Showing posts with label ព័ត៌មានជាតិ. Show all posts
Showing posts with label ព័ត៌មានជាតិ. Show all posts
បន្ទាយមានជ័យ: នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៣ បានរៀបចំ​ទទួល​ក្បួន​ម៉ូតូ​ប្រណាំង ទេសចរណ៍​មួយក្រុម ដោយមាន​ការចូលរួម​ពី លោក អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត រួមមាន បុគ្គលិក​កាស៊ីណូ លោកគ្រូ ​អ្នកគ្រូ សិស្សានុសិស្ស ប្រមាណ​ជា​៣០០​នាក់​។​

​បើតាម​គម្រោង គឺ​ក្បូន​នេះមាន​ម៉ូតូ​ចំនួន​ប្រមាណ​២០០​គ្រឿង និង​ប្រតិភូ​ដែល​ចូលរួម​នោះសរុប​ជាង​២០០​នាក់ ក៏ប៉ុន្តែ​ជាក់ស្តែង គេ​ឃើញ​មានតែ​ម៉ូតូ​ប្រមាណ​ជា​២០​គ្រឿង​ប៉ុណ្ណោះ រួមទាំង​ប្រតិភូ សរុប​ប្រមាណ​ជា​៤០​នាក់​ទេ ដែល​ភាគច្រើនជា​ក្បួន​ម៉ូតូ​របស់​ប្រទេស​ម៉ាឡេស៊ី​។ នេះ​គឺ​ដោយសារ​ក្រុម​កីឡាករ​ម៉ូតូ​ប្រណាំង និង​ប្រតិភូ​ជនជាតិ​ថៃ មិនត្រូវ​បាន​ខាង​អាជ្ញាធរ​ថៃ អនុញ្ញាត​ឲ្យ​ចូលរួម​នោះទេ បញ្ហា​នេះ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ទេ​។​

​ក្បួន​ម៉ូតូ​ប្រណាំង​ទេសចរណ៍​នេះ ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​បន្ទាយមានជ័យ ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ឆ្ពោះទៅ​ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តកណ្តាល និង​ទស្សនា​រាជធានី​ភ្នំពេញ រួច​ចេញដំណើរ​ទៅវិញ ដោយ​ឆ្លងតាម​ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង ទៅដល់​ក្រុង​ប៉ោយប៉ែត​វិញ នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៣៕ប្រភពពី CEN






- See more at: http://cen.com.kh/localnews/details_more/129?token=ODM0MzZjOT#sthash.STJ2RBYm.dpuf
0
ភ្នំពេញៈ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានក្លាយទៅជាគេហទំព័រមួយ ដែលទទួលបានការនិយមគាំទ្រ យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាននៅកម្ពុជា និងលើពិភពលោក រហូតជាប់ចំណាត់ថ្នាក់លេខ១ ជាគេហទំព័រ ដែលមានអ្នកចូលប្រើប្រាស់ច្រើនជាងគេ។ ការទទួលបានជោគជ័យដ៏ច្រើនលើស លប់នៅលើពិភពលោក ដោយសារគេ ហទំព័រមួយនេះ ជួយឲ្យមនុស្សកាន់តែស្និទ្ធស្នាលនិងគ្នា ជួយឲ្យអ្នកប្រើប្រាស់អាចភ្ជាប់ទំនាក់ទំនង និងចែករំលែក ព័ត៌មានផ្សេងៗ តាមចិត្តរបស់ពួកគេបានយ៉ាងឆាប់រហ័ស។
មិននិយាយដល់អ្នកប្រើប្រាស់នៅលើពិភពលោកនោះទេ សូមលើកត្រឹមតែនៅកម្ពុជាប៉ុណ្ណោះ គេសង្កេតឃើញថា  បណ្តាញសង្គមមួយនេះ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់ទីកន្លែងអាចទាក់ទង ជជែកកម្សាន្ត ចែករំលែកនូវ  ដំណឹង និងព័ត៌មាន ដែលកើតមាននៅក្នុងមូលដ្ឋាន ក្នុងសង្គមរស់នៅរបស់គេ ក៏ដូចជាបញ្ហារបស់ខ្លួនជួបប្រទះ  ផងដែរ។
បណ្តាញសង្គមមួយនេះ មិនត្រឹមតែជាយុវវ័យ វ័យចំណាស់ ឬអ្នកដែលចេះបច្ចេកវិទ្យាជ្រៅជ្រះទើបអាចលេងបាន  នោះទេ ពោលគឺមនុស្សមកពីគ្រប់មជ្ឈដ្ឋាន និងស្ទើរតែគ្រប់វ័យទៅហើយបានចូលបង្កើតគណនេយ្យ (Account ) ផ្ទាល់ខ្លួន ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដទៃទៀ។ ការប្រើប្រាស់បណ្តាញមួយនេះ ក៏ត្រូវបានគេមើលឃើញ  ផងដែរថា ពួកគេប្រើដើម្បីបំពេញតម្រូវការរៀងៗខ្លួន ក្នុងនោះអ្នកនយោបាយគេប្រើដើម្បីផ្សព្វផ្សាយពីសកម្មភាព  ឬគោលនយោបាយរបស់បក្សខ្លួន ក៏ដូចជាប្រើដើម្បីវាយប្រហារគ្នាទៅវិញទៅមកដោយសេរី គ្មាននរណាហាម ឃាត់ ឬគ្រប់គ្រងពួកគេបានឡើយ។
ផ្ទុយពីក្រុមអ្នកនយោបាយ ក៏មានក្រុមសិស្ស និស្សិត ផ្សព្វផ្សាយនូវចំណេះដឹងផ្សេងៗ ជាប្រយោជន៍ក្នុងការអប់រំ  និងផ្តល់ចំណេះដឹងជូនគ្នាទៅវិញទៅមក ដែលនេះជាការប្រើប្រាស់មួយដ៏ត្រឹមត្រូវ ព្រោះពួកគេចេះទាញយក ប្រយោជន៍ពីបណ្តាញមួយនេះ។ ក្រៅតែពីនេះ ក៏មានក្រុមអ្នកលក់ដូរ អាជីវករ មួយចំនួនបានប្រើបណ្តាញមួយនេះ  បម្រើប្រយោជន៍ផ្ទាល់ ផ្សព្វផ្សាយផលិតផលរបស់ពួកគេទៅកាន់មនុស្សទូទៅប្រកបដោយប្រសិទ្ធភាព។
ដោយឡែកយុវវ័យមួយចំនួន គេមិនបានប្រើប្រាស់បណ្តាញមួយនេះ ដើម្បីជាប្រយោជន៍នោះទេ ពួកគេប្រើដើម្បី  បង្អួតបង្ហាញសាច់រូបរាងគ្នា ប្រើទាក់ទងសាសងស្នេហ៍ រហូតមានយុវជនភ្លើតភ្លើនមួយចំនួនតូចនៅកម្ពុជា បានគិត  ថា បណ្តាញសង្គមបណ្តុំដោយមនុស្សគ្រប់មជ្ឈដ្ឋានមួយនេះ ជាទីលានស្វែងរកដៃគូស្នហារបស់ខ្លួនប្រឡែងលេង  សប្បាយទៅវិញ។ នៅមានចំណុចជាច្រើនទៀត ដែលបណ្តាញមួយនេះ បានបំពេញនូវសេចក្តីត្រូវការអ្នកប្រើ  ប្រាស់របស់ខ្លួន តែសូមលើកដោយខ្លី និងត្រួសៗមកបង្ហាញប៉ុណ្ណេះទៅចុះ។
របស់អ្វីក៏ដោយទោះបីជាល្អប៉ុណ្ណា ក៏តែងមានចំណុចអាក្រក់របស់វាដែរ ដូចពាក្យមួយឃ្លាដែលនិយមនិយាយតៗ  គ្នាថា «អាវុធតែងតែមានមុខពីរ» ហើយចំណុចអាក្រក់នោះ បើសិនជាយើង មិនរកវិធានទប់ស្កាត់ទេ វានឹងរីករាល ដាលជាបច្ច័យអាក្រក់កាន់តែខ្លាំង ហើយបង្កជាបញ្ហា និងភាពស្មុគស្មាញក្នុងសង្គមថែមទៀតផង។
បណ្តាញសង្គមមួយនេះ ត្រូវបានគេចាត់ទុកថា ជាកន្លែងបញ្ចេញនូវមតិយោបល់របស់ខ្លួនដោយសេរី ប៉ុន្តែកុំភ្លេច ថា ភាពសេរីហួសហេតុវានឹងបង្កទៅជាភាពអនាធិបតេយ្យជាមិនខាន។ ជាក់ស្តែងកន្លងមក នៅលើទំព័របណ្តាញ សង្គមហ្វេសប៊ុក ត្រូវបានមនុស្សមួយចំនួន បានបញ្ចេញមតិរិះគន់សកម្មភាពអសកម្មរបស់ មន្ត្រីរាជរដ្ឋាភិបាលតា មបណ្តា មន្ទីរ ក្រសួង រហូតដល់មន្រ្តីជាន់ខ្ពស់ថែមទៀត។ ការរិះគន់ក្នុងផ្លូវត្រូវវាពិតជាល្អ ព្រោះការរិះគន់តែងជួយ ឲ្យអ្នកធ្វើខុសបានងាកមកផ្លូវត្រូវ ជួយស្ថាបនា ឬជួយលុបបំបាត់នូវចំណុចអសកម្មមួយចំនួន ព្រោះមន្រ្តីរាជរដ្ឋាភិ បាល ជាបុគ្គលសាធារណៈ ដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់មានសិទ្ធិរិះគន់លើកសកម្មភាពរបស់ពួកគាត់។
តែអ្វីដែលត្រូវបានគេមើលឃើញថា ជាកំហុសនោះ មានអ្នកប្រើប្រាស់មួយចំនួន បានព្យាយាមលើកយកនូវបញ្ហា  ឬរឿងអាស្រូវរបស់បុគ្គលម្នាក់មកផ្សព្វផ្សាយជាសាធារណៈលើបណ្តាញមួយនេះ ដែលវាត្រូវបានច្បាប់នៅកម្ពុជា ចែងថា ជាការបរិហាកេរ្តិ៍ និងប៉ះពាល់ដល់កិត្តិយសជនដែលគេលើកយកបង្ហាញនោះយ៉ាងធ្ងន់ធ្ងរ។ ជាពិសេស ពួកគេព្យាយាមផ្សព្វផ្សាយនូវព័ត៌មានមិនមែនជាការពិត ដែលបង្កជាការចលាចលផ្សេងៗ។
អំពើឃាតកម្ម ស្នេហាប្រុសស្រីអន្ទងបោកប្រាស់ តាមបណ្តាញមួយនេះ ក៏កំពុងតែបង្កជាភាពស្មុគស្មាញដល់ សង្គមកម្ពុជាផងដែរ។ ជាក់ស្តែងកាលពីឆ្នាំ២០១២កន្លងទៅ ស្រ្តីវ័យក្មេង បានប្រើបណ្តាញសង្គមហ្វេសប៊ុកដើម្បី លក់ផលិតផលរបស់ខ្លួន រហូតដល់មានមនុស្សមួយក្រុមប្រើល្បិចណាត់ជួបធ្វើជាទិញផលិតផល តែធាតុពិតពួកគេ បានចាប់ជំរិតទារប្រាក់ និងឈានដល់ការសម្លាប់ស្ត្រីវ័យ ក្មេងរូបនេះយ៉ាងអាណោចអាធមថែមទៀត។
ករណីស្នេហាផិតក្បត់ បោកប្រាស់អស់ខ្លួនប្រាណ បំពានប្រពៃណីខ្មែរ ជាច្រើនករណីទៀត ក៏ត្រូវបានបណ្តាញ ព័ត៌មាននានា យកមកផ្សព្វផ្សាយជាញឹកញាប់ ដែលទាំងនេះសុទ្ធសឹងជាបញ្ហាឈឺក្បាលសម្រាប់សង្គម។
ព្រោះតែភាពធូរលុង និងសេរីភាពហួសហេតុក្មេងៗប្រុសស្រីសិស្សសាលាមិនទាន់គ្រប់អាយុជាច្រើននាក់ផ្សេង ទៀត បានប្រើបណ្តាញមួយនេះ ទាក់ទងសាសងគ្នាក្នុងផ្លូវស្នេហា បង្ហាញនូវភាពម្ញិះម្ញក់បង្អួតសាច់ បង្ហាញរៀង ខ ណៈដែលវ័យពួកគេកំពុងតែក្រេបជញ្ជក់នូវចំណេះដឹង ជាពុទ្ធិពង្រឹងសមត្ថភាពចូលរួមស្ថាបនាសង្គមជាតិ។ ផ្ទុយ ទៅវិញ ពួកគេបែរជាវក់វី ជាមួយបណ្តាញទំនាក់ទំនងអ៊ីនធើណេត ភ្លេចសិក្សា ភ្លេចដេកពន រហូតក្មេងខ្លះទៀត  ភ្លេចបាយភ្លេចទឹកទៀតផង ដែលគេអាចហៅដោយសាមញ្ញថា ញៀនហ្វេសប៊ុកនោះ។
ប្រការកាន់តែអាក្រក់នោះ មានក្រុមអ្នកប្រើប្រាស់មួយចំនួនទៀត ដែលបង្កើតគណនេយ្យក្លែងក្លាយ ឬហៅថា  Fake Account បានប្រើប្រាស់បណ្តាញមួយនេះ បង្ហោះនូវរូបភាពអាសអាភាស រូបភាព និងវីដេអូឃ្លីបសកម្មភាព រួមភេទ ដោយគ្មានការបិតបាំងអ្វីទាំងអស់។ នេះជាការផ្សព្វផ្សាយ និងចែករំលែកនូវរូបភាពមួយ ដែលមនុស្ស ទូទៅមិនអាចទទួលយកបាននោះទេ ហើយវាកាន់តែផ្ទុយស្រឡះពីច្បាប់ ដែលកម្ពុជាបានកំណត់។
យើងដឹងហើយថា លើបណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជា ជាបណ្តុំមនុស្សគ្រប់វ័យ ជាពិសេសក្រុមអ្នកប្រើប្រាស់  ដែលមានវ័យក្មេង តើពួកគេនឹងគិតយ៉ាងណា នៅពេលពួកគេទទួលបាន ឬមើលឃើញនូវរូបភាពអាសអភាស និង វីដេអូបែបនេះ? ពួកគេងាយនឹងចាប់យក ហើយងាយត្រេកត្រអាល ភ្លើតភ្លើនតាមរូបភាព ដែលជនអគតិមួយក្តាប់ តូច បានបង្ហាញជាក់ជាមិនខាន។
នៅមានសកម្មភាពជាច្រើនទៀត ដូចជាការបង្ហាញនូវវប្បធម៌មួយចំនួន ដែលមិនមែនជាវប្បធម៌ និងអារិយ្យធម៌ ដ៏ ផូរផង់របស់កម្ពុជា វាអាចជាការផ្សព្វផ្សាយ និងបញ្ច្រៀបដោយប្រយោលមកលើសង្គមកម្ពុជា។
ក្រុមអ្នកនិយមលេង និងប្រើប្រាស់បណ្តាញសង្គមមួយនេះ ពិតជាសាទរ ដែលសង្គមកម្ពុជាបានជឿនលឿន លើវិ ស័យបច្ចេកវិទ្យា Online តែទន្ទឹមនឹងនេះ ក៏គួរតែមានវិធានការទប់ស្កាត់នូវចំណុចមួយចំនួន ដែលជាបច្ច័យ អាក្រក់ សម្រាប់សង្គមកម្ពុជាផងដែរ។
ក្រុមអ្នកនិយមលេងទាំងអស់នោះ បានលើកឡើងជាទស្សនរបស់ខ្លួនថា បណ្តាញមួយនេះ វាពិតជាល្អសម្រាប់  ប្រជាពលរដ្ឋកម្ពុជាក្នុងការចែករំលែកនូវចំណេះដឹង ក៏ដូចជាព័ត៌មានផ្សេងៗ ដែលជាប្រយោជន៍ តែរាជរដ្ឋាភិបាល កម្ពុជា តាមរយៈក្រសួងពាក់ព័ន្ធ ក៏គួរតែបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន បណ្តាញសង្គមហ្វេសប៊ុក  ដើម្បីគ្រប់គ្រងឲ្យបានប្រកបដោយប្រសិទ្ធភាពទប់ស្កាត់ទៅលើចំណុចអវិជ្ជមានមួយចំនួនដូចបានរៀបរាប់ខាង លើ។
ជាបទពិសោធន៍នៅលើពិភពលោកដែលគេបានដើរមុនកម្ពុជា មានគេហទំព័រជាច្រើន បានបង្កើតរហូតដល់វីដេអូ  ស៊ិចថែមទៀតផង តែពួកគេបានតែងប្រាប់ និងផ្ទៀងផ្ទាត់ជាមុន ពោលបើមិនទាន់គ្រប់អាយុ ឬនៅវ័យក្មេងពេក នោះ គេមិនអនុញ្ញាតឲ្យចូលគេហទំព័រមួយនេះឡើយ។
ដូច្នេះវិធានសំខាន់ៗ ដែលគួរតែចាប់ផ្តើមធ្វើនោះ ត្រូវគ្រប់គ្រងឲ្យបានអ្នកប្រើប្រាស់បង្កើតគណនេយ្យក្លែងក្លាយ  ធ្វើការ ត្រួតពិនិត្យក្រុមមនុស្ស ដែលមានវ័យក្រោម១៨ឆ្នាំ ឬត្រូវធ្វើការត្រួតពិនិត្យ និងគ្រប់គ្រងទៅលើអ្នកបង្ហោះ នូវរូប អាសអាភាស និងវីដេអូបង្ហាញសកម្មភាពរួមភេទនានា។
បញ្ហាដែលរៀបរាប់ខាងលើមន្រ្តីពាក់ព័ន្ធនៅកម្ពុជាត្រូវតែចាត់វិធានការជាបន្ទាន់ មុននឹងបញ្ហាទាំងអស់នេះ បង្កជា  បញ្ហាស្មុគស្មាញកាន់តែខ្លាំងនៅក្នុងសង្គមកម្ពុជា ប្រៀបដូចជាដំបៅមហារីកនោះ៕ដោយ ដើមអម្ពិល

