ភ្លៀងមួយមេ ថ្ងៃអាទិត្យ រន្ទះបាញ់ ស្លាប់៣នាក់ របួស២នាក់នៅ សែនសុខ

ភ្នំពេញៈ ភ្លៀងធ្លាក់មួយមេធំ លាយឡំនិងរន្ទះ កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣ បានបំផ្លាញ ជិវិតមនុស្ស០៣នាក់ របួស០២នាក់ បាក់សសរបង្គោលភ្លើង អស់ចំនួន២៨បង្គោល ក្នុងនោះ២៣បង្គោល ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ១៥១ ព្រំប្រទល់សង្កាត់សំរោង ជាមួយសង្កាត់ព្រែកព្នៅ ចំណែក ៥បង្គោល ទៀតស្ថិតនៅតាម បណ្ដោយផ្លូវហាណូយ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ ។
ជាមួយនឹងការបាក់រលំសរសរបង្គោលភ្លើងនេះ បានធ្វើឲ្យខូច ខាតសម្ភារៈ ដូចជា របងផ្ទះ ស្ថាននីយប្រេងឥន្ថនៈ និងចំណែកផ្លូវសាធារណៈហើយ ចរន្ដអគ្គិសនីក៏ត្រូវបានផ្ដាច់ដែរ  បង្ក ឲ្យបណ្ដាគ្រឹះស្ថាន សាធារណៈ ទាំងរដ្ឋ និង ឯកជន  និងប្រជាពលរដ្ឋ តាមផ្ទះ និងអ្នកប្រកបរបរអាជីវកម្ម តូច-ធំ ផ្អាកដំណើរការជំនួញ របស់ខ្លួនផងដែរ។
សូមបញ្ជាក់ថា ភ្លៀងធ្លាក់មួយមេយ៉ាងធំ កាលពីរសៀលថ្ងៃទី២៨ ខែមេសា គ្រាន់តែ នៅក្នុងភូមិសាស្ដ្រ ខណ្ឌសែនសុខ របស់រាជធានីភ្នំពេញ ភ្លៀងលាយឡំនិងរន្ទះ នេះបានផ្ដាច់ជីវិតបុរស០៣នាក់ និង០២នាក់ ទៀតរបួស ដែលហេតុការណ៍នេះកើតនៅ ចំណុចក្នុងបឹងសំរោង តាម បណ្ដោយផ្លូវលេខ១៥១ ស្ថិតតក្នុង សង្កាត់សម្រោង ជាប់ព្រំប្រទល់សង្កាត់ព្រែកព្នៅ ខណៈដែលជនរងគ្រោះ ទាំងប្រាំនាក់នាំគ្នាទៅហ៊ុំសម្រាប់ត្រី ។
ជនរងគ្រោះដែលបានបាត់ជីវិត ដោយរន្ទះបាញ់នោះមានឈ្មោះ សាយ ភារុំ អាយុ២២ ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងទិញ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម ទី២. គឹម រាត្រី អាយុ២០ឆ្នាំ មានស្រុកកំណើត នៅភូមិរលាំង ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជយ័ ខេត្ដកំពង់ឆ្នាំង ទី៣. ឌឹក កវី អាយុ២២ឆ្នាំ មានស្រុកកណើតនៅភូមិរកា ឃុំតាសួស ស្រុកព្រះស្ដេច ខេត្ដព្រៃវែង ។ ដោយឡែកអ្នករងរបួសមានឈ្មោះ គង លីណា អាយុ ២៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឈើន ជាវ អាយុ២០ឆ្នាំ អ្នកទាំង៥នាក់មានមុខជាកម្មករ រោងចក្រ ហើយថ្ងៃកើតហេតុ ជាថ្ងៃទំនេរព្រោះថ្ងៃអាទិត្យ បាននាំគ្នាដើរលេងនឹង ហ៊ុំ សម្រាប់ចាប់ត្រី ក៏ជួបឧប្បតិហេតុ រន្ទះបាញ់តែម្តងទៅ៕ដោយៈ ដើមអម្ពិល
Next PostNewer Post Previous PostOlder Post Home

About