ប៊ុន ផៃលីន ប្រុសស្នេហ៍ វ័យជាង៥០ឆ្នាំនៅអូស្រ្តាលី បោះលុយ២ម៉ឺនដុល្លារ ធ្វើផ្ទះជូនម្តាយ

ភ្នំពេញ៖   ប៊ុន ផៃលីន តារាចម្រៀង មានប្រវត្តិចេញពីក្មេងទូលត្រួយ និងក្ដឹបអំពិលលក់ និង បានហិចហើរត្រាចរ ក្នុងភ្លើងពណ៌ មានដើមទ្រូងមូលក្បំ មើលទៅគួឲ្យគ្រឺតខ្នាញ់ ក្រោយពីបានប្រេះឆាស្នេហា ជាមួយបុរសក្នុងស្រុកខ្មែរ នាងក៏បាន ជូបស្នេហ៍ថ្មីជាមួយបុរសអាណិកជនខ្មែរ រស់នៅអូស្រ្តាលី ដែលគេបានដឹងថា បុរសម្នាក់នេះ ជាអ្នកមានទ្រព្យស្តុក ហើយតែងជូយឧបត្ថម្ភ ដល់ការរស់នៅរបស់នាង ប៊ុន ផៃលីន ពីក្រោយខ្នងជារឿយៗ។
មួយរយៈមុននេះ ប្រុសស្នេហ៍របស់ស្រីស្រស់ ប៊ុន ផៃលីន ម្នាក់នេះបានឡើងយន្តហោះ ឆ្លងទ្វីបពីប្រទេសអូស្ត្រាលី ស្កាត់ មកជួបនាងនៅស្រុកខ្មែរ ហើយបានស្នាក់នៅទីនេះ រយៈពេលប្រហែលជាមួយខែ ទើបត្រឡប់ទៅវិញ។ អំឡុងពេល ដែលបុរសវ័យជាង៥០ ឆ្នាំម្នាក់នេះ មកស្រុកខ្មែរ គេបានដឹងថា ប៊ុន ផៃលីន បានទទួលកាដូរពិសេសជាផ្ទះមួយល្វែង យ៉ាងស្រស់ស្អាត មានតម្លៃជាង ៧ ម៉ឺនដុល្លារ ដែលមានទីតាំងនៅម្តុំគីឡូម៉ែត្រលេខ៧ទៀតផង។
ស្របពេលដែលកាដូរ ផ្ទះល្វែង កំពុងក្លាយជាកម្មសិទ្ធិផ្តាច់មុខរបស់ តារាសិចស៊ី ប៊ុន ផៃលីន ក៏មានព័ត៌មាន លេចធ្លាយ មកថា នាង ផៃលីន គ្រោងចំណាយលុយជាង២ម៉ឺនដុល្លារ ដើម្បីធ្វើផ្ទះថ្មីឲ្យម្តាយនៅឯស្រុកកំណើត ក្នុងស្រុក ព្រៃកប្បាស ខេត្តតាកែវ។ ដោយលុយនេះ បានមកពីបុរសជាគូស្នេហ៍នៅអូស្រ្តាលីជួយឧបត្ថម្ភ។
ផ្តល់សម្ភាសន៍ឲ្យគេហទំព័រ LookingTODAY តាមទូរស័ព្ទកាលពីពេលថ្មីៗនេះ ស្រីស្រស់សម្តីផ្អែម ចូលចិត្តលេងខ្លួនសិចស៊ី កញ្ញា ប៊ុន ផៃលីន បាននិយាយប្រាប់ឲ្យដឹងថា "ចាស់...បង! គាត់ (បុរសគូស្នេហ៍) ពិតជាឲ្យលុយមកខ្ញុំ២ម៉ឺន ដូល្លារធ្វើផ្ទះ ឲ្យម៉ែខ្ញុំនៅឯស្រុកមែន ..។ ខ្ញុំគ្រោងចាប់ផ្តើមធ្វើហើយ តែឥឡូវនេះកំពុងតែឲ្យគេចាក់ដី ប្រហែលជា ខែ៦ឬអាច ដល់ខែ៧ នឹងចាប់ផ្តើមសាងសង់លេចជារូបរាងឡើង។ លុយដែលបានមកពីបុរសជាគូស្នេហ៍នោះ គឺយកទៅធ្វើផ្ទះថ្មី ឲ្យម្តាយ របស់ខ្ញុំ ដែលរស់នៅឯខេត្តតាកែវ។ ចំណែកឯផ្ទះល្វែង ដែលមានតម្លៃជាង៧ម៉ឺនដុល្លារ នៅម្តុំគីឡូម៉ែត្រ លេខ៧ ខ្ញុំនឹង ដាក់ជួលឲ្យគេ"។
ស្រីស្រស់ទងវងសាច់សខ្ចី ដែលជាបុប្ផាស្រុកស្រែ មានប្រវត្តិចេញពីក្មេងទូលត្រួយ និងក្ដឹបអំពិលលក់ គ្រាន់បានប្រាក់ ដោះស្រាយជីវភាព ក្នុងគ្រួសារ នាង ប៊ុន ផៃលីន បានលើកឡើងថា "នេះជាសំណាងរបស់ខ្ញុំ ដែលបានស្គាល់គាត់ ប៉ុន្តែបើខ្ញុំ នៅទាក់ទង ជាមួយបុរសម្នាក់ក្នុងស្រុកខ្មែរវិញ គឺគ្មានប្រយោជន៍អីចំពោះខ្ញុំ សូម្បីតែបន្តិចសោះ។ ការដែលខ្ញុំស្រលាញ់ ជាមួយអ្នករស់នៅស្រុកខ្មែរ គឺមានតែការឈឺចាប់ ព្រោះថាលទ្ធផលចុងក្រោយសម្រាប់ខ្ញុំ គឺច្រើនតែជួបស្នេហា ត្រីកោណ ប៉ុណ្ណោះ។ នៅពេលដែលចាប់ផ្តើមស្គាល់គាត់ (បុរសគូស្នេហ៍នៅអូស្ត្រាលី) គឺខ្ញុំមានឡានទំនើបជិះ  មានផ្ទះនៅ  មានលុយរាប់ម៉ឺនដុល្លារចាយពេញៗដៃ"៕ដោយ៖LookingTODAy
Photo by LookingTODAy
Photo by LookingTODAy
Photo by LookingTODAy
Photo by LookingTODAy
Next PostNewer Post Previous PostOlder Post Home

About