Samsung ប្រកាស​ចេញ​ទូរស័ព្ទ Galaxy Xcover 2 នៅ​ប្រទេស​អាល្លឺម៉ង់​​

ទូរស័ព្ទ​ទំនើប Galaxy Xcover 2 ត្រូវ​បាន​ក្រុមហ៊ុន Samsung ប្រកាស​ចេញ​កាល​ពី​ព្រឹត្តិការណ៍ MWC 2013 ​ ។ ដោយ​ឡែក​ពេល​នេះ​ទូរស័ព្ទ​ទំនើប Galaxy Xcover 2 ត្រូវ​បាន​​ក្រុមហ៊ុន​​​ប្រកាស​ចេញ​​​លក់​​​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ ហើយ​ ។ ទូរស័ព្ទ Galaxy Xcover 2 គឺ​ជា​ផលិតផល​ Android ថ្មី​ដែល​ត្រូវ​បាន​រចនា​ឡើង​​ពោរពេញ​ទៅ​ដោយ​ភាព​រឹងមាំ​​ និង​ជា​ផលិត​ដែល​ទទួល​ស្គាល់​ជា​លំដាប់​ស្តង់ដារ​អន្តរជាតិ IP67 (ផលិត​ផល​មាន​គុណភាព​ខ្ពស់​​​អាច​ការពារ​ទឹក​​ និង​មាន​ភាព​​រឹង​មាំ​​)​ ។ ​​

​ក្នុង​នាម​ជា​​ផលិតផល​​ស្តង់ដារ IP67 ទូរស័ព្ទ Galaxy Xcover 2 ​​​​​មាន​ភាព​ធន់​​​គ្រប់​គ្រាន់​​ក្នុង​ការ​ការពារ​​​ទឹក ធូលី ហើយ​និង ការ​ធ្លាក់​ (dustproof, waterproof, dropproof) ​អ្វី​ដែល​ពិសេស​គឺ​​ទូរស័ព្ទ​នេះ​​​អាច​ស្ថិត​នៅ​ក្នុង​ជម្រៅ​ទឹក​ចំនួន ១ ម៉ែត្រ​ក្នុង​រយៈ​ពេល ៣០​នាទី​ដោយ​មិន​ប៉ះពាល់​អ្វី​ទាំង​អស់ ។
លក្ខណ​សម្បត្តិ​បែប​បច្ចេកទេស​របស់ Samsung Galaxy Xcover 2៖

  • អេក្រង់​ទំហំ 4-inch
  • បច្ចេកវិទ្យា​អេក្រង់​ WVGA TFT
  • កម្រិត​ភាព​ច្បាស់​ 480 x 800 pixels
  • វិមាត្រ 130.5 x 67.7 x 12 mm
  • ទម្ងន់​ 149g.
  • CPU Dual-core 1GHz
  • RAM 1 GB
  • ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.1 Jelly Bean
  • អង្គផ្ទុកទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ 4 GB (អាច​បន្ថែម​ microSD card​ រហូត​ដល់​ទំហំ 32 GB)
  • កាមេរ៉ា​មុខ​ទំហំ 0.3 MP (VGA) និង​កាមេរ៉ា​ក្រោយ​ទំហំ 5 MP (មាន​ LED flash)
  • ប្រើ​ប្រព័ន្ធ​សេវា​ 3G
  • មាន​បំពាក់​ Wi-Fi 802.11 b/n/g, Bluetooth 4.0, GPS+GLONASS,.
  • ថាមពល​ថ្ម 1,700mAh

សូម​បញ្ជាក់​ថា​ ជា​មួយ​លក្ខណ​សម្បត្តិ​ពិសេស​មិន​ជ្រាប​ទឹក ធូលី និង​​មាន​ភាព​​​ធន់​ក្នុង​ង​ការ​ធ្លាក់​​ ទូរស័ព្ទ Galaxy Xcover 2 ​ត្រូវ​បាន​ប្រកាស​ចេញ​លក់​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ​ដែល​អា​ច​នឹង​មាន​តម្លៃ​ប្រហែល 379 Euros គឺ​ស្មើ​នឹង $484.78  ។ យ៉ាង​ណា​មិញ​ពពក​សង្ឃឹម​​ថា​​​ទូរស័ព្ទ​នេះ​នឹង​​អាច​​​នាំ​ចូល​មក​កាន់​ ទីផ្សារ​ប្រទេស​កម្ពុជា​យើង​នា​ពេល​​ឆាប់ៗ​​ខាង​មុខ​ ៕
Next PostNewer Post Previous PostOlder Post Home

About