Showing posts with label ព័ត៌មានបច្ចេកវិទ្យា. Show all posts
Showing posts with label ព័ត៌មានបច្ចេកវិទ្យា. Show all posts
ទីផ្សារស្មាតហ្វូន នៅក្នុងសហរដ្ឋអាមេរិក ត្រូវបានគ្រប់ដណ្ដប់ដោយ iPhone របស់ក្រុមហ៊ុន Apple ប៉ុន្តែនៅឆ្នាំ ២០១៥ អ្នកប្រើប្រាស់ iPhone អាចនឹងងាកមកប្រើប្រាស់ស្មាតហ្វូនដែលប្រើ Android។
យោងតាមការស្រាវជ្រាវរបស់ Yankee Group បានឲ្យដឹងថា នៅក្នុងអំឡុងពេលនេះ អតិថិជនដែលប្រើប្រាស់ iPhone មានចិត្តស្មោះស្ម័គ្រភក្ដីភាព ចំពោះ iPhone ប៉ុន្តែនៅឆ្នាំ ២០១៥ អ្នកទាំងនោះមានចិត្តងាករេ ចង់ប្រើ Android វិញ។
ក្រុមស្រាវជ្រាវខាងលើបានបញ្ជាក់ថា នៅពេលនេះ មានអតិថិជនដែលប្រើ iPhone ចំនួន ៣០ភាគរយចង់ប្ដូរមកប្រើ Android ហើយនៅឆ្នាំ ២០១៥ ចំនួននេះនឹងកើនឡើងដល់ ៤២ភាគរយមានន័យថា ក្រោយពីឆ្នាំ ២០១៥ ចំនួនអ្នកប្រើ iPhone នៅសហរដ្ឋអាមេរិក អាចនឹងត្រូវធ្លាក់ចុះ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នចំនួនអ្នកប្រើ Android នៅសហរដ្ឋអាមេរិក មានត្រឹមតែចំនួន ៣៤ភាគរយ នៃប្រជាជនសរុបប៉ុណ្ណោះ៕
0
យោងតាមគេហទំព័រ AllThingsD ដែលបានចុះផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ បានឲ្យដឹងថា លោក Jim Breyer នឹងលាឈប់ពីតំណែង ជាសមាជិកក្រុមប្រឹក្សាភិបាល នៃបណ្ដាញសង្គម Facebook។
គណៈកម្មការមូលបត្រ និងរូបិយប័ណ្ណ សហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មានខាងលើថា លោក Breyer នឹងលាឈប់នៅក្នុងខែមិថុនា ខាងមុខនេះ។ គណៈកម្មការមូលបត្រ និងរូបិយប័ណ្ណសហរដ្ឋអាមេរិក បាននិយាយថា លោក Breyer បានចូលរួមជាសមាជិក នៃក្រុមប្រឹក្សាពិបាល Facebook តាំងពីឆ្នាំ ២០០៥ ពោលគឺចាប់តាំងពី Facebook ចាប់ផ្ដើមមានអ្នកប្រើប្រាស់ស្គាល់ ដែលនៅក្នុងនោះប្រហែលជាមានមនុស្ស ១ពាន់លាននាក់បានស្គាល់។ឮ
ក្រៅពីមុខតំណែង ជាសមាជិកក្រុមប្រឹក្សាពិបាល លោក Breyer នៅមានតំណែងជាប្រធាន គ្រប់គ្រងទំនាក់ទំនងសកល នៅក្នុងក្រុមហ៊ុន Facebook ផងដែរ។
គួរបញ្ជាក់ផងដែរថា លោក Breyer ក៏មានមុខតំណែង ជាសមាជិកក្រុមប្រឹក្សាភិបាល នៅក្នុងក្រុមហ៊ុន Dell, News Corp, Walmart និង Brightcove៕ ប្រែសម្រួល៖ Looking TODAY
0
ក្រុមហ៊ុន Samsung Electronics Co បាននិយាយថា Galaxy S4 មានអតិថិជនត្រូវការខ្ពស់ជាងការរំពឹងទុក ដោយគ្រាន់តែក្រុមហ៊ុន ផ្ដល់សេវាកម្ម ធំចំនួន២ អាមេរិក ប្រកាសនឹងមានលក់ភ្លាម មានអតិថិជនជាច្រើនបានទន្ទឹងរង់ចាំទិញ។
លោក Lee Don Joo ប្រធានការរិយាល័យយុទ្ធសាស្ត្រទីផ្សារលើសាជីវកម្មទូរស័ព្ទចល័តរបស់ Samsung បាននិយាយថា ដោយសារតែតម្រូវការ នៃការបញ្ជាទិញទុកជាមុន នូវ Galaxy S4 មានច្រើនជាងការរំពឹងទុក ដូច្នេះ ក្រុមហ៊ុនមានការលំបាកក្នុងការជំរុញទៅ កាន់ក្រុមហ៊ុនផ្គត់ផ្គង់ ឲ្យផលិតក្នុងរយៈពេលដ៏ខ្លី។
ក្រុមហ៊ុនផ្ដល់សេវាកម្មទូរគមនាគមន៍ Verizon Wireless ដែលជាក្រុមហ៊ុនធំមួយរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា Galaxy S4 អាចនឹងចេញ លក់នៅថ្ងៃទី ៣០ខែឧសភា ដោយហេតុថា មានអតិថិជិន បញ្ជាទិញជាច្រើន៕Lookingtoday
0
ទូរស័ព្ទ​ Galaxy Mega 6.3 និង 5.8 គឺ​សុទ្ធ​តែ​ជា​ទូរស័ព្ទ​ទំនើប​និង​ជា​ម៉ូដែល​ ស្ថិត​នៅ​ក្នុង​ស្រឡាយ​​ទូរស័ព្ទ​ថ្មី Galaxy Mega ដូច​គ្នា ​ហើយ​ថែម​ទាំង​ត្រូវ​បាន​ប្រកាស​ចេញ​ក្នុង​ពេល​តែ​មួយ​ផង​ដែរ ។ ​យ៉ាង​ណា​មិញ​បន្ទាប់​ពី​​ក្រុមហ៊ុន Samsung បាន​ធ្វើ​ការ​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ​ទាំង​ពីរ​នេះ​មក​​មាន​មតិ​ជា​ច្រើន​ បាន​​លើក​ថា ក្រៅ​ពី​លក្ខណ​សម្បត្តិ​មួយ​ប្រើ​បាន​ SIM ពីរ និង​ មួយ​ទៀត​ប្រើ SIM ​មួយ​​ តើ​ទូរស័ព្ទ​ទាំង​ពីរ​មាន​អ្វី​​ខ្លះ​ទៀត​ដែល​ខុស​ប្លែក​ពី​គ្នា​ ?

