ក្រុមហ៊ុន Samsung Electronics Co បាននិយាយថា Galaxy S4 មានអតិថិជនត្រូវការខ្ពស់ជាងការរំពឹងទុក ដោយគ្រាន់តែក្រុមហ៊ុន ផ្ដល់សេវាកម្ម ធំចំនួន២ អាមេរិក ប្រកាសនឹងមានលក់ភ្លាម មានអតិថិជនជាច្រើនបានទន្ទឹងរង់ចាំទិញ។
លោក Lee Don Joo ប្រធានការរិយាល័យយុទ្ធសាស្ត្រទីផ្សារលើសាជីវកម្មទូរស័ព្ទចល័តរបស់ Samsung បាននិយាយថា ដោយសារតែតម្រូវការ នៃការបញ្ជាទិញទុកជាមុន នូវ Galaxy S4 មានច្រើនជាងការរំពឹងទុក ដូច្នេះ ក្រុមហ៊ុនមានការលំបាកក្នុងការជំរុញទៅ កាន់ក្រុមហ៊ុនផ្គត់ផ្គង់ ឲ្យផលិតក្នុងរយៈពេលដ៏ខ្លី។
ក្រុមហ៊ុនផ្ដល់សេវាកម្មទូរគមនាគមន៍ Verizon Wireless ដែលជាក្រុមហ៊ុនធំមួយរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា Galaxy S4 អាចនឹងចេញ លក់នៅថ្ងៃទី ៣០ខែឧសភា ដោយហេតុថា មានអតិថិជិន បញ្ជាទិញជាច្រើន៕Lookingtoday