សម្តេចតេជោ ហ៊ុន សែនៈ បុណ្យ អុំទូកឆ្នាំ២០១៣ ត្រូវតែប្រព្រឹត្ត


ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ថា ព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែក្នុងឆ្នាំនេះ ត្រូវតែរៀបចំឡើង នៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីខកខានមិនបាន ប្រារព្ធអស់រយៈពេល២ឆ្នាំកន្លងមក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសចូលរួមបើកការ ដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ មរកតតេជោស្ថិតនៅជិតស្ពានព្រែកព្នៅ សង្កាត់បាក់ខែង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣។
សម្តេចមានប្រសាសន៍បញ្ជាក់ដូច្នេះ «អុំទូកក្នុងឆ្នាំនេះត្រូវធ្វើឡើងដោយគូរពិសេស….ឆ្នាំ២០១២ យើងអត់បានអុំ ដោយការចូលទីវង្គត់របស់សម្តេចឪ អតីតព្រះមហាក្សត្រកម្ពុជា»។
ព្រះរាជពិធីបុណ្យអុំទូ ដែលជាព្រះរាជពិធីបុណ្យដ៏សែនសប្បាយរីករាយ និងធំជាងបណ្តាបុណ្យនានា នៅក្នុងរាជ ធានីភ្នំពេញ តែងតែប្រារព្ធធ្វឡើងនៅថ្ងៃ ទី១៦-១៧-១៨ ខែវិច្ឆិកា។ ពិធីបុណ្យដ៏ធំមួយនេះ ត្រូវផ្អាករយៈពេល២ ឆ្នាំមកហើយ គឺឆ្នាំ២០១២ និងឆ្នាំ២០១១ ដោយឆ្នាំ២០១២ កម្ពុជាមានមហាទុក្ខសោក ព្រោះព្រះវររាជបិតាឯក រាជ្យជាតិ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ យាងចូលទិវង្គត ហើយនៅឆ្នាំ២០១១ កម្ពុជាបានជួបនូវគ្រោះទឹក ជំនន់រងនូវការខូចខាតយ៉ាងធំធេង៕ ប្រភព​​ ដើមអម្ពិល
Next PostNewer Post Previous PostOlder Post Home

About