0
យោងតាមប្រភពទំនាក់ទំនងក្នុងសង្គម FACEBOOK មួយ បានបង្ហាញថា ៖ មានការបង្ហោះនូវរូបភាពដែលមានការជេរប្រមាថដល់ ក្រុមហ៊ុនដៃគូប្រកួតប្រែងរបស់ Smart  
ដោយពាក្យពិបាកស្តាប់  ។
រូបភាពខ្លះបាននិយាយថា  ក្រុមហ៊ុនដៃគូប្រកួតប្រជែងមានការច្រណែន ដែល Smart មានការគាំទ្រច្រើនពី មហាជន ជាពិសេស យុវ័យ ដោយធ្វើការសូកបាន់ដល់ក្រសួងប្រៃសណីយ
អោយធ្វើការបិត Call Boune របស់ Smart ។ និងបាននិយាយថាមិនហ៊ានប្រកួតប្រជែងលើទីផ្សាសេរីជាមួយ Smart 
ព្រមទាំងមានការដាក់រូបភាពធ្លុកជាច្រើនទៀតផងដែរ ។
មានអ្នកខ្លះសួរថា ៖ អ្វីទៅហៅថាទីផ្សា សេរី ?

តើរឿងនេះជាការពិតទេ ?


0
ខេត្តកំពង់ចាម ៖ អ្នកធ្វើដំណើរក្មេងចាស់ ប្រុសស្រីនាំគ្នាចាប់អារម្មណ៍ យ៉ាងខ្លាំង ក្រោយពីបានប្រទះឃើញក្មេងប្រុសតូច ដ៏ចម្លែកម្នាក់ អាយុ៥ឆ្នាំ  មានទម្ងន់តែ៣,៨០គីឡូក្រាម នៅក្រោមដើមឆត្រមួយ ក្រោយស្ថានីយប្រេងកាល់តិច ក្បាលស្ពានគីហ្សុ៊ណា ស្ថិតនៅភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៩ មេសា ២០១៣ ។
ពួកអ្នកមាន ចំណាប់អារម្មណ៍ទាំងនោះ បាននាំគ្នាចោមមើលថែមទាំងបានថត រូបក្មេងប្រុសមានច្រមុះស្រួចដូចបារាំងនោះ តាមទូរស័ព្ទដៃបង្ហោះ តាមហ្វេសបុកចែកគ្នា មើលផងដែរ ព្រោះជារឿងចម្លែកកម្រជួបធ្លាប់ប្រទះ នៅក្នុងជីវិត ៕






0

 ការ​បញ្ចេញ​ដើម​ទ្រូង​ដ៏​សិច​ស៊ី​របស់​សាសា ដែល​នាង​បាន​អះ​អាង​ថា ជា​រូប​ដែល​គេ​ធ្វើ​ការ​កែ​ច្នៃ​នៅ​ក្នុង​កុំព្យូទ័រ​។ រូបថត សហ​ការី

