ជប៉ុន​ផលិត​អាវ​ក្នុង​ស្រ្តី​ដែល​អាច​ដាំ​ដំ​ណាំ​ស្រូវ​បាន


 
 ក្រុង​តូក្យូ : ក្រុមហ៊ុន Triumph ដ៏​ល្បីល្បាញ​បាន​បង្កើត​គំនិត​អភិវឌ្ឍ​នូវ​អាវ​ទ្រនាប់​ស្រ្តី​នា​សម័យ​មុន ​ឲ្យ​មក​ក្លាយ​ជា​អាវ​ទ្រនាប់​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ដោយ​វា​មាន​រូប ​រាង​ដូច​ពែង​ទឹក​ហើយ​អាច​ដាំ​ដំណាំ​ស្រូវ​បាន​ថែម​ទៀត​ផង។
ក្រុមហ៊ុន​ល្បី​ខាង​ផលិត​អាវ​ទ្រនាប់​ម៉ូដ​ចម្លែកៗ​មួយ​នេះ បាន​ផលិត​អាវ​ទ្រនាប់​រាង​ពែង​ទឹក​ទាំង​គូ​ដែល​ធ្វើ​ពី​ជ័រ​ប្លាស្ទិក។ ផ្នែក​ខាង​ក្នុង​នៃ​អាវ​ទ្រនាប់​នេះ​គេ​អាច​ដាក់​ដី​និង​គ្រាប់​ស្រូវ​ សម្រាប់​ដាំ​ដោយ​ការ​ស្រោច​ទឹក​វា​បាន​ទៀត​ផង។
យោង​តាម​ស្ថិតិ​ថ្មីៗ​ចុង​ក្រោយ​នេះ​បាន​ឲ្យ​ដឹង​ថា ប្រជាជន​ជប៉ុន​កំពុង​តែ​មាន​ការ​បារម្ភ​ខ្លាំង​ឡើងៗ​ចំពោះ​បញ្ហា​សុវត្ថិភាព ​នៃ​ម្ហូប​អាហារ​និង​បញ្ហា​បរិស្ថាន​និង​មាន​ក្តី​ប្រាថ្នា​ចង់​បាន​ខ្លាំង​ ចំពោះ​ជីវភាព​រស់​នៅ​បែប​ទី​ជនបទ។ ដូច្នេះ​ហើយ ទើប​យើង​ឃើញ​ការ​លក់​ដូរ​ឧបករណ៍​កសិកម្ម​នានា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្ដី និង​តាម​បណ្ដា​ហាង​នានា​ក្ដី​កំពុង​តែ​មាន​សន្ទុះ​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ ប្រទេស​ជប៉ុន។
ដូច្នេះ​ក្រុមហ៊ុន​Triumph អាច​គិត​បាន​ថា​វា​ជា​គំនិត​មួយ​ដែល​បង្ហាញ​ឲ្យ​បាន​ដឹង​ថា​ស្រ្តី​នៅ​ ប្រទេស​ជប៉ុន​មាន​ចំណូល​ចិត្ត​ខាង​វិស័យ​កសិកម្ម​ដាំ​ដុះ។
តើ​លោក​អ្នក​ពិត​ជា​គិត​ថា​វា​មាន​អាវ​ទ្រនាប់​ប្រភេទ​នេះ​មែន?
ប្រសិន​ជា​គិត​ថា​មាន​មែន​នោះ​ច្បាស់​ជា​ខក​បំណង​ហើយ​ក្នុង​ការ​ជាវ​វា​ តាម​ការ​ឃោសនា​លក់។ តាម​ពិត​វា​គ្រាន់​តែ​ជា​គំនិត​ច្នៃ​ប្រឌិត​មួយ​ដែល​បង្ហាញ​ពី​ទំនោរ​និយម​ ផ្នែក​កសិកម្ម​នៅ​ប្រទស​ជប៉ុន ហើយ​ជាក់​ស្ដែង​អាវ​ទ្រនាប់​បែប​នេះ មិន​ត្រូវ​បាន​ផលិត​សម្រាប់​ដាក់​លក់​លើ​ទីផ្សារ​ឡើយ៕ ប្រភពពី ភ្នំពេញប៉ុស្តិ៍
Next PostNewer Post Previous PostOlder Post Home

About