ នៃអគារពាណិជ្ជកម្មនេះ។ ដោយសារតែស្នាមប្រេះ ក្រុមប៉ូលិសទទួលបន្ទុកផ្នែករោងចក្រក៏បានប្រាប់ថៅកែរោងចក្រនានា ដែលមានវត្តមានក្នុងអគារនេះ អោយបិទទ្វាឈប់ដំណើរការផងដែរ។ ប៉ុន្តែ អ្នកទទួលខុសត្រូវនៅទីនោះធ្វើជាមិនដឹងមិនលឺ ហើយបង្ខំអោយកម្មករមកធ្វើការនៅថ្ងៃពុធ ដូចធម្មតាដដែល។
គ្រោះថ្នាក់ក្នុងវិស័យកាត់ដេរនេះ មិនមែនជាគ្រោះថ្នាក់ដែលទើបតែកើតលើកទីមួយនៅបង់ក្លាដែសនោះទេ។ កាលពីខែវិច្ឆិកា កន្លងទៅ នៅជាយក្រុងដាកា អគ្គិភ័យមួយបានឆាបឆេះនៅរោងចក្រកាត់ដេរមួយកន្លែង ដែលផលិតសម្លៀកបំពាក់អោយម៉ាក Walmart របស់អាមេរិក។ អគ្គិភ័យនេះបានសម្លាប់មនុស្ស១១១នាក់។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺថា នៅពេលដែលអគ្គិភ័យកើតឡើង អ្នកទទួលខុសត្រូវរោងចក្របានហាមកម្មករមិនអោយចេញពីរោងចក្រ ដោយប្រាប់ថាអគ្គិភ័យនេះ គ្រាន់តែជាការសាកល្បងរបស់រោងចក្រតែប៉ុណ្ណោះ។
យោងតាមសមាគមការពារកម្មកររោងចក្រកាត់ដេរមួយ មានទីតាំងនៅប្រទេស ហូឡង់ គ្រោះថ្នាក់ទាំងនេះបង្ហាញច្បាស់ពីបរាជ័យនៃម៉ាកសម្លៀកបំពាក់ បរទេសនានា ដែលធ្វើការផលិតនៅបង់ក្លាដែស ព្រោះថាអ្នកទទួលខុសត្រូវពួកគេមិនបានគិតពីសុវត្ថិភាពរបស់កម្មករ ជាមុននោះទេ បើទោះជាដឹងថាសុវត្ថិភាពនេះជាល័ក្ខខ័ណ្ឌចំបងក៏ដោយ។ យោងតាមសមាគមនេះ កម្មករដែលធ្វើការនៅក្នុងអគារដែលរលំបាក់ កាលពីថ្ងៃពុធម្សិលមិញនេះ មានចំនួនជាង ២៦០០ នាក់៕ប្រភពពី (RFI)

មួយសប្តាហ៍ក្រោយ ពីសវនាការ នៅតុលាការក្រុងឡាអេ ត្រូវបិទបញ្ចប់ នៅតែមានអ្នកស្តាប់របស់យើ់ងជាច្រើនបានចោទជាសំណួរ ជុំវិញដំណើរក្តីនេះ។ នៅក្នុងនាទីយល់ដឹងពីច្បាប់ របស់យើង នៅថ្ងៃនេះ សេង ឌីណា នឹងឆ្លើយបំភ្លឺឡើងវិញ ជុំវិញសំណួរទាំងនេះ។
សវនាការនៅតុលាការក្រុងឡាអេ ដើម្បីជំនុំជម្រះបណ្តឹងសុំបកស្រាយសាលក្រមឆ្នាំ១៩៦២
សំណួរ-តើនៅក្នុងក្តីក្តាំ នៅតុលាការក្រុងឡាអេ នៅពេលនេះ តុលាការអាចចេញសេចក្តីសម្រេច ដែលនាំឲ្យកម្ពុជាបាត់បង់ព្រះវិហារទៅថៃវិញដែរឬទេ?