ភ្នំពេញៈ ថ្មីៗ​នេះ រូប​ថត​ដ៏​សិច​ស៊ី​បញ្ចេញ​ដើម​ទ្រូង​គួរ​ឲ្យ​ព្រឺ​ព្រួច​មួយ​សន្លឹក​របស់​តារា​ចម្រៀង​ឡើង​កូដ​ប្រចាំ​ផលិតកម្ម​ថោន​នាង សាសា ត្រូវ​បាន​គេ​បង្ហោះ​យ៉ាង​គគ្រឹក​គគ្រេង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ដែល​នាំ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ថា សាសា បាន​ធ្វើ​ការ​កែ​សម្ផស្ស​ដើម​ទ្រូង​របស់​នាង​ហើយ​រូប​ថត​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​លេង​ហ្វេស​ប៊ុក​ប្រតិកម្ម​រិះគន់​យ៉ាង​ធ្ងន់​និង​ចំៗ ចំពោះ​ការ​សម្ញែង​បង្អួត​ដើម​ទ្រូង​នេះ តែ​ព័ត៌មាន​នេះ​ត្រូវ​បាន​នាង​សាសា ចេញ​មុខ​បញ្ជាក់​ឲ្យ​ដឹង​ថា រូប​ថត​នោះ​មាន​គេ​មាន​ចេតនា​ធ្វើ​បាប​រូប​នាង​ដោយ​យក​រូប​ថត​ដើម​របស់​នាង​ទៅ​កែ​ពង្រីក​ឲ្យ​ខុស​ពី​រូប​ដើម​។ មុន​នេះ បន្តិច​រូប​ថត​បញ្ចេញ​រង្វះ​ដើម​ទ្រូង​របស់​សាសា ត្រូវ​បាន​គេ​បង្ហោះ ដោយ​រូបថត​នោះ បង្ហាញ​ថា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ថោន សាសា បាន​ពាក់​អាវ​បញ្ចេញ​រង្វះ​ដើម​ទ្រូង​គួរ​ឲ្យ​ព្រឺ​ព្រួច​ស្ទើរ​តែ​លេច​ចេញ​សុដន់​នៅ​កណ្តាល​វាល​តែ​ម្តង​។ យ៉ាង​ណា​មិញ​ការ​ស្លៀក​ពាក់​ហួស​ពី​ភាព​សិច​ស៊ី​ប្រៀប​បាន​នឹង​តារា​បរទេស​នេះ ក៏​បាន​ទទួល​នូវ​ការ​កោត​សរសើរ និង​រិះគន់​ស្រប​គ្នា​ដែរ​។ រូបភាព​របស់​តារា​ចម្រៀង សាសា មួយ​សន្លឹក​ត្រូវ​បាន​គេ​បង្ហោះ​ចែក​គ្នា​ពី​មួយ​ទៅ​មួយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​។ រូបភាព​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា តារា​ចម្រៀង សាសា បាន​អង្គុយ​ហូប​អាហារ​នៅ​ក្នុង​ហាង​មួយ​កន្លែង​នៅ​ភ្នំពេញ ដោយ​តារា​រូប​នេះ​បាន​ពាក់​អាវ​ដ៏​ស៊ីវិល័យ​មួយ​បញ្ចេញ​រង្វះ​ដើម​ទ្រូង​ហួស​ពី ភាព​សិច​ស៊ី​ទៅ​ទៀត ដែល​គេ​អាច​មើល​ឃើញ​ថា នាង​ស្ទើរ​តែ​លេច​ចេញ​សុដន់​នៅ​កណ្តាល​វាល​តែ​ម្តង​។ ជាមួយ​គ្នា​នោះ​មាន​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​បាន​កោត​សរសើរ​ពី​ភាព​សិច​ស៊ី​របស់​នាង ដែល​មាន​សម្រស់​ដើម​ទ្រូង​ដ៏​ស្រស់​ស្អាត រីឯ​នារីៗ​វិញ​ហាក់​ដូចជា​ចង់​សម្តែង​ការ​ច្រណែន​ដែល សាសា មាន​ដើម​ទ្រូង​ធំ​ស​ខ្ចី​បែប​នេះ​។ ទោះ​យ៉ាង​ណា​តារា​រូប​នេះ​ក៏​ទទួល​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​ផង​ដែរ​។ ពួកគេ​បាន​ឲ្យ​ដឹង​ថា ថ្វី​បើ​សាសា មាន​ដើម​ទ្រូង​ស្អាត តែ​នាង​មិន​គួរ​បញ្ចេញ​ស្ទើរ​លេច​សុដន់​យ៉ាង​នេះ ដែល​វា​បាន​ធ្វើ​ឲ្យ​ប៉ះ​ពា​ល់​ដល់​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ​។ បន្ទាប់​ពី​រូប​នោះ​ត្រូវ​បាន​បង្ហោះ​បាន​បន្តិច សាសា ក៏​បាន​លេច​មុខ​បក​ស្រាយ​នៅ​ទំព័រ​សារ​ព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍​ថា រូប​ថត​នោះ​ជា​រូប​ថត​របស់​នាង​តែ​មិន​មែន​ជា​រូប​ដើម​ទេ ពោល​គឺ​មាន​គេ​យក​រូប​ថត​ដើម​របស់​នាង​ទៅ​កែ​ច្នៃ​នៅ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ហ្វូតូ​សប ក្នុង​ចេតនា​ធ្វើ​ឲ្យ​ទស្សនិកជន​មាន​ការ​យល់​ច្រឡំ​លើ​រូប​នាង​។ នាង​បាន​បញ្ជាក់​ថា រូប​ថត​នោះ​នាង​បាន​ថត​យូរ​មក​ហើយ​នៅ​ក្នុង​ខួប​កំណើត​របស់​លោក អេនឌី។ តារា ចម្រៀង​ដែល​មាន​ដើម​ទ្រូង​ស្អាត​ញាក់​សាច់​នាង សាសា បាន​និយាយ​ថា៖​«​តាម​ពិត​នោះ​ជា​រូប​អេឌីត​( Edit) ទេ​បង! មិន​មែន​ជា​រូប​ខ្ញុំ​ពិត​ទេ។ រូប​នោះ​ខ្ញុំ​បាន​ថត​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​ខួប​កំណើត​របស់​បង អេនឌី នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​។ រូប​ដើម​វា​អាវ​ហ្នឹង​វា​ចេញ​ចង្អូរ​ទ្រូង​តែ​បន្តិច​ទេ តែ​ពេល​គេ​យក​ទៅ​អេឌីត បែរ​ជា​ទាញ​ពង្រីក​ស្ទើរ​ចេញ​ដោះ​បែប​នេះ​។ រូប​នេះ​ធ្លាប់​ភ្ញាក់​ផ្អើល​ម្តង​មក​ហើយ ហើយ​មិន​ដឹង​យ៉ាង​ម៉េច​ពេល​នេះ​ផ្អើល​ម្តង​ទៀត​»។ នាង​បាន​បន្ត​ថា៖​« ការ​បែក​ធ្លាយ​រូប​នេះ បណ្តាល​មក​ពី​ខ្ញុំ​បាន​លក់​ទូរស័ព្ទ​ម៉ាក IPhone របស់​ខ្ញុំ​កាល​ពី​ពីរ​ឆ្នាំ​មុន ហើយ​ខ្ញុំ​ធ្វេស​ប្រហែស​មិន​លុប​រូប​នោះ​ចេញ លុះ​ពេល​គេ​ទិញ​បន្ត​គេ​ក៏​យក​រូប​ថត​ខ្ញុំ​ទៅ​កែ​ច្នៃ​បែប​នេះ​តែ​ម្តង​»។ មាន​ភ្លើង​ទើប​មាន​ផ្សែង ដូច្នេះ​ការ​លេច​ចេញ​រូប​ថត​សិច​ស៊ី​ខុស​តម្រា​មួយ​នេះ ត្រូវ​បាន​តារា​ចម្រៀង​កែ​ច្រមុះ និង​ចង្កា​ប្រាំ​ពីរ​ដង​រូប​នេះ​បញ្ជាក់​ឲ្យ​ដឹង​ថា ប្រហែល​ជា​គេ​មាន​ចេតនា​ចង់​ធ្វើ​បាប​រូប​នាង ឬ​ក៏​ប្រហែល​ជា​គេ​មិន​ចូល​ចិត្ត​រូប​នាង​។ នាង​និយាយ​ថា៖​«​ខ្ញុំ​គិត​ថា គេ​ធ្វើ​បែប​នេះ ប្រហែល​ជា​គេ​អត់​ចូល​ចិត្ត​ខ្ញុំ ឬ​ក៏​ប្រហែល​ជា​អ្នក​ខ្លះ​ទំនេរ​ពេក​អត់​ការងារ​ធ្វើ​ក៏​អង្គុយ​ច្នៃ​រូប​ខ្ញុំ​បែប​នេះ​តែ​ម្តង​ទៅ»។ សាសា បាន​បញ្ជាក់​ថា៖​«​នៅ​ពេល​ខ្ញុំ​ឃើញ​រូប​នោះ ខ្ញុំ​ហួស​ចិត្ត​យ៉ាង​ខ្លាំង តែ​ខ្ញុំ​អត់​មាន​ខឹង​សម្បា​អី​ទេ តែ​ខ្ញុំ​សុំ​បញ្ជាក់​ម្តង​ទៀត​ថា រូប​ថត​ដើម​របស់​ខ្ញុំ​ពិត មិន​មែន​សិច​ស៊ី​ដូច​រូប​គេ​ផ្អើល​នោះ​ទេ​»៕ប្រភពពី ភ្នំពេញប៉ុស្តិ៍
0
កំពង់ឆ្នាំងៈ រថយន្ត បន្លំដឹកស្រូវ ពីលើឈើគ្រញូង ពីក្រោមមួយគ្រឿង ត្រូវបានកម្លាំង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង មានការសង្ស័យ ហើយធ្វើការស្ទាក់ចាប់បាននៅវេលា ម៉ោង៣និង៣០នាទី រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិ ស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
លោក ជិន សុផាត នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បានឲ្យ ដឹងថា ការឃាត់រថយន្តបន្លំដឹក ស្រូវពីលើឈើ គ្រញូងពីក្រោម គឺធ្វើឡើងដោយមានបទបញ្ជាផ្ទាល់ របស់លោក ឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងបានឆ្លងយោបល់ លោក ពេញ វិបុល ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ឆ្នាំង  ។ លោក ជិន សុផាត បានបន្តឲ្យដឹងថា រថយន្ត១តោនកន្លះពណ៌ខៀវ ពាក់ស្លាកលេខ ញ 2158 ភព2 បានបង្កប់ដឹកឈើគ្រញូងពីក្រោម ដោយដាក់ស្រូវពីលើចេញ ពីខេត្តសៀមរាប ដោយធ្វើដំណើរឆ្លងកាត់ទឹកដី ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ។ ក្នុងយុទ្ធនាការខាងលើកម្លាំងនគរបាល បានឃាត់រថយន្តខាងលើ នាំយកមកកាន់ស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង តាំងពីរសៀលថ្ងៃម្សិលម៉ិញ   ព្រមជាមួយគ្នានេះ កម្លាំងសមត្ថកិច្ច បានឃាត់ ខ្លួន អ្នកបើកបររថយន្តឈ្មោះ ញ៉ែម វណ្ណដេត ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិពោធិ៍ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម និងព្រូម្នាក់ទៀត ឈ្មោះ ហូ ប៊ុនរិត អាយុ២៦ឆ្នាំ រស់នៅ ភូមិស្លាបក្តោង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។
នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ កម្លាំងសមត្ថកិច្ចចំរុះ មានមន្ត្រីរដ្ឋបាលព្រៃឈើខេត្ត និងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំដោយលោក ព្រះរាជអាជ្ញា ពេញ វិបុល និង លោក ទិត ចយ ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង បានធ្វើការឆែកឆេរ ត្រួតពិនិត្យ វាស់វែងជាក់ស្តែង រកឃើញឈើគ្រញូង១៩៥ដុំ ស្មើនឹង ៨៩៧គីឡូក្រាម ។
រថយន្តនិងវត្ថុតាងឈើគ្រញូង ត្រូវបានប្រគល់ជូនខណ្ឌរដ្ខបាលព្រៃឈើ ខេត្តកំពង់ឆ្នាំង ជាអ្នករក្សាទុក រីឯអ្នកបើក បររថយន្ត និងព្រូ ត្រូវបានកម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច កសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូង ខេត្តកំពង់ឆ្នាំង តាមនីតិវិធីច្បាប់ ៕
ដោយ៖ ដើមអម្ពិល
0
ភ្នំពេញៈ ភ្លៀងធ្លាក់មួយមេធំ លាយឡំនិងរន្ទះ កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣ បានបំផ្លាញ ជិវិតមនុស្ស០៣នាក់ របួស០២នាក់ បាក់សសរបង្គោលភ្លើង អស់ចំនួន២៨បង្គោល ក្នុងនោះ២៣បង្គោល ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ១៥១ ព្រំប្រទល់សង្កាត់សំរោង ជាមួយសង្កាត់ព្រែកព្នៅ ចំណែក ៥បង្គោល ទៀតស្ថិតនៅតាម បណ្ដោយផ្លូវហាណូយ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ ។
ជាមួយនឹងការបាក់រលំសរសរបង្គោលភ្លើងនេះ បានធ្វើឲ្យខូច ខាតសម្ភារៈ ដូចជា របងផ្ទះ ស្ថាននីយប្រេងឥន្ថនៈ និងចំណែកផ្លូវសាធារណៈហើយ ចរន្ដអគ្គិសនីក៏ត្រូវបានផ្ដាច់ដែរ  បង្ក ឲ្យបណ្ដាគ្រឹះស្ថាន សាធារណៈ ទាំងរដ្ឋ និង ឯកជន  និងប្រជាពលរដ្ឋ តាមផ្ទះ និងអ្នកប្រកបរបរអាជីវកម្ម តូច-ធំ ផ្អាកដំណើរការជំនួញ របស់ខ្លួនផងដែរ។