​​ជា​កា​រ​ពិត​ណាស់​ Galaxy Mega 6.3 និង 5.8 គឺ​សុទ្ធ​តែ​ជា​ទូរស័ព្ទ​ដែល​ស្ថិត​នៅ​ក្នុង​ស្រឡាយ​តែ​មួយ​និង​ត្រូវ​បាន​ ប្រកាស​ចេញ​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​ ប៉ុន្តែ​ទូរស័ព្ទ​ទាំង​ពីរ​គឺ​មាន​​​ទំហំ​​អេក្រង់​ ​និង​លក្ខណ​សម្បត្តិ​​ផ្សេងៗ​ទៀត ​មិន​ដូច​គ្នា​នោះ​ទេ ជាក់​ស្ដែង​គឺ​ Mega 6.3 មាន​អេក្រង់ 6.3-inch រី​ឯ​ Mega 5.8 គឺ​មាន​អេក្រង់​ទំហំ​ត្រឹម​តែ 5.8-inch ប៉ុណ្ណោះ ។ ក្រៅ​ពី​នេះ​​បើ​​យោង​ទៅ​តាម​ប្រភព​​ព័ត៌មាន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ ជា​មួយ​និង​អេក្រង់​ប្រភេទ LCD display ដូច​គ្នា​​ទូរស័ព្ទ​ទាំង​ពីរ​គឺ​ជា​ផលិតផល​​ដែល​មាន​តម្លៃ​មធ្យម​របស់​ ក្រុមហ៊ុន Samsung ប៉ុណ្ណោះ​គឺ​មិន​មែន​ជា​ផលិតផល​មាន​ទាំង​តម្លៃ និង​គុណភាព​ខ្ពស់​ដូច​ជា​​ស្រឡាយ​ Galaxy Note នោះ​ទេ​ ។ ​

ដូច្នេះ​ដើម្បី​ជ្រាប​ពី​​​លក្ខណ​សម្បត្តិ​​​​​ដូច​គ្នា និង​ខុស​​​គ្នា​​រវាង​ទូរស័ព្ទ Galaxy Mega 6.3 និង 5.8 ​សូម​ប្រិយ​មិត្ត​ចូល​រួម​ធ្វើ​ការ​ប្រៀប​ធៀប​​ទាំង​អស់​គ្នា ។

លក្ខណ​សម្បត្តិ​ដែល Galaxy Mega 6.3 ​ដូច​គ្នា និង Galaxy Mega 5.8 ៖
  • ​សំបក​ការ​ពារ​ធ្វើ​ពី​ប្លាស្ទិក​
  • ​កាមេរ៉ា​ក្រោយ​ទំហំ 8MP និង មុខ 1.9MP
  • អេក្រង់​ LCD display ​ដូច​គ្នា​
  • ​អង្គ​ផ្ទុក​ទិន្នន័យ​អាច​និយាយ​ថា​ ​​ប្រហាក់​ប្រហែល​គ្នា​ពីព្រោះ​ Galaxy Mega 6.3 មាន​ 8GB ផង និង 16GB ស្រប​ពេល​ដែល Galaxy Mega 5.8 មាន​តែ 8GB តែ​អាច​បន្ថែម microSD card បាន​ដូច​គ្នា​
  • មាន​​អង្គ​ផ្ទុក​ទិន្នន័យ​បណ្ដោះ​អាសន្ន​ RAM 1.5GB
  • ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2 Jelly Bean

លក្ខណ​សម្បត្តិ​ដែល Galaxy Mega 6.3 ​ ពិសេស​ជាង Galaxy Mega 5.8 ៖
  • ​កម្រិត​ភាព​ច្បាស់ 12080 x720 (233 pixels​ ក្នុង​ 1-inch) ធៀប​និង 960×540 (190 pixels​ ក្នុង​ 1-inch)
  • មាន​អេក្រង់​ធំ​ជាង 6.3-inch ធៀប​និង 5.8-inch
  •  ​មាន​កម្រាស់​ស្ដើង​ជាង​ វិមាត្រ 167.6 x 88 x 8.0 mm ធៀប​និង​ វិមាត្រ 162.6 x 82.4 x 9 mm
  • Galaxy Mega 6.3 មាន​បំពាក់​ដោយ NFC តែ​ Mega 5.8 គ្មាន​​ទេ​
  • ​Wirelesss LTE, HSPA ធៀប​និង HSPA (គ្មាន LTE)
  • CPU dual-core 1.7GHz ធៀប​និង dual-core 1.4GHz
  • ថាមពល​ថ្ម 3,200mAh ធៀប​ 2,600mAh
Galaxy Mega 6.3:

ចុះ​អ្វី​ខ្លះ​ដែល Gaxaly Mega 5.8 ពិសេស​ជាង Galaxy Mega 6.3 ៖
  • ​​អាច​ប្រើ​បាន SIM ពីរ
  • មាន​ទម្ងន់​ស្រាល​ជាង 182g ធៀប​នឹង 199g
  • ​មាន​រាង​​ល្មម​ងាយ​ស្រួល​កាន់​​និង​ដាក់​ក្នុង​ហោប៉ៅ​
Galaxy Mega 5.8:

សរុប​សេចក្ដី​មក​យើង​ឃើញ​ថា ថ្វី​បើ​ទូរស័ព្ទ Galaxy Mega 6.3 មាន​ទំហំ​ធំ​ជាង Mega 5.8 មែន​ពិត​តែ​ទូរស័ព្ទ​នេះ​មាន​ទាំង​កម្រាស់​​និង​កម្រិត​ភាព​ច្បាស់​ស្ដើង​ ជាង និង​ច្បាស់​ជាង Galaxy Mega 5.8 ទៅ​ទៀត ។ ​ដូច្នេះ​ Galaxy Mega 6.3 ហាក់​មាន​ប្រៀប​​ជាង Galaxy Mega 5.8 បន្តិច តែ​យ៉ាង​ណា​មិញ​​ចំពោះ​​តម្លៃ​នៃ​ទូរស័ព្ទ​ទាំង​ពីរ​គឺ​យើង​នៅ​មិនទាន់​បាន​ ដឹង​នៅ​ឡើយ​ទេ ដូច្នេះ​តើ Galaxy Mega 5.8 អាច​នឹង​មាន​តម្លៃ​ថ្លៃ​ជាង Mega 6.8 ឬ​ទេ​បើ​ទូរស័ព្ទ​នេះ​អាច​ប្រើ​បាន​ SIM ចំនួន​​ពីរ ? ៕
ប្រភព​ porpok
0
មិន​ខុស​គ្នា​​ពី​ទូរស័ព្ទ​ទំនើប Galaxy Mega 6.3 ទូរស័ព្ទ​ទំនើប Galaxy Mega 5.8 ត្រូវ​បាន​ក្រុមហ៊ុន Samsung ប្រកាស​ចេញ​នៅ​ក្នុង​ពេល​​តែ​មួយ ។ ​​​ជាមួយ​នឹង​លក្ខណ​សម្បត្តិ​​មាន​​អេក្រង់​កាន់​តែ​ធំ​នៃ​​ទូរស័ព្ទ​ទាំង​ ពីរ​ម៉ូដែល​ដែល​ជា​ស៊េរី​ទូរស័ព្ទ​ថ្មី Galaxy Mega បាន​ធ្វើ​​ឲ្យ​​គេ​មើល​ឃើញ​​ចំពោះ​ទូរស័ព្ទ​ទំនើប Galaxy Note II និង Galaxy S4 គឺ​ជា​ទូរស័ព្ទ​ដែល​មាន​អេក្រង់​ទំហំ​ធម្មតា​ទៅ​វិញ ។

