វ៉ាវ!! ត្រី​ឈ្មោល​ចម្លែក​ភ្ញាស់​កូន​ក្នុង​មាត់​អស់​៥០​លាន​ឆ្នាំ





ក្រុង​ឡុងដ៍ : ជីវិត​សត្វ​សមុទ្រ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ទំព័រ​អាថ៌កំបាំង​ដែល​ទាមទារ​ការ​ស្រាវជ្រាវ​ឥត​ព្រំ​ដែន។

ក្នុង​ចំណោម​នោះ សត្វ​ត្រី​កាណីណាល់ គឺ​ជា​ពពួក​មច្ឆា​ដែល​មាន​ទម្លាប់​បង្ហាត់​កូន និង​ភ្ញាស់​ពង​នៅ​ក្នុង​មាត់ គួរ​ឲ្យ​ចម្លែក​មែន​ទេ។ ក្នុង​អំឡុង​ពេល​បង្ក​កំណើត និង​ភ្ញាស់​ពង​ត្រី​តូចៗ​នេះ សត្វ​ត្រី​កាឌីណាល់​ឈ្មោល​ត្រូវ​អត់​អាហារ​ជា​ច្រើន​ខែ ទំរាំ​ដល់​ពង​ញាស់​អស់។
រូបភាព​ដ៏​អស្ចារ្យ​នេះ​ត្រូវ​បាន​ថត​ផ្ដិត​ដោយ​លោក នីកូឡាស ថេរី។ ជាង​ថត​រូប​វ័យ​៥១​ឆ្នាំ​នេះ​បាន​ចំណាយ​ពេល​ពេញ​មួយ​យប់​នៅ​តំបន់​ឆ្នេរ​ ម៉ូសមេន នៃ​ប្រទេស​អូស្ត្រាលី។
លោក​បាន​និយាយ​ថា៖ «ខ្ញុំ​បាន​ឃើញ​ត្រី​ឈ្មោល​នោះ​បង្ហើប​មាត់​ជា​ញឹក​ញយ ដើម្បី​បញ្ចេញ​កូន​ត្រី​ដែល​ញាស់​រួច ហើយ​វា​ក៏​បឺត​ពង​ត្រី​ដែល​សេស​សល់​ចូល​ក្នុង​មាត់​វិញ​ដើម្បី​បន្ត​ដំណើរ​ ការ​ភ្ញាស់​»។
ដើម​ឡើយ​ពេល​ដែល​ត្រី​កាឌីណាល់​ញី​ជួប​អា​ឈ្មោល វា​នឹង​បញ្ចេញ​នូវ​ពង​មេ​ជីវិត​មួយ​ដ៏​ធំ ហើយ​នៅ​ពេល​ដែល​អា​ឈ្មោល​បញ្ចេញ​មេ​ជីវិត​របស់​ខ្លួន​ទៅ​បង្ក​កំណើត​ជាមួយ​ មេ​ជីវិត​ញី​រួច វា​នឹង​បឺត​យក​ពង​ត្រី​តូចៗ​ទាំង​នោះ​ចូល​ក្នុង​មាត់ ហាក់​បី​ដូច​ជា​ការ​ពពោះ​ដែរ។
ទោះ​ជា​យ៉ាង​ណា ការ​ភ្ញាស់​ពង​ក្នុង​មាត់​នេះ​វា​ចៀស​មិន​រួច​ពីការ​ច្រឡំ​ស៊ី​កូន​ខ្លួន​ឯង ​ឡើយ ដោយ​៣០​ភាគរយ​នៃ​កូន​ត្រី​ទាំង​អស់​ត្រូវ​បាន​បា​វា​ច្រឡំ​លេប។
ថ្វី​ដ្បិត​តែ​ការ​ភ្ញាស់​ពង​របស់​ត្រី​នេះ​មាន​ភាព​ចម្លែក ប៉ុន្តែ​វា​បាន​អនុវត្ត​អស់​រយៈ​កាល​ជាង​៥០​លាន​ឆ្នាំ​មក​ហើយ៕ប្រភពពី ភ្នំពេញប៉ុស្តិ៍
Next PostNewer Post Previous PostOlder Post Home

About