ចាប់ខ្លួនបន្ទាប់ពីដាក់លក់ វិដេអូអាសអាភាសតាម Facebook

វៀតណាម ៖ មានក្មេងស្រីៗជាច្រើននៅប្រទេសវៀតណាម បានលង់ខ្លួនជាមួយនឹងសង្សាររបស់ខ្លួន រហូតអ្នក ខ្លះហ៊ានថតវិដេអូ ដែល ពួកគេរួមភេទជាមួយគ្នា ដើម្បីបង្ហាញពីភាពទុកចិត្ត និងបង្កើតអនុស្សារីយ៍ជាមួយគ្នា ទៀតផង។
គូស្នេហ៍វ័យក្មេងមួយគូ បានផតវិដេអូដែលពួកគេបានរួមភេទជាមួយគ្នា ដោយខាងស្រីកំពុងតែប្រឡងធ្វើជាគ្រូបង្រៀន។ មិនបានប៉ុន្មាន ពួកគេបានបែកគ្នា ហើយប្រុសម្នាក់នោះបានយកវិដេអូនោះលក់តាម Facebook ដោយយក Account ផ្ទាល់ខ្លួន Post ថែមទៀត ផង។ ពេលដែលនារីដែលជាអតីតសង្សារចាស់ បានឃើញវិដេអូនោះ នាងពិតជាអាម៉ាស់មុខខ្លាំងណាស់ ហើយក៍បានសំរេចចិត្តដាក់ ពាក្យបណ្តឹងទៅលើ Huyen ដែលជាសង្សារចាស់របស់គេ។
ដោយយោងទៅតាមព័ត៌មានបានអោយដឹងថា ក្នុង Account Facebook របស់ Huyen មានរូបអាក្រាតរបស់នាងចំនួន ៧ សន្លឹក និងវិដេអូ (មិនពេញ) ចំនួន១។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរួច ប៉ូលីសក៍បានឃាត់ខ្លួន Huyen ដើម្បីយកមកសួរចម្លើយ និង បញ្ចូនទៅតុលាការ៕

Next PostNewer Post Previous PostOlder Post Home

About