ចង់ដឹងថាវីដេអូឃ្លីប ដែលមានរយៈពេល៥៨វិនាទីបង្ហាញពីការវាយដំគ្នា រវាងនារីនិងនារីនេះ យ៉ាងណានោះសូមទស្សនាជាមួយ LookingTODAY ទាំងអស់គ្នា ៖
(lookingtoday) នារីវ័យក្មេងមួយ ក្រុមបានបើកឆាក ប្រយុទ្ធវាយដំគ្នានៅលើផ្លូវ យ៉ាងអនាធិបតេយ្យហើយត្រូវបានអ្នកប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុកបង្ហោះចែកចាយ ព្រោងព្រាតនៅលើ បណ្តាញទំនាក់ទំនង ដ៏ពេញនិយមមួយនេះ។ តាមរយៈវីដេអូឃ្លីប ដែលមានរយៈពេលជិត១នាទីបង្ហាញពីនារីក្លាហានមួយ ក្រុមវាយដំទាត់ធាក់ បោចសក់គ្នានេះត្រូវបានមហាជនអ្នកប្រើប្រាស់ គេហទំព័រហ្វេសប៊ុក រិះគន់យ៉ាងចាស់ដៃ។
ចង់ដឹងថាវីដេអូឃ្លីប ដែលមានរយៈពេល៥៨វិនាទីបង្ហាញពីការវាយដំគ្នា រវាងនារីនិងនារីនេះ យ៉ាងណានោះសូមទស្សនាជាមួយ LookingTODAY ទាំងអស់គ្នា ៖
ចង់ដឹងថាវីដេអូឃ្លីប ដែលមានរយៈពេល៥៨វិនាទីបង្ហាញពីការវាយដំគ្នា រវាងនារីនិងនារីនេះ យ៉ាងណានោះសូមទស្សនាជាមួយ LookingTODAY ទាំងអស់គ្នា ៖
បឹងមានឈ្មោះថា«បឹងអឌ្ឍចន្ទ ឬ បឹងរាងព្រះចន្ទមួយចំហៀង»ដែលភាសាចិនហៅថា បឹង«យូយ៉ា ឈួន»។ វាស្ថិតនៅចម្ងាយប្រមាណ៦គីឡូម៉ែត្រពីទីក្រុងដុនហួងនៅភាគខាងលិច ប្រទេសចិន។
គេបានប៉ាន់ប្រមាណថា បឹងនេះមានអាយុកាលប្រហែលជា២ពាន់ឆ្នាំមកហើយ។ វាជាបឹងមួយដែលទទួលរងនូវភាពរួញតូចឡើងៗយ៉ាងឆាប់រហ័សដែលចាក់ បំពេញដោយដីខ្សាច់ លុះក្រោយមករដ្ឋាភិបាលបានចាត់ឲ្យរៀបចំអភិរក្សវាទុក។
ឆ្នាំ២០០៦ អាជ្ញាធរដែនដីខេត្តនិងក្រុងនៃតំបន់នោះបានសម្រេចរក្សានិង អភិរក្សវាទុកឲ្យសល់ជាបឹងដ៏តូចនេះហើយក៏មានការបូបទឹកបញ្ចូល ឲ្យពេញផ្ទៃបឹងដែរ។ បឹងនេះមានប្រវែងបណ្តោយ២១៨ម៉ែត្រលាតសន្ធឹងពីលិចទៅកើតនិងទទឹង ប្រវែង៥៤ម៉ែត្រពីជើងទៅត្បូងមានផ្ទៃថ្លាយង់ដូចកញ្ចក់។
នៅក្បែរបឹងនេះគេក៏បានឃើញមានសំណង់វត្តអារាមបែបប្រពៃណីចិន និងមានបណ្តាញផ្លូវច្រកចេញចូលផងដែរ។ វាបានក្លាយជាទីកម្សាន្តរបស់ទេសចរដ៏ពេញនិយមផងដែរជាមួយនឹងការ ធ្វើដំណើរដោយជិះសត្វអូដ្ឋជុំវិញវាលពំនូកខ្សាច់ដ៏ធំមហិមានោះ។ គេកត់សម្គាល់ថាបឹងនោះមានរយៈកម្ពស់ទាបជាងគេបំផុតបើប្រៀបទៅ នឹងតំបន់ដីផ្នូកខ្សាច់។ ចំពោះអាកាសធាតុនៅតំបន់វាលខ្សាច់នេះមានលក្ខណៈហួតហែងនិងសោះ កក្រោះណាស់ជាពិសេសនៅរដូវក្តៅនិងនៅរដូវរងា។ ចំណែកអត្រាទឹកភ្លៀងវិញមានធ្លាក់តិចតួចបំផុត។ គួរបញ្ជាក់ថាភាពប្រែក្លាយជាទីវាលរហោឋាននេះគឺជាបញ្ហាបរិស្ថាន ដ៏ធំមួយកើតមានឡើងនៅប្រទេសចិន ខណៈរដ្ឋាភិបាលបានកំពុងព្យាយាមរកមធ្យោបាយដោះស្រាយគ្រប់វិធីផង ដែរ៕ PR ប្រភពពី ភ្នំពេញប៉ុស្ត៍
ស្ត្រីប្រេស៊ីលម្នាក់មានអាយុ៣០ហើយ តែនាងដូចជាកូនង៉ែតអាយុ៩ខែ។ ពេលនេះយើងសូមនាំអារម្មណ៍មកមើលពីស្ថានភាពជីវិតពិតមួយរបស់ស្រ្តីក្រិនម្នាក់រស់នៅឯតំបន់បេនចាមីន បូតុន។ ស្រ្តីជាតិប្រេស៊ីលរូបនេះមានកាយសម្បទារបស់ខ្លួនមើលទៅមិនស័ក្តិសមនឹងវ័យកាលរបស់គាត់ឡើយ គឺខ្លួនប្រាណក្មេងជាងវ័យ។ ស្រ្តីរូបនេះមានឈ្មោះថា ម៉ារី អូដេតេដូ ណាស៊ីមិនតូ កើតនៅថ្ងៃទី៧ ខែ ឧសភា ឆ្នាំ១៩៨១ តែរូបរាងកាយរបស់គាត់មើលទៅដូចជាកូនង៉ែតម្នាក់អ៊ីចឹង។ ម៉ារី រស់ក្នុងសង្គមគ្រួសារក្រីក្រមួយនៅក្នុងផ្ទះដីក្នុងតំបន់សៀរ៉ា ប្រទេសប្រេស៊ីល។ គ្រួសាររបស់គាត់គឺជាសង្គមគ្រួសារដែលឪពុករបស់នាងមានប្រពន្ធពីរ។ នាងត្រូវបានម្តាយចុងមើលថែនិងចិញ្ចឹមនាងអស់រយៈពេល១៣ឆ្នាំមកហើយបន្ទាប់ពីម្តាយបង្កើតបានស្លាប់ទៅ។ តែជាអកុសលគ្រួសារនាងមិនមានលទ្ធភាពរកប្រាក់ដើម្បីព្យាបាលចំពោះជំងឺដ៏ចម្លែករបស់នាងម៉ារីឡើយដោយបណ្តោយឲ្យនាងរស់នៅទាំងសភាពបែបក្រិននេះតាំងពីកំណើតមក។ នាងត្រដររស់នៅទាំងសភាពយ៉ាប់បែបនេះដោយមិនហ៊ានទាមទាររកអ្វីដែលជាតម្រូវការខ្លួនឡើយ សូម្បីតែការនិយាយចេញមកក្រៅមួយម៉ាត់ក៏មិនអាចនិយាយបានផង។ ម៉ារីមិនត្រឹមតែរស់នៅក្នុងគ្រួសារក្រីក្រនោះទេតែមើលទៅហាក់ដូចជាគ្មានទទួលបាននូវក្តីស្រឡាញ់ទៀតផង។ តែអ្នកស្រីដូរ៉ាជាម្តាយចុងនាងបានបីបាច់ថែទាំនាងតាំងពីក្មេងមកម៉្លេះ។ ក្រុមអ្នកជំនាញមកពីមហាវិទ្យាល័យវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យសៀរ៉ាប្រទេសប្រេស៊ីលជឿថា ស្ថានភាពក្រិនរបស់នាងម៉ារីដែលកំពុងតែមាននេះគឺបណ្តាលមកពីកង្វះ ខាតនៃការបញ្ចេញជាតិអ័រម៉ូនរបស់ក្រពេញទីរ៉ូអ៊ីតក្នុងរាងកាយរបស់នាងតែម្តង។ រូបរាងកាយនិងប្រាជ្ញាស្មារតីរបស់នាងម៉ារីមិនអាចអភិវឌ្ឍបានឡើយដោយសារតែភាពអសកម្មនៃក្រពេញទីរ៉ូអ៊ីតនេះ។ ក្រុមគ្រូពេទ្យបានបញ្ជាក់ថានាងម៉ារីអាចនឹងមានស្ថានភាពលូតលាស់ដូចទៅនឹងធម្មតាបាននៅពេលណាគេព្យាបាលជំងឺខាងលើនោះ។ ពេលនេះនាងម៉ារីត្រូវបានក្រុមគ្រូពេទ្យនៅសាកលវិទ្យាល័យសៀរ៉ា យកទៅពិនិត្យនិងបានជួយព្យាបាលដោយមិនគិតថ្លៃឡើយ។ ឥឡូវនេះក្រុមគ្រូពេទ្យព្យាបាលនាងម៉ារីឲ្យអាចចេះដើរចេះញ៉ាំអាហារផ្សេងៗនិងអាចនិយាយពាក្យបានពីរបីម៉ាត់ទៀតផងដែរ៕ប្រភពពី ភ្នំពេញប៉ុស្តិ៍
បន្ទាយមានជ័យ: នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ បានរៀបចំទទួលក្បួនម៉ូតូប្រណាំង ទេសចរណ៍មួយក្រុម ដោយមានការចូលរួមពី លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត រួមមាន បុគ្គលិកកាស៊ីណូ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណជា៣០០នាក់។
