PSY ធ្វើការ​សុំទោស​ដល់​អ្នក​គាំទ្រ​ចំពោះ​ទង្វើ​មិន​ល្អ ក្នុង​វីដេអូ “Gentleman” (Video Inside)

កូរ៉េ៖ កាលពីថ្ងៃទី ២៥ មេសា ម្សិលមិញនេះ តារាចម្រៀង PSY បានចូលរួមសនិ្នសីទកាសែត មួយមុនពេលដែល លោកត្រៀមចេញទៅសម្តែង នៅប្រទេសអាមេរិក ក្នុងទីក្រុង New York។
ក្នុងសន្និសីទនោះ PSY បានធ្វើការសុំទោស ដល់អ្នកគាំទ្រថា "នៅក្នុងវីដេអូបទ “Gentleman” មានចំណុចមិនល្អច្រើន។ ខ្ញុំដឹងថាអ្នកគាំទ្រ មានសង្ឃឹមយ៉ាងខ្លាំង ចំពោះខ្ញុំ ហើយខ្ញុំក៏យល់ថាវីដេអូនោះ មានទង្វើមិនល្អជាច្រើន ដែលប៉ះពាល់ដល់អ្នកគាំទ្រ ជាពិសេសក្មេងៗតែម្តង។ ដូច្នេះខ្ញុំសន្យាថា លើកក្រោយខ្ញុំនឹង នាំយកមកនូវអ្វីៗ ដែលល្អៗមកវិញ"។
ជាមួយនឹងបទចម្រៀងថ្មី “Gentleman” នេះ មានការរិះគន់យ៉ាងខ្លាំង ពីទស្សនិកជន ដោយសារតែបទនោះ មានសកម្មភាពជាច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់សង្គម។ យ៉ាងណាមិញ PSY នឹងផ្សព្វផ្សាយបទចម្រៀង “Gentleman” របស់ខ្លួនបន្តទៀត ដែលចាប់ផ្តើមពី សហរដ្ឋអាមេរិកមុនគេ៕ដោយៈLooking TODAY
Next PostNewer Post Previous PostOlder Post Home

About