ក្នុងក្តីក្តាំ នៅពេលនេះ តុលាការក្រុងឡាអេមិនអាចសើរើ កាត់ក្តីលើប្រាសាទព្រះវិហារឡើងវិញបានទេ ពីព្រោះវាជាបណ្តឹងសុំបកស្រាយសាលក្រម មិនមែនជាបណ្តឹងសុំឲ្យ សើរើសំណុំរឿងព្រះវិហារឡើងវិញទេ។ អ្វីដែលតុលាការបានសម្រេចរួចហើយ កាលពីឆ្នាំ១៩៦២ តុលាការមិនអាចផ្លាស់ប្តូរឡើងវិញបានទេ គឺអាចត្រឹមតែបកស្រាយ ពន្យល់ បំភ្លឺ ទៅលើអត្ថន័យ និងវិសាលភាព នៃសេចក្តីសម្រេច ឆ្នាំ១៩៦២នេះប៉ុណ្ណោះ។
សាលក្រមកាលពីឆ្នាំ១៩៦២ បានសម្រេចថា ប្រាសាទព្រះវិហារស្ថិតនៅលើទឹកដីកម្ពុជារួចទៅហើយ។ នៅក្នុងសារណាជាលាយលក្ខណ៍អក្សរ ទាំងក្នុងពេលឆ្លើយបំភ្លឺផ្ទាល់មាត់ ភាគីថៃក៏បានបញ្ជាក់ម្តងហើយ ម្តងទៀតដែរ ថា ថៃទទួលស្គាល់ច្បាស់លាស់ថា តុលាការពិតជាបានប្រគល់ប្រាសាទព្រះវិហារទៅឲ្យកម្ពុជាមែន ទាំងតួប្រាសាទ និងទាំងដី នៅក្រោមប្រាសាទ។ អ្វីដែលជាចំណុចចម្រូងចម្រាស នៅពេលនេះ មិនមែនរឿងប្រាសាទព្រះវិហារទេ គឺរឿងដី ដែលខាងភាគីថៃ តែងតែឲ្យឈ្មោះថា ដី ៤,៦គីឡូម៉ែត្រក្រឡា នៅជុំវិញប្រាសាទ។
ដូច្នេះ មិនថា តុលាការសម្រេចថា យ៉ាងម៉េចទេ... បកស្រាយសាលក្រម ឬមិនបកស្រាយ ហើយបើបកស្រាយ ទោះជាបកស្រាយយ៉ាងម៉េចក៏ដោយ ក៏មិនអាចកាត់ប្រាសាទព្រះវិហារឲ្យទៅថៃវិញបានដែរ។
កុំថាឡើយតួប្រាសាទព្រះវិហារ សូម្បីតែដីជុំវិញប្រាសាទ ដែលថៃ ហៅថា ដី ៤,៦គីឡូម៉ែត្រក្រឡានេះ ក៏តុលាការក្រុងឡាអេ មិនអាចធ្វើការបកស្រាយ ឲ្យទៅថៃបានដែរ ពីព្រោះ នៅក្នុងសាលក្រម ឆ្នាំ១៩៦២ មិនមានចំណុចណាមួយ ពាក្យណាមួយ ឃ្លាណាមួយ ដែលនិយាយថា ដីជុំវិញប្រាសាទត្រូវបានទៅថៃនោះទេ។
ទាក់ទងនឹងដីជុំវិញប្រាសាទនេះ
- ឬមួយតុលាការបកស្រាយថា សាលក្រមឆ្នាំ១៩៦២ បានសម្រេចច្បាស់លាស់ថាជាដីខ្មែរ
- ឬមួយ តុលាការបកស្រាយថា សាលក្រមឆ្នាំ១៩៦២ មិនបានសម្រេចឲ្យទៅខាងណា មានន័យថា ត្រូវនៅជាជាដីជាប់ជម្លោះ។
ចំណុច ដែលកម្ពុជាស្នើសុំឲ្យតុលាការបកស្រាយ បើនិយាយជាភាសាសាមញ្ញ គឺទាក់ទងនឹងពាក្យថា “តំបន់ជុំវិញប្រាសាទ” ដែលមានចែង នៅក្នុងចំណុចទី២ នៃសេចក្តីសន្និដ្ឋាន (Dispositif) ក្នុងសាលក្រមឆ្នាំ១៩៦២។
យើងដឹងហើយថា នៅក្នុងសាលក្រមឆ្នាំ១៩៦២ តុលាការក្រុងឡាអេបានសម្រេច