បើតាមគម្រោង គឺក្បូននេះមានម៉ូតូចំនួនប្រមាណ២០០គ្រឿង និងប្រតិភូដែលចូលរួមនោះសរុបជាង២០០នាក់ ក៏ប៉ុន្តែជាក់ស្តែង គេឃើញមានតែម៉ូតូប្រមាណជា២០គ្រឿងប៉ុណ្ណោះ រួមទាំងប្រតិភូ សរុបប្រមាណជា៤០នាក់ទេ ដែលភាគច្រើនជាក្បួនម៉ូតូរបស់ប្រទេសម៉ាឡេស៊ី។ នេះគឺដោយសារក្រុមកីឡាករម៉ូតូប្រណាំង និងប្រតិភូជនជាតិថៃ មិនត្រូវបានខាងអាជ្ញាធរថៃ អនុញ្ញាតឲ្យចូលរួមនោះទេ បញ្ហានេះនៅមិនទាន់ដឹងពីមូលហេតុទេ។
ក្បួនម៉ូតូប្រណាំងទេសចរណ៍នេះ ធ្វើដំណើរឆ្លងកាត់ខេត្តបន្ទាយមានជ័យ ទៅទស្សនាប្រាសាទអង្គរវត្ត ខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តកណ្តាល និងទស្សនារាជធានីភ្នំពេញ រួចចេញដំណើរទៅវិញ ដោយឆ្លងតាមខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ទៅដល់ក្រុងប៉ោយប៉ែតវិញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣៕ប្រភពពី CEN
- See more at: http://cen.com.kh/localnews/details_more/129?token=ODM0MzZjOT#sthash.STJ2RBYm.dpuf

ភ្នំពេញ: ចង់ដឹង ទេថា តារាស្រីចូលចិត្តធ្វើក្រចកប៉ុន្មានដងក្នុងមួយខែ? ភាគច្រើនអ្នកសិល្បៈទាំងនោះមានការច្នៃប្រឌិត នូវក្បាច់រចនាម៉ូដ ក្រចក គេរបៀបណា ដើម្បីឲ្យមើលទៅសាកសមរូបរាងដ៏ស្រស់ស្អាត និងសាច់សខ្ចីរបស់តារាទាំងនោះ។
តារាខ្លះចូលចិត្តបែប សាមញ្ញ តារាខ្លះទៀតចូលចិត្តបែប ឆើតឆាយឬក៏ភាពហ៊ឺហា ទាន់សម័យឲ្យតាមទាន់សម័យអីនធើណិត។
តែភាពហ៊ឺហាដែលចំណាយក្នុងការតុបតែងក្រចក បែបសម័យនេះមានខ្ទង់ចំណាយអស់ប៉ុន្មាន? ចំណាយម្តងក្នុងការធ្វើក្រចក អស់តម្លៃត្រឹមតែ ៥ទៅ ៦ ដុល្លារសម្រាប់ការសម្អាតក្រចកម្តងវារឿងធម្មតា របស់អ្នកសិល្បៈ ខ្លាចអីនឹងចំណាយ បើដើម្បីភាពស្អាត របស់ខ្លួននោះ។
ស្តាប់ការបកស្រាយរបស់តារាស្រីៗ តើគេចូលចិត្តពណ៌ក្រចកបែបណា ?
តារាម៉ូឌែលសាច់សខ្ចី រាងល្វតល្វន់ កញ្ញា តូតា បានចំណាយថវិការ ត្រឹមតែ៥ ទៅ ៦ ដុល្លារ ក្នុងការសម្អាត ក៏ដូចជាលាបពណ៌ក្រចកម្តង។
នេះជាការឲ្យដឹងពីតារាសម្តែងតូតា។ សម្រាប់តារាបង្ហាញម៉ូដរូបនេះ ហាក់មិនពេញចិត្តនិងម៉ូដក្រចកណា ដែលបង្ការការទើសទែង ដល់នាងឡើយព្រោះការចាក់ជេល ឬក៏ដាំផ្កានៅលើក្រចកវាបង្ករលំបាកម្យ៉ាងដែល តែនាងនៅតែធ្វើវាប្រសិនជាមានកម្មវីធីណាធំៗ។
នាងបានឲ្យដឹងថា “និយាយពីរឿងនេះបើសិនជាមានពេលខ្ញុំធ្វើក្រចកមួយខែ ពី៣-៤ ដង។ ភាគច្រើនខ្ញុំចូលចិត្តលាបពណ៌ក្រហម ពណ៌ណាដែលក្រម៉ៅ ពណ៌ប្រផេះក្រម៉ៅ ពណ៌ខ្មៅ”។
សម្រាប់តារាទឹកភ្នែក មិនចេះរីងស្ងួត នី មុន្នីនាថហាក់មិនមានចំណូលលាបពណ៌ក្រចក ដូចតារាផ្សេងឯទៀតទេព្រោះវាជាចំណូលចិត្តផង និងតម្រូវការរបស់អ្នកដឹកនាំរឿងផង។
តារាទឹកភ្នែកស្ទើរតែគ្រប់សាច់រឿងរូបនេះបានបញ្ជាក់ថា “មួយសប្តាហ៍កាត់សាច់ក្រចកម្តង តែខ្ញុំមិនលាបពណ៌ទេ ព្រោះខ្ញុំត្រូវថតរឿង ហើយមួយទៀតពេលដែលយើងលាបពណ៌ វាធ្វើឲ្យលឿងក្រចក ខ្ញុំលាបក្រចកលុះត្រាណាតែមានការចាំបាច់។ ខ្ញុំលាបពណ៌ក្រចក តែពីរដងទេ ក្នុងមួយខែ។
ចំណែកការចំនាយក្នុងការធ្វើក្រចក តារារូបនេះមិនបានបញ្ជាក់ទេគ្រាន់តែនិយាយថា តំលៃធ្វើក្រចក ដែលតារារូបនេះ ធ្វើមានតម្លៃ ដូចគេដូចឯង។
ចំណែកពិធីករ ជីជី បានចំណាយថវិការាងថ្លៃគួរសមដែលក្នុងការតុបតែងក្រចកដៃ-ជើង របស់នាង ជួបជាមួយ ស៊ីអ៊ីអិន តាមទូរស័ព្ទតួអង្គក្នុងរឿងអាបពាក់មួកសុវត្ថិភាពរូបនេះបានឲ្យ ដឹងថា “តាមខែដែលរវល់បើសិនជារវល់មួយអាទិត្យ កាត់សាច់ក្រចកធម្មតាតែបើអត់រវល់ខ្ញុំទៅចាក់ ជេលពីរសប្តាហ៍ម្តងចំណែកការចំណាយលើការចាក់ជេលក្រចកអាចចំណាយ ខ្ទង់ ១៥ $ តែសម្រាប់តែក្រចកដៃទេ”រីឯ ការលាបពណ៌ក្រចកវិញតារាស្រីរូបនេះមិនសូវចំណូលនូវពណ៌ដែលមានសភាព ក្រាសក្រែល ឬច្បាស់ៗទេនាងចូលចិត្តតែពណ៌ក្រចកធម្មជាតិ ជាពិសេសពណ៌ស ដែលសុភាពនារីទាំងឡាយចូលចិត្តលាបនៅចុងក្រចកប៉ុណ្ណោះ៕
ខេត្ដកំពត ៖ មានការភ្ញាក់ផ្អើលមួយ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៨ ឧសភា នៅក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ដោយសារមេគោ១ក្បាលរបស់គ្រួសារអ្នកនេសាទ កើតបានកូនគោមួយក្បាលមានភ្នែកតែមួយនៅចំកណ្ដាលក្បាលខុសពីគោ ដទៃ ។
ម្ចាស់កូនគោចម្លែកនេះឈ្មោះ ម៉ាត់ កុង ភេទប្រុស អាយុ២៦ឆ្នាំជាអ្នកនេសាទ ។ គាត់និយាយថា ក្រៅពីការនេសាទ គាត់បានចិញ្ចឹមមេគោទុកគ្រាន់បានកូនលក់ ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ ។ ចំណែកមេគោរបស់គាត់នេះកើតបានកូនពីរហើយ រួមនឹងកូនគោចម្លែកនេះផង តែកូនគោកើតបានមួយមុនជាគោល្អ មានរូបរាងដូចកូនគោដទៃទៀតដែរ ប៉ុន្ដែគួរឱ្យអស់សង្ឃឹមយ៉ាងខ្លាំង ដោយឃើញមេគោរបស់គាត់កើតកូនទី២ជាកូនគោចម្លែកខុសពីគេយ៉ាងនេះ ។ ចំពោះហេតុការណ៍នេះ ប្រជាពលរដ្ឋនាំគ្នានិយាយថា កូនគោដែលមានតែភ្នែកមួយចំកណ្ដាលក្បាលបែបនេះគឺអាចជាលើកទី១ ហើយ ដែលពួកគាត់បានប្រទះឃើញ ។
បន្ទាប់ពីការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី៩ ឧសភា គេឃើញប្រជាពលរដ្ឋជាច្រើននាក់ ខ្លះយកទៀនធូប និងលុយមកបែបន់សុំសេចក្ដីសុខ ហើយក៏មានអ្នកខ្លះដែលជឿស៊ុបលើអបិយជំនឿនោះ បានចាត់ទុកជាគោទេវតាមកចាប់ជាតិ និងអ្នកខ្លះនិយាយថា អ្នកមានបុណ្យមកចាប់កំណើត ។ ប៉ុន្ដែការបែបន់ដោយជឿស៊ុបលើជំនឿអរូបីនេះ ចៃដន្យក៏មានអ្នកខ្លះបានដូចបំណង តែអ្នកខ្លះក៏មិនបានដូចបំណង ។ ការជឿទាំងនេះជាទំនៀមទម្លាប់ប្រពៃណីដ៏ជ្រាលជ្រៅក្នុងសង្គម ខ្មែរ ។ ដោយឡែក ចំពោះអ្នកវិទ្យាសាស្រ្ដបាននិយាយថា កូនគោដែលកើតមកមានរូបរាងចម្លែកខុសពីកូនគោធម្មតានេះ ជាការធ្វើបំណែកកោសិកាខុសប្រក្រតី ទើបធ្វើឱ្យសរពាង្គកាយមិនពេញលេញ និងមានលក្ខណៈខុសពីកូនគោដទៃបែបនេះ ។
