មនុស្សគ្មាន ផ្ទះសម្បែង ត្រូវបានប្រមូល ដាក់ក្នុងទ្រុងដូចសត្វ

ប្រភពពីគេហទំព័រ weirdasianews បានផ្សាយថា ព្រឹត្តិការណ៍មួយនៅក្នុង ប្រទេសចិន គឺអ្នកដែលរស់នៅគ្មាន ទិសដៅច្បាស់លាស់ ត្រូវបានអាជ្ញាធរឲ្យ ស្នាក់នៅក្នុងទ្រុងដូចសត្វ ដែលនេះត្រូវបានចាត់ទុកថាជា ការការពារសុវត្ថិភាពដល់អ្នកដំណើរ។ ប៉ុន្តែបញ្ហាសន្តិសុខនេះ វាជាការព្រួយបារម្ភដ៏ធំ ដែលក្រុមសិទ្ធិមនុស្សចាត់ទុកថា អ្នកសុំទាន អ្នកពនេចរ ត្រូវបានគេចាត់ទុកដូចសត្វដែលឲ្យរស់នៅក្នុងទ្រុងដូច្នេះ។
ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ សាសនាមួយ ដែលបានប្រារព្ធឡើងនៅខេត្ត Nanchang, Jiangxi មន្ត្រីមូលដ្ឋានបានធ្វើការប្រមូលជនទាំងនោះ ដាក់នៅក្នុងទ្រុង។ ការធ្វើដូចនេះដើម្បីធានាសុវត្ថិភាព និងចៀសវាងការរំខាន ណាមួយដល់អ្នកទេសចរ និងប្រជាជនក្នុងតំបន់ពីសំណាក់ជនទាំងអស់នេះ៕ ដោយ
Lookingtoday
Next PostNewer Post Previous PostOlder Post Home

About