ក្រៅ​ពី​ Galaxy Mega 6.3 ទូរស័ព្ទ Galaxy Mega 5.8 គឺ​ជា​​ម៉ូដែល​មួយ​​ផ្សេង​ទៀត​ដែល​ជា​ជម្រើស​​ថ្មី​សម្រាប់​អ្នក​​ពេញ​និយម​ ​ប្រើ​ទូរស័ព្ទ​មាន​អេក្រង់​ធំ​របស់​​​​ក្រុមហ៊ុន Samsung ។ ​​​​ជាមួយ​អេក្រង់​ទំហំ 5.8-inch LCD ដែល​មាន​កម្រិត​ភាព​ច្បាស់ qHD ​និង​មាន CPU Dual-core 1.4 GHz ទូរស័ព្ទ​នេះ​​អាច​ប្រើ​ SIM បាន​ចំនួន​ពីរ​​គឺ​មិន​ដូច​​ជា Galaxy Mega 6.3 ដែល​​មាន​រន្ធ​សម្រាប់​ SIM មួយ​ នោះ​ទេ ។

លក្ខណ​សម្បត្តិ​របស់​ទូរស័ព្ទ​ Galaxy Mega 5.8 ៖​
  • អេក្រង់ 5.8-inch LCD display
  • កម្រិត​ភាព​ច្បាស់​ 720p (HD ឬ qHD)
  • កាមេរ៉ា​ក្រោយ 8MP មុខ 1.9MP
  • CPU  dual-core 1.4GHz
  • RAM 1.5GB
  • មាន​​អង្គ​ផ្ទុក​ទិន្នន័យ​ជាប់​ម៉ាស៊ីន​ 8GB និង​អាច​បន្ថែម microSD card រហូត​ដល់ 64GB
  • វិមាត្រ 162.6 x 82.4 x 9 mm
  • បណ្ដាញ​​ភ្ជាប់​ទំនាក់​ទំនង Wi-Fi 802.11ac, Bluetooth v4.0
  • ថាមពល​ថ្ម  2,600mAh
  • ទម្ងន់ 182g
  • ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2 Jelly Bean