បច្ចុប្បន្ន កូនគោចម្លែកដែលកើតមកមានភ្នែកតែមួយចំកណ្ដាលក្បាលនៅរស់នៅឡើយ ទេ ដោយមានរោមស្អាត មានកម្លាំងងើបដើរដូចកូនគោធម្មតា ចំណែកភ្នែកមួយនេះក៏មើលឃើញដូចកូនគោភ្នែកពីរដែរ ព្រមទាំងសង្ឃឹមថា គោចម្លែកនេះនឹងមានជីវិតរស់នៅដូចធម្មតាដល់ធំមិនខាន ៕កោះសន្តិភាព
ផ្អែក លើរបាយការណ៍ពិភពលោកប្រចាំឆ្នាំបានរកឃើញថា សិង្ហបុរីជាកន្លែងដ៏ល្អបំផុតដើម្បីក្លាយខ្លួនជាម្ដាយប្រចាំ តំបន់អាស៊ី។ របាយការណ៍របស់ភ្នាក់ងារផ្ដល់ជំនួយដល់កុមារ Save the Children បានចាត់ទុកសិង្ហបុរី ជាប្រទេសដែលមានសុវត្ថិភាពបំផុតសម្រាប់ទារកកើតក្នុងតំបន់អាស៊ី។
របាយការណ៍ The State of the World’s Mother បានប្រៀបធៀបស្ថានភាពរវាងម្ដាយ និងទារកក្នុងប្រទេសចំនួន ១៧៦។ លទ្ធផលបានបង្ហាញថា សិង្ហបុរីជាប់ចំណាត់ថ្នាក់ទី ១៥ ជាប្រទេសល្អបំផុតដើម្បីក្លាយខ្លួនជាម្ដាយ ដោយផ្អែកទៅលើសុខភាពម្ដាយ ស្ថានភាពសេដ្ឋកិច្ច និងការអប់រំរបស់ម្ដាយ សុខភាព និងអាហារបំប៉នរបស់ទារក។
ផ្អែកលើការប្រៀបធៀបខាងលើ សិង្ហបុរីបាននាំមុខប្រទេសជឿនលឿនមួយចំនួនក្នុងតំបន់អាស៊ីដូចជា ជប៉ុន កូរ៉េខាងត្បូង និងម៉ាឡេស៊ី។ ប៉ុន្តែបើមើលជារួម ប្រទេសហ្វាំងឡង់ ជាប់ចំណាត់ថ្នាក់លេខ១។
ការចាត់ចំណាត់ថ្នាក់របស់អង្គការ Save the Children គឺ មើលទៅលើចំនួនទារកដែលស្លាប់នៅថ្ងៃដំបូងក្នុងចំណោមទារក ១០០០ នាក់។ សិង្ហបុរីមានអត្រាទារកដែលស្លាប់នៅថ្ងៃដំបូងត្រឹម ០,៥ នាក់ប៉ុណ្ណោះក្នុងចំណោមទារកដែលកើត ១០០០ នាក់។ បើគិតទូទាំងពិភពលោកវិញ មានទារក ១ លាននាក់ស្លាប់រៀងរាល់ឆ្នាំនៅថ្ងៃដំបូងបន្ទាប់ពីកើតមក។
លោក Mike Novell ប្រធានអង្គការ Save the Children ប្រចាំតំបន់ បាននិយាយថា ”សិង្ហបុរីអាច និងគួរចាត់ទុកជាប្រទេសគំរូដែលប្រទេសដទៃគួរយកតម្រាប់តាម”។ មន្ត្រីដដែល បន្ថែមថា សិង្ហបុរីសម្បូរទៅដោយបុគ្គលិកសុខាភិបាលដែលជំនាញផ្នែកថែរក្សា សុខភាពមុនកំណើត សម្រាល និងក្រោយកំណើត៕
ប្រែសម្រួល៖ Zac
ប្រភព៖ straitstimes សប្បាយ
ប្រភព៖ straitstimes សប្បាយ
អង់គ្លេស៖តាមប្រភពរបស់គេហទំព័រវៀតណាមមួយបានបង្ហាញអោយឃើញពីការភ្ញាក់ផ្អើលពាសពេញ facebook ដោយសារតែនិស្សិតជនជាតិវៀតណាមម្នាក់ ដែលត្រូវបានគេ ស្គាល់ថា ឈ្មោះ H.Tran បានបន្តការសិក្សានៅប្រទេសអង់គ្លេសបង្ហោះរូបអាក្រាតកាយដាក់នៅក្នុង facebook រហូតមកដល់ពេលនេះគ្មាននរណាម្នាក់បានទទួលការបកស្រាយឡើយ៊ឮ។
ប៉ុន្តែមានមតិមួយចំនួនធំ បានធ្វើការមិនពេញចិត្តចំពោះ រឿងនេះជាខ្លាំង ពួកគេបាននិយាយថា គឺជាប្រព័ន្ធទំនាក់ទំនងសង្គមដែលមានអត្ថប្រយោជន៍ជាច្រើន ដូច្នេះ សូមអ្នកលេងទាំងអស់កុំចាត់ទុកវាជាគេហទំព័រសំរាប់បង្ហោះរូបអាសអាភាសឡើយ។
តើប្រិយមិត្តយល់យ៉ាងណាដែរ?
យុវវ័យ ជាវ័យមួយដែលឆ្លងពីវ័យកុមារឆ្លងកាត់យុវវ័យ មុនក្លាយជាមនុស្សធំពេញវ័យ។ ឋិតក្នុងវ័យនេះ យុវវ័យមានការប្រែប្រួលទាំងរូបរាងកាយ ចិត្ដគំនិត អារម្មណ៍ និងអត្ដចរិតទៅតាមសង្គម ដែលពួកគេកំពុងរស់នៅ។ ដូច្នេះយុវវ័យ ជាវ័យដែលស្វែង រកនូវរឿងរ៉ាវ បទពិសោធន៍ និងសមត្ថភាពទំនាក់ទំនងថ្មីៗ ហើយពួកគេតែងតែចង់សម្រេចចិត្ដ ដោយខ្លួនពួកគេផ្ទ្ទាល់។ ជារឿយៗ ពួកគេច្រើនតែធ្វើការសម្រេចចិត្ដ ដោយប្រញាប់ប្រញាល់មិនល្អ ដូចជាឆាប់ប្រលូកក្នុងផ្លូវភេទជាដើម ដែលជាហេតុនាំឱ្យមានគ្រោះ ថ្នាក់ ដោយសារការឆ្លង ជម្ងឺកាមរោគ ជាពិសេសជម្ងឺអេដស៍។
មានយុវវ័យមួយចំនួន ចង់ស្វែងយល់អំពីខ្លួនគេ ដោយហ៊ានប្រឆាំងនឹងប្រពៃណី ឬក៏ធ្វើអ្វីៗទុកជាបទពិសោធន៍ ទាំងការ ស្លៀកសម្លៀកបំពាក់ ភាពទាន់សម័យរបស់សង្គម ឬសកម្មភាពផ្លូវភេទ សូម្បីតែជាមួយគ្រឿងញៀនក៏ដោយ ក៏គេហ៊ានប្រថុយដែរ។
យុវវ័យជាអ្វី?
ជាទូទៅ យុវវ័យគិតចាប់ពីអាយុ១០ឆ្នាំទៅ២៤ឆ្នាំ។ នៅពេលពេញវ័យ មនុស្សប្រុស និងមនុស្សស្រីមានលក្ខណៈមួយចំនួន មានការប្រែប្រួលដូចគ្នា ជាពិសេសលើផ្នែករូបរាងកាយ ដូចជាកម្ពស់មានការលូតខ្ពស់ឡើង មានដុះរោមនៅជុំវិញប្រដាប់ភេទ និងនៅ ក្លៀក សម្លេងស្រួយ ឬគ្រលរជាងមុន និងមានចេញមុននៅលើផ្ទៃមុខ និងខ្នងជាដើម។ លក្ខណៈប្រែប្រួលមួយចំនួនទៀតមិនដូចគ្នាទេ ដូចជាស្ដ្រីមាន ដុះសុដន់ ត្រគាករីកសាយជាដើម។ រីឯក្មេងប្រុសមានស្មា និងដើមទ្រូងរីកធំជាងមុន មានដុះរោមជើង ពុកចង្កា និងពុក មាត់។ មានក្មេងប្រុស ខ្លះមានសុបិន្ដរហូតដល់ចេញទឹកកាម។
ដោយឡែកនៅផ្នែកខាងក្នុងវិញ ក្មេងស្រី និងក្មេងប្រុសក៏មានការប្រែប្រួលខុសប្លែកពីគ្នាដែរ។ មនុស្សស្រីពេលចូលដល់ ពេញវ័យ គឺចាប់ផ្ដើមមានរដូវ ព្រោះអូវែរ ឬកន្សោមពងញីមានផលិតមេជីវិតញីដែលមកទំ និងចាស់ទុំនៅក្នុងតួស្បួន នាំឱ្យមានឈាម រដូវ។ ពេលមេជីវិតនេះ ធ្លាក់មកបើសិនជាគាត់មានការរួមភេទ គឺអាចមានផ្ទៃពោះបាន។ ចំពោះបុរសវិញ ពេលពេញវ័យមានផលិត មេជីវិតឈ្មោល និងទឹកកាម នៅពេលដែលគាត់មានការរួមភេទ ធ្វើឱ្យដៃគូគាត់អាចមានផ្ទៃពោះបាន។
យុវវ័យគួរប្រថុយនឹងការរួមភេទដែរ ឬទេ?
