យ៉ាងណាមិញ នេះជាប្រពៃណីនៃក្រុមមនុស្ស ដែលមកពីទីក្រុង Maoming និង Zhanjiang ដែលតែងតែធ្វើឡើងមួយដងក្នុងមួយឆ្នាំនៅ វិហារ បន្ទាប់ពីចូលឆ្នាំចិន។ នៅក្នុងអំឡុងពិធីបុណ្យនោះ អ្នកសម្ដែងត្រូវបានគេជួលឲ្យ ច្រៀង និងរាំសម្រាប់ការបង្ហាញសេចក្ដីគោរពដល់ អាទិទេព និងការសំណូមពររបស់ពួកគេ។ ម្យ៉ាងវិញ សកម្មភាពទាំងនេះ ត្រូវបានគេថតជាវីដេអូ និងធ្វើការបញ្ចូលទៅក្នុងប្រព័ន្ធអ៊ិនធើណេត ដែលពិធីបុណ្យនោះធ្វើឡើងនៅក្នុងដ៏តូចមួយរបស់ Hailing។
ចំពោះសកម្មភាពទាំងនេះ ត្រូវបានក្រុមប៉ូលីសធ្វើការអង្កេត ហើយបានរកឃើញអ្នកជួលនារីរាំស្រាតនោះ៤នាក់ ដែលនឹងត្រូវពិន័យទៅតាមនោះ ព្រោះការរាំស្រាតនៅក្នុងប្រទេសចិនពេលនេះត្រូវបាន ហាមឃាត់ ។
ចំពោះពិធីបុណ្យបែបនេះ បានសាយភាយមកក្នុងប្រទេសចិន ជាច្រើនឆ្នាំមកហើយ ដែលបានធ្វើឲ្យនារីជាច្រើន បានក្បត់នឹងប្រពៃណី ដោយធ្វើការរាំស្រាតនៅកណ្ដាលវាល ជាមួយនឹងថ្លៃសំបុត្រចូលមើល ក្នុងមួយនាក់ ៥យ័ន ឬ ០.៨០ ដុល្លារអាមេរិក។
តើប្រិយមិត្ដយល់យ៉ាងណា?