ត្រង់ចំណុចទីមួយថា “ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដី ដែលនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា”។ ដូច្នេះ ត្រង់ចំណុចទី២ តុលាការតម្រូវឲ្យថៃ ដកកងកម្លាំងប្រដាប់អាវុធទាំងអស់ ទាំងទាហាន ទាំងនគរបាល ទាំងឆ្មាំព្រំដែន ដែលថៃដាក់ឲ្យឈរជើង នៅក្នុងប្រាសាទព្រះវិហារ “ឬនៅក្នុងតំបន់ជុំវិញប្រាសាទ ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា”។ គឺពាក្យថា “នៅក្នុងតំបន់ជុំវិញប្រាសាទ ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា” នេះហើយ ដែលកម្ពុជា សុំឲ្យតុលាការក្រុងឡាអេបកស្រាយ ដើម្បីបញ្ជាក់ឲ្យបានច្បាស់លាស់ថា “តំបន់ជុំវិញប្រាសាទ ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា”នេះ មានន័យថា ពីណា ទៅដល់ណា? ហើយកម្ពុជាបានស្នើសុំឲ្យតុលាការធ្វើការបកស្រាយត្រង់ចំណុចនេះ ដោយយោងទៅលើខ្សែបន្ទាត់ព្រំដែន នៃផែនទីឧបសម្ព័ន្ធទីមួយ ដែលតុលាការសម្រេចយកមកធ្វើជាសំអាង ហើយដែលនៅក្នុងសេចក្តីសំអាង (Motif) នេះ តុលាការបានបញ្ជាក់ច្បាស់ថា ផែនទីឧបសម្ព័ន្ធទី១នេះ គឺជាផែនទី ដែលភាគីទាំង២ គឺកម្ពុជា និងថៃ បានទទួលស្គាល់រួចហើយ ដូច្នេះ វាជាផែនទី ដែលមានសុពលភាពខាងផ្លូវច្បាប់ អាចឲ្យតុលាការយកមកធ្វើជាសំអាង ក្នុងការកាត់ក្តីរឿងព្រះវិហារនេះបាន។
កម្ពុជាបានប្រាប់ទៅតុលាការថា សម្រាប់ភាគីកម្ពុជា ការដែលតុលាការសម្រេចថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយតម្រូវឲ្យដកកងកម្លាំងប្រដាប់អាវុធចេញទាំងពីក្នុងបរិវេណ ប្រាសាទ និងទាំងពីក្នុងតំបន់ជុំវិញប្រាសាទ គឺមានន័យថា តុលាការសម្រេចឲ្យមកកម្ពុជាទាំងតួប្រាសាទ និងទាំងតំបន់ជុំវិញប្រាសាទ រហូតទៅដល់ខ្សែបន្ទាត់ព្រំដែន ដែលមាននៅលើផែនទីឧបសម្ព័ន្ធទី១។
គួរបញ្ជាក់ថា ផែនទី “ដងរែក” ដែលត្រូវបានគេហៅតរហូតមកថាជា ផែនទី “ឧបសម្ព័ន្ធទី១” នេះ មិនមែនជាឧបសម្ព័ន្ធដែលភ្ជាប់នឹងសាលក្រមឆ្នាំ១៩៦២ទេ ប៉ុន្តែ ជាឧបសម្ព័ន្ធដែលភ្ជាប់ទៅនឹងសារណារបស់កម្ពុជា។
សំណួរ-នៅក្នុងការតទល់គ្នានៅតុលាការក្រុងឡាអេនេះ គេសង្កេតឃើញថា ភាគីថៃហាក់ដូចជាបានបង្ហាញនូវទឡ្ហីករណ៍ និងភស្តុតាងច្រើនជាងកម្ពុជា ទាំងនៅក្នុងសារណាលាយលក្ខណ៍អក្សរ និងទាំងនៅក្នុង ការឡើងឆ្លើយបំភ្លឺផ្ទាល់មាត់ នៅក្នុងសវនាការ កាលពីសប្តាហ៍មុន។ ជាពិសេស ក្រុមមេធាវីរបស់ថៃបានលើកបង្ហាញនូវផែនទីជាច្រើនផ្ទាំង ចំណែកកម្ពុជាវិញ សំអាងតែទៅលើផែនទីឧបសម្ព័ន្ធទី១។ តើនេះអាចធ្វើឲ្យកម្ពុជាចាញ់ប្រៀបថៃដែរឬទេ?
