ពិបាកដកដង្ហើម ឈឺទ្រូងជាជំងឺបេះដូង ពិសេសគឺរោគសញ្ញាឈឺពឺតទ្រូង តែរឿងនោះក៏មានន័យពុំមែននរណាក៏មានរោគសញ្ញានេះដែរ ។ អាស្រ័យហេតុនេះមិនត្រូវមើលស្រាលរោគសញ្ញាទាំងលាយខាងក្រោមនេះ ៖
-ជ្រុះសក់
យុវជនជ្រុះសក់នៅកណ្តាលក្បាលកើនហានិភ័យជំងឺសរសៃឈាមបេះដូង ។
ការស្រាវជ្រាវបានបញ្ជាក់ថា អ្នកមានសក់ក្រាស់ ប្រសិនសក់នៅកណ្តាលក្បាលតិចទៅៗ នោះហានិភ័យកើតជំងឺសរសៃឈាមបេះដូងកើន២៣% ។ ចំណែកបុរសក្បាលទំពែកនោះមានការប្រឈមកើនជំងឺបេះដូងឡើង៣៦% ។
ការស្រាវជ្រាវបង្ហាញថា ជ្រុះសក់នៅបុរសពាក់ព័ន្ធជាមួយអ័រម៉ូនបុរស ហើយអ័រម៉ូននេះបែរជាពាក់ព័ន្ធជំងឺក្រិនរឹងសរសៃឈាម ។ ដូច្នេះ បុរសទំពែកដាច់ខាតត្រូវយកចិត្តទុកដាក់ច្រើនជាងដល់សុខភាពសរសៃឈាម បេះដូង ។
-ហើមជើង
ប្រើម្រាមដៃចុចខ្លាំងទៅលើភ្នែកគោល ឬកំភួនជើងប្រសិនវាទ្រុត និងមិនអាចត្រឡប់មកដូចដើមភ្លាមៗនោះគឺជើងត្រូវហើម ។
ពេលបេះដូងមិនអាចធ្វើការធម្មតា ពោលគឺលទ្ធភាពចរាចរឈាមថយចុះរំអិលនៃសរីរាង្គនឹងផ្តុះនៅកំភួនជើង ក្រោម ពេលនេះច្រើនអមជាមួយរោគសញ្ញាផ្សេងៗដូចជាបត់ជើងតូចច្រើន បរិមាណទឹកនោមតិច ទម្ងន់ខ្លួនកើនឡើង យប់ក្អកច្រើន...និងលេចចេញសភាពហើមនៅកំភួនជើងក្រោម ពិសេសគឺផ្នែកភ្នែកគោល ។ បន្ទាប់មកសន្សឹមៗរីកចម្រើនដល់ខ្លួនប្រាណទាំងមូល ។ ពេលមានបាតុភូតនេះត្រូវប្រញាប់ទៅត្រួតពិនិត្យសុខភាព ។
-ជំងឺមាត់ធ្មេញ
ឈឺហើមនៅគល់ធ្មេញ ហូរឈាមជាសញ្ញាបង្ហាញថាអនាម័យមាត់ បំពង់កមានបញ្ហាដ ទន្ទឹមនោះក៏ជាសញ្ញារបស់ជំងឺបេះដូង ។
ការស្រាវជ្រាវបានបញ្ជាក់ការពិតថា ជំងឺជុំវិញធ្មេញមានពាក់ព័ន្ធជិតស្និទ្ធដល់ជំងឺបេះដូង ។ ការរក្សាអនាម័យបំពង់ក មាត់ធ្មេញជួយបន្ថយទាបជំងឺសរសៃឈាមបេះដូង ។
-ស្បែកលេចចេញដុំពកខ្លាញ់ពណ៌លឿង
ដុំពកខ្លាញ់ពណ៌លឿងជាជំងឺផ្តុំ ជាតិខ្លាញ់មួយសំខាន់ធ្វើឲ្យរបួសស្បែក ។ ពេលស្បែក ជាពិសេសស្បែកនៅជិតជ្រុងភ្នែកមានពណ៌លឿង ចម្រុះពណ៌ទឹកក្រូច ស្នាមកន្ទួលដុំៗ ឬផ្ទាំងស្នាមជ្រួញ ពេលនេះត្រូវទៅពិនិត្យមើលតើជាដុំពកខ្លាញ់ពណ៌លឿង ឬមិនមែន ។ អ្នកមានរោគសញ្ញានេះច្រើនច្របូកច្របល់ការបំប្លែងសារជាតិ ហានិភ័យជំងឺបេះដូងក៏កើនឡើងតាមនោះ ដូច្នេះត្រូវយកចិត្តទុកដាក់កំរិតខ្លាញ់ក្នុងឈាមរបស់ខ្លួន និងត្រួតពិនិត្យទាន់ពេល ។
-ភ្នែកឡើងបាយ
ការស្រាវជ្រាវជាច្រើនសុទ្ធតែឲ្យដឹងថា អ្នកកើតជំងឺភ្នែកឡើងបាយ នោះហានិភ័យជំងឺសរសៃឈាមបេះដូងកើនឡើងទោះបីអត្រាតែប្រមាណ១០% ៕ប្រភពពី ខ្មែរស្ថាបនា