មនុស្ស​រាប់​សិប​នាក់​​រង​របួស​​ដោយ​ការ​ផ្ទុះ​ឧស្ម័ន​​នៅ​ក្នុង​អគារ​មួយ​ក្នុង​សាធារណៈ​រដ្ឋ​ឆេក

ឆេក ៖ ​អគារ​មួយ​កន្លែង​នៅ​ភាគ​​កណ្តាល​ទីក្រុង​ប្រាក ​(Praque) ​នៃ ​សាធារណ​រដ្ឋ​ឆេក​បាន​រង​ការ​​ផ្ទុះ​យ៉ាង​ធ្ងន់​ធ្ងរ​កាល​ពី​ថ្ងៃច័ន្ទ​ ម្សិលម៉ិញ បណ្តា​ល​ឲ្យ​មនុស្ស​ជាង ៥០ នាក់​ រង​របួស​ តែ​មិន​មាន​សេចក្តី​រាយការណ៍​ស្តី​ពី​អ្នក​បាត់បង់​ជីវិត​នោះ​ទេ។
សេចក្តី ​រាយ​ការណ៍ ​ឲ្យ​ដឹង​ថា អគារ​ធំ​មួយ​នេះ​​មាន​ទាំង​ការិយាល័យ​សមាគម​ដឹកជញ្ជូន​អាកាស​អន្តរជាតិ​ ត្រូវ​គេ​ជឿ​ថា ការ​ផ្ទុះ​នេះ​បណ្តាល​មកពី​ឧស្ម័ន នៅ​តាមទី​កន្លែង​នានា ក្នុង​អគារ។
ជាមួយ ​នេះ​​​នៅ​មាន​មនុស្ស​រាប់​សិប​នាក់​ផ្សេង​​ទៀត ​កំពុង​ជាប់​ក្នុង​អគារ​បន្ទាប់​ពី​ពេល​ផ្ទុះ​នេះ ចំណែក​កងកម្លាំង​សង្គ្រោះ​បាន​ប្រឹង​ប្រែង​ជម្លៀស​មនុស្ស​ទាំង​ឡាយ​ចេញ​ពី​ អគារ​​ផ្សេងៗ ​ដែល​នៅ​ក្បែរ​អគារ​កើត​ហេតុ​នោះ​ការពារ​កើតមាន​បញ្ហា​ណាមួយ​បង្ក​ឲ្យ​​មាន​ ​គ្រោះ​ថ្នាក់។
អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ចំនួន ១៥ នាក់​ បន្ត​ជាប់​នៅ​​ក្នុង​អគារ​ផ្ទុះ​នោះ៕ប្រភពពីកម្ពុជាថ្មី
វង្ស រិទ្ធី
Next PostNewer Post Previous PostOlder Post Home

About