កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ ៧ ក្នុងចំណោម បណ្ដាប្រទេសជាសមាជិកទាំង ១០ប្រទេស នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលគេចាត់ចំណាត់ថ្នាក់ទៅលើបរិមាណអ្នកប្រើប្រាស់អ៊ីនធឺណិត។
កម្ពុជា គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ២០១២ កន្លងទៅនេះ ស្ថាប័នស្រាវជ្រាវ និងរង្វាយតម្លៃធំៗដូចជា Nielsen Online, ភ្នាក់ងារជំនិតរបស់អង្គការសហប្រជាជាតិ ITU ទទួលបន្ទុកលើបច្ចេកវិទ្យាទំនាក់ទំនង និងព័ត៌មានវិទ្យាទូទាំងសាកលលោក បូករួមទាំងស្ថាប័នមួយចំនួនទៀតបានអះអាងថា ត្រឹមពេលវេលាកំណត់ខាងលើ កម្ពុជា មានអ្នកប្រើប្រាស់អ៊ីនធឺណិតសកម្មចំនួន ៦៦២,៨៤០ នាក់ ឬស្មើនឹង ៤,៤ភាគរយ ក្នុងចំណោមប្រជាជនសរុប ១៤,៩៥២,៦៦៥ នាក់។ តួលេខខាងលើនេះ ដាក់ឲ្យកម្ពុជាឈរពីលើ ៣ប្រទេសជាមិត្តផ្សេងទៀតមាន ឡាវ មីយ៉ាន់ម៉ា និងប៊្រុយណេ ដែលមានអ្នកប្រើប្រាស់ត្រឹមតែ ៥៩២,៧៦៤ ៥៣៤,៩៣០ និង ៣១៨,៩០០នាក់។
ទាក់ទិន នឹងបញ្ហានេះដែរ ឯកឧត្តម សារ៉ាក់ ខាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានមានប្រសាសន៍ថា ការអភិវឌ្ឍគួរឲ្យកត់សម្គាល់នេះ បានកើតឡើងនៅពេលដែលកម្ពុជា បើកទូលាយលើវិស័យទូរគមនាគមន៍។
ចំពោះ ការកើនឡើងនេះដែរ ប្រភពសុំមិនបញ្ចេញឈ្មោះពីក្រសួង ដដែល ក៏បានបង្ហាញតួលេខ សាលអ៊ីនធឺណិតកាហ្វេ (Internet Shop) ដែលចុះអាជ្ញាប័ណ្ណនៅរាជធានីភ្នំពេញ មានសរុប ៣៥៧ហាង។ ចំនួននេះមិនបានរាប់បញ្ចូលហាង ដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវផ្សេងទៀតដែលកំពុងចរាចរ តាមបណ្ដាខេត្ត/ក្រុងទេ។
ទន្ទឹម នឹងការកំណើននៃតម្រូវការអ៊ីនធឺណិតរបស់ប្រជាជនកម្ពុជាយ៉ាងគំហុក នេះ របាយការណ៍ចេញពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាបានឲ្យដឹងថា ត្រឹមឆ្នាំ ២០១២ ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិត (ISP) នៅកម្ពុជាមានរហូតដល់ទៅ ២៧ ក្រុមហ៊ុន, ក្រុមហ៊ុនផ្គត់ផ្គង់បណ្ដាញទូរសព្ទ (Mobile Operators) មានចំនួន ៦ ខណៈអ្នកប្រើប្រាស់ទូរសព្ទសរុប ជិត ២០លានគ្រឿង (ចល័ត និងអចល័ត)៕ប្រភពពីសប្បាយ