តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា បុរសរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ខាងលើនេះ ឈ្មោះ សយ សំណាង អាយុ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ និង ម្នាក់ទៀត ឈ្មោះ ឯក ឧត្តម អាយុ១៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្តោតជ្រុំ សង្កាត់មានជ័យ ខណ្ឌមានជ័យ រងរបួសបាក់ជើងខាងឆ្វេង។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ បុរសរងគ្រោះពីរនាក់ខាងលើនេះ បានជិះម៉ូតូមួយគ្រឿងម៉ាក អាយខុន ពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខ ភ្នំពេញ1V-3633 បបួលគ្នាយកស្រាទៅផឹក នៅផ្ទះពួក ម៉ាកម្នាក់ទៀតឈ្មោះ ឈួន ចាន់ធា ព្រោះនៅទីនោះមានសាច់មាន់ សាច់ទា ក្លែមច្រើន ប៉ុន្តែខណះ បើកមក ដល់ចំណុច កើតហេតុខាងលើ ដោយសារបុរសឈ្មោះ សយ សំណាង ស្រវឹងស្រាខ្លាំងពេកបណ្តាល ឲ្យជ្រុលចង្កូត ទៅបុកបង្កាន់ដៃស្ពាន៧មករា ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកបុរសឈ្មោះ ឯក ឧត្តម រងរបួសធ្ងន់ត្រូវបាន រថយន្តរបស់អង្គភាពសង្គ្រោះ៧១១ កងពលតូចលេខ៧០ដឹកយកទៅ កាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីជួយ សង្គ្រោះ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានដកហូតម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរងចាំដោះស្រាយតាមនីតិវិធីច្បាប់៕ដោយៈ ដើមអម្ពិល