យ៉ាងហោចណាស់មានមនុស្ស ៥នាក់ស្លាប់ និង ៤៥នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បាក់ស្ពានមួយក្នុងសង្កាត់ Tha Rua ខេត្តអយុធ្យា ប្រទេសថៃ កាលពីល្ងាចម្សិលមិញ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រហែល ៦ល្ងាច នៅពេលអ្នកដំណើរជាច្រើននាក់បានដើរ និងជិះយានយន្តឆ្លងកាត់ស្ពាន។
តាមការរាយការណ៍ ស្ពានដែលបាក់ គឺកសាងតាំងពី ៣១ឆ្នាំមុន ហើយទ្រុឌទ្រោមកន្លែងខ្លះទៀតផង។
មូលហេតុ ដែលបណ្ដាលឲ្យមានករណីនេះកើតឡើង ដោយសារខ្សែកាបដែលទ្រស្ពាននោះដាច់ ទើបបណ្ដាលឲ្យបាក់ផ្នែកកណ្ដាល និងធ្លាក់ទៅក្នុងទន្លេ។ ប្រភពដដែលបានបន្តទៀតថា ស្ពាននេះ បានសាងសង់ក្នុងឆ្នាំ១៩៨២ ដោយមានប្រវែង១២ម៉ែត្រ និងទទឹង ៤ម៉ែត្រ។
ស្ពានមួយខ្សែ នេះ ទើបជួសជុលកាលពីឆ្នាំមុន។ ចំពោះអ្នករបួសទាំង ៤៥នាក់ ត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ Tha Rua ដែលក្នុងនោះមាន២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារត្រូវកម្ទេចដែលធ្លាក់ពីស្ពាននោះសង្កត់លើ៕
ប្រែសម្រួល៖ សរ សុគន្ធី
ប្រភព៖ bangkokpost សប្បាយ