រថយន្ត​យីឌុប​ដឹក​ស៊ីម៉ងត៍​បើក​ចូល​ថ្លឹង​ជញ្ជីង​កូន​ដំរី​ ហ្វ្រាំង​មិន​ស៊ី​បុក​រះ​រោង​ជញ្ជីង​ខ្ទេច​​



M01-n-fullបន្ទាយមានជ័យ ​ ៖ ​រោង​ជញ្ជីង​ថ្លឹង​រថយន្ត​អចល័ត​កូន​ដំរី​ស្ថិត​នៅ​ក្នុង​សង្កាត់​និមិត្ត​ ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​រថយន្ត​យី​ឌុប​ចូល​ថ្លឹង​ទម្ងន់​ ជាន់​ហ្វ្រាំង​មិន​ស៊ី​បើក​បុក​បង្គោល​ភ្លើង​និង​រោង​ខូច​មួយ​ចំហៀង​កាលពី​ ព្រឹក​ម៉ោង​៧​និង​៤៥​នាទី​ថ្ងៃទី​១​ ខែ​ឧសភា ​ឆ្នាំ​២០១៣។
តាម ​ការ​អោយ​ដឹងពី​មន្ត្រី​នគរបាល​កន្លែង​ថ្លឹង​ជញ្ជីង​ខាងលើ​បាន​អោយ​ដឹង​ថា​ ខណៈ​ពេល​ដែល​សមត្ថកិច្ច​បញ្ជា​អោយ​រថយន្ត​ដឹក​ទំនិញ​ខាង​លើ​ដែល​សង្ស័យ​ដឹក​ ​លើស​ទម្ងន់​ចូល​កន្លែង​ថ្លឹង​ស្រាប់​តែ​រថយន្ត​នេះ​ទៅ​បុក​រាស់​រនាំង​ ការពារ​ទឹក​មិន​អោយ​ចូល​ជញ្ជីង​របង ​បង្គោល​ខ្សែភ្លើង ​ ដំបូល​រោង​ខ្ទេច ​តែ​មិន​បង្ក​អោយ​ខូចខាត​ធ្ងន់ធ្ងរ​នោះទេ​ ហើយ​ក៏​មិន​រំខាន​ដល់​ការ​ថ្លឹង​រថយន្ត​ឡើយ​គឺ​នៅតែ​បន្ត​ថ្លឹង​ដដែល។
នេះ ​ជា​លើក​ទី​ពី​ហើយ​ដែល​មាន​រថយន្ត​បើក​បុក​កន្លែង​ថ្លឹង​រថយន្តតែ​មិន​ ធ្ងន់ធ្ងរ​ដូច​មុន​នេះ​ទេ​ដែល​ខកខាន​មិន​បាន​ថ្លឹង​រថយន្តជាច្រើន​ថ្ងៃនោះ។
រថយន្ត​បង្កហេតុ​ធុន​ធំ​យី​ឌុប​ដឹក​ស៊ីម៉ងត៍​ពាក់​ស្លាក់​លេខ​3A-0136​ ក្រោយពេល ​បុក​តៃកុង​រត់​បាត់។ ចំពោះរថយន្តនេះ​តាម​ការ​ថ្លឹង​គឺ​មិន​លើស​ទម្ងន់​នោះទេ ហើយ​ បច្ចុប្បន្ន​រថយន្ត​កំពុង​រក្សាទុក​នៅ​ស្ថានីយ​ថ្លឹង​រថយន្ត​កូនដំរី ៕កម្ពុជាថ្មី
Next PostNewer Post Previous PostOlder Post Home

About