យើងឃើញថា ភាគីថៃ ពិតជាបានលើកព្យាយាមលើកបង្ហាញផែនទី រូបថត និងទឡ្ហីករណ៍ច្រើនវែងអន្លាយមែន ទាំងនៅក្នុងសារណាជាលាយលក្ខណ៍អក្សរ និងក្នុងពេលឡើងឆ្លើយបំភ្លឺផ្ទាល់មាត់ ក្នុងសវនាការ។ សារណាជាលាយលក្ខណ៍អក្សរទាំង ២របស់ថៃ បើរាប់ទៅមានប្រហែលជា ៦០០ទំព័រ ហើយបើបូកជាមួយឧបសម្ព័ន្ធទៀត សរុបទៅ រាប់ពាន់ទំព័រ។
នៅក្នុងសវនាការផ្ទាល់មាត់ ក៏អ៊ីចឹងដែរ មេធាវីថៃ ជាពិសេស គឺមេធាវីស្រី ជនជាតិរូម៉ានី ឈ្មោះ Alina Miron ដែលឥឡូវកំពុងតែក្លាយជាតារាល្បី នៅថៃ ក៏បានលើកបង្ហាញនូវផែនទីជាច្រើនផ្ទាំងដែរ។
ក៏ប៉ុន្តែ ការលើកបង្ហាញនូវផែនទីយ៉ាងច្រើននេះ ប្រហែលជាអាចធ្វើឲ្យប្រជាជនថៃសប្បាយចិត្ត ប៉ុន្តែ ចំពោះមុខចៅក្រម វាមិនប្រាកដថា អាចជួយឲ្យថៃមានប្រៀបជាងខ្មែរទេ។ ភស្តុតាង ផែនទីច្រើនមែន ប៉ុន្តែ ត្រូវសួរថា តើផែនទីទាំងអស់នេះ វាត្រូវនឹងសំណុំរឿងដែរឬអត់? ដូចជាខ្ញុំបានរំឭក បញ្ជាក់ ឡើងខាងលើរួចហើយថា សំណុំរឿងនៅតុលាការក្រុងឡាអេពេលនេះ គឺជាបណ្តឹងសុំបកស្រាយសាលក្រម មិនមែនជាបណ្តឹងសុំសើរើសំណុំរឿងព្រះវិហារ ដើម្បីធ្វើការជំនុំជម្រះឡើងវិញទេ។
បើយើងពិនិត្យមើលទៅលើផែនទី ដែលថៃបានលើកឡើងយកមកបង្ហាញចៅក្រម យើងអាចចែកជាពីរក្រុមធំៗ៖
ទីមួយ គឺផែនទីជាច្រើនផ្ទាំង ដែលមានភ្ជាប់នឹងសំណុំរឿងព្រះវិហារ តាំងពីឆ្នាំ១៩៦២ ដែលថៃចង់បង្ហាញថា ផែនទីទាំងអស់នេះ មានខ្សែបន្ទាត់ព្រំដែនខុសគ្នា ហើយបន្ទាត់ព្រំដែនទាំងអស់នេះ ក៏មិនបានគូសត្រូវទៅតាមក្បួនខ្នាតអ្វីត្រឹមត្រូវដែរ ប៉ុន្តែ វាសុទ្ធតែបង្ហាញថា ប្រាសាទព្រះវិហារស្ថិតនៅលើទឹកដីកម្ពុជា។
ថៃលើកបង្ហាញបែបនេះ ពីព្រោះ ខាងកម្ពុជាបានសុំឲ្យតុលាការបកស្រាយសាលក្រម ដោយយោងទៅលើផែនទីឧបសម្ព័ន្ធទី១ ដោយកម្ពុជាលើកហេតុផលថា ផែនទីឧបសម្ព័ន្ធទី១នេះ គឺជាសេចក្តីសំអាង (Motif) សំខាន់ និងចាំបាច់ ដែលមិនអាចកាត់ផ្តាច់បានពីសេចក្តីសន្និដ្ឋាន (Dispositif) នៃសាលក្រមឆ្នាំ១៩៦២។
