ផ្លែឪឡឹក គឺជាផ្លែឈើមួយប្រភេទ ដែលជនជាតិជប៉ុននិយម ទទួលទានផងដែរ ហើយផ្លែឈើប្រភេទនេះ ត្រូវបានគេបង្ហាញ នៅក្នុងពិធីផ្សេងៗ ដូចជា ពិធីបុណ្យនៃក្តីស្រលាញ់ជាដើម។ ការជូនផ្លែឪឡឹកសម្រាប់ឲ្យពិសា នៅក្នុងថ្ងៃនេះជាមួយ រូបរាងដ៏ស្រស់ស្អាតរបស់វា គឺដូចជាការបង្ហាញ នូវអារម្មណ៍ ស្រលាញ់ទៅដល់អ្នក ដែលយើងចង់ឲ្យគេដឹង។ កសិករម្នាក់ និងប្រពន្ធរបស់គាត់នៅក្នុងតំបន់ Kumamoto ប្រទេសជប៉ុន បាន ប្រកបរបរ ដាំផ្លែឪឡឹក នៅក្នុងកសិដ្ឋានមួយ ដោយដាំដុះឪឡឹកឲ្យចេញ ជារូបរាងបេះដូងដ៏អស្ចារ្យ។ ជាការពិតណាស់ នេះគឺមិនមែន ការភ្ញាក់ផ្អើលទេ ប្រទេសជប៉ុន ក៏មានភាពល្បីល្បាញណាស់ដែរ សម្រាប់ផលិតបន្លែ ផ្លែឈើដោយភាពច្នៃប្រឌិត ដ៏អស្ចារ្យនោះ៕
ដោយ Lookingtoday