ប្រពៃណីលោតរំលងទារក ទើបនឹងកើតមាន របស់ជនជាតិអេស៉្បាញ

នៅក្នុងពិធីបុណ្យប្រពៃណីជាតិមួយ របស់ជនជាតិអេស្ប៉ាញ ដែលមានដើមកំណើត តាំងពីឆ្នាំ១៦២០ មកម្ល៉េះ គឺពិធីលោតរំលង ទារកទើបនឹងកើត។
ពិធីនេះត្រូវបានអនុវត្តនៅក្នុងប្រទេសអេស្ប៉ាញ ជារៀងរាល់ឆ្នាំ តាមបែបសាសនាគ្រឹស្ត នៅក្នុងភូមិ Castrillo de Murcia ជិត Burgos ប៉ុន្តែមិនបានកំណត់ពេលវេលា ជាក់លាក់នោះទេ។
នៅក្នុងពិធី មានបុរសស្លៀកសំលៀកបំពាក់ដូចជា អ្នកចេះវេទមន្ត ឬគ្រូធ្មប់ ដែលគេហៅថា Colacho នឹងធ្វើការលោតរំលងក្មេងៗ ទើបកើតបានប៉ុន្មានថ្ងៃ ដែលត្រូវបានគេដាក់ឲ្យដេក នៅលើកំរាល មួយតាមដងផ្លូវ។ ការធ្វើសកម្មភាពបែបនេះ ត្រូវបានគេជឿថា ក្មេងនោះនឹងលាងអស់ គ្រោះចង្រៃទាំងឡាយលែងមកបៀតបៀនគេទៀត៕ប្រែសម្រួល៖​ Looking TODAY


Next PostNewer Post Previous PostOlder Post Home

About