បញ្ហាសុខភាពជាច្រើនអាចធ្វើអោយមានការប្រែប្រួលទៅលើបទពិសោធន៍នៃ ការឈានទៅដល់ចំនុចកំពូលរបស់មនុស្សស្រីដូចជា កាត់បន្ថយចំនួនដងនៃការដល់ចំនុចកំពូល ពិបាកកាន់តែខ្លាំងក្នុងការឈានទៅដល់ចំនុចកំពូល និងប្រែប្រួលលើរំញោចក្នុងពេលឈានដល់ចំនុចកំពូល។
ជំងឺដែលត្រូវបានសម្គាល់ថាផ្លល់ឥទ្ធិពលអវិជ្ជមានដល់សមត្ថភាពនៃ ការឡើងអោយដល់ចំនុចកំពូល របស់ស្ត្រីរួមមាន មានគ្រោះថ្នាក់លើខួរឆ្អឹងខ្នង ជំងឺមហារីក ជំងឺក្នុងរន្ធគូថ ថប់អារម្មណ៍ បាក់ទឹកចិត្ត និងបញ្ហាផ្លូវចិត្តផ្សេងៗទៀត។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនទាន់ច្បាស់ថាការរីករាលដាលនៃជំងឺ ឬការប្រើប្រាស់ថ្នាំមានឥទ្ធិពលទៅលើមុខងារឈានទៅចំនុចកំពូល យ៉ាងដូចម្តេចនៅឡើយទេ។ ការវះកាត់ដែលដោយទៅលើប្រព័ន្ធប្រដាប់ភេទ (ការកាត់ស្បូនចោល) ក៏ប្រហែលជាផ្តល់ផលអវិជ្ជមានទៅលើសមត្ថភាពក្នុងការឈានដល់ចំនុច កំពូលនៃការរួមភេទដែរ។
ថ្នាំមួយចំនួនដែលរំខានដល់សម្រើបផ្លូវភេទរបស់មនុស្សស្រីដូចជា ថ្នាំរំងាប់អារម្មណ៍សម្រាប់ប្រើលើអ្នកជំងឺបាក់ទឹកចិត្ត និងជំងឺផ្លូវចិត្តផ្សេងៗទៀត។ ស្ត្រីដែលកំពុងប្រើថ្នាំអស់ទាំងនេះច្រើនត្អូញត្អែរថា ពួកគេពិបាកក្នុងការឈានអោយដល់ចំនុចកំពូលណាស់។ អ្នកវិទ្យាសាស្ត្រមួយចំនួនបានអោយយោបល់ថា ការប្រើថ្នាំពន្យាកំណើតប្រហែលជាមានផលរំខានដល់មុខងារផ្លូវភេទរបស់ ស្ត្រី (កាត់បន្ថយនូវការពិតដែលវានឹងកើតចំពោះការដល់ចំនុចកំពូលរបស់ ស្ត្រី) តាមរយៈការប៉ះពាល់ទៅលើអារម្មណរបស់នាង រូបរាង្គរបស់នាង ឬចំណង់ផ្លូវភេទ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្របានប្រាប់អោយដឹងថា ការប្រើថ្នាំពន្យាកំណើតប្រហែលជាអាចពង្រឹងដល់មុខងារផ្លូវភេទរបស់ ស្ត្រីបាន តាមរយៈកាត់បន្ថយការថបអារម្មណ៍ចំពោះការមានផ្ទៃពោះ និងកាត់បន្ថយការឈឺចាប់លើបញ្ហារោគស្ត្រីមួយចំនួន (ជំងឺរលាកស្រទាប់ខាងក្នុងរបស់ស្បូន)។ ថ្មីៗនេះមានអំណះអំណាងមិនសូវគ្រប់គ្រាន់ទេដើម្បីកំណត់ថាគំនិតមួយ ណាគឺជាគំនិតត្រឹមត្រូវនោះ៕ by http://www.health.com.kh