ប្រៀប​ធៀប​​លក្ខណ​សម្បត្តិ​​ទូរស័ព្ទ​ Galaxy Mega 6.3 Vs 5.8

ទូរស័ព្ទ​ Galaxy Mega 6.3 និង 5.8 គឺ​សុទ្ធ​តែ​ជា​ទូរស័ព្ទ​ទំនើប​និង​ជា​ម៉ូដែល​ ស្ថិត​នៅ​ក្នុង​ស្រឡាយ​​ទូរស័ព្ទ​ថ្មី Galaxy Mega ដូច​គ្នា ​ហើយ​ថែម​ទាំង​ត្រូវ​បាន​ប្រកាស​ចេញ​ក្នុង​ពេល​តែ​មួយ​ផង​ដែរ ។ ​យ៉ាង​ណា​មិញ​បន្ទាប់​ពី​​ក្រុមហ៊ុន Samsung បាន​ធ្វើ​ការ​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ​ទាំង​ពីរ​នេះ​មក​​មាន​មតិ​ជា​ច្រើន​ បាន​​លើក​ថា ក្រៅ​ពី​លក្ខណ​សម្បត្តិ​មួយ​ប្រើ​បាន​ SIM ពីរ និង​ មួយ​ទៀត​ប្រើ SIM ​មួយ​​ តើ​ទូរស័ព្ទ​ទាំង​ពីរ​មាន​អ្វី​​ខ្លះ​ទៀត​ដែល​ខុស​ប្លែក​ពី​គ្នា​ ?

​​ជា​កា​រ​ពិត​ណាស់​ Galaxy Mega 6.3 និង 5.8 គឺ​សុទ្ធ​តែ​ជា​ទូរស័ព្ទ​ដែល​ស្ថិត​នៅ​ក្នុង​ស្រឡាយ​តែ​មួយ​និង​ត្រូវ​បាន​ ប្រកាស​ចេញ​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​ ប៉ុន្តែ​ទូរស័ព្ទ​ទាំង​ពីរ​គឺ​មាន​​​ទំហំ​​អេក្រង់​ ​និង​លក្ខណ​សម្បត្តិ​​ផ្សេងៗ​ទៀត ​មិន​ដូច​គ្នា​នោះ​ទេ ជាក់​ស្ដែង​គឺ​ Mega 6.3 មាន​អេក្រង់ 6.3-inch រី​ឯ​ Mega 5.8 គឺ​មាន​អេក្រង់​ទំហំ​ត្រឹម​តែ 5.8-inch ប៉ុណ្ណោះ ។ ក្រៅ​ពី​នេះ​​បើ​​យោង​ទៅ​តាម​ប្រភព​​ព័ត៌មាន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ ជា​មួយ​និង​អេក្រង់​ប្រភេទ LCD display ដូច​គ្នា​​ទូរស័ព្ទ​ទាំង​ពីរ​គឺ​ជា​ផលិតផល​​ដែល​មាន​តម្លៃ​មធ្យម​របស់​ ក្រុមហ៊ុន Samsung ប៉ុណ្ណោះ​គឺ​មិន​មែន​ជា​ផលិតផល​មាន​ទាំង​តម្លៃ និង​គុណភាព​ខ្ពស់​ដូច​ជា​​ស្រឡាយ​ Galaxy Note នោះ​ទេ​ ។ ​

ដូច្នេះ​ដើម្បី​ជ្រាប​ពី​​​លក្ខណ​សម្បត្តិ​​​​​ដូច​គ្នា និង​ខុស​​​គ្នា​​រវាង​ទូរស័ព្ទ Galaxy Mega 6.3 និង 5.8 ​សូម​ប្រិយ​មិត្ត​ចូល​រួម​ធ្វើ​ការ​ប្រៀប​ធៀប​​ទាំង​អស់​គ្នា ។