សូមបញ្ជាក់ថា ភ្លៀងធ្លាក់មួយមេយ៉ាងធំ កាលពីរសៀលថ្ងៃទី២៨ ខែមេសា គ្រាន់តែ នៅក្នុងភូមិសាស្ដ្រ ខណ្ឌសែនសុខ របស់រាជធានីភ្នំពេញ ភ្លៀងលាយឡំនិងរន្ទះ នេះបានផ្ដាច់ជីវិតបុរស០៣នាក់ និង០២នាក់ ទៀតរបួស ដែលហេតុការណ៍នេះកើតនៅ ចំណុចក្នុងបឹងសំរោង តាម បណ្ដោយផ្លូវលេខ១៥១ ស្ថិតតក្នុង សង្កាត់សម្រោង ជាប់ព្រំប្រទល់សង្កាត់ព្រែកព្នៅ ខណៈដែលជនរងគ្រោះ ទាំងប្រាំនាក់នាំគ្នាទៅហ៊ុំសម្រាប់ត្រី ។
ជនរងគ្រោះដែលបានបាត់ជីវិត ដោយរន្ទះបាញ់នោះមានឈ្មោះ សាយ ភារុំ អាយុ២២ ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងទិញ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម ទី២. គឹម រាត្រី អាយុ២០ឆ្នាំ មានស្រុកកំណើត នៅភូមិរលាំង ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជយ័ ខេត្ដកំពង់ឆ្នាំង ទី៣. ឌឹក កវី អាយុ២២ឆ្នាំ មានស្រុកកណើតនៅភូមិរកា ឃុំតាសួស ស្រុកព្រះស្ដេច ខេត្ដព្រៃវែង ។ ដោយឡែកអ្នករងរបួសមានឈ្មោះ គង លីណា អាយុ ២៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឈើន ជាវ អាយុ២០ឆ្នាំ អ្នកទាំង៥នាក់មានមុខជាកម្មករ រោងចក្រ ហើយថ្ងៃកើតហេតុ ជាថ្ងៃទំនេរព្រោះថ្ងៃអាទិត្យ បាននាំគ្នាដើរលេងនឹង ហ៊ុំ សម្រាប់ចាប់ត្រី ក៏ជួបឧប្បតិហេតុ រន្ទះបាញ់តែម្តងទៅ៕ដោយៈ ដើមអម្ពិល
0
ភ្នំពេញ ៖ បុរសស្បែកសរ ជនជាតិអឺរ៉ុបម្នាក់ ជាប់ចោទ ពីបទ ប្រព្រឹត្ដិ អំពើចោរកម្ម ដ៏សកម្ម  ដែលសកម្មភាព នៅតាមបណ្ដា ការិយាល័យ ធ្វើការ គ្រឹះស្ថាន ធំៗ ជាពិសេស នៅតាមសណ្ឋាគារ ជាដើម ត្រូវបាន សមត្ថកិច្ច ធ្វើការស្រាវជ្រាវ ចាប់ខ្លួនបានហើយ ។ នេះចាត់ទុកជាករណី ដ៏កម្រណាស់ នៅប្រ ទេសកម្ពុជាយើង  ដែល ពីមុនមកអំពើ ឆបោក ឆក់ ប្លន់ ឫ បទល្មើស លួចចំពោះជនជាតិ អឺរ៉ុប ស្ទើរពុំធ្លាប់មានទេ។ ជាក់ស្ដែង ជនជាតិ ស្បែកសរម្នាក់ មានវ័យប្រមាណ ជា ៤៥ ឆ្នាំ ត្រូវបានសន្ដិសុខ ចាប់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច នគរបាល ព្រហ្ម ទណ្ឌ ខណ្ឌសែនសសុខ ចាត់ការ តាម នីតិវិធីច្បាប់ បន្ទាប់ពីបុរសបរទេស រូបនេះ ធ្វើសកម្មភាពគាស់ បន្ទប់ ដាក់សម្ភារៈ ជាន់ទី៥ របស់សណ្ឋាគារ សាន់ថោន ដែលមានទីតាំង ក្បែរ ផ្សារ រតនៈ ផ្លាហ្សា ស្ថិតនៅលើដង ផ្លូវ សហពន័្ធរុស្សី ក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តាមការបញ្ជាក់ពី សន្ដិសណ្ឋាគារ ឲ្យដឹងថា នៅវេលាម៉ោង ប្រមាណ ៣ និង ៣០នាទី រសៀលថ្ងៃទី២៨ ខែមេសា ជនបរទេសរូបនេះ បានទៅរកជួល បន្ទប់ស្នាក់នៅ រហូតដល់ម៉ោង ៤ ថ្ងៃ ដដែល ស្រាប់តែសន្ដិសុខឃើញ ជន សង្ស័យ ដើរឡើងទៅជាន់ទី ៥ ដែលជាជាន់ សម្រាប់ដាក់សម្ភារៈ រួចធ្វើ សកម្មភាពគាស់ទ្វារ បន្ទប់ទើបនាំគ្នាព័ទ្ធ ចាប់ប្រគល់ ឲ្យសមត្ថកិច្ចតែម្តង ។ ក្រោយត្រូវបានសាកសួរ នៅអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ និង ដោយមានសុំណុំ រឿងចាស់ ដែលខាងការិយាល័យ ជនបរទេស រាជធានីភ្នំពេញ ធ្លាប់បានទទួលនូវ បណ្ដឹងពីជន បរទេសទើបគេដឹងថា ជនសង្ស័យ នេះ មានឈ្មោះ ប៉ូរ៉េ វ៉ាកូ អាយុ ៤៥ ឆ្នាំ មានដើម កំណើតជាតិ ព័រទុយហ្គាល ចូលមកស្រុកខ្មែរ ក្នុងនាម ជាអ្នកទេសចរណ៍ ។ ទោះជាយ៉ាងណាក៏ ដោយ ជនបរទេសរូបនេះ មិនបានប្រាប់ ពីកន្លែងស្នាក់នៅ អចិន្ដ្រៃយ៍របស់ខ្លួននៅក្នុង ប្រទេសកម្ពុជាទេ។
តាមឯកសារ ដែលខាងការិយាល័យ ជនបរទេសបញ្ជាក់ឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ប៉ូរ៉េ វ៉ាកូ ធ្លាប់ធ្វើសកម្ម ភាពចូលលួចយកកុំព្យូទ័រ ឡេបថប អស់ ៧ គ្រឿង ទូរស័ព្ទ ដៃចំនួន ២ គ្រឿង កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៣ នៅចំណុចផ្ទះលេខ ១៩៨ ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយសមត្ថកិច្ច កំពុងស្វែង រកចាប់ខ្លួន តាមរយៈរូបភាព ដែលកាមមេរ៉ា ចាប់រូបភាព បានអំឡុង ពេលដែលជន សង្សយ័រូបនេះ កំពុងធ្វើសកម្មភាព ៕
ដោយដើមអម្ពិល
0
ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌ នគរបាលខណ្ឌ ដង្កោបានឃាត់ ខ្លួនយុវជន៣នាក់ ព្រមទាំងដកហូត ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ចំនួន០១កញ្ចប់ និងម៉ូតូគុបមូល ស៊េរីចាស់មួយគ្រឿង ផងដែរកាលពីវេលាម៉ោង ២៣និង២០នាទី ថៃ្ងសៅរ៍ទី២៧  ខែមេសា ឆ្នាំ២០១៣ នៅចំណុចក្បែរវិទ្យាល័យ ទួលអំពិល ផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក យឹម សារ៉ាន់ អធិការខណ្ឌដង្កោបានឲ្យដឹងថា ជនសង្ស័យប្រើប្រាស់គ្រឿងញៀនទាំងបីនាក់ ដែលត្រូវឃាត់ខ្លួនទី១ឈ្មោះ អ៊ួន សុភាព (ហៅ យុទ្ធ)ភេទប្រុស អាយុ២៤ឆ្នាំ  ស្នាក់នៅភូមិចា ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ទី២ឈ្មោះ ម៉ុន សេងហួ ភេទប្រុស អាយុ ១៧ឆ្នាំជាសិស្សថ្នាក់ទី១១វិទ្យាល័យស្លារង  ស្នាក់នៅក្នុងភូមិថ្មី ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ និងទី៣ឈ្មោះ គឹម សំណាង ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១១វិទ្យាល័យស្លារង ស្នាក់នៅក្នុងភូមិថ្លា ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ។
លោកអធិការខណ្ឌបញ្ជាក់ថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ លោកបានដឹកនាំ កម្លាំងចុះល្បាត ក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗកុំឲ្យកើតមានឡើង លុះមកដល់ចំណុចក្បែរផ្សារថ្នល់បត់ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ក៏ស្រាប់តែប្រទះឃើញជនសង្ស័យទាំងបីនាក់ខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកគុបមូល ស៊េរីចាស់ដោយគ្មានស្លាកលេខជិះឌុបគ្នា ហើយដោយមានការសង្ស័យទើបកម្លាំងដែល កំពុងដើរល្បាតឃើញ ក៏ឃាត់ឲ្យយុវជនទាំងបីនាក់នោះ ឈប់ដើម្បីធ្វើការត្រួតពិនិត្យ ប៉ុន្តែពួកគេ មិនព្រមឈប់ តាមការហៅរបស់សមត្ថកិច្ចយើងឡើយ គឺពួកគេបានបន្ថែមល្បឿនម៉ូតូជិះទៅមុខរហូតឃាត់ខ្លួន បាននៅចំណុច ជិតវិទ្យាល័យទួលអំពិល ក៏ត្រូវសមត្ថកិច្ចឃាត់បាន ហើយធ្វើការឆែកឆេររកឃើញថ្នាំញៀនពណ៌សថ្លាមួយ កញ្ចប់នៅក្នុង កាបូបពណ៌ត្នោតរបស់ជនសង្ស័យ និងទឹកចំនួន៤ដប ទើបនាំខ្លួនរួមទាំងវត្ថុតាង មកកាន់អធិការដ្ឋានខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងបីនាក់បានឆ្លើយសារភាពថា ខ្លួនទាំងបីនាក់ពិតជា បានទិញថ្នាំញៀនមួយកញ្ចប់យកមកប្រើប្រាស់ពិតប្រាកដមែន។ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ច បានសម្រេច កសាងសំណុំរឿងបញ្ជូនខ្លួនពួកគេទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
ដោយៈ ដើមអម្ពិល
0
នំពេញ៖ បុរសពីរនាក់ ម្នាក់ស្លាប់ និងម្នាក់ទៀត របួសធ្ងន់ ដោយសារ  ស្រវឹងស្រា ហើយបបួលគ្នា ជិះម៉ូតូទៅផឹក បន្តនៅផ្ទះពួកម៉ាក ម្នាក់ទៀត បណ្តាលឲ្យ ជួបគ្រោះថ្នាក់ ដោយសារពួកគេ ទាំងពីរនាក់ជិះម៉ូតូ លឿនដូចហោះ ជ្រុលទៅបុកបង្កាន់ដៃ ស្ពាន៧មករា នៅតាមបណ្តោយផ្លូវ ជាតិលេខ៣ ស្ថិតក្នុងសង្កាត់ ក្រាំងពង្រ ខណ្ឌដង្កោ កាលពីវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៣ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា បុរសរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ខាងលើនេះ ឈ្មោះ សយ សំណាង អាយុ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ និង ម្នាក់ទៀត ឈ្មោះ ឯក ឧត្តម អាយុ១៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្តោតជ្រុំ សង្កាត់មានជ័យ ខណ្ឌមានជ័យ រងរបួសបាក់ជើងខាងឆ្វេង។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ បុរសរងគ្រោះពីរនាក់ខាងលើនេះ បានជិះម៉ូតូមួយគ្រឿងម៉ាក អាយខុន ពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខ ភ្នំពេញ1V-3633 បបួលគ្នាយកស្រាទៅផឹក នៅផ្ទះពួក ម៉ាកម្នាក់ទៀតឈ្មោះ ឈួន ចាន់ធា ព្រោះនៅទីនោះមានសាច់មាន់ សាច់ទា ក្លែមច្រើន ប៉ុន្តែខណះ បើកមក ដល់ចំណុច កើតហេតុខាងលើ ដោយសារបុរសឈ្មោះ សយ សំណាង ស្រវឹងស្រាខ្លាំងពេកបណ្តាល ឲ្យជ្រុលចង្កូត ទៅបុកបង្កាន់ដៃស្ពាន៧មករា ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកបុរសឈ្មោះ ឯក ឧត្តម រងរបួសធ្ងន់ត្រូវបាន រថយន្តរបស់អង្គភាពសង្គ្រោះ៧១១ កងពលតូចលេខ៧០ដឹកយកទៅ កាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីជួយ សង្គ្រោះ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានដកហូតម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរងចាំដោះស្រាយតាមនីតិវិធីច្បាប់៕ដោយៈ ដើមអម្ពិល

