Samsung គ្រោង​ប្រកាស​ចេញ​កុំព្យូទ័រ​បន្ទះ​ស្ដើង​​​ថ្មី​មាន​​អេក្រង់ 8-inch Full HD

កុំព្យូទ័រ​បន្ទះ​ស្ដើង​​​​​​អេក្រង់​មាន​កម្រិត​ភាព​ច្បាស់ Full HD ត្រូវ​បាន​ក្រុមហ៊ុន​​ផលិត​គ្រឿង​អេឡិចត្រូនិក​ធំៗ​ជា​ច្រើន​​កំពុង​ចាប់​ អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​២០១៣ នេះ ។ ​យ៉ាង​ណា​មិញ​បន្ទាប់​ពី​ប្រកាស​ចេញ​​​កុំព្យូទ័រ​បន្ទះ​ស្ដើង​ អស់​ជា​ច្រើន​គ្រឿង​មក​ពេល​នេះ​ក្រុមហ៊ុន Samsung ​មាន​គម្រោង​នឹង​ធ្វើ​ការ​ប្រកាស​ចេញ​នូវ​កុំព្យូទ័រ​បន្ទះ​ស្ដើង​ថ្មី​​មួយ ​ម៉ូដែល​បន្ថែម​ទៀត​ ដែល​មាន​អេក្រង់ 8-inch Full HD នា​ពេល​ខាង​មុខ ។ ​គួរ​រំលឹក​ផង​ដែល​ថា ​ថ្វី​បើ​ក្រុមហ៊ុន​ទើប​បាន​ប្រកាស​ចេញ​កុំព្យូទ័រ​បន្ទះ​ស្ដើង Galaxy Note 8.0 ដែល​មាន​អេក្រង់ 8-inch ​កាល​ពី​ដើម​ឆ្នាំ​នេះ​​​ក្ដី ប៉ុន្តែ​​​វា​មាន​កម្រិត​ភាព​ច្បាស់​​ត្រឹមតែ 1280 x 800 ប៉ុណ្ណោះ ​គឺ​មិន​អាច​ធ្វើ​ការ​ប្រកួត​ជា​មួយ​នឹង​ iPad mini  ​អេក្រង់ Retina Display ដែល​តាម​ពាក្យ​ចចាមអារ៉ាម​ថា​ នឹង​ត្រូវ​ក្រុមហ៊ុន Apple ប្រកាស​ចេញ​នា​ពេល​ខាង​មុខ​នោះ​បាន​ទេ ។
Galaxy Note 8 ៖

បើ​សិន​ជា​ iPad mini ​ថ្មី​នឹង​ត្រូវ​បំពាក់​ដោយ​អេក្រង់ Retina Display នោះ​កុំព្យូទ័រ​បន្ទះ​ស្ដើង​នេះ​នឹង​មាន​កម្រិត​ភាព​ច្បាស់​ 2048 x 1536 pixels ​​​ហើយ​វា​នឹង​ធ្វើ​ឲ្យ​ផលិត​​នេះ​កាន់​តែ​មាន​ភាព​កាន់​តែ​ទាក់​ទាញ ដូច្នេះ​ក្រុមហ៊ុន Samsung មាន​តែ​ផលិត​កុំព្យូទ័រ​បន្ទះ​ស្ដើង​ថ្មី​របស់​ខ្លួន​មាន​អេក្រង់ 8-inch Full HD ជា​មួយ​ AMOLED display ទេ​ទើប​អាច​​មាន​កម្រិត​ភាព​ច្បាស់ 1920 x 1200 pixels ​និង​អាច​ធ្វើ​ការ​ប្រកួត​ជា​មួយ​ផលិតផល​របស់​ក្រុមហ៊ុន Apple បាន​ ។

​យោង​ទៅ​តាម​ប្រភព​​ ubergizmo បាន​ឲ្យ​ដឹង​ថា ​កុំព្យូទ័រ​បន្ទះ​ស្ដើង​ថ្មី​​របស់​ក្រុមហ៊ុន Samsung ដែល​មាន​អេក្រង់ 8-inch Full HD ​​អាច​នឹង​ត្រូវ​ក្រុមហ៊ុន​ប្រកាស​ចេញ​​នៅ​ក្នុង​ឆ្នាំ​នេះ​ហើយ​នៅ​ពិពណ៌​ ពាណិជ្ជកម្ម​គ្រឿង​អេឡិចត្រូនិក​ IFA 2013 ​​ក្នុង​​ទីក្រុង​បែកឡាំង​ ប្រទេស​អាល្លឺម៉ង់ ។​ ស្រប​ពេល​ដែល​លក្ខណ​សម្បត្តិ​ទូទៅ​នៃ​កុំព្យូទ័រ​បន្ទះ​ស្ដើង​​មាន​អេក្រង់ 8-inch Full HD របស់​ក្រុមហ៊ុន Samsung មិន​ទាន់​ត្រូវ​បាន​បញ្ចេញ​នៅ​ឡើយ​គេ​ ជឿ​ថា​​ផលិតផល​នេះ​នឹង​អាច​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី Android 4.2 Jelly Bean ឬ 5.0 Key Lime Pie ដែល​ Google គ្រោង​ប្រកាស​ចេញ​នា​ពេល​ខាង​មុខ ។ ចំពោះ​​ព័ត៌មាន​ថ្មី​ដែល​ទាក់​ទង​ទៅ​នឹង​កុំព្យូទ័រ​បន្ទះ​ស្ដើង​នេះ​ពពក​ នឹង​ជូន​ដំណឹង​ពេលក្រោយ ៕
Next PostNewer Post Previous PostOlder Post Home

About