ក្បូនម៉ូតូប្រណាំងទេសចរណ៍ ចូលទស្សនាកម្ពុជា ឆ្លងកាត់ខេត្តជាច្រើន

បន្ទាយមានជ័យ: នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៣ បានរៀបចំ​ទទួល​ក្បួន​ម៉ូតូ​ប្រណាំង ទេសចរណ៍​មួយក្រុម ដោយមាន​ការចូលរួម​ពី លោក អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត រួមមាន បុគ្គលិក​កាស៊ីណូ លោកគ្រូ ​អ្នកគ្រូ សិស្សានុសិស្ស ប្រមាណ​ជា​៣០០​នាក់​។​

​បើតាម​គម្រោង គឺ​ក្បូន​នេះមាន​ម៉ូតូ​ចំនួន​ប្រមាណ​២០០​គ្រឿង និង​ប្រតិភូ​ដែល​ចូលរួម​នោះសរុប​ជាង​២០០​នាក់ ក៏ប៉ុន្តែ​ជាក់ស្តែង គេ​ឃើញ​មានតែ​ម៉ូតូ​ប្រមាណ​ជា​២០​គ្រឿង​ប៉ុណ្ណោះ រួមទាំង​ប្រតិភូ សរុប​ប្រមាណ​ជា​៤០​នាក់​ទេ ដែល​ភាគច្រើនជា​ក្បួន​ម៉ូតូ​របស់​ប្រទេស​ម៉ាឡេស៊ី​។ នេះ​គឺ​ដោយសារ​ក្រុម​កីឡាករ​ម៉ូតូ​ប្រណាំង និង​ប្រតិភូ​ជនជាតិ​ថៃ មិនត្រូវ​បាន​ខាង​អាជ្ញាធរ​ថៃ អនុញ្ញាត​ឲ្យ​ចូលរួម​នោះទេ បញ្ហា​នេះ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ទេ​។​

​ក្បួន​ម៉ូតូ​ប្រណាំង​ទេសចរណ៍​នេះ ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​បន្ទាយមានជ័យ ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ឆ្ពោះទៅ​ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តកណ្តាល និង​ទស្សនា​រាជធានី​ភ្នំពេញ រួច​ចេញដំណើរ​ទៅវិញ ដោយ​ឆ្លងតាម​ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង ទៅដល់​ក្រុង​ប៉ោយប៉ែត​វិញ នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៣៕ប្រភពពី CEN






- See more at: http://cen.com.kh/localnews/details_more/129?token=ODM0MzZjOT#sthash.STJ2RBYm.dpuf
Next PostNewer Post Previous PostOlder Post Home

About