សាសាបញ្ជាក់ពីរូប ស្ទើរតែលេចសុដន់
ការបញ្ចេញដើមទ្រូងដ៏សិចស៊ីរបស់សាសា ដែលនាងបានអះអាងថា ជារូបដែលគេធ្វើការកែច្នៃនៅក្នុងកុំព្យូទ័រ។ រូបថត សហការី
ភ្នំពេញៈ ថ្មីៗនេះ រូបថតដ៏សិចស៊ីបញ្ចេញដើមទ្រូងគួរឲ្យព្រឺព្រួចមួយសន្លឹករបស់តារាចម្រៀងឡើងកូដប្រចាំផលិតកម្មថោននាង សាសា ត្រូវបានគេបង្ហោះយ៉ាងគគ្រឹកគគ្រេងនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលនាំឲ្យមានការភ្ញាក់ផ្អើលថា សាសា បានធ្វើការកែសម្ផស្សដើមទ្រូងរបស់នាងហើយរូបថតនោះបានធ្វើឲ្យអ្នកលេងហ្វេសប៊ុកប្រតិកម្មរិះគន់យ៉ាងធ្ងន់និងចំៗ ចំពោះការសម្ញែងបង្អួតដើមទ្រូងនេះ តែព័ត៌មាននេះត្រូវបាននាងសាសា ចេញមុខបញ្ជាក់ឲ្យដឹងថា រូបថតនោះមានគេមានចេតនាធ្វើបាបរូបនាងដោយយករូបថតដើមរបស់នាងទៅកែពង្រីកឲ្យខុសពីរូបដើម។ មុននេះ បន្តិចរូបថតបញ្ចេញរង្វះដើមទ្រូងរបស់សាសា ត្រូវបានគេបង្ហោះ ដោយរូបថតនោះ បង្ហាញថាតារាចម្រៀងប្រចាំផលិតកម្មថោន សាសា បានពាក់អាវបញ្ចេញរង្វះដើមទ្រូងគួរឲ្យព្រឺព្រួចស្ទើរតែលេចចេញសុដន់នៅកណ្តាលវាលតែម្តង។ យ៉ាងណាមិញការស្លៀកពាក់ហួសពីភាពសិចស៊ីប្រៀបបាននឹងតារាបរទេសនេះ ក៏បានទទួលនូវការកោតសរសើរ និងរិះគន់ស្របគ្នាដែរ។ រូបភាពរបស់តារាចម្រៀង សាសា មួយសន្លឹកត្រូវបានគេបង្ហោះចែកគ្នាពីមួយទៅមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក។ រូបភាពនោះត្រូវបានគេមើលឃើញថា តារាចម្រៀង សាសា បានអង្គុយហូបអាហារនៅក្នុងហាងមួយកន្លែងនៅភ្នំពេញ ដោយតារារូបនេះបានពាក់អាវដ៏ស៊ីវិល័យមួយបញ្ចេញរង្វះដើមទ្រូងហួសពី ភាពសិចស៊ីទៅទៀត ដែលគេអាចមើលឃើញថា នាងស្ទើរតែលេចចេញសុដន់នៅកណ្តាលវាលតែម្តង។ ជាមួយគ្នានោះមានអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានកោតសរសើរពីភាពសិចស៊ីរបស់នាង ដែលមានសម្រស់ដើមទ្រូងដ៏ស្រស់ស្អាត រីឯនារីៗវិញហាក់ដូចជាចង់សម្តែងការច្រណែនដែល សាសា មានដើមទ្រូងធំសខ្ចីបែបនេះ។ ទោះយ៉ាងណាតារារូបនេះក៏ទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនផងដែរ។ ពួកគេបានឲ្យដឹងថា ថ្វីបើសាសា មានដើមទ្រូងស្អាត តែនាងមិនគួរបញ្ចេញស្ទើរលេចសុដន់យ៉ាងនេះ ដែលវាបានធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ។ បន្ទាប់ពីរូបនោះត្រូវបានបង្ហោះបានបន្តិច សាសា ក៏បានលេចមុខបកស្រាយនៅទំព័រសារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ថា រូបថតនោះជារូបថតរបស់នាងតែមិនមែនជារូបដើមទេ ពោលគឺមានគេយករូបថតដើមរបស់នាងទៅកែច្នៃនៅលើប្រព័ន្ធកុំព្យូទ័រហ្វូតូសប ក្នុងចេតនាធ្វើឲ្យទស្សនិកជនមានការយល់ច្រឡំលើរូបនាង។ នាងបានបញ្ជាក់ថា រូបថតនោះនាងបានថតយូរមកហើយនៅក្នុងខួបកំណើតរបស់លោក អេនឌី។ តារា ចម្រៀងដែលមានដើមទ្រូងស្អាតញាក់សាច់នាង សាសា បាននិយាយថា៖«តាមពិតនោះជារូបអេឌីត( Edit) ទេបង! មិនមែនជារូបខ្ញុំពិតទេ។ រូបនោះខ្ញុំបានថតអស់រយៈពេលពីរឆ្នាំមកហើយនៅក្នុងខួបកំណើតរបស់បង អេនឌី នៅក្នុងភោជនីយដ្ឋានមួយ។ រូបដើមវាអាវហ្នឹងវាចេញចង្អូរទ្រូងតែបន្តិចទេ តែពេលគេយកទៅអេឌីត បែរជាទាញពង្រីកស្ទើរចេញដោះបែបនេះ។ រូបនេះធ្លាប់ភ្ញាក់ផ្អើលម្តងមកហើយ ហើយមិនដឹងយ៉ាងម៉េចពេលនេះផ្អើលម្តងទៀត»។ នាងបានបន្តថា៖« ការបែកធ្លាយរូបនេះ បណ្តាលមកពីខ្ញុំបានលក់ទូរស័ព្ទម៉ាក IPhone របស់ខ្ញុំកាលពីពីរឆ្នាំមុន ហើយខ្ញុំធ្វេសប្រហែសមិនលុបរូបនោះចេញ លុះពេលគេទិញបន្តគេក៏យករូបថតខ្ញុំទៅកែច្នៃបែបនេះតែម្តង»។ មានភ្លើងទើបមានផ្សែង ដូច្នេះការលេចចេញរូបថតសិចស៊ីខុសតម្រាមួយនេះ ត្រូវបានតារាចម្រៀងកែច្រមុះ និងចង្កាប្រាំពីរដងរូបនេះបញ្ជាក់ឲ្យដឹងថា ប្រហែលជាគេមានចេតនាចង់ធ្វើបាបរូបនាង ឬក៏ប្រហែលជាគេមិនចូលចិត្តរូបនាង។ នាងនិយាយថា៖«ខ្ញុំគិតថា គេធ្វើបែបនេះ ប្រហែលជាគេអត់ចូលចិត្តខ្ញុំ ឬក៏ប្រហែលជាអ្នកខ្លះទំនេរពេកអត់ការងារធ្វើក៏អង្គុយច្នៃរូបខ្ញុំបែបនេះតែម្តងទៅ»។ សាសា បានបញ្ជាក់ថា៖«នៅពេលខ្ញុំឃើញរូបនោះ ខ្ញុំហួសចិត្តយ៉ាងខ្លាំង តែខ្ញុំអត់មានខឹងសម្បាអីទេ តែខ្ញុំសុំបញ្ជាក់ម្តងទៀតថា រូបថតដើមរបស់ខ្ញុំពិត មិនមែនសិចស៊ីដូចរូបគេផ្អើលនោះទេ»៕ប្រភពពី ភ្នំពេញប៉ុស្តិ៍