ស្ថិតក្នុងដំណាក់កាលឈានចូលដល់ពេញវ័យនេះ ទាំងក្មេងប្រុស និងក្មេងស្រី ជាវ័យមួយដែលមានចំណង់ផ្លូវភេទខ្លាំងក្លា និងមាន អារម្មណ៍រវើរវាយច្រើន។ ចិត្ដ និងអារម្មណ៍មានការប្រែប្រួល ចង់ធ្វើអ្វីតាមតែចិត្ដ មានគំនិតថាខ្លួនឯងជាមនុស្សឯករាជ្យ មិនចង់ឱ្យអ្នកណានិយាយលើ និងស្ដីបន្ទោសទេ តែចូលចិត្ដការលួងលោម។ ពួកគេមានចំណងមិត្ដភាពកាន់តែទូលាយ ចាប់ផ្ដើមពីមិត្ដ ភាព អាចឈានទៅដល់គូ សង្សារ ឬអាចឈានទៅរកការរួមភេទ។ ពួកគេច្រើនជឿទៅលើមិត្ដភក្ដិជាងជឿទៅលើខ្លួនឯង ចូលចិត្ដអ្វី ដែលថ្មីហើយប្លែក។ យុវវ័យខ្លះចង់សាក និងចង់ប្រលូកនឹងការរួមភេទ ឬការប្រើប្រាស់គ្រឿងញៀនតាមការអូសទាញរបស់មិត្ដភក្ដិ។
ប្រសិនបើយើងគិតតាមវប្បធម៌ និងប្រពៃណីខ្មែរ យុវវ័យមិនគួរឱ្យមានការរួមភេទមុនពេលរៀបការទេ។ ប្រសិនបើគាត់ មានការរួមភេទនាំឱ្យគាត់ប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងច្រើន ដែលប៉ះពាល់ដល់សុខភាពគាត់ ជាពិសេសគឺប្អូនៗស្ដ្រី។ ការរួមភេទ អាចឱ្យគាត់មានផ្ទៃពោះ ហើយបើសិនជាគាត់នៅសិក្សា ធ្វើឱ្យគាត់បាត់បង់ការសិក្សា អវីជ្ជា គ្មានការងារធ្វើ បាត់បង់ការងារ និងនាំឱ្យ ខូចអនាគត។ ប្រសិនបើគាត់ មានផ្ទៃពោះ ដែលគាត់មិនចង់បាន វានាំឱ្យគាត់ទៅធ្វើការរំលូតកូនចេញ។ ពាក្យថារំលូតកូននេះ គឺមាន គ្រោះថ្នាក់ណាស់។ បើចង់យល់លម្អិត អំពីរឿងរ៉ាវទាក់ទងនឹងការរំលូតកូននេះ សូមស្វែងរកអានអត្ថបទ “ ការរំលូតកូនបង្កផលវិបាក អាក្រក់ ” ដែលទស្សនាវដ្ដី សុខភាពយើង បាន ចេញផ្សាយនៅក្នុងលេខ០០១ ខែកម្ភៈ ឆ្នាំ២០០៦ កន្លងមក។
ទោះបីជាបុរសមិនសូវមានផលប៉ះពាល់ដល់រាងកាយធ្ងន់ធ្ងរ ដូចស្ដ្រីក៏ពិតមែន គាត់ក៏មិនគួរនឹងឆាប់ប្រលូកក្នុងការរួមភេទទេ ព្រោះការរួមភេទនេះ ងាយនឹងឆ្លងជម្ងឺកាមរោគផ្សេងៗ ជាពិសេសមេរោគអេដស៍ និងជម្ងឺអេដស៍។
ដំបូន្មាន ដើម្បីរកដំណោះស្រាយអារម្មណ៍ផ្លូវភេទ
ជាការល្អបំផុត ដើម្បីចៀសវាងការរួមភេទ នៅពេលដែលមានអារម្មណ៍ផ្លូវភេទ យុវវ័យអាចធ្វើសកម្មភាពផ្សេងៗ ដូចជាពិ ភាក្សាការងារ លេងកីឡា ឬធ្វើកិច្ចការអ្វីផ្សេងៗជាមួយមិត្ដភក្ដិ ដើម្បីចៀសឱ្យផុតពីការរួមភេទ។ ទាំងនេះជាវិធីប្រសើរបំផុត សម្រាប់ប្អូនៗជាយុវវ័យ ក្នុងវ័យសិក្សា ប្អូនៗត្រូវតែខំធ្វើឱ្យបាន ដើម្បីអនាគតខ្លួនផ្ទាល់។ ប្អូនត្រូវគិតថា ពេលឆាប់ៗខាងមុខនេះ ប្អូន នឹងអាចចូលរោងការហើយ។
ប្រសិនបើប្រើវិធីទាំងនេះហើយ គាត់នៅតែនឹកឃើញដល់ការរួមភេទទៀត មានវិធីមួយដែលយុវវ័យអាចប្រើបាន ដើម្បី គេចវេសពីការរួមភេទជាមួយនរណាម្នាក់ គឺការសេពកាមដោយដៃ។ គាត់អាចប្រីដៃក្នុងការសម្រេចបំណងផ្លូវភេទរបស់គាត់ ដោយ យកដៃរបស់គាត់ទៅបបោសអង្អែលនៅលើប្រដាប់ភេទរបស់គាត់ រហូតដល់សម្រេចគោលដៅ។ ទង្វើនេះជាវិធីមួយ ដែលប្រើ សម្រាប់ដោះស្រាយចំណង់ផ្លូវភេទមួយរយៈពេលខ្លី និងជាវិធីមួយដែលមានប្រសិទ្ធភាពសម្រាប់យុវវ័យ ចៀសវាងការមានផ្ទៃពោះ ដែលមិនចង់បាន និងចៀសផុតពីការឆ្លងជម្ងឺកាមរោគផ្សេងៗ។ វិធីនេះអាចប្រើបានទាំងបុរស និងស្ដ្រី ហើយវាជាវិធីមានសុវត្ថិភាព ១០០%មិនឆ្លងជម្ងឺកាមរោគ។ ប៉ុន្ដែចំពោះប្អូនស្រី ការជ្រើសរើសរួម ភេទបែបនេះ អាចប៉ះពាល់ដល់សន្ទះព្រហ្មចារី បើសិនជាមាន ការលូកជ្រៅចូលទៅក្នុងទ្វារមាស។ សព្វថ្ងៃ មានការចម្រូងចម្រាស់គ្នាទាក់ទងនឹងផលប៉ះពាល់ដែលបណ្ដាលមកពីការសេពកាម ដោយខ្លួនឯងនេះ អ្នកខ្លះថានាំឱ្យខូចសុខភាព។
ដើម្បីឱ្យមានអនាគតរុងរឿង យុវវ័យត្រូវគិតថា វ័យរបស់គាត់មិនមែនជាវ័យដែលគួរប្រលូកនឹងការរួមភេទមុនពេលរៀប ការឡើយ។ មានតែវិធីតមការរួមភេទតែប៉ុណ្ណោះ ដែលអាចឱ្យគាត់ចៀសវាងបាននូវការរួមភេទបាន១០០% និងចៀសវាងការមាន កូនដែលមិនចង់បាន។ គាត់នឹងមានពេលសិក្សា ហើយមានអនាគតវែងឆ្ងាយ។ ជាពិសេសយុវវ័យផ្ទាល់ ត្រូវដឹងពីការរួមភេទមាន សុវត្ថិភាព និងផលវិបាក ដែលកើតឡើងក្រោយពីការរួមភេទ។ ការតមការរួមភេទបានមុនពេលរៀបការ ក៏មានន័យថាគាត់គោរព បាននូវប្រពៃណីដ៏ល្អរបស់ដូនតាខ្មែរយើង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦
ពាក្យថាស្នេហាមានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះមនុស្ស រហូតហ៊ានធ្វើអត្ដឃាតខ្លួនឯង ឬធ្វើឃាដអ្នកដទៃទៀតផង។ ជាក់ស្ដែងសម្រាប់យុវជន និងយុវតីសម័យថ្មីនេះមានការជ្រួលជ្រើមនឹងរឿងស្នេហាខ្លាំងណាស់ ដោយអ្នកខ្លះក៏យំ អ្នកខ្លះក៏សើចសប្បាយ ដោយគ្មានខ្វាយខ្វល់ពីរឿងអ្វីផ្សេងទៀតឡើយ។
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយនឹងព្រះតេជគុណ គង់ ផែង សមណនិស្សិតនៃសាកលវិទ្យាល័យព្រះសីហនុរាជ នឹងធ្វើការបកស្រាយអំពីប្រធានបទស្នេហាក្នុងវ័យសិក្សា ដើម្បីឱ្យលោកអ្នកនាងកញ្ញាបានជ្រាប និងយល់កាន់តែច្បាស់អំពីប្រធានបទនេះ។
ស្នេហាក្នុងវ័យសិក្សាជាអ្វី?