លក្ខណ​សម្បត្តិ​ដែល Galaxy Mega 6.3 ​ដូច​គ្នា និង Galaxy Mega 5.8 ៖
  • ​សំបក​ការ​ពារ​ធ្វើ​ពី​ប្លាស្ទិក​
  • ​កាមេរ៉ា​ក្រោយ​ទំហំ 8MP និង មុខ 1.9MP
  • អេក្រង់​ LCD display ​ដូច​គ្នា​
  • ​អង្គ​ផ្ទុក​ទិន្នន័យ​អាច​និយាយ​ថា​ ​​ប្រហាក់​ប្រហែល​គ្នា​ពីព្រោះ​ Galaxy Mega 6.3 មាន​ 8GB ផង និង 16GB ស្រប​ពេល​ដែល Galaxy Mega 5.8 មាន​តែ 8GB តែ​អាច​បន្ថែម microSD card បាន​ដូច​គ្នា​
  • មាន​​អង្គ​ផ្ទុក​ទិន្នន័យ​បណ្ដោះ​អាសន្ន​ RAM 1.5GB
  • ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2 Jelly Bean

លក្ខណ​សម្បត្តិ​ដែល Galaxy Mega 6.3 ​ ពិសេស​ជាង Galaxy Mega 5.8 ៖
  • ​កម្រិត​ភាព​ច្បាស់ 12080 x720 (233 pixels​ ក្នុង​ 1-inch) ធៀប​និង 960×540 (190 pixels​ ក្នុង​ 1-inch)
  • មាន​អេក្រង់​ធំ​ជាង 6.3-inch ធៀប​និង 5.8-inch
  •  ​មាន​កម្រាស់​ស្ដើង​ជាង​ វិមាត្រ 167.6 x 88 x 8.0 mm ធៀប​និង​ វិមាត្រ 162.6 x 82.4 x 9 mm
  • Galaxy Mega 6.3 មាន​បំពាក់​ដោយ NFC តែ​ Mega 5.8 គ្មាន​​ទេ​
  • ​Wirelesss LTE, HSPA ធៀប​និង HSPA (គ្មាន LTE)
  • CPU dual-core 1.7GHz ធៀប​និង dual-core 1.4GHz
  • ថាមពល​ថ្ម 3,200mAh ធៀប​ 2,600mAh
Galaxy Mega 6.3:

ចុះ​អ្វី​ខ្លះ​ដែល Gaxaly Mega 5.8 ពិសេស​ជាង Galaxy Mega 6.3 ៖
  • ​​អាច​ប្រើ​បាន SIM ពីរ
  • មាន​ទម្ងន់​ស្រាល​ជាង 182g ធៀប​នឹង 199g
  • ​មាន​រាង​​ល្មម​ងាយ​ស្រួល​កាន់​​និង​ដាក់​ក្នុង​ហោប៉ៅ​
Galaxy Mega 5.8:

សរុប​សេចក្ដី​មក​យើង​ឃើញ​ថា ថ្វី​បើ​ទូរស័ព្ទ Galaxy Mega 6.3 មាន​ទំហំ​ធំ​ជាង Mega 5.8 មែន​ពិត​តែ​ទូរស័ព្ទ​នេះ​មាន​ទាំង​កម្រាស់​​និង​កម្រិត​ភាព​ច្បាស់​ស្ដើង​ ជាង និង​ច្បាស់​ជាង Galaxy Mega 5.8 ទៅ​ទៀត ។ ​ដូច្នេះ​ Galaxy Mega 6.3 ហាក់​មាន​ប្រៀប​​ជាង Galaxy Mega 5.8 បន្តិច តែ​យ៉ាង​ណា​មិញ​​ចំពោះ​​តម្លៃ​នៃ​ទូរស័ព្ទ​ទាំង​ពីរ​គឺ​យើង​នៅ​មិនទាន់​បាន​ ដឹង​នៅ​ឡើយ​ទេ ដូច្នេះ​តើ Galaxy Mega 5.8 អាច​នឹង​មាន​តម្លៃ​ថ្លៃ​ជាង Mega 6.8 ឬ​ទេ​បើ​ទូរស័ព្ទ​នេះ​អាច​ប្រើ​បាន​ SIM ចំនួន​​ពីរ ? ៕
ប្រភព​ porpok
Next PostNewer Post Previous PostOlder Post Home

About