សូម​បញ្ជាក់​ថា ជាមួយ​នឹង​លក្ខណ​សម្បត្តិ​ដែល​​ប្រើ​ SIM បាន​ចំនួន​ពីរ​ ទូរស័ព្ទ Galaxy Mega 5.8 នឹង​ត្រូវ​នាំ​ចេញ​លក់​នៅ​លើ​ទីផ្សារ​សកល​នា​ពេល​ខាង​មុខ​បន្ទាប់​ពី​​នាំ​ ចេញ​លក់​នៅ​ក្នុង​ទីផ្សារ​ប្រទេស​រុស្សី និង​​នៅ​តំបន់​អឺរ៉ុប​រួច ​ហើយ​ចំពោះ​តម្លៃ​គឺ​​មិន​មាន​ប្រភព​ណា​មួយ​បាន​ដឹង​នៅ​​ឡើយ​ទេ ៕​
ប្រភព​ porpok
0
ប្រិយមិត្ត​ពិត​ជា​ស្គាល់​​ប្រព័ន្ធ​​ប្រតិបត្តិការ Window Phone 8 ពីព្រោះ ​វា​ជា​ប្រព័ន្ធ​ដែល​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ដំណើរការ​ណ៍​កាល​ពី​អំឡុង​ខែ តុលា​ ឆ្នាំ​២០១២។ បច្ចុប្បន្ន​ OS ថ្មី​នេះ​ ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​​​ និង​ចរាចរ​យ៉ាង​គគ្រឹកគគ្រេង​នៅ​​តាម​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក។ តើ​ប្រិយមិត្ត​​ដឹង​ទេ​ថា ប្រព័ន្ធ​ប្រតិបត្តិការថ្មី​ថ្មោង​មួយ​នេះ ​ពេញ​និយម​​ខ្លាំង​ជាង​គេ​នៅ​ប្រទេស​ណា​ខ្លះ? ហើយ​កម្ពុជា​មាន​សន្ទុះអ្នក​​គាំទ្រ​យ៉ាង​ណា​ដែរ?
ប្រទេស ​ដែល​ប្រព័ន្ធ​ក្មេង​ខ្ចី​​នេះ បាន​វាយ​លុក​ខ្លាំង​ជាង​គេ​នោះ​គឺ ប្រទេស​បារាំង, សហរដ្ឋអាមេរិក, សិង្ហបុរី, ហុងកុង និង​អូស្ត្រាលី​​ជា​ដើម។ ក្នុង​ប្រទេស​បារាំង​មាន​អ្នក​ប្រើប្រាស់​​ចំនួន ៧០ ភាគរយ ដណ្ដើម​បាន​ចំណែក​ទីផ្សារ​ច្រើន​ជាង​គេ។ លេខ ២បាន​ទៅ​លើ អាមេរិក​មាន​ចំណែក​ទីផ្សារ​ជាង ៦០ភាគរយ និង​លេខ ៣ បាន​ទៅ​លើ សិង្ហបុរី ក្ដាប់​ចំណែក​ទីផ្សារ​បាន ជាង ៦០ ភាគរយ ប៉ុន្តែ​តិច​ជាង អាមេរិក។ នេះ​បើ​យោង​តាម​គេហទំព័រ Wpcentral ថ្មីៗ​​នេះ។
ព័ត៌ខៀវ​តំណាង​ឱ្យ Window Phone 8
​តើ​អ្នក​ដឹង​អត់​ថា WP8 មាន​តាំង​ពី​ពេល​ណា​មក?  WP8 ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ទី ២ របស់ Window Phone ដែល​បង្កើត​ឡើង​ដោយ Microsoft។ វា​​បាន​ដំណើរការ​លើ​ទីផ្សារ​នៅ​ថ្ងៃ​ទី ២៩ តុលា ២០១២។ មក​ដល់​សព្វ​ថ្ងៃ OS នេះ​ បាន​ដំណើរការ​លើ​ទីផ្សារ​​ប្រទេស​សំខាន់ៗ​ដូច​ជា បារាំង, សហរដ្ឋអាមេរិក, សិង្ហបុរី, ហុងកុង និង​អូស្ត្រាលី, អង់គ្លេស, ស្វីស, អាល្លឺម៉ង់, អូទ្រីស, បែលហ្ស៊ិក, កាណាដា, នូវែលហ្សេឡង់, ឥណ្ឌា, អៀរឡង់, អ៊ីតាលី, អេស្ប៉ាញ និង​ម៉ិកស៊ីកូ​ជា​ដើម។ ក្នុង​ចំណោម​ប្រទេស​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ បារាំង​ជា​ប្រទេស​ដែល​​មាន​អ្នក​ប្រើ WP8 ច្រើន​ជាង​គេ​លើ​ពិភពលោក។
0
ថ្មីៗ​នេះ Sony បាន​បង្ហាញ smartphone ស៊េរី​ថ្មី​ចំនួន ២ម៉ូដែល​ទៀត​ហើយ​ដែល​ជា​ទូរសព្ទធន់​មធ្យម មាន​ឈ្មោះ​ថា Xperia SP និង Xperia L
លក្ខណៈសម្បត្តិ​របស់ Xperia SP រួម​មាន៖
-អេក្រង់​ប្រភេទ TFT touchscreen ទំហំ ៤,៦អ៊ីញ (720x1280px) ជា​មួយ​ដង់ស៊ីតេ​ភិចហ្សែល 319ppi
-កាមេរ៉ា​ក្រោយ autofocus, LED flash ទំហំ 8MP និង​ខាង​មុខ​ប្រភេទ VGA
-CPU ប្រភេទ Dual-core ល្បឿន 1.7GHz
-Chipset៖ Qualcomm MSM8960T Snapdragon
-GPU៖ Adreno 320
-Memory៖ ម៉ាស៊ីន​ទំហំ 8GB (+microSD រហូត 32GB)
-ប្រព័ន្ធ​ប្រតិបត្តិការ៖ Android 4.1 jelly bean
-តំណភ្ចាប់៖ Wi-Fi 802.11 b/g/n, DLNA, Wi-Fi hotspot, Bluetooth v4, NFC, USB v2.0
-ប្រព័ន្ធ​បណ្ដាញ៖ 2G/3G/4G
-ថ្ម​ប្រភេទ៖ Li-Ion 2370 mAh ជា​មួយ​បច្ចេកវិទ្យា​សន្សំសំចៃ​ថ្ម Battery STAMINA Mode
-វិមាត្រ៖ (បxទទxកម្រាស់)៖ (១៣០,៦ម.មx៦៧,១ម.មx១០ម.ម)
-ទម្ងន់៖ ១៥៥ក្រាម
-ពណ៌៖ ខ្មៅ, ស និង​ពណ៌​ក្រហម
លក្ខណៈ​សម្បត្តិ​របស់ Xperia L រួម​មាន៖
-អេក្រង់​ប្រភេទ TFT touchscreen ទំហំ ៤,៣អ៊ីញ ជា​មួយ​បច្ចេកវិទ្យា
-កាមេរ៉ា​ក្រោយ autofocus, LED Flash ទំហំ 8MP និង​ខាង​មុខ​ប្រភេទ VGA
-CPU ប្រភេទ Dual-core ល្បឿន 1GHz
-chipset៖ Qualcomm MSM8230 Snapdragon
-GPU៖ Adreno 305
-Memory​ ម៉ាស៊ីន​ទំហំ 8GB (+microSD រហូត 32GB)
-ប្រព័ន្ធ​ប្រតិបត្តិការ​Andriod 4.1 Jelly Bean
-តំណរភ្ជាប់៖ Wi-Fi 802.11 b/g/n, DLNA, Wi-Fi hotspot, Bluetooth v4.0, NFC, microUSB v2.0
-ប្រព័ន្ធ​បណ្ដាញ៖ 2G/3G
-ថ្ម​ប្រភេទ Li-Ion ដែល​មាន​កម្រិត​ថាមពល 1750mAh
-វិមាត្រ (បxទទxកម្រាស់) ៖ (១២៨,៧ម.មx៦៥ម.មx៩,៧ម.ម)
-ទម្ងន់៖ ១៣៧ក្រាម
-ពណ៌៖ ខ្មៅ, ស និង​ពណ៌​ក្រហម
ប្រធាន ​ផ្នែក​ទីផ្សារ​របស់ Sony Mobile Communications លោក Calum MacDougall បាន​មាន​ប្រសាសន៍​ថា Xperia SP និង Xperia Z បង្កើត​ឡើង​ក្រោម​គំនិត​ច្នៃ​ប្រឌិត​ធ្វើ​ឱ្យ​តម្លៃ​របស់​វា​ធូរ​ថ្លៃ​ដែល​ នឹង​ផ្ដល់​ឱកាស​ដល់​អតិថិជន​ខ្លួន​មាន​លទ្ធភាព​ទិញ​ប្រើ​បាន​គ្រប់ៗ​គ្នា។
ក្រុមហ៊ុន ​ពុំ​ទាន់​បាន​បញ្ជាក់​កាលបរិច្ឆេទ និង​តម្លៃ​ចេញ​លក់​នៅ​ឡើយ​ទេ តែ​គេ​រំពឹង​ថា ម៉ូដែល​ទាំង​ពីរ​ខាង​លើ​នេះ នឹង​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​នៅ​អំឡុង​ត្រីមាស​ទី២ នេះ​ហើយ។

0
បើ ​តាម​ប្រភព​ពី​គេហទំព័រ​ The Verge បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន Microsoft កំពុង​តែ​ធ្វើការ​ទៅ​លើ​ការងារ​ធ្វើ​កំណែ​ថ្មី​​លើ​ Windows Phone 8 ហើយ​​តាម​រយៈ​កំណែ​ថ្មី​នេះ​វា​នឹង​អនុញ្ញាត​ឲ្យ​ឧបករណ៍​ដែល​ដំណើរការ​ដោយ​ ប្រព័ន្ធ​ប្រតិបត្តិការ​ Windows Phone 8 ​អាច​​​មាន​វិទ្យុហ្វែបអិម (FM Radio) ។
សូម​បញ្ជាក់​ថា​​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone ដែល​អាច​ឲ្យ​ FM Radio ដំណើរការ​លើ​បាន​នា​ពេល​បច្ចុប្បន្ន​នេះ​​គឺ Windows Phone 7 ។ ប្រភព​ដដែល​ក៏​បាន​បន្ថែម​ដែរ​ថា​ក្រុមហ៊ុន Nokia ក៏​​កំពុង​តែ​ធ្វើ​កំណែ​ថ្មី​ទៅ​លើ firmware របស់​ខ្លួន​ដែរ​​គឺ បច្ចេកវិទ្យា​អេក្រង់​បញ្ជា​ដោយ​កាយវិការ និង​​អភិវឌ្ឍ​លើ​ចំណុច​មួយ​ចំនួន​ទៀត ។ មិន​ទាន់​មាន​ប្រភព​ណា​អាច​បញ្ជាក់​ថា​កំណែ​ថ្មី​​ទាំង​នេះ​នឹង​ចប់​រួចរាល់ ​ពេល​ណា​​នោះ​ទេ ដូច្នេះ​សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​ទាំង​អស់​គ្នា​ ៕

