មនុស្ស​២​នាក់​ស្លាប់​និង​១៦​នាក់​រង​របួស​ក្នុង​​ហេតុការណ៍​រលំ​ដំបូល​មន្ទីរពេទ្យ ​នៅ​ប្រទេស​ឥណ្ឌា

ឥណ្ឌា ៖ ​មនុស្ស​ចំនួន​២​នាក់​បាន​បាត់​បង់​ជីវិត​និង​មនុស្ស​ចំនួន​១៦​នាក់​ផ្សេង​ ទៀត​ បាន​រង​របួស​​ នៅ​ពេល​ដែល​ពិតាន​នៃ​ដំបូល​អាគារ​មន្ទីរ​ពេទ្យ​មួយ ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​បាក់​ធ្លាក់ ដោយ​សារ​តែ​ខ្យល់​បក់​បោក​ខ្លាំង​ នៅ​មុន​ពេល​ មាន​ភ្លៀង​ធ្លាក់។
ក្រុម ​អ្នក​សង្គ្រោះ​បាន​វាយ​​បំបែក​ផ្ទាំង​ថ្ម​ពិតាន​ធំៗ​និង​បាន​ជីក​កាយ​ក្នុង ​គំនរ​ថ្ម​បាក់​បែក​ ដើម្បី​រក​ក្រុម​ជន​រង​គ្រោះ ​បន្ទាប់​ពី​ពិតាន​​នៃ​ដំបូល​មន្ទីរពេទ្យ​កាស្ទើបា​ ហ្កាំឌី​“Kasturba​ Gandhi ”​ នៅ​ក្នុង​ទីក្រុង​ បូផាល់​ (Bhopal) ​នៅ​ក្នុង​ភាគ​កណ្តាល​នៃ​ប្រទេស​នេះ​។​​
លោក​ នីគុន ​ស្រ៊ីវ៉ាស្តាវ៉ា ​(Nikunj Shrivastava) ​ប្រធាន ​រដ្ឋបាល​ក្នុង​សង្កាត់​ទី ក្រុង​នេះ ​បាន​និយាយ​ថា ​សាកសព​មនុស្ស​ចំនួន​ ២​នាក់​នេះ​​ ត្រូវ​បាន​រក​ឃើញ​និង​បាន​ទាញ​ចេញពី​គំនរ​ថ្ម​បាក់​បែក​នៃ​មន្ទីរ​ពេទ្យ​នេះ ​ហើយ​ក្រុម​ជួយ​សង្រ្គោះ ​កំពុង​​តែ​ប្រឹង​ប្រែង​គាស់​កកាយ​គំនរ​បាក់​បែក​ជា​បន្ត​ទៀត ​ដើម្បី​រក​ជន​រង​គ្រោះ ​ជា​បន្ត​ទៀត៕ប្រភពពីកម្ពុជាថ្មី
ជិន​ សារីម
Next PostNewer Post Previous PostOlder Post Home

About