0

កុមារីរងគ្រោះ ទ.ច.រ និងនាងរ.ស.ន,ផ្ទះកុមារីរងគ្រោះទាំងពីរ,​ជនល្មើសសោម បញ្ញា ហៅជា ពេលត្រូវចាប់ខ្លួន, ជីដូនកុមារីទ.ច.រ,ឪពុក​ម្តាយ​​កុមារី ទ.ច.រ (រូបតូច​ខាង​ស្តាំ)
មាន​នារី​មួយ​ចំនួន​តូច បាន​ធ្លាក់​ខ្លួន ក្លាយ​ជា​ស្រី​មេម៉ាយ ព្រោះ​ចាញ់​បោក​ប្រុស និង​ជឿ​តាម​ការ​អូស​ទាញ របស់​មេ​អណ្តើក លុះ​នាង​ខូច​ខ្លួន ក៏​តាំង​ខ្លួន​ជា​មេ​អណ្តើក​ម្តង ព្រោះ​មុខ​របរ​នេះ​ ងាយ​រក​លុយ។ ជាក់​ស្តែង ហេតុ​តែ​ចាញ់​កល​មេ​អណ្តើក ដែល​មាន​ផ្ទះជិត​គ្នា ទើប​បណ្តាល​ឱ្យ​ក្មេង​ស្រី​ជំទង់ ២​នាក់ ទាក់​ឱ្យ​ប្រុស​ស្ទាវ​ចាប់​រំលោភ​កណ្តាល​វាល​ស្រែ...។ កាលពីថ្ងៃទី០៨ មីនា ២០១៣ ជាទិវា​សិទ្ធិនារី មានកុមារី២នាក់ រស់នៅ​ខេត្ត​បន្ទាយមានជ័យ ត្រូវ​ប្រុស​ស្ទាវ​ចាប់​រំលោភកណ្តាលវាល​ស្រែ ព្រោះ​តែ​ពួកនាងជឿតាមការអូសទាញ​របស់មេអណ្តើក។ ប៉ុន្តែ ទាំងអ្នក​រំលោភ ទាំងមេអណ្តើក ត្រូវជាប់​អន្ទាក់​ប៉ូលិស ឯក្មេងស្រីរងគ្រោះ បានត្រឹមសោកស្តាយ​ព្រហ្មចារី​តែ​ប៉ុណ្ណោះ។ ទាក់ទិនដល់ករណីនេះ កុមារី ទ.ច.រ អាយុ១៥ឆ្នាំ រស់នៅភូមិស្ទឹងចាស់ ឃុំគយម៉ែង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា នាងជាកូនពៅ ក្នុងចំណោមបង​ប្អូន៣នាក់ ឪពុកឈ្មោះទន់ អ៊ាន អាយុ៤៩ឆ្នាំ ម្តាយឈ្មោះសុង រដ្ឋា អាយុ ៤៩ឆ្នាំ ធ្លាប់រៀនដល់ថ្នាក់ទី៨។ នាងឈប់រៀនកន្លះឆ្នាំមកហើយ ព្រោះគ្មានអ្នកចាំផ្ទះមើលថែ​ទាំ​ជីដូនមានជំងឺ ព្រោះឪពុកម្តាយ រវល់ការងារស្រែចម្ការ។ លុះមកដល់ថ្ងៃទី០៨ មីនា ២០១៣ ជាទិវាសិទ្ធិនារី ខណៈដែលឪពុកម្តាយនាងរវល់ចេញទៅហូប ការបងប្អូន ក៏មាន​ស្ត្រី​ម្នាក់ឈ្មោះហឹម គឹមហាន អាយុ ២៣ឆ្នាំ ជាស្ត្រីមេម៉ាយកូន១ ផ្ទះនៅជិតគ្នា បានមកបបួលនាងទៅ ស៊ីផឹកនៅផ្ទះរបស់គេ ដែលនៅទីនោះ មានប្រុសៗប៉ុន្មាននាក់កំពុង​ព័ទ្ធ​វង់​ផឹក និងមានស្រីក្មេងៗ ពីរបីនាក់ផង។ ពុំត្រឹមមក បបួលនាងទេ ស្ត្រីមេម៉ាយនោះ បានទាំងហៅប្អូនស្រីជីដូនមួយរបស់នាងម្នាក់ទៀត ឈ្មោះរ.ស.ន អាយុ១១ឆ្នាំ ឱ្យ​ទៅជប់លៀង ជាមួយគ្នា ឯពួកនាងក៏ព្រមទៅ ព្រោះទុកចិត្តគ្នា។ នាង ទ.ច.រ បន្តទៀតថា កន្លងមក ស្ត្រីឈ្មោះ ហឹម គឹមហាន ធ្លាប់មានប្រវត្តិយកប្តីចិត្តឯង លុះបាន កូន១ ក៏លែងលះគ្នាទៅ។ នាងនេះ មានមុខរបរមិន ប្រាកដ ឧស្សាហ៍​ហិចហើរ​មិនសូវនៅផ្ទះ និងរាប់អានមិត្តភក្តិសុទ្ធតែប្រុសៗស្ទាវ។ ពួកនាងបានទៅចូលរួមស៊ីផឹកនឹងគេ តាំងពីម៉ោង៩ព្រឹក ដល់ម៉ោង ៣ល្ងាច រហូតដល់ស្រឿងៗគ្រប់គ្នា រួច​ទាំងអស់គ្នា ក៏ចេញពីផ្ទះស្ត្រីមេម៉ាយ ទៅស៊ីផឹកបន្តនៅវាលស្រែមួយកន្លែង ក្នុងភូមិជំទាវ ឃុំប្ញស្សីក្រោក រហូតដល់ ម៉ោង៥ល្ងាច។ បន្ទាប់មក ស្រីមេម៉ាយបានលួងលោម​ពួក​នាងឱ្យឡើងជិះម៉ូតូ ដោយមានប្រុសស្ទាវ ២នាក់ ជាអ្នកឌុប បន្តដំណើរទៅរាំកម្សាន្តនៅក្លឹបហ្គោលថោន ជាប់គល់ស្ពានសែសិន។ ប៉ុន្តែ ពេល ទៅដល់ក្លឹប ពួកនាង​មិនហ៊ានចូល គេក៏ឌុបទៅមើលការប្រគំតន្ត្រី នៅរង្វង់មូលទីរួមខេត្ត ដែលមានពួកតារាល្បីៗពីភ្នំពេញ មកច្រៀងរាំ។ រហូតដល់ព្រលប់ជ្រៅបន្តិច ស្រីមេម៉ាយបាននាំ​ពួក​នាង (សរុបគ្នា៦ នាក់ រួមទាំងនាងមេម៉ាយ និងប្រុសម្នាក់ ជាអ្នកឌុប) ទៅជួលបន្ទប់ផ្ទះសំណាក់ “ជំនោរសែសិន” ដោយសុំជួលតែ១បន្ទប់។ ប៉ុន្តែ ម្ចាស់ផ្ទះប្រាប់ថា គ្នា៦នាក់ ឯណោះ លុះត្រាតែជួល២បន្ទប់ ទើបគេព្រម។ ដោយសារអត់លុយជួលបន្ទប់ ស្រីមេម៉ាយក៏នាំពួកនាង វិលទៅដល់ចំណុចវាលស្រែ កន្លែងស៊ីផឹកវិញ។ នាង ទ.ច.រ បន្តទៀតថា លុះទៅដល់ទីនោះ ស្រាប់តែស្រីមេម៉ាយប្រាប់ប្រុស ដែលឌុបនោះ ឱ្យបើកម៉ូតូគេចបាត់ ទុកពួកនាងទាំង២ ឱ្យនៅជាមួយប្រុសស្ទាវ ជាអ្នកឌុប ២​នាក់ទៀត។ ជួនជាពាក់កណ្តាលអធ្រាត្រផងនោះ ស្រាប់តែកំលោះស្ទាវម្នាក់ ឈ្មោះ ជា អាយុ១៩ឆ្នាំ ដាក់ចន្ទល់ម៉ូតូ រួចលោកមក សង្គ្រប់នាង ផ្តួលទៅលើជញ្ជ្រាំងស្រូវ ចាប់ផ្តើម-រំលោភទាំងកំរោល ទោះជានាងរើបម្រះយ៉ាងណា ក៏ មិនឈ្នះកម្លាំងប្រុសដែរ។ ចំណែក ប្អូនស្រីជីដូនមួយ របស់នាងឈ្មោះ រ.ស.ន ក៏ត្រូវប្រុសម្នាក់ទៀត ដែល ជាអ្នកឌុប ឈ្មោះថេត អាយុ២៣ឆ្នាំ ចាប់រំលោភក្បែរគ្នានោះ រហូតបានសម្រេចជាច្រើនដង។ លុះ ដល់ម៉ោង៥ភ្លឺ ទើបឃើញស្រីមេម៉ាយនោះ មកនាំ បងប្អូននាងវិល​ទៅភូមិ​វិញ ដោយមិនទទួលខុសត្រូវចំពោះការបាត់បង់ព្រហ្មចារីរបស់ពួកនាងឡើយ ហើយបានទាំងស្តីបន្ទោសពួកនាងថែមទៀត។ ដោយឡែក លោកទន់ អ៊ាន អាយុ៤៩ឆ្នាំ និង អ្នកស្រីសុង រដ្ឋា អាយុ៤៩ឆ្នាំ ជាឪពុកម្តាយ បានឱ្យ ដឹងថា នៅពេលបាត់កូនស្រី តាំងពីព្រឹក រហូតជិតភ្លឺ នោះ ពួកគាត់បាន​ស៊ើបសួរអ្នកភូមិដឹងថា មកពីនាង ហឹម គឹមហាន បបួលទៅស៊ីផឹក និងដើរលេង។ ពេលកូនវិលមកវិញ ឃើញភ្នែកស្លក់ សក់ក្បាលគ្មាន សណ្តាប់ធ្នាប់ និងប្រឡាក់ដី​ផង​នោះ ក៏ដេញដោលទៅ ទើបដឹងថា កូនស្រី និងក្មួយ ត្រូវប្រុសចាប់រំលោភ។ ពួកគាត់យល់ថា មកពីអាប្រុស២នាក់ហ្នឹង ជួលស្រីមេម៉ាយឱ្យធ្វើមេអណ្តើក លួងកូនស្រីឱ្យ​ធ្លាក់​ក្នុងឧបាយកលខ្មៅងងឹត ទើបកូននិងក្មួយ បាត់បង់ព្រហ្មចារី កណ្តាលវាលស្រែបែបនេះ។ ពួកគាត់បានប្តឹង សមត្ថកិច្ច ឱ្យចាប់ខ្លួនស្រីមេអណ្តើក និងក្មេងពាល ទាំង២នាក់​នោះ​​ហើយ និងប្តឹងទារជំងឺចិត្ត ៥០លាន រៀល ប៉ះប៉ូវការខូចខាតដ៏ធ្ងន់ធ្ងរនេះ។ រីឯកុមារីរ.ស.ន អាយុ១១ឆ្នាំ ក៏បានរៀបរាប់ ដូចអ្វីដែលកុមារីទ.ច.រ ផ្តល់បទសម្ភាសន៍ខាងលើ នេះដែរ ដោយបញ្ជាក់ថា រូបនាងត្រូវប្រុសពាលឈ្មោះ ថេត ចាប់រំលោភ ឯ​បង​ស្រី ត្រូវឈ្មោះជា ចាប់បង្ខំ កណ្តាលវាលស្រែក្បែរគ្នាតែម្តង។ ចំណែកអ្នកភូមិមួយចំនួន បានឱ្យដឹងថា ករណី ចាប់រំលោភនេះ បើរកប្រភពឱ្យឃើញ គឺមកពីស្រីមេ​អណ្តើក ទៅអូសទាញ ទើបកុមារីទាំង២នេះ ផុង ខ្លួនអស់ព្រហ្មចារី។ ធម្មតាមេអណ្តើក ឬម៉ែយ៉ែម មុនដំបូងក៏ត្រូវគេបោកយ៉ាងនេះដែរ លុះនាងផុងខ្លួន ស្គាល់ល្បិចស្ទូច​ក្មេងស្រី​ច្បាស់ ក៏ធ្វើម៉ែយ៉ែមម្តងវិញ ព្រោះងាយរកលុយ។ ទោះជាយ៉ាងនេះក្តី ក៏ពួកគាត់ យល់ថា នេះជាកំហុសរបស់មាតាបិតាផងដែរ ដែល ធ្វេសប្រហែសបណ្តោយកូនស្រីឱ្យចេះផឹកស្រាបៀ និងចូលចិត្តដើរកម្សាន្ត ជាហេតុនាំឱ្យ​មេ​អណ្តើក​ស្គាល់ និស្ស័យ ក៏មកហៅទៅផឹក រហូតដល់ស្រឿងៗ ចង់សប្បាយ ពេលគេបបួលទៅណា ក៏ចេះតែទៅ រហូតផុងខ្លួនត្រូវប្រុសពាលចាប់រំលោភ ធ្វើបាប ឬខ្លះ​ដល់​ថ្នាក់សម្លាប់បំបិទមាត់ទៀតក៏មាន ដែលជាមេរៀនជីវិត សម្រាប់មាតាបិតាទាំងឡាយពិចារណា និង ប្រុងប្រយ័ត្ន ៕ប្រភព akt-media
0