ប្រភព
0
បើ​និយាយ​ពី​ផលិត​អេឡិចត្រូនិក​នា​ពេល​បច្ចុប្បន្ន​នេះ​ គេ​សង្កេត​ឃើញ​ថា​ផលិតផល​ភាគ​ច្រើន​ត្រូវ​បាន​ផលិត​នៅ​ប្រទេស​ចិន ព្រោះ​ថា​នៅ​ទីនោះ​មាន​ក្រុមហ៊ុន​ទទួល​ផលិត​ច្រើន​និង​ចំណាយ​ថ្លៃ​ដើម​ផលិត​ អស់​តិច ។ ជាក់​ស្ដែង​ផលិតផល​របស់​ក្រុមហ៊ុន​របស់​អាមេរិក​​ ភាគ​ច្រើន​​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ចិន ដូច​ជា​ Apple’s products ជា​ដើម ដែល​​រួម​មាន​ iPhones, iPads ។
ដោយឡែក​ពេល​នេះ​ក្រុមហ៊ុន Google បាន​​ត្រូវ​គេ​រាយការណ៍​ថា​នឹង​ផលិត​វ៉ែន​តា Google Glass ក្នុង​តំបន់​ Silicon Valley នៃ​ទីក្រុង Santa Clara រដ្ឋ California​ នៅ​លើ​ទឹកដី​សហរដ្ឋ​វិញ នេះ​បើ​យោង​តាម​ប្រភព​ពី​គេហទំព័រ The Financial Times ។ ប្រភព​ដដែល​ក៏​បាន​បន្ថែម​ដែរ​ថា​​ដើម្បី​ឲ្យ​ Google Glass ចេញ​ជា​ផលិតផល​សម្រេច​បាន​​នោះ​ក្រុមហ៊ុន Google ​ចាំ​បាច់​ត្រូវ​ការ​ចាប់ដៃ​គូ​សហការ​ជា​មួយ​នឹង​ក្រុមហ៊ុន Hon Hai Precision Industry ឬ គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន Foxconn (Google ជួល​កម្មករ​របស់​ Foxconn) ។ បើ​ក្រុមហ៊ុន​ Google ពិត​ជា​ធ្វើ​ដូច្នោះ​មែន​នោះ​ វា​មិន​ត្រឹម​តែ​​ជា​មុខមាត់​របស់​​ Google ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ថែម​ទាំង​​ជំរុញ​ឲ្យ​ក្រុមហ៊ុន​​អេឡិចត្រូនិក​នានា​​ងាក​មក​ធ្វើ ​ការ​ផលិត ផលិតផល​របស់​ខ្លួន​​នៅ​សហរដ្ឋ​វិញ​​ជា​ជាង​ការ​ផលិត​នៅ​ប្រទេស​ចិន ឬ តៃវ៉ាន់ ។


Google Glass ប្រហែល​ជា​ពីរ​បី​ពាក់​គ្រឿង​នឹង​ចូល​ចង្វាក់​ផលិតកម្ម​នៅ​​ក្នុង​រយៈ​ពេល​ ប្រហែល​ជា​ពីរ​បី​សប្ដាហ៍​ខាង​មុខ​នេះ ។ ដូច​អ្វី​ដែល​ប្រិយមិត្ត​ធ្លាប់​បាន​ជ្រាប​ខ្លះ​ៗហើយ​ថា​ Google Glass អាច​បំពេញ​មុខងារ​បាន​ច្រើន​យ៉ាង​ ព្រោះ​ថា​វា​មិន​មែន​ជា​វ៉ែនតា​ធម្មតា​នោះ​ទេ ។ វ៉ែនតា​នេះ​អាច​​ថត​រូបភាព ថត​វីឌីអូ បញ្ជូន​រូបភាព​ទៅ​កាន់​អ៊ីនធឺណិត​ អាច​បង្ហាញ​ទិស បង្ហាញ​ពី​អាកាសធាតុ និង​មុខងារ​មួយ​ចំនួន​ទៀត ៕

ប្រភព
0
ទូរស័ព្ទ​ទំនើប Galaxy Xcover 2 ត្រូវ​បាន​ក្រុមហ៊ុន Samsung ប្រកាស​ចេញ​កាល​ពី​ព្រឹត្តិការណ៍ MWC 2013 ​ ។ ដោយ​ឡែក​ពេល​នេះ​ទូរស័ព្ទ​ទំនើប Galaxy Xcover 2 ត្រូវ​បាន​​ក្រុមហ៊ុន​​​ប្រកាស​ចេញ​​​លក់​​​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ ហើយ​ ។ ទូរស័ព្ទ Galaxy Xcover 2 គឺ​ជា​ផលិតផល​ Android ថ្មី​ដែល​ត្រូវ​បាន​រចនា​ឡើង​​ពោរពេញ​ទៅ​ដោយ​ភាព​រឹងមាំ​​ និង​ជា​ផលិត​ដែល​ទទួល​ស្គាល់​ជា​លំដាប់​ស្តង់ដារ​អន្តរជាតិ IP67 (ផលិត​ផល​មាន​គុណភាព​ខ្ពស់​​​អាច​ការពារ​ទឹក​​ និង​មាន​ភាព​​រឹង​មាំ​​)​ ។ ​​

​ក្នុង​នាម​ជា​​ផលិតផល​​ស្តង់ដារ IP67 ទូរស័ព្ទ Galaxy Xcover 2 ​​​​​មាន​ភាព​ធន់​​​គ្រប់​គ្រាន់​​ក្នុង​ការ​ការពារ​​​ទឹក ធូលី ហើយ​និង ការ​ធ្លាក់​ (dustproof, waterproof, dropproof) ​អ្វី​ដែល​ពិសេស​គឺ​​ទូរស័ព្ទ​នេះ​​​អាច​ស្ថិត​នៅ​ក្នុង​ជម្រៅ​ទឹក​ចំនួន ១ ម៉ែត្រ​ក្នុង​រយៈ​ពេល ៣០​នាទី​ដោយ​មិន​ប៉ះពាល់​អ្វី​ទាំង​អស់ ។
លក្ខណ​សម្បត្តិ​បែប​បច្ចេកទេស​របស់ Samsung Galaxy Xcover 2៖

  • អេក្រង់​ទំហំ 4-inch
  • បច្ចេកវិទ្យា​អេក្រង់​ WVGA TFT
  • កម្រិត​ភាព​ច្បាស់​ 480 x 800 pixels
  • វិមាត្រ 130.5 x 67.7 x 12 mm
  • ទម្ងន់​ 149g.
  • CPU Dual-core 1GHz
  • RAM 1 GB
  • ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.1 Jelly Bean
  • អង្គផ្ទុកទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ 4 GB (អាច​បន្ថែម​ microSD card​ រហូត​ដល់​ទំហំ 32 GB)
  • កាមេរ៉ា​មុខ​ទំហំ 0.3 MP (VGA) និង​កាមេរ៉ា​ក្រោយ​ទំហំ 5 MP (មាន​ LED flash)
  • ប្រើ​ប្រព័ន្ធ​សេវា​ 3G
  • មាន​បំពាក់​ Wi-Fi 802.11 b/n/g, Bluetooth 4.0, GPS+GLONASS,.
  • ថាមពល​ថ្ម 1,700mAh

