មីស៊ីលប្រភេទ Scud-B របស់កូរ៉េខាងជើង
REUTERS/Jo Yong-Hak
ស្ថាប័នទាក់ទងនឹងមន្ទីរPentagone របស់អាមេរិកមួយ ដែលមាននូវរបាយការណ៍ដ៏គួរអោយព្រួយបារម្ភមួយដែលខ្លួន ទើបបានរៀបរៀងកាលពីខែមីនាកន្លងទៅ ស្តីពីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ក្នុងរបាយការណ៍នេះ ស្ថាប័ន DIA បានសន្ធិដ្ឋានថា កូរ៉េខាងជើងអាចមានសមត្ថភាពបាញ់មីស៊ីល ដែលផ្ទុកនូវក្បាលគ្រាប់នុយក្លេអ៊ែរ។ ខ្លឹមសារនៃរបាយការណ៍នេះ អាចនឹងធ្វើអោយស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែតានតឹងឡើងថែមទៀត។
លោក Doug Lamborn ដែលសមាជិកមួយរូបនៃស្ថាប័ន Defense Intelligence Agency របស់មន្ទីរPentagone អាមេរិក បានច្រលំបង្ហាញនូវខ្លឹមសារនៃរបាយការណ៍ដ៏គួរអោយព្រួយបារម្ភ មួយ ស្តីពីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ស្ថាប័ន DIA ទើបបានរៀបរៀងរបាយការណ៍នេះ ក្នុងខែមីនាកន្លងទៅ។ យោងតាមលោក Doug Lamborn ក្នុងរបាយការណ៍នេះ ស្ថាប័ន DIA បានសន្ធិដ្ឋានថា កូរ៉េខាងជើងអាចមានសមត្ថភាពបាញ់មីស៊ីល ដែលផ្ទុកនូវក្បាលគ្រាប់នុយក្លេអ៊ែរ។ ដោយឡែក របាយការណ៍នេះ បានសរសេរថា ក្រុងព្យុងយ៉ាងនៅមិនទាន់មានបច្ចេកទេសគ្រប់គ្រាន់នៅឡើយទេ។
លោក Doug Lamborn បានប្រាប់អោយដឹងថា ក្នុងផ្នែកមួយនៃរបាយការណ៍ ស្ថាប័ន DIA បានប្រមើលមើលថា កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ ដែលខ្លួនអាចបញ្ចេញប្រើបានតាមរយៈការបាញ់មីស៊ីល ថ្វីដ្បិតថាការគិតទុកនេះ អាចយកជាការបានតិចតួចក្តី។
មូលហេតុដែលនាំអោយលោក Doug Lamborn ថ្លែងប្រាប់បែបនេះ ដោយសារតែស្ថាប័ន DIA ច្រលំដាក់ព័ត៌មាននេះអោយនៅក្រៅផ្លូវការ គឺមិនលាយចូលជាមួយព័ត៌មានដែល ស្ថាប័នត្រូវរក្សាទុកជាការសំងាត់នោះទេ។
ប៉ុន្តែ មន្ទីរPentagone បានលើកឡើងថា ការសន្និដ្ឋានដែលមានក្នុងផ្នែកមួយនៃរបាយការណ៍នេះ គឺជាការភ័ន្តច្រលំ។ ហើយលោក Chuck Hagel រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកក៏បានបដិសេធដែរថា ទាំងកូរ៉េខាងជើង ទាំងអ៊ីរ៉ង់ នៅមិនទាន់មានសមត្ថភាពប្រើអាវុធនុយក្លេអ៊ែរ ដើម្បីវាយប្រហារដែនដីអាមេរិកនោះទេ។
ទោះយ៉ាងណាក្តី យោងតាមក្រុង Washington ខ្លឹមសារនៃរបាយការណ៍នេះអាចនឹងធ្វើអោយស្ថានភាពនៅឧបទ្វីបកូរ៉េ កាន់តែតានតឹងឡើងថែមទៀត ពិសេសនៅពេលដែលកូរ៉េខាងជើងបានចល័តមីស៊ីលយ៉ាងហោចណាស់ក៏៥ ដើមដែរ កាលពីសប្តាហ៏កន្លងទៅ នៅឆ្នេរសមុទ្រប៉ែកខាងកើតរបស់ខ្លួន។ ហើយនៅពេលនេះ ក្រសួងការពារជាតិរបស់កូរ៉េខាងត្បូង កំពុងតែមានការសង្ស័យលើសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
នៅចំពោះមុខស្ថានភាពនេះ ប្រធានាធិបតីអាមេរិក បានថ្លែងថា អាមេរិកនឹងប្រើដំណោះស្រាយបែបការទូតដើម្បីបន្ធូរបន្ថយភាពតានតឹង ប៉ុន្តែអាមេរិកសូមប្រាប់ជាមុនថា ខ្លួននឹងប្រើគ្រប់វិធានការចាំបាច់ ដើម្បីការពារដែនដីខ្លួន ព្រមទាំងបណ្តាប្រទេសដែលជាដៃគូរបស់អាមេរិក។ ចំណែកលោក Ban Ki-moon អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ក៏បានអំពាវនាវអោយប្រទេសចិន និងបណ្តាប្រទេសដែលមានឥទ្ធិពលលើកូរ៉េខាងជើង អោយជួយអន្តរាគមន៍ ដើម្បីកាត់បន្ថយភាពតានតឹង នៅឧបទ្វីបកូរ៉េ៕
ប្រភព RFI