ខេត្តកំពង់ចាម ៖ អ្នកធ្វើដំណើរក្មេងចាស់ ប្រុសស្រីនាំគ្នាចាប់អារម្មណ៍ យ៉ាងខ្លាំង ក្រោយពីបានប្រទះឃើញក្មេងប្រុសតូច ដ៏ចម្លែកម្នាក់ អាយុ៥ឆ្នាំ មានទម្ងន់តែ៣,៨០គីឡូក្រាម នៅក្រោមដើមឆត្រមួយ ក្រោយស្ថានីយប្រេងកាល់តិច ក្បាលស្ពានគីហ្សុ៊ណា ស្ថិតនៅភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៩ មេសា ២០១៣ ។
ពួកអ្នកមាន ចំណាប់អារម្មណ៍ទាំងនោះ បាននាំគ្នាចោមមើលថែមទាំងបានថត រូបក្មេងប្រុសមានច្រមុះស្រួចដូចបារាំងនោះ តាមទូរស័ព្ទដៃបង្ហោះ តាមហ្វេសបុកចែកគ្នា មើលផងដែរ ព្រោះជារឿងចម្លែកកម្រជួបធ្លាប់ប្រទះ នៅក្នុងជីវិត ៕
ដោយ កោះសន្តិភាព