អីយ៉ា..! ពេជ្រ សិរីរ័ត្ន រៀន​បាញ់​កាំភ្លើង មាន​បំណង​អីហ្នឹង..?

ភ្នំពេញៈ ពិធីការិនីធ្លាប់ជំពប់ នឹងរឿងរ៉ាវអាស្រូវស្នេហា មិនចេះចប់មិនចេះហើយ ពេជ្រ សិរីរ័ត្ន បន្ទាប់ពីនាងបោះជំហាន ចូលប្រឡូកក្នុងវិស័យសិល្បៈវិញ ហាក់បីដូចជាព្យាយាមទាក់ទាញ ការចាប់អារម្មណ៍ពីទស្សនិកជន ។ ជាក់ស្តែងថ្ងៃនេះ នាងបានបង្ហោះរូបថត ទាក់ទាញការប្រជាប្រិយភាព បែបជានារីក្លាហានខុសប្លែកពីមុន ដែលតែងតែរងទឹកនេត្រា ព្រោះរឿងស្នេហា។
នាពេលកន្លងមក ទស្សនិកជនធ្លាប់តែ ឃើញស្រីស្អាតរូបស្រស់ សម្បូរអាថ៌កំបាំងស្នេហ៍ នាង ពេជ្រ សិរីរ័ត្ន បង្ហាញពីភាពទន់ភ្លន់ បញ្ចេញវោហារស័ព្ទ បែបស្រគត់ស្រគំ និងរូបសម្រស់ការតុបតែងខ្លួន បែបជានារីខ្មែរ ។ តែពេលនេះ អ្វីដែលជាទស្សនីយភាព ប្លែកភ្នែកនោះ គឺនាងបានបង្ហោះរូបថតមួយ បែបជាស្ទីលថ្មី ក្នុងការហាត់រៀនបាញ់កាំភ្លើង ជារបៀបនារី សម័យថ្មីមានចិត្តមុះមុត មើលទៅស៊ីវិល័យរំលេចទៅដោយ រូបសម្រស់ស្រស់សោភា ជាមួយអាវសខោខូវប៊ូយ បែបយុវវ័យ ដែលគេមិននឹកស្មានថា ដៃដ៏ស្រទន់តូចរបស់នាង ហ៊ានកាន់កាំភ្លើងបាញ់ ប្រៀបដូចជានារីម្នាក់ផ្សេង ដែលយើងមិនធ្លាប់ ស្គាល់ពីមុនមកទាល់តែសោះ។
នៅក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក របស់អតីតតារាស្រី នាង ពេជ្រ សិរីរ័ត្ន បានបង្ហោះរូបថត ដែលនាងហាត់សម បាញ់កាំភ្លើងជាមួយគ្រូម្នាក់ នៅកន្លែងហាត់រៀន បាញ់កាំភ្លើងមួយកន្លែង ។ អ្វីដែលចំឡែកអារម្មណ៍នោះគឺ ពេជ្រ សិរីរ័ត្ន មិនបានបញ្ជាក់ ពីមូលហេតុច្បាស់លាស់ទេ ថាហេតុអី បានជានាងទៅហាត់រៀន បាញ់កាំភ្លើងបែបនេះ? ដូច្នេះចង់ដឹងថា តើនៅពេលដែលនាងស្លៀកពាក់ តុបតែងខ្លួនបែបជានារីក្លាហាន ក្នុងសមភូមិប្រយុទ្ធ និងជានារីហាយសូរទំនើប កាន់កាំភ្លើង មើលទៅមានភាពខុសប្លែក និងស្រស់ស្អាតខុសប្លែក ពីមុនយ៉ាងណា ? ទៅទស្សនាទាំងអស់គ្នា...! ៕ ដោយ៖ Looking TODAY
Next PostNewer Post Previous PostOlder Post Home

About