ស្នេហាក្នុងវ័យសិក្សាគឺសំដៅទៅលើសេចក្ដ្ដីស្រឡាញ់ សេក្ដីស្នេហារបស់ក្មេងៗ ដែលកំពុងតែសិក្សា ដោយមិនផ្ដោតអារម្មណ៍ទៅលើការសិក្សា បែរជាយករឿងស្នេហាយកមកដៅនៅក្នុងខ្លួនទៅវិញ។ បើតាមសៀវភៅវចនានុក្រមសម្ដេ្ដចព្រះសង្ឃរាជ ជួន ណាត បានបែងចែកស្នេហាជា៣សង្កាត់ ទីមួយស្នេហា ទីពីរស្នេហ៍ហឺត និងទី៣ស្នេហ៍ហៃ ហើយពាក្យរបស់វាមានអត្ថន័យខុសៗ គ្នា ៖
1 . ស្នេហា បានសេចក្ដីថាជាការស្រឡាញ់ ការពេញចិត្ដ ការចូលចិត្ដ។ ហើយសម្ដេចសង្ឃរាជ ជួន ណាត បានចងក្រង ជាសុភាសិតថា ហៃមាសស្នេហា ក្រែងបានផ្ដាំថា ឱ្យខ្ញុំចូលមកពុំមែនទេ ឬកែវថ្លៃពន្លកខ្ញុំបានជាមកហើយតើឱ្យទៅណា ក្នុងវចនានុក្រមបានចងជាពាក្យដូច្នេះសំដៅដល់សេចក្ដីស្រឡាញ់ ជាប់ជំពាក់រវាងភេទខុសគ្នា និងដូចគ្នា។
2 . ស្នេហ៍ហឺត ខ្លាំងជាងស្នេហាបន្ដិច ព្រោះមានភាពស្អិតជាងស្នេហាធម្មតា ដោយចងជាសុភាសិតថា ស្នេហាស្នេហ៍ហឺត នាំឱ្យផ្ដាក់ផ្ដើត ភ្លេចការបរទោះនៅក្នុងផ្ទះទោះបីចេញឬចូល គ្មានចិត្ដត្រេកអរចំពោះការងារ។ ស្នេហាគឺសុទ្ធសឹងជាគុណវិបត្ដិដែលលើកឡើងទាក់ទងទៅនឹងស្នេហារបស់ មនុស្សរួមទាំងយុវវ័យផងដែរ។
3 . ស្នេហ៍ហៃ វាជ្រៅជាងស្នេហាបន្ដិចទៀត ស្នេហ៍ហៃគឺជាសេចក្ដីស្រឡាញ់ជ្រុលជ្រួសហួសហេតុ ការពាររារាំង អាចជាការប្រច័ណ្ឌក៏ថាបានដែរ។ ហើយសម្ដេចសង្ឃរាជ ជួន ណាត បានចងជាសុភាពសិតថា ស្នេហាស្នេហ៍ហៃជាតួចង្រៃ បំផ្លាញទ្រព្យព្យាង្គ ងាប់ចិត្ដ ចូលជាក់ធ្លាក់ការសិក្សានាំឱ្យអាត្មាខូចកេរិ៍្ដខូចឈ្មោះ។
មូលហេតុស្នេហាក្នុងវ័យសិក្សា
មូលហេតុដែលបណ្ដាលយុវវ័យឆាប់មានស្នេហាមានកត្ដាជាច្រើនដូចជា ៖
1 . សារពាង្គកាយ ៖ ដោយសារកត្ដាសារពាង្គកាយមានការលូតលាស់លឿនពេក កាលណាមនុស្សមានការលូតលាស់ ហើយវ័យកាន់តែចម្រើនឡើងៗ ដោយមានអារម្មណ៍ថាខុសប្លែកពីមុន(មិនដូចជានៅកុមារទៀតឡើយ) ចាប់ផ្ដើមគិតពីរឿងស្នេហាតែម្ដង។
2 . ការទំនាក់ទំនង ៖ បើការទំនាក់ទំនងនេះជាលក្ខណៈធម្មតាអត់អីទេ ប៉ុន្ដែច្រើនតែទំនាក់ទំនងបែបជាឯកជនច្រើនជាងសាធារណៈ ដូចនេះការទំនាក់ទំនងនាំឱ្យកើតមានស្នេហាបាន ប៉ុន្ដែមិនអាចកាត់ផ្ដាច់បាននោះទេនូវការទំនាក់ទំនង ដោយគ្រាន់តែថា ការទំនាក់ទំនងរវាងមនុស្សនិងមនុស្ស រវាងស្រី និងប្រុសគឺជារឿងធម្មតា ប៉ុន្ដែទំនាក់ទំនងនេះអាចក្លាយជាស្នេហាបាន។
3 . តណ្ហា បើតាមធម៌ព្រះសម្មាសាមពុទ្ធសម្ដែងថាមកពីតណ្ហានេះឯងដែលនាំ ឱ្យស្រឡាញ់។ ដោយសារតែមនុស្សចេះសម្គាល់ថាស្អាត ថាល្អ ថាស ថាខ្មៅ ទើបនាំឱ្យកើតមានសេចក្ដីស្នេហានេះបាន។
4 . វប្បធម៌ និងអរិយធម៌បរទេស ៖ ដោយសារតែវប្បធម៌ អរិយធម៌របស់ពួកបរទេសជ្រាបចូលផ្នត់គំនិតរបស់យុវវ័យខ្មែរ ជាពិសេសវាតាមរយៈបច្ចេកវិទ្យាទំនើប ដូចជាអ៊ិនធឺណេត ហ្វេសបុក ទូរទស្សន៍ សម្ភារៈនិយម និងតាមប្រព័ន្ធបច្ចេកវិទ្យា ទំនើបៗជាច្រើនទៀត។
ផលប៉ះពាល់ស្នេហាក្នុងវ័យសិក្សា
ប្រសិនជាយុវវ័យមានស្នេហាវាធ្វើឱ្យមានផលប៉ះពាល់ទៅដល់ផ្នែក ជាច្រើន ដូចជាការងារធ្វើដោយមិនយកចិត្ដទុកដាក់ មិនថាការមិនមានអារម្មណ៍ក្នុងការសិក្សារៀនសូត្រ ខាតថវិការបស់មាតាបិតា ឬអាណាព្យាបាល រហូតអាចនឹងបោះបង់ចោលការ សិក្សាថែមទៀតផង។ ដូចនេះវាធ្វើឱ្យខាតទាំងពេលវេលា និងថវិកាដោយឥតប្រយោជន៍ តែប្រសិនជាឈានទៅដល់ការកើតទុក្ខខ្លាំង អាចមានវិបត្ដិផ្លូវចិត្ដ ដោយសារតែរឿងស្នេហា រហូតធ្វើឱ្យមានការឈឺចុកចាប់ អាចឈានដល់ការលោតទឹក លេបថ្នាំ ចងក សម្លាប់ខ្លួន និងខូចកិត្ដិយស។ បើនារីវិញអាចមានផ្ទៃពោះមុនពេលរៀបការ ត្រូវទៅពន្លូតយកកូនចេញ វាធ្វើឱ្យខូចសុខភាព អាចបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតក៏អាចថាបាន ប៉ុន្ដែប្រសិនជាហ៊ានទុកកូន វាធ្វើឱ្យខូចកិត្ដិយសនៅក្នុងសង្គមតែម្ដង គេអាចនិយាយ បានថាទុំមុនស្រគាល ព្រោះមិនទាន់បានរៀបការផងមានផ្ទៃពោះទៅហើយ។ បើនិយាយពីមាតាបិតា ឬអាណាព្យាបាល វាធ្វើឱ្យខាតបង់ច្រើន ខាតទាំងលុយកាក់ ខាតទាំងទឹកចិត្ដ បាត់បង់កិត្ដិយស ខូចកេរិ៍្ដឈ្មោះ។ ចំពោះសង្គមវិញ ស្នេហាមិនមែនជាស្នាដៃសម្រាប់ សង្គម ឬជាការស្ថាបនាឱ្យសង្គមទេ បើស្នេហាជាតិអាចនិយាយបាន ប៉ុន្ដែបើស្នេហារវាងមនុស្ស និងមនុស្ស មិនមែនជាស្នាដៃ ឬជាគំរូល្អសម្រាប់សង្គមនោះទេ។ វាជាគំរូមួយអាក្រក់ដែលមនុស្សគ្រប់គ្នាឃើញនរណាម្នាក់មានស្នេហា មានវិបត្ដិស្នេហាតែងតែ ជ្រៀតជ្រែកថាឱ្យអ្នកទាំងនេះ។ ពេលសង្គមជួបមនុស្សបែបនេះ ហាក់បីដូចជាបាត់បង់នូវទំញំងស្នងឫស្សី ធម្មតាក្មេងៗប្រៀបប្រដូច ទៅនឹងទំញំងសម្រាប់ស្នងតំណែងមនុស្សចាស់ៗ តែផ្ទុយទៅវិញក្មេងៗមិនបានធ្វើជាទំញំងទេ ព្រោះទំញំងត្រូវបានស្នេហាកាប់បំផ្លាញ អស់ហើយ។
ដំបូន្មានរបស់ព្រះតេជគុណ
ត្រង់ចំណុចនេះព្រះតេជគុណផ្ដល់ជាយោបល់ដល់ស្រទាប់យុវជនទាំងអស់ ឱ្យបានជ្រាបថា បើតាមព្រះសម្មាសាមពុទ្ធ ព្រះអង្គសម្ដែងថា ពេលដែលសិស្សត្រូវព្យាយាមរៀនសូត្រគឺ ៖
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៨ ខែកញ្ញា ឆ្នាំ២០១១

- វ័យក្មេង ឬបឋមវ័យ ជាពេលត្រូវសិក្សារៀនសូត្រ
- មិនមានជម្ងឺ មនុស្សអត់មានជម្ងឺទាំងផ្លូវកាយ ទាំងផ្លូវចិត្ដ។ បើមានជម្ងឺផ្លូវកាយត្រូវព្យាបាលឱ្យជា បើមានជម្ងឺតាមផ្លូវចិត្ដត្រូវព្យាបាលតាមផ្លូវចិត្ដដែរ។ ប្រសិនជាមានជម្ងឺមិនអាចសិក្សារៀនសូត្របានទេ ព្រោះអារម្មណ៍មិនមូល។