ថៃវិញ ចង់បញ្ជាក់ថា ការដែលតុលាការក្រុងឡាអេ សម្រេចថា ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងទឹកដីកម្ពុជា កាលពីឆ្នាំ១៩៦២ មិនមែនសំអាងតែទៅលើផែនទីឧបសម្ព័ន្ធទី១ នេះមួយទេ គឺមានផែនទី និងមានភស្តុតាងជាច្រើនផ្សេងទៀត។ ដូច្នេះ ការសំអាងទៅលើផែនទីឧបសម្ព័ន្ធទី១ គ្រាន់តែជាការសំអាងមួយ ក្នុងចំណោមភស្តុតាងជាច្រើនផ្សេងទៀត មិនមែនជាការសំអាងចាំបាច់ ដែលមិនអាចកាត់ផ្តាច់បាន ពីសេចក្តីសន្និដ្ឋាន (Dispositif) ដូចការលើកឡើងរបស់កម្ពុជានោះទេ។
បើស្តាប់មួយភ្លែតទៅ អ្វីដែលថៃលើកឡើងនេះ ហាក់ដូចជាសមហេតុសមផលម្យ៉ាងដែរ។ គ្រាន់តែថា បើគេពិនិត្យឲ្យម៉ត់ចត់ទៅ យុទ្ធសាស្រ្តនេះវាចោទជាបញ្ហាធំមួយ គឺនៅត្រង់ថា ផែនទី ដែលថៃលើកបង្ហាញទាំងអស់នេះ គ្រាន់តែជាផែនទី ដែលថៃខ្លួនឯងបានដាក់ជូនទៅតុលាការក្រុងឡាអេ កាលពីឆ្នាំ១៩៦២។ ប៉ុន្តែ នៅក្នុងសាលក្រមឆ្នាំ១៩៦២ តុលាការមិនបានយកផែនទីទាំងអស់នេះមកធ្វើជាសំអាងទេ គឺសំអាងទៅលើផែនទីឧបសម្ព័ន្ធទី១។ ដូច្នេះ សរុបមកវិញ ផែនទី ដែលគូភាគីដាក់ជូនទៅតុលាការមានច្រើនមែន ក៏ប៉ុន្តែ តុលាការសម្រេចយកតែផែនទីមួយ គឺផែនទីឧបសម្ព័ន្ធទី១ មកធ្វើជាសំអាង (Motif) ដូច្នេះ ផែនទីឧបសម្ព័ន្ធទី១នេះ នៅតែអាចចាត់ទុកថាជា Motif សំខាន់ និងចាំបាច់ ដែលមិនអាចកាត់ផ្តាច់បានពី Dispositif ។ ចំណុចនេះ យើងឃើញថា ក្រុមមេធាវីខាងកម្ពុជា ក៏បានឆ្លើយបកទៅថៃវិញដែរ នៅក្នុងសវនាការជុំទី២។
ផែនទីមួយចំនួនផ្សេងទៀត ដែលថៃបានដាក់ជូនទៅតុលាការក្រុងឡាអេ ក្នុងបណ្តឹងសុំបកស្រាយសាលក្រមនេះដែរ គឺផែនទី ដែលថៃចង់បង្ហាញថា ខ្សែបន្ទាត់ព្រំដែន ដែលត្រឹមត្រូវ រវាងកម្ពុជា និងថៃ គឺខ្សែបន្ទាត់ព្រំដែន ដែលត្រូវគូសតាម “បន្ទាត់បែងចែកខ្សែទឹក” មិនមែនបន្ទាត់ព្រំដែន នៅលើផែនទីឧបសម្ព័ន្ធទី១នោះទេ។ និយាយឲ្យចំ គឺជាហេតុផលដដែល ដូចដែលថៃធ្លាប់បានលើកឡើង នៅមុខតុលាការក្រុងឡាអេ កាលពី៥០ឆ្នាំមុន។ប្រភពពី (rfi)
Previous PostOlder Posts
Home