ក្មេងៗ​ដែល​ធ្លាប់​ឃើញ​ឈុត​ក្តៅ​សាច់​ ក្នុង​ភាពយន្ត​នឹង​កាន់តែ​ឆាប់​ប្រឡូក​ ក្នុងការ​រួមភេទ និង មាន​ដៃគូ​ច្រើន​

ការស្រាវជ្រាវមួយបានលើកឡើងថា ការមើលឈុតឆាកសិច នៅក្នុងភាពយន្តអាចធ្វើឲ្យកុមារកាន់តែសកម្មក្នុង រឿងផ្លូវភេទតាំងពីវ័យ ក្មេង។
មិនថាឈុតឆាកដែលលោក ឡេអូណាដូ កាប្រ៊ីយ៉ូ និង នាង ខេត វីនស្លេត រួមរក្សស្នេហានៅក្នុងរឿង Titanic ឬ ឈុតឆាកដែលលោក រ៉ូប៊ឺត ផាទីនសុន និង នាងគ្រីសស្តេន ស្ទីវ៉ាត ឱបរឹតគ្នានៅលើគ្រែនៅថ្ងៃក្រេបទឹកឃ្មុំក្នុងរឿង The Twilight Saga: Breaking Dawn នោះទេ ក្មេងៗដែលបានមើលឈុតក្តៅសាច់ទាំងអស់នេះហើយគឺសុទ្ធតែបង្កើននូវចំណង់ផ្លូវភេទភ្លាមៗ ។
អ្នកស្រាវជ្រាវឈ្មោះ Ross O’Hara មកពីសាកលវិទ្យាល័យ  University of Missouri បាននិយាយថា ការមើលឈុតរួមរក្សនៅលើ កញ្ចក់ទូរទស្សន៍អាចបណ្តាលឲ្យយុវវ័យរួមសិចជាមួយដៃគូច្រើន និង មិនប្រើស្រោមអនាម័យនោះទេ ។
លោក  O’Hara បាននិយាយថា ឈុតឆាកក្តៅសាច់អាចជះឥទ្ធិពលជាមូលដ្ឋានទៅលើបុគ្គលភាពរបស់យុវវ័យ ហើយធ្វើឲ្យពួកគេ អន្ទះសារចង់ប្រថុយប្រថានសាកល្បងរឿងផ្លូវភេទ។ លោកវេជ្ជបណ្ឌិត  O’Hara បាននិយាយថា “យុវវ័យដែលធ្លាប់ឃើញឈុតឆាក រួមភេទក្នុងភាពយន្តចាប់ផ្តើមប្រឡូកក្នុងរឿងផ្លូវភេទតាំងពីវ័យក្មេង, មានដៃគូរួមភេទច្រើន និង ទំនងជាមិនប្រើស្រោមអនាម័យជាមួយ ដៃគូបណ្តោះអាសន្នរបស់ខ្លួននោះទេ” ។
លោកបានបន្តថា “ការស្រាវជ្រាវភាគច្រើនបានបង្ហាញថា ឥរិយាបថ និង អាកប្បកិរិយារួមភេទរបស់យុវវ័យគឺរងឥទ្ធិពលដោយសារ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ។ ប៉ុន្តែតួនាទីរបស់ភាពយន្តជួនកាលមិនត្រូវបានគេយកចិត្តទុកដាក់នោះទេ ថ្វីបើលទ្ធផលស្រាវជ្រាវដទៃ ទៀតបានបង្ហាញថាភាពយន្តមានឥទ្ធិពលជាងទូរទស្សន៍ និង តន្ត្រីក៏ដោយ” ។
ក្រុមអ្នកចិត្តសាស្ត្របានសិក្សាលើកុមារអាយុ ១២ ទៅ ១៤ ឆ្នាំ បន្ទាប់មកបានតាមដានមើលអាកប្បកិរិយាផ្លូវភេទរបស់ពួកគេក្នុង រយៈពេលប្រាំមួយឆ្នាំទៅមុខ ។ ការស្រាវជ្រាវដែលចេញផ្សាយក្នុងទស្សនាវដ្តី Psychological Science បានពិនិត្យតាមដានកុមារ ចំនួន ១.២២៨ នាក់ក្នុងរយៈពេលប្រាំមួយឆ្នាំ ។
លោកវេជ្ជបណ្ឌិត O’Hara បាននិយាយថា យុវវ័យឧស្សាហ៍មានការជម្រុញទឹកចិត្តឲ្យមានអាកប្បកិរិយាចង់ស្វែងរកភាពស្រៀវស្រើប ខ្ពស់បំផុតនៅអាយុ ១០ ទៅ ១៥ ឆ្នាំ និង ឈានទៅដល់ទំនោរតាមស្វែងរករឿងប្រឡោមលោក ឬ រឿងដែលជម្រុញឲ្យមានចំណង់ផ្លូវ ភេទគ្រប់ប្រភេទទាំងអស់ ។
ក្រុមអ្នកស្រាវជ្រាវរបស់លោក  O’Hara បានរកឃើញថា ការជួបប្រទះឈុតក្តៅសាច់ក្នុងភាពយន្តកាន់តែច្រើននៅវ័យក្មេងបាន បណ្តាលឲ្យការស្វែងរកភាពស្រៀវស្រើបមានការកើនឡើងខ្ពស់បំផុតនៅអំឡុងវ័យជំទង់ ។ លោក O’Hara  និយាយថា អាកប្បកិរិយា ស្វែងរកភាពស្រៀវស្រើបអាចអូសបន្លាយដល់ពេលក្មេងៗឈានដល់វ័យខ្ទង់ ២០ ឆ្នាំ ប្រសិនបើក្មេងៗទាំងនោះធ្លាប់បានឃើញឈុត រួមភេទក្នុងភាពយន្ត៕
ក្មេងៗដែលធ្លាប់ឃើញឈុតក្តៅសាច់ក្នុងភាពយន្តនឹងកាន់តែឆាប់ប្រឡូកក្នុងការរួមភេទ និង មានដៃគូច្រើន
Next PostNewer Post Previous PostOlder Post Home

About