- មានទ្រព្យសម្បត្ដិធូរធារ ពេលដែលមានជីវភាពធូរធារទើបអាចរៀនបានស្រួល មិនខ្វាយខ្វល់រឿងថវិការៀនសូត្រ។
- ព្រមព្រៀងគ្នា មានន័យថាមនុស្សត្រូវចេះរាក់ទាក់គ្នា មើលគ្នាដោយសេចក្ដីស្រឡាញ់។ ហើយសេចក្ដីស្រឡាញ់នេះ មិនមែនមើលគ្នាដោយសេចក្ដីស្នេហាទេ មើលគ្នាដោយការរាប់អាន។
- កាលណាដែលមនុស្សមានការព្រមព្រៀងគ្នាហើយ ពេលមានកំហុសត្រូវចេះសុំទោសអភ័យទោសឱ្យគ្នាទៅវិញទៅមក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៨ ខែកញ្ញា ឆ្នាំ២០១១
ការស្រាវជ្រាវមួយបានលើកឡើងថា ការមើលឈុតឆាកសិច នៅក្នុងភាពយន្តអាចធ្វើឲ្យកុមារកាន់តែសកម្មក្នុង រឿងផ្លូវភេទតាំងពីវ័យ ក្មេង។
មិនថាឈុតឆាកដែលលោក ឡេអូណាដូ កាប្រ៊ីយ៉ូ និង នាង ខេត វីនស្លេត រួមរក្សស្នេហានៅក្នុងរឿង Titanic ឬ ឈុតឆាកដែលលោក រ៉ូប៊ឺត ផាទីនសុន និង នាងគ្រីសស្តេន ស្ទីវ៉ាត ឱបរឹតគ្នានៅលើគ្រែនៅថ្ងៃក្រេបទឹកឃ្មុំក្នុងរឿង The Twilight Saga: Breaking Dawn នោះទេ ក្មេងៗដែលបានមើលឈុតក្តៅសាច់ទាំងអស់នេះហើយគឺសុទ្ធតែបង្កើននូវចំណង់ផ្លូវភេទភ្លាមៗ ។
អ្នកស្រាវជ្រាវឈ្មោះ Ross O’Hara មកពីសាកលវិទ្យាល័យ University of Missouri បាននិយាយថា ការមើលឈុតរួមរក្សនៅលើ កញ្ចក់ទូរទស្សន៍អាចបណ្តាលឲ្យយុវវ័យរួមសិចជាមួយដៃគូច្រើន និង មិនប្រើស្រោមអនាម័យនោះទេ ។
លោក O’Hara បាននិយាយថា ឈុតឆាកក្តៅសាច់អាចជះឥទ្ធិពលជាមូលដ្ឋានទៅលើបុគ្គលភាពរបស់យុវវ័យ ហើយធ្វើឲ្យពួកគេ អន្ទះសារចង់ប្រថុយប្រថានសាកល្បងរឿងផ្លូវភេទ។ លោកវេជ្ជបណ្ឌិត O’Hara បាននិយាយថា “យុវវ័យដែលធ្លាប់ឃើញឈុតឆាក រួមភេទក្នុងភាពយន្តចាប់ផ្តើមប្រឡូកក្នុងរឿងផ្លូវភេទតាំងពីវ័យក្មេង, មានដៃគូរួមភេទច្រើន និង ទំនងជាមិនប្រើស្រោមអនាម័យជាមួយ ដៃគូបណ្តោះអាសន្នរបស់ខ្លួននោះទេ” ។
លោកបានបន្តថា “ការស្រាវជ្រាវភាគច្រើនបានបង្ហាញថា ឥរិយាបថ និង អាកប្បកិរិយារួមភេទរបស់យុវវ័យគឺរងឥទ្ធិពលដោយសារ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ។ ប៉ុន្តែតួនាទីរបស់ភាពយន្តជួនកាលមិនត្រូវបានគេយកចិត្តទុកដាក់នោះទេ ថ្វីបើលទ្ធផលស្រាវជ្រាវដទៃ ទៀតបានបង្ហាញថាភាពយន្តមានឥទ្ធិពលជាងទូរទស្សន៍ និង តន្ត្រីក៏ដោយ” ។
ក្រុមអ្នកចិត្តសាស្ត្របានសិក្សាលើកុមារអាយុ ១២ ទៅ ១៤ ឆ្នាំ បន្ទាប់មកបានតាមដានមើលអាកប្បកិរិយាផ្លូវភេទរបស់ពួកគេក្នុង រយៈពេលប្រាំមួយឆ្នាំទៅមុខ ។ ការស្រាវជ្រាវដែលចេញផ្សាយក្នុងទស្សនាវដ្តី Psychological Science បានពិនិត្យតាមដានកុមារ ចំនួន ១.២២៨ នាក់ក្នុងរយៈពេលប្រាំមួយឆ្នាំ ។
លោកវេជ្ជបណ្ឌិត O’Hara បាននិយាយថា យុវវ័យឧស្សាហ៍មានការជម្រុញទឹកចិត្តឲ្យមានអាកប្បកិរិយាចង់ស្វែងរកភាពស្រៀវស្រើប ខ្ពស់បំផុតនៅអាយុ ១០ ទៅ ១៥ ឆ្នាំ និង ឈានទៅដល់ទំនោរតាមស្វែងរករឿងប្រឡោមលោក ឬ រឿងដែលជម្រុញឲ្យមានចំណង់ផ្លូវ ភេទគ្រប់ប្រភេទទាំងអស់ ។
ក្រុមអ្នកស្រាវជ្រាវរបស់លោក O’Hara បានរកឃើញថា ការជួបប្រទះឈុតក្តៅសាច់ក្នុងភាពយន្តកាន់តែច្រើននៅវ័យក្មេងបាន បណ្តាលឲ្យការស្វែងរកភាពស្រៀវស្រើបមានការកើនឡើងខ្ពស់បំផុតនៅអំឡុងវ័យជំទង់ ។ លោក O’Hara និយាយថា អាកប្បកិរិយា ស្វែងរកភាពស្រៀវស្រើបអាចអូសបន្លាយដល់ពេលក្មេងៗឈានដល់វ័យខ្ទង់ ២០ ឆ្នាំ ប្រសិនបើក្មេងៗទាំងនោះធ្លាប់បានឃើញឈុត រួមភេទក្នុងភាពយន្ត៕

នៅក្នុងពិធីបុណ្យប្រពៃណីជាតិមួយ របស់ជនជាតិអេស្ប៉ាញ ដែលមានដើមកំណើត តាំងពីឆ្នាំ១៦២០ មកម្ល៉េះ គឺពិធីលោតរំលង ទារកទើបនឹងកើត។
ពិធីនេះត្រូវបានអនុវត្តនៅក្នុងប្រទេសអេស្ប៉ាញ ជារៀងរាល់ឆ្នាំ តាមបែបសាសនាគ្រឹស្ត នៅក្នុងភូមិ Castrillo de Murcia ជិត Burgos ប៉ុន្តែមិនបានកំណត់ពេលវេលា ជាក់លាក់នោះទេ។
នៅក្នុងពិធី មានបុរសស្លៀកសំលៀកបំពាក់ដូចជា អ្នកចេះវេទមន្ត ឬគ្រូធ្មប់ ដែលគេហៅថា Colacho នឹងធ្វើការលោតរំលងក្មេងៗ ទើបកើតបានប៉ុន្មានថ្ងៃ ដែលត្រូវបានគេដាក់ឲ្យដេក នៅលើកំរាល មួយតាមដងផ្លូវ។ ការធ្វើសកម្មភាពបែបនេះ ត្រូវបានគេជឿថា ក្មេងនោះនឹងលាងអស់ គ្រោះចង្រៃទាំងឡាយលែងមកបៀតបៀនគេទៀត៕ប្រែសម្រួល៖ Looking TODAY

ការស្រាវជ្រាវមួយនៅអូស្ត្រាលីរកឃើញថា ស្ត្រីមានគភ៌ទទួលទានចំណីកំប៉ិកកំប៉ុកច្រើន នោះកូនកើតមកងាយកើតជំងឺញៀនអាហារកំប៉ិកកំប៉ុក ហើយដូច្នេះងាយត្រូវធាត់ណាស់ តាមសារព័ត៌មាន The Australian ។
នោះជាលទ្ធផលស្រាវជ្រាវរបស់បណ្ឌិត Rev Muhlhausler និងសហសេវិកនៅសាកលវិទ្យាល័យ Adelaide (អូស្ត្រាលី) ។
ចំណីអាហាររបស់ស្ត្រី មានគភ៌ឥទ្ធិពលច្រើនទៅដល់ទារក ។
ការស្រាវជ្រាវបង្ហាញថា ប្រសិនស្ត្រីមានគភ៌ទទួលទានចំណីកំប៉ិកកំប៉ុកច្រើន កុមារនឹងត្រូវបាន "បង្កើតកម្មវិធី" ញៀនចំណីដូចគ្នាតាំងពីពេលនៅក្នុងផ្ទៃម្តាយ ។ កុមារនឹងមាននិន្នាការទទួលទានច្រើនជាតិផ្អែម និងជាតិខ្លាញ់ជាងដើម្បីមានអារម្មណ៍ "ស្រួលទ្រាំ" ដូចពេលនៅក្នុងផ្ទៃម្តាយ ។ កុមារទាំងនេះនឹងជួបការលំបាកច្រើនជាងដើម្បីមានទម្ងន់ខ្លួនសមស្រប បណ្ឌិត Muhlhausler ឲ្យដឹង ។
ការស្រាវជ្រាវត្រូវបានប្រកាសលើទស្សនាវដ្តី FASEB ៕ប្រភពពី ខ្មែរស្ថាបនា
ពិបាកដកដង្ហើម ឈឺទ្រូងជាជំងឺបេះដូង ពិសេសគឺរោគសញ្ញាឈឺពឺតទ្រូង តែរឿងនោះក៏មានន័យពុំមែននរណាក៏មានរោគសញ្ញានេះដែរ ។ អាស្រ័យហេតុនេះមិនត្រូវមើលស្រាលរោគសញ្ញាទាំងលាយខាងក្រោមនេះ ៖