នាងចិន អៀម និងលោកអេន តេន (ក្នុង​ថ្ងៃ​សែនព្រេន), នាងចិន អៀម និងកូន, លោកតា​អន ព្រឿន, នាងមឿន លី និងនាងឃុត ណារិន (រូបតូចខាងស្តាំ) 
យុវ​វ័យ​សម័យ​នេះ ឱ្យ​តែ​ស្រលាញ់​គ្នា​ស្មោះ ទោះ​ជាត្រូវ​ឡើងភ្នំ ចុះ​ជ្រោះ ដើរ​កាត់​បន្លា ក៏​គេ​មិន​រួញ​រា​ដែរ ធ្វើ​យ៉ាង​ណា​ឱ្យ​តែ​បាន​ជួប​គ្នា​រួម​មេត្រី។ យ៉ាង​ណា​មិញ គូស្នេហ៍​ក្មេងៗ​នេះ បាន​បណ្តុះ​ពន្លក​ស្នេហ៍​ក្បែរ​ទ្រុង​ជ្រូក តែ​ម៉ែ​ឪ​មិន​ឱ្យ​លូក​លាន់​គ្នា ក៏​នាំ​គ្នា​រត់ លុះ​បាន​កូន​១ ទើប​ចាស់​ៗ សែនព្រេនឱ្យ​ទៅ ព្រោះ​បំបែក​មិន​កើត...។ នាងចិន អៀម អាយុ២០ឆ្នាំ រស់នៅ​ភូមិគៀត ឃុំពោធិ៍អង្គ្រង ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ បានរៀប​រាប់​ថា រូបនាងជាកូនច្បងក្នុងចំណោម​បងប្អូន៣នាក់ ឪពុកឈ្មោះ អ៊ុំ អ៊ុន អាយុ៥៥ឆ្នាំ ម្តាយឈ្មោះជឿន អាយុ​៥៤ឆ្នាំ។ នាងមានស្រុកកំណើតនៅ ជាប់បឹងទន្លេសាប ក្នុងខេត្ត​ពោធិ៍សាត់ ឯណោះទេ ប៉ុន្តែ ដោយ​នៅ​ស្រុកពិបាករកស៊ី ពេក ម៉ែឪ​ក៏ធ្​វើចំណាកស្រុក ទៅរស់នៅខេត្តបន្ទាយមានជ័យ ជាហេតុនាំឱ្យនាងរៀន សូត្របានតិចតួចណាស់ ព្រោះរវល់តែជួយរកស៊ីឪពុកម្តាយ។ គ្រួសារនាងបានប្រកប មុខរបរចិញ្ចឹម​ដង្កូវ​នាង យកសូត្រលក់ និងស៊ីឈ្នួលធ្វើចម្ការឱ្យគេផង ដោយមាន ជីវភាពត្រឹមតែរស់ប៉ុណ្ណោះ។ នៅពេលនាងមានអាយុ១៧ឆ្នាំ ក៏បានស្គាល់កំលោះម្នាក់ ឈ្មោះអន តេន អាយុបងនាង៥ឆ្នាំ ដែលរសាត់អណ្តែតពីស្រុកកំណើត មកធ្វើជាកម្មករចិញ្ចឹមជ្រូក ឱ្យថៅកែម្នាក់ នៅខេត្តបន្ទាយមានជ័យ មិនឆ្ងាយពីផ្ទះនាង។ មិត្តភាព ក៏ក្លាយទៅជា​សេចក្តី​ស្នេហាយ៉ាងឆាប់រហ័ស ដោយពួកនាងតែងណាត់ជួបគ្នាក្បែរ ទ្រុងជ្រូក ជួនកាល កំលោះតេន បានមកលេងដល់ផ្ទះរបស់នាងតែម្តង។ បន្ទាប់ពីស្គាល់ ចិត្តថ្លើមគ្នា​មក នាងបានជំរុញសង្សារឱ្យចូលស្តីដណ្តឹងនាងតាមប្រពៃណី ប៉ុន្តែ ដោយសារម៉ែឪគេនៅឆ្ងាយពេក ពិបាកអញ្ជើញមក ទើបគេចូលសួរដោយខ្លួនឯងតែម្តង និងមានតែខោ​អាវ​មួយ​ចង្កេះ ធុំក្លិនអាចម៍ជ្រូក។ នាងអៀម បន្តរឿងស្នេហាទៀតថា ពេលឃើញកំលោះតេន គ្មានអ្វីសោះ និងមាន ឋានៈជាកម្មករឱ្យបាយជ្រូក លាងសម្អាតទ្រុងជ្រូកយ៉ាងនេះ ឪពុកម្តាយនាងមិនព្រម លើក​ឱ្យ​ទេ បានទាំងហាមនាងជាកូន មិនឱ្យទាក់ទងគ្នាទៀតផង។ នៅពេលម៉ែឪហាម ឃាត់ នាងធ្វើតាមពួកគាត់តែពីមុខទេ ប៉ុន្តែ ពីក្រោយខ្នងគាត់ នាងតែងស្កាត់ទៅជួប ប្រុសថ្លៃ ដល់ទ្រុងជ្រូក ជាញឹកញាប់ រហូតដល់សុខចិត្តប្រគល់ព្រហ្មចារី ដោយមិន ស្តាយស្រណោះ។ នៅពេលបានដឹងថា ពួកនាងទុំមុនស្រគាល ខុសប្រពៃណី ឪពុក​ម្តាយ​​នាងខឹងសម្បាខ្លាំងណាស់ បានបំបិទសិទ្ធិនាងមិនឱ្យចេញពីផ្ទះ។ ប៉ុន្តែ ដោយសារសេចក្តីស្នេហាទុំជោរដល់កម្រិតទៅហើយនោះ នាងគ្មានជម្រើសអ្វីក្រៅពីឱបបង្វេច​រត់តាមប្រុសជាទីស្រលាញ់ មករស់នៅស្រុកកំណើតរបស់គេ រហូតពេលនេះ។ ដោយឡែក លោកអន តេន អាយុ២៥ឆ្នាំ ជាប្តី បានឱ្យដឹងតាមទូរស័ព្ទថា លោកមានឪពុកឈ្មោះអន ព្រឿន អាយុ៧២ឆ្នាំ ម្តាយស្លាប់ ជាត្រកូលកសិករ មាន ជីវភាពត្រឹមតែ​គ្រប់​ប៉ុណ្ណោះ​។ លោករៀនសូត្របានតិចតួចណាស់ ក៏ចេញពីស្រុកកំណើតក្នុងខេត្តកំពង់ស្ពឺ រសាត់អណ្តែតទៅដល់ខេត្តបន្ទាយមានជ័យ សុំគេចូលធ្វើកម្មករឱ្យបាយជ្រូក បាន​ប្រាក់ខែល្មមតែចិញ្ចឹមខ្លួនរស់។ លោកពិតជាមានទំនាក់ទំនងស្នេហ៍ជាមួយនាងអៀម ក្បែរទ្រុងជ្រូកមែន ប៉ុន្តែ មុនដំបូងចេះរក្សាប្រពៃណីខ្មែរដែរ លុះចូលសួរត្រឹមត្រូវ ម៉ែឪខាងស្រីមិនព្រមលើកឱ្យ ដោយឃើញលោក មានការងារអន់ពេក និងមិនស្គាល់ប្រវត្តិផងនោះ ទើបលោកបបួលស្រីថ្លៃ លេងផ្លូវកាត់ទៅ។ ពេលដឹងថា កូនស្រី​មកជួបលោកក្បែរទ្រុងជ្រូក ពួកគាត់ក៏បិទសិទ្ធិលែងឱ្យលូកតែម្តង ដោយបង្ខាំងស្រីថ្លៃ ឱ្យនៅតែក្នុងផ្ទះ។ ប៉ុន្តែ ដោយសារនាងស្រលាញ់លោកដោយស្មោះ ក៏សុខចិត្តរត់​តាម​លោក មកដល់ស្រុកកំណើត នាខេត្តកំពង់ស្ពឺ។ ពេលបានរួមរស់ជាមួយគ្នាជាប្តីប្រពន្ធ លោក និងនាង ស្រលាញ់គ្នាកាន់តែខ្លាំង ហើយលោកក៏មិននៅស្ងៀមដែរ តែង​ចេញ ទៅធ្វើសំណង់ ឬស៊ីឈ្នួលគេ បានលុយឱ្យប្រពន្ធ មិនដែលដាច់ឡើយ ទើបលោកមិនសូវបាននៅផ្ទះ លុះត្រាតែព្រលប់ៗ ទើបទៅដល់។ នៅពេលប្តីប្រពន្ធលោក​បង្កើត​បានកូនប្រុស១ ក៏នាំគ្នាទៅលេងខេត្តបន្ទាយមានជ័យ ស្រាប់តែឪពុកម្តាយក្មេកបាត់ខឹងអស់រលីង បានទាំងដណ្តើមចៅទៅថើប ដោយក្តី ស្រលាញ់ និងបានសែន​ព្រេន​ឱ្យប្តីប្រពន្ធលោកមួយព្រឹកផង ដើម្បីឱ្យមានខាន់ស្លាត្រឹមត្រូវនឹងគេ ឥឡូវប្រពន្ធមានផ្ទៃពោះកូនទី២ ទៀតហើយ។ លោកតាអន ព្រឿន អាយុ៧២ឆ្នាំ ជាឪពុកខាងប្រុស បានឱ្យដឹងថា ទោះបីជាកូនប្រុសគាត់ បានពង្រត់កូនស្រីគេមក ក៏គាត់មិនហ៊ានបំបែកដែរ តែក៏មិនហ៊ានរៀបការឱ្យដែរ ដរាបណា​ខាងដន្លង មិនទាន់យល់ព្រម។ គាត់យល់ថា ក្មេងៗសម័យនេះ តែប៉ុណ្ណឹង បើពួកគេស្រលាញ់គ្នា យើងជា ចាស់ មិនអាចបំបែកបានឡើយ ចាំតែរៀបការឱ្យទៅ។ ប៉ុន្តែ ឥឡូវកូនទាំងពីរ ក្លាយជាប្តីប្រពន្ធស្របច្បាប់ហើយ បន្ទាប់ពីអ្នកដន្លងនៅខេត្តបន្ទាយមានជ័យ សែនព្រេនឱ្យមក។ នាងមឿន លី អាយុ២៥ឆ្នាំ និងនាងឃុត ណារិន អាយុ២៤ឆ្នាំ ជា អ្នកភូមិ បានឱ្យដឹងស្របគ្នាថា មកពីឪពុកម្តាយមើលស្រាលកូនប្រសាប្រុស ដែលធ្វើកម្មករឱ្យបាយជ្រូក ក៏​ចង់​បំបែក ប៉ុន្តែ នាងអៀម ស្រលាញ់សង្សារ ស្មោះ ក៏សុខចិត្តឱបបង្វេចរត់តាមគ្នា។ ពួកនាងយល់ថា សម័យនេះ កំលោះក្រមុំមានសិទ្ធិស្រលាញ់គ្នា មិនគួរម៉ែឪ​ប្រកាន់​ទ្រឹស្តី “នំមិនធំជាងនាឡិ” ទៀតទេ។ គួរបញ្ជាក់ថា ការដែលឪពុកម្តាយ រើសកូនប្រសាពេក ក៏មិនកើតដែរ ព្រោះជាឧបសគ្គនាំឱ្យកូនពង្រត់គ្នាបំបាក់កិត្តិយសវង្សត្រកូល។ ទោះយ៉ាងណា គូស្នេហ៍ទាំងឡាយ ក៏មិនគួរលេងផ្លូវកាត់ទុំមុនស្រគាល រួចនាំគ្នារត់ទៅសោយសុខនោះទេ ព្រោះទំនៀមទម្លាប់ខ្មែរ មិនអនុញ្ញាតឱ្យកំលោះក្រមុំធ្វើយ៉ាងនេះ ឡើយ។ គេត្រូវចេះដោះស្រាយបញ្ហាដោយសន្តិវិធី ដូចជា ភាគីកូនប្រសា ព្យាយាមបម្រើ យកចិត្តយកថ្លើមម៉ែឪក្មេកជាដើម លុះធ្វើអំពើល្អយូរៗទៅ ពួកគាត់គង់តែអាណិត បើក​សិទ្ធិឱ្យបានជួបគ្នាមិនខាន ៕ ប្រភព akt-media
0

