របៀបក្នុងការធ្វើបុកល្ហុងមានរសជាតិឈ្ងុយឆ្ងាញ់
បុកល្ហុង គឺជាមុខម្ហូបម្យ៉ាងដែលមានរសជាតិ ឈ្ងុយឆ្ងាញ់ និងជាម្ហូបដែលពេញនិយមយ៉ាងខ្លាំង។ បុកល្ហុងជា ម្ហូបមួយប្រភេទដែលមិនចំណាយពេលយូរក្នុងការធ្វើ និងមានភាពងាយ ស្រួលជាទីបំផុតក្នុងការធ្វើ។ ខាងក្រោមនេះជារបៀបធ្វើ នឹងគ្រឿងផ្សំ ៖
គ្រឿងផ្សំ
១) ល្ហុងចាស់ ចិតសម្បករួចឈូសវាឱ្យតូចល្មម
២) ត្រកួន
៣) ស្ពៃក្តោប សណ្តែកកួរ
៤) ជីរ ក្រូចឆ្មារ
៥) ម្ទេស ខ្ទឹមស សណ្តែកដីឆ្អិន បង្គាគ្រាម កាពិកកែវ ស្ករ ក្តាមប្រៃ ប៊ីចេង ទឹកត្រី។
របៀបក្នុងការធ្វើបុកល្ហុង
- ដាក់ខ្ទឹមសដែលបកសម្បក ម្ទេស ស្ករ ប៊ីចេង សណ្តែកដី ដាក់ក្នុងត្បាល់ រួចបុកច្របល់ចូលគ្នាឱ្យម៉ដ្ឋល្អ
- ដាក់ល្ហុងដែលឈូសរួច ចូលទៅក្នុងគ្រឿងដែលផ្សំរួច បន្ទាប់មកចិតប៉េងប៉ោះជា ចំណិតតូចៗដាក់ទៅក្នុងត្បាល់ជាមួយគ្នារួចដាក់កាពិកនិងទឹកត្រី និងច្របាច់ទឹកក្រូចឆ្មារ ព្រមទាំងអ្នកក្តាមប្រៃចំនួនច្រើនបន្តិច ចូលទៅក្នុងត្បាល់នោះក្រោយមកទើបជ្រុំវាល្មមៗ កុំឱ្យ ម៉ដ្ឋខ្លាំងពេករួចជាការស្រេច
- ដួសបុកល្ហុងដែលបុករួច ដាក់នៅក្នុងចានដែលអ្នកបានរៀបបន្លែរូចនោះ
- តើអ្នកចង់ភ្លក់បុកល្ហុងនេះដែរឬទេ? បុកល្ហុងនេះមិនត្រឹមតែមាន រសជាតិឆ្ងាញ់នោះទេ ថែមទាំងមានសោភណ្ឌភាពដែលជាទីទាក់ទាញយ៉ាងខ្លាំងចំពោះអ្នកទទួលទាន ថែមទៀតផង។
ប្រភពពី popzone.asiaគ្រឿងផ្សំ