-ជ្រុះសក់
យុវជនជ្រុះសក់នៅកណ្តាលក្បាលកើនហានិភ័យជំងឺសរសៃឈាមបេះដូង ។
ការស្រាវជ្រាវបានបញ្ជាក់ថា អ្នកមានសក់ក្រាស់ ប្រសិនសក់នៅកណ្តាលក្បាលតិចទៅៗ នោះហានិភ័យកើតជំងឺសរសៃឈាមបេះដូងកើន២៣% ។ ចំណែកបុរសក្បាលទំពែកនោះមានការប្រឈមកើនជំងឺបេះដូងឡើង៣៦% ។
ការស្រាវជ្រាវបង្ហាញថា ជ្រុះសក់នៅបុរសពាក់ព័ន្ធជាមួយអ័រម៉ូនបុរស ហើយអ័រម៉ូននេះបែរជាពាក់ព័ន្ធជំងឺក្រិនរឹងសរសៃឈាម ។ ដូច្នេះ បុរសទំពែកដាច់ខាតត្រូវយកចិត្តទុកដាក់ច្រើនជាងដល់សុខភាពសរសៃឈាម បេះដូង ។
-ហើមជើង
ប្រើម្រាមដៃចុចខ្លាំងទៅលើភ្នែកគោល ឬកំភួនជើងប្រសិនវាទ្រុត និងមិនអាចត្រឡប់មកដូចដើមភ្លាមៗនោះគឺជើងត្រូវហើម ។
ពេលបេះដូងមិនអាចធ្វើការធម្មតា ពោលគឺលទ្ធភាពចរាចរឈាមថយចុះរំអិលនៃសរីរាង្គនឹងផ្តុះនៅកំភួនជើង ក្រោម ពេលនេះច្រើនអមជាមួយរោគសញ្ញាផ្សេងៗដូចជាបត់ជើងតូចច្រើន បរិមាណទឹកនោមតិច ទម្ងន់ខ្លួនកើនឡើង យប់ក្អកច្រើន...និងលេចចេញសភាពហើមនៅកំភួនជើងក្រោម ពិសេសគឺផ្នែកភ្នែកគោល ។ បន្ទាប់មកសន្សឹមៗរីកចម្រើនដល់ខ្លួនប្រាណទាំងមូល ។ ពេលមានបាតុភូតនេះត្រូវប្រញាប់ទៅត្រួតពិនិត្យសុខភាព ។
-ជំងឺមាត់ធ្មេញ
ឈឺហើមនៅគល់ធ្មេញ ហូរឈាមជាសញ្ញាបង្ហាញថាអនាម័យមាត់ បំពង់កមានបញ្ហាដ ទន្ទឹមនោះក៏ជាសញ្ញារបស់ជំងឺបេះដូង ។
ការស្រាវជ្រាវបានបញ្ជាក់ការពិតថា ជំងឺជុំវិញធ្មេញមានពាក់ព័ន្ធជិតស្និទ្ធដល់ជំងឺបេះដូង ។ ការរក្សាអនាម័យបំពង់ក មាត់ធ្មេញជួយបន្ថយទាបជំងឺសរសៃឈាមបេះដូង ។
-ស្បែកលេចចេញដុំពកខ្លាញ់ពណ៌លឿង
ដុំពកខ្លាញ់ពណ៌លឿងជាជំងឺផ្តុំ ជាតិខ្លាញ់មួយសំខាន់ធ្វើឲ្យរបួសស្បែក ។ ពេលស្បែក ជាពិសេសស្បែកនៅជិតជ្រុងភ្នែកមានពណ៌លឿង ចម្រុះពណ៌ទឹកក្រូច ស្នាមកន្ទួលដុំៗ ឬផ្ទាំងស្នាមជ្រួញ ពេលនេះត្រូវទៅពិនិត្យមើលតើជាដុំពកខ្លាញ់ពណ៌លឿង ឬមិនមែន ។ អ្នកមានរោគសញ្ញានេះច្រើនច្របូកច្របល់ការបំប្លែងសារជាតិ ហានិភ័យជំងឺបេះដូងក៏កើនឡើងតាមនោះ ដូច្នេះត្រូវយកចិត្តទុកដាក់កំរិតខ្លាញ់ក្នុងឈាមរបស់ខ្លួន និងត្រួតពិនិត្យទាន់ពេល ។
-ភ្នែកឡើងបាយ
ការស្រាវជ្រាវជាច្រើនសុទ្ធតែឲ្យដឹងថា អ្នកកើតជំងឺភ្នែកឡើងបាយ នោះហានិភ័យជំងឺសរសៃឈាមបេះដូងកើនឡើងទោះបីអត្រាតែប្រមាណ១០% ៕ប្រភពពី ខ្មែរស្ថាបនា
បញ្ហាសុខភាពជាច្រើនអាចធ្វើអោយមានការប្រែប្រួលទៅលើបទពិសោធន៍នៃ ការឈានទៅដល់ចំនុចកំពូលរបស់មនុស្សស្រីដូចជា កាត់បន្ថយចំនួនដងនៃការដល់ចំនុចកំពូល ពិបាកកាន់តែខ្លាំងក្នុងការឈានទៅដល់ចំនុចកំពូល និងប្រែប្រួលលើរំញោចក្នុងពេលឈានដល់ចំនុចកំពូល។
ជំងឺដែលត្រូវបានសម្គាល់ថាផ្លល់ឥទ្ធិពលអវិជ្ជមានដល់សមត្ថភាពនៃ ការឡើងអោយដល់ចំនុចកំពូល របស់ស្ត្រីរួមមាន មានគ្រោះថ្នាក់លើខួរឆ្អឹងខ្នង ជំងឺមហារីក ជំងឺក្នុងរន្ធគូថ ថប់អារម្មណ៍ បាក់ទឹកចិត្ត និងបញ្ហាផ្លូវចិត្តផ្សេងៗទៀត។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនទាន់ច្បាស់ថាការរីករាលដាលនៃជំងឺ ឬការប្រើប្រាស់ថ្នាំមានឥទ្ធិពលទៅលើមុខងារឈានទៅចំនុចកំពូល យ៉ាងដូចម្តេចនៅឡើយទេ។ ការវះកាត់ដែលដោយទៅលើប្រព័ន្ធប្រដាប់ភេទ (ការកាត់ស្បូនចោល) ក៏ប្រហែលជាផ្តល់ផលអវិជ្ជមានទៅលើសមត្ថភាពក្នុងការឈានដល់ចំនុច កំពូលនៃការរួមភេទដែរ។
ថ្នាំមួយចំនួនដែលរំខានដល់សម្រើបផ្លូវភេទរបស់មនុស្សស្រីដូចជា ថ្នាំរំងាប់អារម្មណ៍សម្រាប់ប្រើលើអ្នកជំងឺបាក់ទឹកចិត្ត និងជំងឺផ្លូវចិត្តផ្សេងៗទៀត។ ស្ត្រីដែលកំពុងប្រើថ្នាំអស់ទាំងនេះច្រើនត្អូញត្អែរថា ពួកគេពិបាកក្នុងការឈានអោយដល់ចំនុចកំពូលណាស់។ អ្នកវិទ្យាសាស្ត្រមួយចំនួនបានអោយយោបល់ថា ការប្រើថ្នាំពន្យាកំណើតប្រហែលជាមានផលរំខានដល់មុខងារផ្លូវភេទរបស់ ស្ត្រី (កាត់បន្ថយនូវការពិតដែលវានឹងកើតចំពោះការដល់ចំនុចកំពូលរបស់ ស្ត្រី) តាមរយៈការប៉ះពាល់ទៅលើអារម្មណរបស់នាង រូបរាង្គរបស់នាង ឬចំណង់ផ្លូវភេទ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្របានប្រាប់អោយដឹងថា ការប្រើថ្នាំពន្យាកំណើតប្រហែលជាអាចពង្រឹងដល់មុខងារផ្លូវភេទរបស់ ស្ត្រីបាន តាមរយៈកាត់បន្ថយការថបអារម្មណ៍ចំពោះការមានផ្ទៃពោះ និងកាត់បន្ថយការឈឺចាប់លើបញ្ហារោគស្ត្រីមួយចំនួន (ជំងឺរលាកស្រទាប់ខាងក្នុងរបស់ស្បូន)។ ថ្មីៗនេះមានអំណះអំណាងមិនសូវគ្រប់គ្រាន់ទេដើម្បីកំណត់ថាគំនិតមួយ ណាគឺជាគំនិតត្រឹមត្រូវនោះ៕ by http://www.health.com.kh

ទំពាំងបារាំង
ទំពាំងបារាំង វាមិនត្រឹមតែមានរាងដូចលិង្គនោះទេហើយវាក៏ជាគន្លឹះដែលធ្វើអោយ មានសេចក្តីស្នេហាដែរ ព្រោះវាមានផ្ទុកដោយជាតិប៉ូតាស្យូមនិងសម្បូរទៅដោយវីតាមីនA ដែលជាដោយសារជាតិ ជួយបង្កើនអោយមានកាមតណ្ហា។ ជាការពិតណាស់ ទំពាំងបារាំងមានផ្ទុកទៅដោយ វីតាមីនE សម្រាប់ការផលិតរបស់អ័រម៉ូនភេទ។
ផ្លែប័រ
នៅក្នុងសម័យ Aztecsគេបានកំណត់ដើមផ្លែប័រ គឺជាពងស្វាស ពីព្រោះ គេបានពុះផ្លែប័រជាពីរ ដូច្នេះវាមើលទៅប្រហាក់ប្រហែលនិងពងស្វាសដែរ។ វាសំបូរទៅដោយវីតាមីនDនិងវីតាមីនE ដែលអាចជួយរាងកាយក្នុងការបញ្ចេញថាមពលពីអាហារ ដោយហេតុនេះវាជួយពន្យាពេលនៅលើគ្រែ។
ផ្លែចេក
ផ្លែចេកគឺជាកញ្ចប់ដែលមានផ្ទុកទៅដោយប៉ូតាស្យូមនិងវីតាមីនB និងមានប្រយោជន៍បំផុតនៅក្នុងការផលិតអ័រម៉ូនភេទ។ លើសពីនេះទៅទៀតពួកវាមានរាងដូចលិង្គ ហើយជួយបន្ថែមនៅអារម្មណ៍នៃភាពស្រើបស្រាលផងដែរ។
