បុរសវ័យ ៩៣ឆ្នាំម្នាក់ត្រូវបញ្ជូនទៅតុលាការថៃ កាលពីម្សិលមិញ ដោយជាប់ចោទពីបទចាប់រំលោភក្មេងស្រីថៃ ៤នាក់បងប្អូន ពេលកំពុងរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ តុលាការបានចោទប្រកាន់ជនជាប់ចោទរូបនេះ ថា បានរំលោភក្មេងស្រីអាយុចន្លោះពី ៥ ដល់ ១៥ឆ្នាំ អំឡុងឆ្នាំ២០១០ កន្លងទៅ។
ប្រភពព័ត៌មានបានរាយការណ៍ ថា ជនជាប់ចោទធ្លាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសដល់ក្មេងៗ និងតែងតែហៅក្មេងស្រីៗឲ្យទៅលេងផ្ទះរបស់ខ្លួនដោយសន្យាថា នឹងឲ្យលុយ និងនំញ៉ាំ។ ប៉ុន្តែក្មេងស្រីទាំងនោះ បានប្រាប់ឪពុកម្ដាយរបស់ពួកគេថា បុរសជាគ្រូបង្រៀនល្មោភកាមនោះបានរំលោភពួកនាង ហើយឪពុកម្ដាយរបស់ក្មេងស្រីរងគ្រោះក៏បានរាយការណ៍រឿងនេះទៅប៉ូលិស ក្នុងខេត្តឈៀងម៉ៃ។
ប្រែសម្រួល៖ សរ សុគន្ធី
ប្រភព៖ dailymail សប្បាយ
បុរសវ័យ ៩៣ ឆ្នាំពេលបញ្ជូនចូលតុលាការ
បន្ទាប់ ពីប៉ូលិសចាប់ខ្លួន និងបានបង់ប្រាក់ធានាលើករណីសង្ស័យរឿងរំលោភនេះ ជនជាប់ចោទឈ្មោះ Karl Joseph Kraus មានគម្រោងរត់គេចខ្លួនទៅប្រទេសភូមា។ លោកក៏ធ្លាប់ត្រូវអាជ្ញាធរប្រទេសភូមា បណ្ដេញចេញដោយសារទិដ្ឋាការអស់សុពលភាពដែរ។ប្រភពព័ត៌មានបានរាយការណ៍ ថា ជនជាប់ចោទធ្លាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសដល់ក្មេងៗ និងតែងតែហៅក្មេងស្រីៗឲ្យទៅលេងផ្ទះរបស់ខ្លួនដោយសន្យាថា នឹងឲ្យលុយ និងនំញ៉ាំ។ ប៉ុន្តែក្មេងស្រីទាំងនោះ បានប្រាប់ឪពុកម្ដាយរបស់ពួកគេថា បុរសជាគ្រូបង្រៀនល្មោភកាមនោះបានរំលោភពួកនាង ហើយឪពុកម្ដាយរបស់ក្មេងស្រីរងគ្រោះក៏បានរាយការណ៍រឿងនេះទៅប៉ូលិស ក្នុងខេត្តឈៀងម៉ៃ។
ជនជាប់ចោទ Karl Joseph Kraus ត្រូវប៉ូលិសចាប់ខ្លួនកាលពីបីឆ្នាំមុន
មន្ត្រី ជំនាញបានឲ្យដឹងថា គេបានរកឃើញរូបភាពអាសអាភាសរបស់កុមារជាង១០០ សន្លឹក ក្នុងកុំព្យូទ័ររបស់បុរសនោះ ដែលភាគច្រើនជនជាប់ចោទបានផ្ញើតាមសារអេឡិចត្រូនិកទៅក្រៅប្រទេស ថៃទៀតផង៕ប្រែសម្រួល៖ សរ សុគន្ធី
ប្រភព៖ dailymail សប្បាយ