យោងតាមគេហទំព័រ AllThingsD ដែលបានចុះផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ បានឲ្យដឹងថា លោក Jim Breyer នឹងលាឈប់ពីតំណែង ជាសមាជិកក្រុមប្រឹក្សាភិបាល នៃបណ្ដាញសង្គម Facebook។
គណៈកម្មការមូលបត្រ និងរូបិយប័ណ្ណ សហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មានខាងលើថា លោក Breyer នឹងលាឈប់នៅក្នុងខែមិថុនា ខាងមុខនេះ។ គណៈកម្មការមូលបត្រ និងរូបិយប័ណ្ណសហរដ្ឋអាមេរិក បាននិយាយថា លោក Breyer បានចូលរួមជាសមាជិក នៃក្រុមប្រឹក្សាពិបាល Facebook តាំងពីឆ្នាំ ២០០៥ ពោលគឺចាប់តាំងពី Facebook ចាប់ផ្ដើមមានអ្នកប្រើប្រាស់ស្គាល់ ដែលនៅក្នុងនោះប្រហែលជាមានមនុស្ស ១ពាន់លាននាក់បានស្គាល់។ឮ
ក្រៅពីមុខតំណែង ជាសមាជិកក្រុមប្រឹក្សាពិបាល លោក Breyer នៅមានតំណែងជាប្រធាន គ្រប់គ្រងទំនាក់ទំនងសកល នៅក្នុងក្រុមហ៊ុន Facebook ផងដែរ។
គួរបញ្ជាក់ផងដែរថា លោក Breyer ក៏មានមុខតំណែង ជាសមាជិកក្រុមប្រឹក្សាភិបាល នៅក្នុងក្រុមហ៊ុន Dell, News Corp, Walmart និង Brightcove៕ ប្រែសម្រួល៖ Looking TODAY