សៀមរាប ៖ បុរសវ័យចំណាស់ ជនជាតិកាណាម្នាក់ ត្រូវបាននគរបាល ចាប់ខ្លួន កសាងសំណុំ រឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី លួងលោម ក្មេងស្រី អាយុ ១៤ ឆ្នាំម្នាក់ យករួមភេទ ជាថ្នូរនឹងប្រាក់កាស ។
ការចាប់ខ្លួននេះ បានធ្វើឡើង កាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ នៅបន្ទប់៣២៩ នៃផ្ទះសំណាក់ ហ៊ីល តុនអង្គរ ក្រុមទី១៨ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ បុរសចំណាស់រូបនេះមានឈ្មោះ វីចៃ អ៊ីនដ្រា ឌី កូមារ  (Vigai Indra D.Komar) អាយុ ៧០ ឆ្នាំ ។
លោកវរសេនីយត្រី ជា ហេង នាយរង ការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពី មាន ការសង្ស័យ កម្លាំងរបស់លោកបានធ្វើការ តាមដានបុរស ជនជាតិ កាណាដាខាងលើ ។ លុះដល់យប់កើតហេតុ គេបានឃើញបុរសរូបនេះ បាននាំក្មេងស្រីអាយុ ១៤ ឆ្នាំ ម្នាក់ឡើង ទៅផ្ទះសំណាក់ ហ៊ីលតុនអង្គរ បន្ទប់លេខ ៣២៩ ដែលជាបន្ទប់ជនសង្ស័យជួលស្នាក់នៅ។ លោកបន្តថា បន្ទាប់ ពីមានការសង្ស័យ នគរបាលបានសុំបញ្ជា ពីតំណាងអយ្យការ ដើម្បីធ្វើការបង្រ្កាបករណីនេះ ។
លោកបានបន្តថា នៅពេលកម្លាំងទៅដល់គោះទ្វារ ឲ្យជនសង្ស័យបើកទ្វារ អស់ពេលជិត មួយម៉ោង ទើបជន សង្ស័យព្រមបើកទ្វារ ។ ក្នុងខណៈ ដែលទ្វាររបើក ក្មេងស្រីរងគ្រោះបានរត់ទៅពួន នៅក្នុងបន្ទប់ទឹក ទាំងកាយ អាក្រាត រីឯជនសង្ស័យនៅដេកលើគ្រែ ។
បន្ទាប់ពីធ្វើការឃាត់ខ្លួន នគរបាលបានឆែកឆេរ រកឃើញវីស៊ីឌី អាសអាភាសមួយចំនួន ក្បាល សម្រាប់វីស៊ីឌី១ ថ្នាំវីយ៉ាក្រា (ថ្នាំជំនួយអារម្មណ៍ ផ្លូវភេទ) ព្រមទាំងវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនទៀតផងដែរ។ នគរបាល បានឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនជននេះ ត្រូវនគរបាល កសាងសំណុំរឿង និងបញ្ជូនទៅតុលាការ ដោយចោទ ប្រកាន់ ពីបទ ទិញពេស្យាចារកុមារ ៕ ដោយដើមអម្ពិល
0