សូម​បញ្ជាក់​ថា​ ជា​មួយ​លក្ខណ​សម្បត្តិ​ពិសេស​មិន​ជ្រាប​ទឹក ធូលី និង​​មាន​ភាព​​​ធន់​ក្នុង​ង​ការ​ធ្លាក់​​ ទូរស័ព្ទ Galaxy Xcover 2 ​ត្រូវ​បាន​ប្រកាស​ចេញ​លក់​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ​ដែល​អា​ច​នឹង​មាន​តម្លៃ​ប្រហែល 379 Euros គឺ​ស្មើ​នឹង $484.78  ។ យ៉ាង​ណា​មិញ​ពពក​សង្ឃឹម​​ថា​​​ទូរស័ព្ទ​នេះ​នឹង​​អាច​​​នាំ​ចូល​មក​កាន់​ ទីផ្សារ​ប្រទេស​កម្ពុជា​យើង​នា​ពេល​​ឆាប់ៗ​​ខាង​មុខ​ ៕
0
នៅ​ក្នុង​លិខិត​អញ្ជើញ​ដែល​បាន​ផ្ញើ​ចេញ​ការ​ពី​ថ្ងៃ​ម្សិលមិញ​ទៅ​កាន់​ បណ្ដា​សារ​ព័ត៌មាន​ Facebook បាន​បង្ហើប​ថា​ “អញ្ជើញ​មក​ទស្សនា​ផ្ទះ​ថ្មី​លើ​ Android” ដែល​មាន​ឃ្លា​ដើម “Come See Our New Home on Android” ដែល​គេ​បង្ហើប​នេះ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ Facebook នឹង​​បង្ហាញ​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ថ្មី​ ។

តាម​ TechCrunch ​ប្រភព​ដែល​ស្និត​នឹង​ដំណឹង​នេះ​បាន​អោយ​ដឹង​ថា​ Facebook OS នឹង​ក្លាយ​ជា​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ថ្មី វា​ធ្វើ​ឡើង​​ផ្អែក​លើ Android វា​អាច​នឹង​ដាក់​បញ្ចូល​ក្នុង​​ទូរស័ព្ទ​ទំនើប​ HTC ។ សូម​បញ្ជាក់​ថា​កន្លង​មក​​ក៏​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ពី ទូរស័ព្ទ​ទំនើប​ Facebook ផង​ដែរ​ ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​គេ​ពុំ​ទាន់​​ឃើញ​រូប​រាង​ Facebook phone នៅ​ឡើយ​ទេ ។
បើ​យោង​តាម​ប្រភព​ដដែល​ បា​ន​អោយ​ដឹង​ថា​ ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​ មិន​មែន​ថ្មី​ស្រឡាង​ខុស​ពី​ Android ទាំង​ស្រុង​នោះ​ទេ វា​គ្រាន់​តែ​បន្ថែម​មុខងារ​ Facebook ច្រើន​ជាង​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android ​ធម្មតា​ប៉ុណ្ណោះ ។
នេះ​ជា​រូប​ភាព​គំរូ​ទូរស័ព្ទ Facebook ដែល​ធ្លាប់​លេច​ចេញ​កន្លង​មក យើង​ចាំ​មើល​ថា​តើ​ Facebook និង​បញ្ចេញ​អ្វី​ថ្មី​ក្នុង​កម្មវិធី​ថ្ងៃទី៤ មេសា ខាង​មុខ​នៅ​​កាលីហ្វូញ៉ា​ ៕
0
កុំព្យូទ័រ​បន្ទះ​ស្ដើង​​​​​​អេក្រង់​មាន​កម្រិត​ភាព​ច្បាស់ Full HD ត្រូវ​បាន​ក្រុមហ៊ុន​​ផលិត​គ្រឿង​អេឡិចត្រូនិក​ធំៗ​ជា​ច្រើន​​កំពុង​ចាប់​ អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​២០១៣ នេះ ។ ​យ៉ាង​ណា​មិញ​បន្ទាប់​ពី​ប្រកាស​ចេញ​​​កុំព្យូទ័រ​បន្ទះ​ស្ដើង​ អស់​ជា​ច្រើន​គ្រឿង​មក​ពេល​នេះ​ក្រុមហ៊ុន Samsung ​មាន​គម្រោង​នឹង​ធ្វើ​ការ​ប្រកាស​ចេញ​នូវ​កុំព្យូទ័រ​បន្ទះ​ស្ដើង​ថ្មី​​មួយ ​ម៉ូដែល​បន្ថែម​ទៀត​ ដែល​មាន​អេក្រង់ 8-inch Full HD នា​ពេល​ខាង​មុខ ។ ​គួរ​រំលឹក​ផង​ដែល​ថា ​ថ្វី​បើ​ក្រុមហ៊ុន​ទើប​បាន​ប្រកាស​ចេញ​កុំព្យូទ័រ​បន្ទះ​ស្ដើង Galaxy Note 8.0 ដែល​មាន​អេក្រង់ 8-inch ​កាល​ពី​ដើម​ឆ្នាំ​នេះ​​​ក្ដី ប៉ុន្តែ​​​វា​មាន​កម្រិត​ភាព​ច្បាស់​​ត្រឹមតែ 1280 x 800 ប៉ុណ្ណោះ ​គឺ​មិន​អាច​ធ្វើ​ការ​ប្រកួត​ជា​មួយ​នឹង​ iPad mini  ​អេក្រង់ Retina Display ដែល​តាម​ពាក្យ​ចចាមអារ៉ាម​ថា​ នឹង​ត្រូវ​ក្រុមហ៊ុន Apple ប្រកាស​ចេញ​នា​ពេល​ខាង​មុខ​នោះ​បាន​ទេ ។
Galaxy Note 8 ៖

បើ​សិន​ជា​ iPad mini ​ថ្មី​នឹង​ត្រូវ​បំពាក់​ដោយ​អេក្រង់ Retina Display នោះ​កុំព្យូទ័រ​បន្ទះ​ស្ដើង​នេះ​នឹង​មាន​កម្រិត​ភាព​ច្បាស់​ 2048 x 1536 pixels ​​​ហើយ​វា​នឹង​ធ្វើ​ឲ្យ​ផលិត​​នេះ​កាន់​តែ​មាន​ភាព​កាន់​តែ​ទាក់​ទាញ ដូច្នេះ​ក្រុមហ៊ុន Samsung មាន​តែ​ផលិត​កុំព្យូទ័រ​បន្ទះ​ស្ដើង​ថ្មី​របស់​ខ្លួន​មាន​អេក្រង់ 8-inch Full HD ជា​មួយ​ AMOLED display ទេ​ទើប​អាច​​មាន​កម្រិត​ភាព​ច្បាស់ 1920 x 1200 pixels ​និង​អាច​ធ្វើ​ការ​ប្រកួត​ជា​មួយ​ផលិតផល​របស់​ក្រុមហ៊ុន Apple បាន​ ។

