មួយរយៈចុងក្រោយនេះ តារាសម្តែងដែលធ្លាប់ពើប ប្រទះរឿងអាស្រូវច្រើន កាលពីពេលកន្លង ទៅ កញ្ញា វ៉ាង ស្រីណូ ហាក់មិនសូវទទួលរងព្យុះព័ត៌មាន បោកបក់មកលើនាងច្រើនប៉ុន្មានឡើយ ពោលគឺនៅតាមបណ្តាសារព័ត៌មាន ក្នុងស្រុកហាក់ដូចជាស្ងាត់ជ្រងំតែម្តង ចាប់តាំងពីនាងក្លាយជាម្ចាស់ហាងសាឡន និងកែសម្ផស្ស នៅម្ដុំវត្តសន្សំកុសល រួចមក ។
ប៉ុន្តែកាលពីពេលកន្លងទៅថ្មីៗតារាសម្តែង វ៉ាង ស្រីណូ ទទួលបានប្រជាប្រិយភាព ឡើងវិញបន្តិច ខណៈមានបណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួនបានចុះផ្សាយពីនាង នូវទឹកចិត្តសប្បុរសធម៌របស់នាង ក្នុងការឧបត្ថម្ភក្តារមឈូសជូន ទៅសពជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាច រនៅលើស្ពានគីហ្សូណា បណ្តាលឲ្យស្លាប់បីនាក់ កាលពីពាក់កណ្តាលខែមិនា កន្លងទៅ ។
ពេលនោះ កញ្ញា វ៉ាង ស្រីណូ ត្រូវបានមហាជនទូទៅកោតសរសើរ ពេញៗមាត់គ្រប់ៗ គ្នាចំពោះទឹកចិត្តសប្បុរសធម៌ និង ចេះចែករំលែកទុក្ខសោករបស់នាង ។ តារាសម្តែងដើមទ្រូងសិចស៊ី ទ្រលុកទ្រលន់មូលក្បំ កញ្ញា វ៉ាង ស្រីណូ ត្រូវបានមហាជន មួយចំនួនដឹងថា នាងបានបាត់មុខពី ពិភពសិល្បៈមួយរយៈធំ ដោយសារតែនាងជាប់ដៃ ប្រមូលប្រាក់ពីជំនួញ ផ្ទាល់ខ្លួន គឺហាង Fashion សាឡន របស់នាង ។
បើទោះបីជាតារាសម្តែងសាច់ស សម្បូរមន្តស្នេហ៍ វ៉ាង ស្រីណូ មិនសូវបង្ហាញមុខនៅលើ កញ្ចក់ទូរទស្សន៍ ឬតាមកម្មវិធីនានាក៏ដោយ ប៉ុន្តែជុំវិញពីរឿងជីវិត ឯកជនរបស់នាង ត្រូវបានមហាជនតាមដាន និងចាប់អារម្មណ៍ជានិច្ច ។ ថ្មីៗនេះមហាជនបានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះស្រីស្រស់ វ៉ាង ស្រីណូ ខណៈបានបង្ហោះរូបភាព កៀកកើយគ្នាយ៉ាងផ្អែមល្ហែមជាច្រើន ជាមួយប្រុសក្មេងម្នាក់ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដ៏ពេញនិយមរបស់នាង សម្ញែងឲ្យមិត្តភក្តិបានឃើញ។
បន្ទាប់ពីតារាសម្តែងធ្លាប់ល្បីឈ្មោះ វ៉ាង ស្រីណូ បានបង្ហោះរូបភាពកៀកកើយ ឲ្យមហាជនបានឃើញរួចមក នាងបានស្ថិតក្នុងការមន្ទិលសង្ស័យ របស់មហាជន ព្រោះថា កាលពីពេលកន្លងទៅ កញ្ញា វ៉ាង ស្រីណូ ត្រូវបានបណ្តាញសារព័ត៌មានមួយចំនួនចុះ ផ្សាយថានាង មានទំនាក់ទំនងស្នេហា ជាមួយបុរសវ័យក្មេង មិនសូវសម្បូរទ្រព្យ និងជានិសិត្សម្នាក់នៅសហរដ្ឋអាមេរិក ។
ដូច្នេះការសម្ញែងរូបភាពកៀកកើយរបស់ វ៉ាង ស្រីណូ និងប្រុសក្មេងម្នាក់នោះ ត្រូវគេសង្ស័យថា ជាប្រុសស្នេហ៍របស់នាង ។
ចំពោះការសង្ស័យរបស់មហាជន ក៏ដូចជាអ្នកដែលនិយមប្រើប្រាស់ បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ដែលបានឃើញរូបនេះ ហើយគិតថាជាប្រុសស្នេហ៍របស់ កញ្ញា វ៉ាង ស្រីណូ គឺពិតជាខុសទាំងស្រុង ព្រោះនៅលើ ហ្វេសប៊ុក របស់នាងដែលបាន បង្ហោះរូបភាពនោះ វ៉ាង ស្រីណូ បានសរសេរថា បុរសម្នាក់ដែលថតកៀកកើយ ជាមួយគ្នានោះ គឺជាប្អូនប្រុសរបស់នាងតែប៉ុណ្ណោះ ៕
ប្រភព៖ lookingToDAY