ពោធិ៍សាត់ ​ ៖​ គោក្របី​នៅ​ស្រុក​ក្រគរ ​បាន​កំពុងតែ​ឈឺ​និង​ងាប់​មួយ​ចំនួន​តូច​ជា​បន្តបន្ទាប់​ ខណៈ​ពេល​ស្រុក​ផ្សេងៗ​ពុំ​មាន​ជំងឺ​រាតត្បាត​នេះ​កើតឡើង។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ជំងឺ​រាតត្បាត​ងាប់​គោក្របី​នៅ​ស្រុក​ក្រគរ​នោះ​ ក៏​ត្រូវ​បាន​គេ​ប្រាប់​ថា​ពុំ​មាន​ងាប់​ច្រើន​ដូច​កាលពី​ឆ្នាំ​២០១២​ឡើយ។
បើ ​តាម​លោក ​ធឹ​ម ង៉ុ​ក​ មេឃុំ​ឈើ​តុំ​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ​​សត្វ​គោក្របី​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​របស់​លោក ​ចាប់ផ្ដើម​មាន​ជំងឺ​និង​ងាប់​ជា​បន្តបន្ទាប់​ ប៉ុន្តែ​ពុំ​មាន​ច្រើន​ទេ ហើយ​ជំងឺ​នេះ​ចាប់ផ្ដើម​ក្រោយពេល​ចូលឆ្នាំ​ខ្មែរ​រួច​ ក្នុង​ចន្លោះ​ថ្ងៃទី​១៨ និង​១៩ ខែមេសា ដោយ​ប៉ះចំ​តែមួយ​ភូមិ​ប៉ុណ្ណោះ​ គឺ​ភូមិ​បំណក់​ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ​ងាប់​ក្របី​៥​ក្បាល​ និង​គោមួយ​ក្បាល​ ​ក្រៅពីនោះ​កំពុង​មាន​ជំងឺ​ ដោយ​ជំងឺ​នេះ​ចាប់​ផ្ដើម​ចេញ​អុតក្ដាម ​ហើមពោះ ហើម​ក្រចកជើង និង​រាក​តែម្ដង។
លោក ហុង​ថាំង មេឃុំ​ស្វាយស ស្រុក​ក្រគរ​ឲ្យ​ដឹង​ដែរ​ថា ឃុំ​របស់​លោក​មាន​ជំងឺ​ប្រភេទ​នេះ​ឆ្លង​ដល់​គោក្របី​ចំនួន​៣​ភូមិ​ក្នុង​នោះ ភូមិ​បឹង​ស្មុក​៥​ក្បាល ភូមិ​ត្រពាំង​ឈ្នាល​២​ក្បាល និង​ភូមិ​កំ​រ៉ែ​ង​១​ក្បាល ឯ​ឃុំ​អ​ន្សា​ចំបក់ ចំណុច​កាច់​កង់​ក៏មាន​ក្របី​ងាប់​មួយ​ក្បាល​នា​ថ្ងៃទី​២៥ ខែមេសា​ថ្មី​នេះ​ផង​ដែរ ដែល​សរុប​ក្នុងស្រុក​ចំនួន​១៥​ក្បាល​ប៉ុណ្ណោះ។
លោក រស់ ឡា មន្ត្រី​ពេទ្យសត្វ​ស្រុក​ក្រគរ​ឲ្យ​ដឹង​ថា ពិតជា​មាន​ជំងឺ​រាតត្បាត​មក​លើ​សត្វ​គោក្របី​បណ្ដាល​ឲ្យ​ងាប់​ពិតមែន តែ​តួលេខ​ពិតប្រាកដ​នោះ​នៅ​ពុំ​ទាន់​ច្បាស់លាស់​ ដោយ​រូបលោក​កំពុង​ចុះ​ដល់​គោលដៅ​នោះ​ ហើយ​ថា​ជំងឺ​នេះ​រាលដាល​ងាប់​ពេញ​ព្រៃ​នោះ​គឺ​គ្មាន​ទេ។
លោក ​រស់ ឡា បន្ត​ថា ប្រជាពលរដ្ឋ​ត្រូវតែ​ចាប់​គោក្របី​ដែល​លែង​ចោល​នៅ​រដូវប្រាំង​តាម​ព្រៃភ្នំ​ នោះ​មក​វិញ​ដើម្បី​ចាត់​ថ្នាំ​ការពារ​ និង​មើលថែ​ឲ្យ​បាន​ដិតដល់​ពុំ​ដូច្នេះ​ទេ ជំងឺ​នេះ​​នឹង​ឆ្លង​រាលដាល​ពី​មួយ​ទៅ​មួយ​មិន​ខាន។
ស្រប​ពេលដែល​នៅ​ស្រុក​ក្រគរ​មាន​ជំងឺ​រាតត្បាត​នោះ​លើ​សត្វ​គោក្របី​បណ្ដាល​ឲ្យ​ងាប់​និង​ឈឺ​ជា​បន្តបន្ទាប់​នោះ ​នៅ​ស្រុក​កណ្ដៀង​, ក្រុង​ពោធិ៍​, ស្រុក​បាកាន​,​ស្រុក ​ភ្នំក្រវាញ គឺ​មន្ត្រី​ពេទ្យសត្វ​បាន​ចាក់​ថ្នាំ​ការពារ​រួច​មុន​ជាស្រេច ហើយ​ពេលនេះ​ក៏​ពុំមាន​ជំងឺ​ទាំងនេះ​ឆ្លង​រាលដាល​ដល់​សត្វពាហនៈ​របស់​ពួក​ គាត់​ដែរ៕ប្រភពពី កម្ពុជាថ្មី
0
ភ្នំពេញៈ កម្មករសំណង់ម្នាក់ ត្រូវបងប្អូនប្រទះឃើញដួលសន្លប់បាត់ស្មារតី ក្នុងបន្ទប់ស្នាក់នៅ ក្នុងការដ្ឋានសំណង់ ដោយមានស្នាមគេកាប់រយះ ជាច្រើនកន្លែង ឈាមហូរស្រោចជោកខ្លួនទៀតផង ត្រូវបានរថយន្តសង្គ្រោះ របស់អង្គភាព ៧១១ កងពលតូចលេខ៧០ ដឹកយកទៅកាន់មន្ទីរ កាល់ម៉ែត ដើម្បីជួយសង្គ្រោះអាយុជីវិតជាបន្ទាន់។
បន្ទាប់ពីកើតហេតុ បានតាមរកម៉ូតូ ប្រទះឃើញធ្លាក់ចូលក្នុងប្រឡាយទឹក ខាងមុខវិទ្យាល័យជម្ពូវ័ន្ត ហើយសន្និដ្ឋានថា ជនរងគ្រោះមានគេព្រួតកាប់ តែជិះម៉ូតូរត់គេចរួច ប៉ុន្តែដោយជិះលែងរួច ក៏ទុកម៉ូតូចោលត្រដរទៅតែខ្លួនរហូតដល់ផ្ទះ ។ ហេតុការណ៍នេះត្រូវបានកើតឡើង កាលពីវេលា ម៉ោង៤និង៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅក្នុងការដ្ឋានសំណង់ភូមិអូរឌឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមសាច់ញាតិ របស់ជនរងគ្រោះវិញ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថា រតនៈ ភេទប្រុសអាយុ២៣ឆ្នាំ មានមុខរបរជាកម្មករសំណង់ស្នាក់ នៅក្នុងការដ្ឋានសំណង់ភូមិ សង្កាត់កើតហេតុ មានស្រុកកំណើតនៅភូមិតាណាល ឃុំកន្តៀងរាយ ស្រុកកញ្ជៀច ខេត្តព្រៃវែង រងរបួស រយះក្បាល ចំហៀងខាងស្តាំ លើផ្ទៃមុខសងខាង និង កលើឆ្អឹងដងកាំបិត សន្លប់ឈឹង ត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ជនរងគ្រោះជិះ ម៉ូតូមួយគ្រឿង សេ៥០គុបមូល ពណ៌សណ្តែក គ្មានស្លាកលេខ។
សាច់ញាតិរបស់ជនរងគ្រោះ បានបន្តទៀតថា កាលពីល្ងាច ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ក្នុងគោលបំណងដើរលេង មិនដឹងជាទៅទីណា នោះទេ លុះដល់ម៉ោង៤និង៣០នាទី ក៏ប្រទះឃើញដេកសន្លប់ នៅក្នុងបន្ទប់ស្នាក់នៅ ដោយបាត់ម៉ូតូមុនដំបូងសន្និដ្ឋានថា គេវាយប្លន់យកម៉ូតូ ប៉ុន្តែ បន្ទាប់ពីបញ្ជូនជនរងគ្រោះទៅមន្ទីរ រួចដើរស្វែងរកម៉ូតូ ក៏ប្រទះឃើញនៅក្នុងប្រឡាយទឹកស្អុយ មុខវិទ្យាល័យជម្ពូវ័ន្ត ក៏អូសក្នុងគោល បំណងយក ទៅរក្សាទុក ប៉ុន្តែត្រូវបាននគរបាល ឲ្យយកមករក្សាទុក នៅប៉ុស្តិ៍ដើម្បីធ្វើកំណត់ហេតុ និងស្រាវជ្រាវរកជនដៃដល់។
នគរបាលមូលដ្ឋាន បាននិយាយថា ជនរងគ្រោះមិនដឹងជាត្រូវគេកាប់ មកពីម្តុំណានោះទេ ហើយបានរត់គេចខ្លួនរួច លុះមកដល់មុខវិទ្យាល័យជម្ពូវ័ន្ត ប្រហែលជាទៅលែងរួច ឬមួយក៏ជ្រុលចង្កូត ធ្លាក់ម៉ូតូចូលទៅក្នុងប្រឡាយទឹក រួចហើយព្យាយាមបន្ត ទៅរហូតដល់បន្ទប់ស្នាក់ធ្វើសំណង់ ទើប សន្លប់បាត់ស្មារតី លុះដល់ក្រុមគ្រួសារភ្ញាក់ពីដំណេក ក៏ប្រទះឃើញមានការភ្ញាក់ផ្អើលតែម្តងទៅ ។ ចំណែកឯម៉ូតូត្រូវគេប្រទះឃើញ នៅខាងមុខ វិទ្យាល័យជម្ពូវ័ន្ត ក៏យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីធ្វើការស្រាវជ្រាវរកជនដៃដល់ រីឯជនរងគ្រោះត្រូវបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត មិនទាន់ដឹងខ្លួននៅឡើយ ។
នគរបាលបានបន្តថា ពេលនេះនគរបាល កំពុងតែរង់ចាំជនរងគ្រោះដឹងខ្លួន បានសួរនាំធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់ យកមក ផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ ដោយ ៖ ដើមអម្ពិល
0
ភ្នំពេញ៖ ស្រ្តីម្នាក់បានស្លាប់ នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរពីក្រោយ បានរងរបួសធ្ងន់ បាក់ភ្លៅ កាលពីព្រឹកព្រលឹម ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៣ នេះ ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ ខាងត្បូងស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ខណ្ឌឫស្សីកែវ ក្រោយពីជនរងគ្រោះខណៈកំពុងជិះម៉ូតូ ស្រាប់តែបុកជា មួយរថយន្ត លុច្សស៊ីស មួយគ្រឿង ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា។
មន្រ្តីនគរបាលចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ ដែលបានចុះទៅត្រួតពិនិត្យ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តលុច្សស៊ីស RX-300 មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-3808 បានធ្វើដំណើរ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុច កើតហេតុ ត្រង់ផ្លូវកែង ខាងត្បូង នឹងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ស្រាប់តែបានបុកម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1B-4996 បណ្តាលឲ្យស្រ្តីជាអ្នកបើក ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ រីឯអ្នកជិះពីក្រោយ រងរបួសធ្ងន់ បាក់ភ្លៅ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ។
បើតាមសមត្ថកិច្ច គ្រោះថ្នាក់ចរាចរនេះ បណ្តាលឲ្យនារីឈ្មោះ ម៉ន ស្រីណា អាយុ ២០ឆ្នាំ រស់នៅផ្ទះលេខ២៣ សង្កាត់-ខណ្ឌដង្កោ បានស្លាប់បាត់បង់ជីវិត។ ដោយអ្នករួមដំណើរ ឈ្មោះ ខន មុំ មានអាយុ ២០ឆ្នាំ រស់នៅភូមិស្នាមពុក ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់។
ដោយឡែក អ្នកបើករថយន្តដែល ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបាន មានឈ្មោះ ហុង ណេន អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅ ភូមិក្បាលរមាស ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ក្រោយកើតហេតុ ទាំងម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក ដើម្បីដោះស្រាយបន្ត៕ដោយ៖ ដើមអម្ពិល-
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
0
Previous PostOlder Posts Home

About