​យោង​ទៅ​តាម​ប្រភព​​ ubergizmo បាន​ឲ្យ​ដឹង​ថា ​កុំព្យូទ័រ​បន្ទះ​ស្ដើង​ថ្មី​​របស់​ក្រុមហ៊ុន Samsung ដែល​មាន​អេក្រង់ 8-inch Full HD ​​អាច​នឹង​ត្រូវ​ក្រុមហ៊ុន​ប្រកាស​ចេញ​​នៅ​ក្នុង​ឆ្នាំ​នេះ​ហើយ​នៅ​ពិពណ៌​ ពាណិជ្ជកម្ម​គ្រឿង​អេឡិចត្រូនិក​ IFA 2013 ​​ក្នុង​​ទីក្រុង​បែកឡាំង​ ប្រទេស​អាល្លឺម៉ង់ ។​ ស្រប​ពេល​ដែល​លក្ខណ​សម្បត្តិ​ទូទៅ​នៃ​កុំព្យូទ័រ​បន្ទះ​ស្ដើង​​មាន​អេក្រង់ 8-inch Full HD របស់​ក្រុមហ៊ុន Samsung មិន​ទាន់​ត្រូវ​បាន​បញ្ចេញ​នៅ​ឡើយ​គេ​ ជឿ​ថា​​ផលិតផល​នេះ​នឹង​អាច​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី Android 4.2 Jelly Bean ឬ 5.0 Key Lime Pie ដែល​ Google គ្រោង​ប្រកាស​ចេញ​នា​ពេល​ខាង​មុខ ។ ចំពោះ​​ព័ត៌មាន​ថ្មី​ដែល​ទាក់​ទង​ទៅ​នឹង​កុំព្យូទ័រ​បន្ទះ​ស្ដើង​នេះ​ពពក​ នឹង​ជូន​ដំណឹង​ពេលក្រោយ ៕
0
លង​មក​មា​ន​ដំណឹង​ចចាមអារ៉ាម​ជា​ច្រើន​លេចឮ​ថា​ក្រុមហ៊ុន Apple និង​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ​ទំនើប​ចុងក្រោយ​ថ្មី​មួយទៀត​គឺ iPhone 5S នៅ​ក្នុង​ខែ​មិថុនា ឬ កក្កដា​ ខាង​មុខ។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​គេហទំព័រ​ជប៉ុន​ Macotakara ដែល​ធ្លាប់​ល្បី​ល្បាញ​ខាង​ទាយ​ iPhone 5 ត្រូវ​ដូច ​បេះបិទ ​បាន​ទាយ​ទុក​ថា​ Apple នឹង​ប្រកាស​ចេញ iPhone 5S ​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា​ ។ តាមពិត​ទៅ​​​កាលបរិច្ឆេទ​​នេះ​ត្រូវ​បាន​បញ្ចេញ​អោយ​ដឹង​ក្នុង​ទស្សនាវដ្ដី Japaness MacFan តាំង​ពី​ការ​ចុះ​ផ្សាយ​ក្នុង​ខែ​ឧសភា​មក​ម្លេះ​។
រូបភាព​ច្នៃ​ប្រឌិត​
បើ​តាម​ទស្សនាវដ្ដី​នេះ​បាន​អោយ​ដឹង​ទៀត​ថា​ ព្រឹត្តិការណ៍​ពិសេស​សម្រាប់​ការ​ប្រកាស​ចេញ​ iPhone ជំនាន់​ក្រោយ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា​ ហើយ​នឹង​មាន​លក់​លើ​ទីផ្សារ​ក្នុង​ខែ​បន្ទាប់​ បន្ថែម​ពី​នេះ​ iPhone តម្លៃ​ទាប​នឹង​មាន​លក់​ក្នុង​ខែ​សីហា​ ។

