Hacker លើ iOS ដ៏ល្បី នៅពេលនេះ បានចូលធ្វើការនៅ Google

ការបាត់បង់លោក Nicholas Allegra (Comex) របស់ក្រុមហ៊ុន Apple អាចប្រហែលជា ចំណេញចំពោះ Google ព្រោះថា នៅពេលនេះ Comex បានចូលធ្វើការនៅក្នុងក្រុមហ៊ុន Google។ Comex ជា Hacker វ័យ ២០ឆ្នាំដ៏ល្បីមួយរូបដែល បានបង្កើតកម្មវិធី JailbreakMe សម្រាប់ Jailbreak នូវប្រព័ន្ធដំណើរការ iOS របស់ Apple ប៉ុន្តែក្រោយមកត្រូវ បានក្រុមហ៊ុន Apple យកទៅធ្វើការ តែក៏ត្រូវឈប់ពីក្រុមហ៊ុន Apple វិញ។
ថ្មីៗនេះ យោងតាមគណនី Twitter របស់លោក បានឲ្យដឹងថា លោកបានចូលធ្វើការ នៅក្នុងក្រុមហ៊ុន Google ប្រហែលជា ២ទៅ៣ សប្ដាហ៍រួចទៅហើយ ប៉ុន្តែលោកមិនទាន់ក្លាយ ជាបុគ្គលិកពេញសិទ្ធិ នោះទេគឺជាអ្នកហាត់ការ។
លោក Comex មិនបានប្រាប់ពីតួនាទីនឹង តំណាងនៅក្នុងក្រុមហ៊ុន Google នោះទេ ប៉ុន្តែបើតាមប្រភព ដែលមានទំនាក់ទំនងល្អ នឹងលោកគឺបាននិយាយថា លោកចូលក្នុងក្រុមហ៊ុន Android។
គួរបញ្ជាក់ផងដែរថា នៅពេលដែលលោកលាឈប់ពី Apple នោះបាននិយាយថា គាត់ មិនមែនត្រូវបាន Apple បណ្តេញចេញនោះទេ ប៉ុន្តែដោយសារតែ គាត់ភ្លេចឆ្លើយតប អ៊ីម៉ែលមួយដែលស្នើរឲ្យគាត់ បន្តការងារ ជាអ្នកហាត់ការពីចម្ងាយ ដែលផ្ញើមកពី Apple។ គាត់ បាននិយាយថា គាត់មិនសប្បាយចិត្ត នឹងអ្វីដែលបានកើតឡើងនោះ៕ប្រែសម្រូល៖Looking TODAY
Next PostNewer Post Previous PostOlder Post Home

About