ស្ករស៊ុកកូឡា
តើអ្នកធ្លាប់ឆ្ងល់ទេថាតើហេតុអ្វីពេលខ្លះអ្នកចង់ញាំស្ករស៊ុ កកូឡា? ចំនុចនៃការរលាយរបស់ស៊ុកកូឡា គឺជាសីតុណ្ហភាពរបស់រាងកាយយើង ហើយនេះនឹងធ្វើអោយមានអារម្មណ៍រីករាយមួយធ្វើអោយយើងចង់ញាំវា។ ស្ករសូកូឡាផ្ទុកដោយសារជាតិគីមីឈ្មោះថា phenylethylamine សម្រាប់បញ្ចេញនូវអារម្មណ៍គ្មានកង្វល់ នៅពេលមានស្នេហា។
មើមខ្ទឹម
ខ្ទឹមគឺជាគន្លឹះនៃចរន្តឈាម ដែល ជួយបង្កើននូវសកម្មភាពផ្លួវភេទនិងធ្វើអោយអារម្មណ៍សម្រើបខ្លាំង។ វាក៏ជួយភ្ញោចអង់ស៊ីមដែលទទួលខុសត្រូវក្នុងការធ្វើអោយលិង្គឡើង រឹង។
ផ្លែស្ត្របឺរី
ផ្លែស្ត្របឺរី ត្រូវបានគេចាត់ទុកថាជាក្បាលដោះនៅពេលដែលមានអារម្មណ៍តម្រេក។ វាគឺជាឧទាហរណ៍ដ៏ប្រពៃមួយនៃតណ្ហានិងសំបូរទៅដោយវីតាមីនសម្រាប់ ជួយព្យាបាលរោគអសម្តត្ថភាពផ្លូវភេទ៕ by http://www.health.com.kh

វាជារឿងធម្មតានោះទេ ដែលមនុស្សគ្រប់រូប តែងគិតអំពីរឿងរួមភេទ ទោះបីជាច្រើន ឬតិចក៏ដោយ។ នៅពេលដែលមនុស្សពេញវ័យ, ពួកគេក្លាយជាងឿងឆ្ងល់ខ្លាំងអំពីបញ្ហាផ្លូវភេទ និងខ្លួនប្រាណរបស់ពួកគេ។ នៅពេលដែលខ្លួនកាន់តែធំតាមរយៈការប្រែប្រួលជាច្រើន និងអរម៉ូនរបស់អ្នកឡើងដល់កំពូល, អ្នកនឹងចាប់ផ្តើមសម្គាល់មនុស្សដែលអ្នករកឃើញថាមានភាពទាក់ទាញ។
វាជារឿងធម្មតាដែលអារម្មណ៍រួមភេទកើតមានឡើង និងសូម្បីតែអ្នករកឃើញថាខ្លួនអ្នកស្រមៃអំពីវាជារឿយៗ។
ជួនកាលទៀត ការគិតអំពីការរួមភេទគឺមិនអាចគេចផុតបាន។ ហើយពេលខ្លះ, អ្នកអាចចាប់ផ្តើមគិតអំពីវាជាមួយនឹងមនុស្សជាច្រើន ដូចជាអ្នកនៅសាលារៀនជាដើម។
ដូចនេះវា ជារឿងធម្មជាតិមួយ ក្នុងការធ្វើអោយអ្នកចេះតែគិតអំពីការរួមភេទ តែទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ និង មិនត្រូវបណ្តោយខ្លួនអោយធ្វើអ្វីផ្តេសផ្តាស់រំលងប្រពៃណីនោះទេ៕ by http://www.health.com.kh

ដោយ ដែន អយុធ្យា
លោកថា ត្រីក្រពតដែលមានជាតិពុលទាំង ៣ប្រភេទ គឺមានស្នាមអុចពណ៌ខ្មៅធំមួយ ដោយមានព័ទ្ធជុំវិញនូវរង្វង់ពណ៌លឿងសនៅចំហៀងខ្លួនជិតគល់កន្ទុយ ឬមានស្នាមអុចពណ៌ខ្មៅជាច្រើន នៅលើផ្ទៃដងខ្លួន ដោយមានរង្វង់ពណ៌លឿងព័ទ្ធជុំវិញស្នាមអុចខ្មៅទាំងនោះផង។
លោក ណៅ ធួក សង្កត់ធ្ងន់ថា ត្រីក្រពត ៣ប្រភេទនេះ បើពលរដ្ឋមានៈយកទៅចំអិនបរិភោគ នឹងត្រូវគ្រោះថ្នាក់ដល់អាយុជីវិត ព្រោះត្រីប្រភេទនេះមានជាតិពុលធ្ងន់ធ្ងរ។ ដោយឡែក ត្រីក្រពតគ្មានជាតិពុលចំនួន ៧ប្រភេទទៀត ប្រជាពលរដ្ឋមិនអាចបរិភោគគ្រឿងក្នុងនោះទេ។
ការអំពាវនាវរបស់មន្ត្រីជំនាញជលផលនេះ កើតមានបន្ទាប់មានករណីពុលត្រីក្រពត បានកើតឡើងជាបន្តបន្ទាប់ និងមានអ្នកបរិភោគត្រីប្រភេទនេះជាង ១០នាក់ បានស្លាប់ និងរងគ្រោះជាង ១០០នាក់ ក្នុងប៉ុន្មានឆ្នាំមកនេះ។
អ្នកស្រី ថេង វិចិត្ត ជាស្ត្រីមេផ្ទះរស់នៅរាជធានីភ្នំពេញ ស្ថិតក្នុងចំណោមស្ត្រីមេផ្ទះច្រើនទៀត បានឲ្យដឹងថា កន្លងមករូបគាត់មិនបានដឹងពីគ្រោះថ្នាក់នៃការបរិភោគត្រីក្រពត ដែលមន្ត្រីនាយកដ្ឋានជលផលបានហាមនេះទេ ព្រោះមិនដឹងថាត្រីប្រភេទនេះមានជាតិពុលនោះទេ។ ប៉ុន្តែអ្នកស្រីនឹងប្រុងប្រយ័ត្នពេលទទួលបានបម្រាមនេះ៖ «ដល់ ពេលឮគេថាត្រីហ្នឹងពុល ខ្ញុំមិនដែលទិញហូបទៀតទេ។ ធ្លាប់ទិញមកហូបដែរ តែដល់ពេលឮថាទិញមកហូបទៅពុល ថ្ងៃក្រោយមកក៏លែងហ៊ានទិញហូបទៅ។ ខ្ញុំទៅផ្សារក៏ទិញមកហូបធម្មតាដូចមិនបានប្រយ័ត្នប្រយែងថាត្រី ហ្នឹងពុលផងទេពីមុនមក។ នៅម្តុំផ្ទះខ្ញុំ ក្រុមគ្រួសារដ៏ជាអត់ដែលមានទេ ព្រោះអីខ្ញុំលែងហ៊ានទិញហូបទៀត ដល់ពេលឮគេថាត្រីនេះពុលរួចមក»។
កាលពីថ្ងៃទី១៩ ខែមេសា មានប្រជាពលរដ្ឋប្រមាណ ២០នាក់ រស់នៅខេត្តកំពង់ឆ្នាំង បានពុលត្រីក្រពត ពេលយកត្រីក្រពត ទៅចំអិនបរិភោគ និងមានអ្នកភូមិ ២នាក់ បានស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាពស្រុកជលគីរី។
មន្ត្រីជលផល ឲ្យដឹងថា ករណីពុលត្រីក្រពត កាលពីសប្ដាហ៍មុននេះ បានកើតមាននៅស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ហើយឆ្នាំកន្លងទៅ បានកើតមាននៅស្រុកស្រីស្នំ ខេត្តសៀមរាប នៅស្រុកស្អាង ខេត្តកណ្ដាល ខេត្តឧត្តរមានជ័យ និងនៅស្រុកមុខកំពូល ខេត្តកណ្ដាល។
ផ្ដើមពីគ្រោះថ្នាក់នេះ លោក ណៅ ធួក បានទទូច និងហាមដាច់ខាតមិនឲ្យប្រជាពលរដ្ឋបរិភោគត្រីក្រពត មានជាតិពុលទាំង ៣ប្រភេទ ដែលមានស្នាមអុចពណ៌ខ្មៅធំមួយព័ទ្ធជុំវិញដោយរង្វង់ពណ៌លឿងស នៅចំហៀងខ្លួនជិតគល់កន្ទុយ ឬមានស្នាមអុចពណ៌ខ្មៅជាច្រើននៅលើផ្ទៃដងខ្លួន និងមានរង្វង់ពណ៌លឿងព័ទ្ធជុំវិញស្នាមអុចខ្មៅជាដាច់ខាត។
មន្ត្រីជំនាញរូបនេះ បានប្រាប់ឲ្យដឹងពីអាការៈនៃអ្នកជំងឺពុលត្រីក្រពត គឺបណ្ដាលឲ្យឈឺក្បាល វិលមុខ ល្ហិតល្ហៃដៃជើង ឬស្ពឹកចុងដៃចុងជើង រាករូស ក្អួតចង្អោរ រឹងថ្គាម និងអាចស្លាប់ភ្លាមៗ បើគ្មានការសង្គ្រោះបន្ទាន់។
សេចក្តីប្រកាសរបស់រដ្ឋបាលជលផល ចុះថ្ងៃទី១៩ ខែមេសា ហាមដាច់ខាតមិនឲ្យពលរដ្ឋយកត្រីក្រពតទឹកសាប ៣ប្រភេទ ក្នុងចំណោម ១០ប្រភេទនៅកម្ពុជា ជាដាច់ខាត ព្រោះជាប្រភេទត្រីក្រពតមានជាតិពុលខ្លាំង។ សេចក្តីប្រកាសបានសង្កត់ធ្ងន់ថា ត្រីក្រពតមានសារធាតុពុលទាំង ៣ប្រភេទ មានជាតិពុលខ្លាំង គឺនៅរដូវត្រីប្រភេទនេះពងកូន ចាប់ពីខែកុម្ភៈ ដល់ខែមីនា និងចាប់ពីខែកក្កដា ដល់ខែកញ្ញា ជារៀងរាល់ឆ្នាំ៕ប្រភពពី (rfa)
Previous PostOlder Posts
Home