តាម​ប្រភព​ដដែល​​​បញ្ជាក់​ថា​ ក្នុង​ព្រឹត្តិការណ៍​ខាង​មុខ​ Apple មិន​ត្រឹម​តែ​ធ្វើ​ការ​រចនា​រូបរាង​ iPhone ថ្មី​ប៉ុណ្ណោះទេ​ថែម​ទាំង​ផ្លាស់​ប្ដូរ​នូវ​ការ​រចនា​ថ្មី​នូវ​ប្រព័ន្ធ​ ប្រតិបត្តិការ​ iOS ផង​ដែរ​។
គេ​ជឿ​ថា​ iPhone 5S កំពុង​ចាប់​ផ្ដើម​សង្វាក់​ផលិត​កម្ម​រួច​ទៅ​ហើយ​ វា​នឹង​មាន​​បំពាក់​បច្ចេកវិទ្យា​សំគាល់​ក្រយៅ​ម្រាម​ដៃ​ ថែម​ទាំង​ចេញ​មក​ជា​មួយ​ iOS 7 ដែល​មាន​ការ​រចនា​ថ្មី ។
ប្រភព​ ពពក
0
​ការប្រើប្រាស់​ប្រព័ន្ធ​សុវត្ថិភាព​សម្រាប់​ទូរស័ព្ទ​ទំនើប​គឺ​ពិតជា​ សំខាន់ ពីព្រោះ​បច្ចុប្បន្ន​ដោយសារតែ​បច្ចេកវិទ្យា​ជឿនលឿន ដូច្នេះ​ទើប​ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ត្រូវគេ​រក្សាទុក​នៅក្នុង​ទូរស័ព្ទ​ ទំនើប​ជាជាង​ការកត់ត្រា​ដាក់​សៀវភៅ ។ យ៉ាងណាមិញ​ចំពោះ​ការ​ប្រើ​នូវ​សោ​សុវត្ថិភាព​សម្រាប់​ទូរស័ព្ទ​ទំនើប​ គឺ​ត្រូវបានធ្វើ​ឡើងទៅ​តាមរបៀប​ផ្សេងៗ ​ដែល​ម្ចាស់​ទូរស័ព្ទ​នីមួយៗ​បាន​ប្រើដូចជា PIN, pattern ឬ​ដាក់​លេខ​សំងាត់​ជាដើម (password lock) ។​
Samsung_Galaxy_Note_II_
​ថ្វីបើ​ការប្រើប្រាស់​ប្រព័ន្ធ​សុវត្ថិភាព​គឺ​ពិតជា​ធានាបាន​នូវ​ សុវត្ថិភាព​ខ្ពស់​សម្រាប់​ទូរស័ព្ទ​ទំនើប តែ​ថ្មីៗ​នេះ​គេ​ទើបតែ​រកឃើញថា ពួកវា​ប្រហែលជា​មិនទាន់មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ការពារ​ទូរស័ព្ទ​ អ្នក​នៅឡើយ​ទេ ប្រសិនបើ​អ្នកជា​ម្ចាស់​ទូរស័ព្ទ S​a​m​s​u​n​g ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.1.2 ឬ​ខ្ពស់ជាង​នេះ ដូចជា​ទូរស័ព្ទ​ទំនើប Galaxy Note II ជា​ដើម។​
លោក Terrence Eden បានធ្វើការ​បង្ហាញ​ដល់​ភ្នែក​របស់​យើង​ឲ្យ​ឃើញ​យ៉ាងច្បាស់​ពី​ការ​ដោះ​សោ​នៃ ​ប្រព័ន្ធ​សុវត្ថិភាព​(security flaw ) របស់ Galaxy Note 2 ដោយ​មិនចាំបាច់​មាននូវ​លេខ​សំងាត់ ។ ឥឡូវ​ដើម្បី​ជ្រាប​កាន់តែច្បាស់​ពី​វិធីសាស្ត្រ​ក្នុងការ​ដោះ​សោ​សុវត្ថិភាព ​របស់ Galaxy Note II សូម​ទស្សនា​វី​ឌី​អូ​ខាងក្រោម​ទាំងអស់គ្នា ។​
Galaxy-Note-ii
តាមរយៈ​វី​ឌី​អូ​ខាងលើ​យើង​ឃើញថា​អ្នកជំនាញ​គាត់​បាន​ប្រើប្រាស់​នូវ​មុខងារ emergency call ដើម្បី​ដោះ​សោ​សុវត្ថិភាព​ដែល​មា​ន​នៅលើ​ទូរស័ព្ទ Galaxy Note II នេះ ដំបូង​គាត់​បាន​បញ្ចូល​លេខ​ក្លែងក្លាយ​មួយចំនួន បន្ទាប់មក​ចុច​លើ button dial (​ហៅ​ទូរស័ព្ទ​ចេញ​)  នឹង​ព្យាយាម​រហូត​មាន​លោក error message ហើយ​ចុច​ទៅលើ button ត្រលប់​ក្រោយ​វិញ នេះ​គ្រាន់តែ​ជាការ​និយាយ​ត្រួសៗ​ប៉ុណ្ណោះ សំខាន់​ជាង​នេះ​ប្រិយមិត្ត​អាច​សាកល្បង​ធ្វើ​វា​ដោយ​ខ្លួន​អ្នក​ផ្ទាល់ ប៉ុន្តែ​សម្រាប់​លទ្ធផល​បានសម្រេច​ឬ​មិន​ស​ម្រេច​​នោះ ពពក​មិន​ហ៊ាន​អះអាង​នោះទេ ។​
សូមបញ្ជាក់ថា សម្រាប់​ចន្លោះ​ដែលមាន​នៅលើ​ទូរស័ព្ទ​ក្រុមហ៊ុន Samsung បាន​និយាយថា ពួកគេ​នឹង​បញ្ចូល​នូវ software ប​ន្ថែ​ម​​ទៅ​ក្នុង path ដែលមាន​ចន្លោះ​នោះ​នាពេល​ឆាប់ៗ​ខាងមុខ ។ ដោយឡែក​ដើម្បី​បន្ថែម​នូវ​សុវត្ថិភាព​កាន់​ខ្ពស់​សម្រាប់​ទូរស័ព្ទ​អ្នក​ គឺមាន​ប្រិយមិត្ត​បន្ថែ​មការ​ប្រុយ​ប្រយ័ត្ន​ឲ្យ​បាន​គ្រប់ពេលវេលា​និង​ គ្រប់​ទីកន្លែង​ដោយ​ខ្លួន​អ្នក​ទេ ទើប​ប្រសើរ៕
 
porpok.com​

0
ប្រិយមិត្ត ដែល​ប្រើ​ប្រាស់​ Android ប្រហែល​កំពុង​រក​ហ្គេម​សម្រាប់​លេង​កម្សាន្ត​ហើយ​។ ថ្ងៃនេះ អាយញ៉ូវ នឹង​លើកបង្ហាញ​នូវ​ហ្គេម​ដែល​មាន​ប្រជាប្រិយ​ភាព​ចំនួន៥ ដែល​អ្នក​ប្រើ Android មិនអាច​មើល​រំលង ក្នុង​ការ​កម្សាន្ត​ ដោយអាច​ទាញយក​ដោយ​សេរី ឥតគិតថ្លៃ ពី Play Store។
1. The Sims FreePlay ៖ ជា​ហ្គេមកម្សាន្ត​និយាយ​អំពី​សកម្មភាព​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ រួម​ទាំង​គំនិត​ក្នុង​ការ​រៀប​ចំ​គ្រួសារ និង​បង្កើតការងារ​ផ្ទាល់ខ្លួន។
 2. Reign of Amira: TLK ៖ ជា​ហ្គេម​វាយ​ប្រហារ ប្រយុទ្ធដណ្ដើមនគរ ជាពិសេស​វាយ​ប្រយុទ្ធ​ជាមួយ​ហ្វូង​បីសាច​នានា។
 3. Plumber Crack ៖ ជា​ហ្គេម​កម្សាន្ត​ដែល​មាន​ប្រជាប្រិយភាព​មួយ ដែល​មាន​អ្នក​លេង​ជាង​១៨លាននាក់ ក្នុង​ចំណោម​ ១៤៥ប្រទេស។ ហ្គេមនេះ ជា​ហ្គេម​គប់របស់​ចូល​កំបេះគូថ គប់ចូល​កាន់​តែ​ច្រើន​កាន់​តែ​ទទួល​បាន​រង្វាន់ ដើម្បី​ឈាន​ទៅ​វគ្គបន្ទាប់។
4.  Catapult King ៖ ជា​ហ្គេម​បាញ់​ចំពាមកម្ទេច​នគរ​របស់​គូសត្រូវ។ ពីមួយវគ្គ ទៅមួយវគ្គមាន​ឧបសគ្គ​ជា​ច្រើន​ដែល​អ្នក​ត្រូវ​ឆ្លង​ និង​បាញ់​កម្ទេច​។
 
 5. Commando - Final Battle ៖ អ្នក​ត្រូវ​ចូល​រួមជា​មួយ​ក្រុម​កាម៉ង់ដូ​ពិសេស ត្រូវបំបេញ​បេសកកម្ម​បាញ់​កម្ចាត់​ហ្វូង​សត្រូវ​ជាមួយ​ឈុត​វាយ​ប្រហារ​យ៉ាង​ ក្ដៅ​គគុក ក្នុង​សង្គ្រាមដ៏​ខ្លាំង​ក្លា។
0
Previous PostOlder Posts Home

About