មនុស្ស​កើត​ឆ្នាំម្សាញ់​តាម​មហាសង្ក្រាន្ត​ខ្មែរ​

-​មនុស្ស​ឆ្នាំម្សាញ់​កើត​ខែ​ មេ​សា​ ឧសភា​ មិថុនា​
​     ស្តេចពស់​តូច​ធាតុភ្លើង​លើ​មេឃ​ ជា​មនុស្ស​មានចិត្ត​រាបសារ​គិតការ​អ្វី​ច្រើន​បាន​សម្រេច​ មាត់​និយាយ​យ៉ាងណា​ធ្វើ​យ៉ាងនោះ​ បាន​សម្រេច​កិច្ចការ​កើតឡើង​ល្អ​ណាស់​។​
​    -​មនុស្ស​ឆ្នាំម្សាញ់​កើត​ខែ​ កក្កដា​ សីហា​ កញ្ញា​
​     ពស់​តូច​ ជា​ពស់ថ្លាន់​ភ្ញី​ ធាតុភ្លើង​ភ្នក់​ ទិដ្ឋិ​រឹង​ចិត្ត​មនោ​មានះ​ បញ្ជា​ខ្ចា​ប់​ខ្ជួន​ សម្តី​អាក្រក់​ ចិត្តល្អ​ មានទ្រព្យ​សម្បត្តិ​មធ្យម​។​
    -​មនុស្ស​ឆ្នាំម្សាញ់​ខែ​ តុលា​ វិច្ឆិកា​ ធ្នូ​
​     ពស់វែកស្រងែ​ ខ្លួន​តូច​ ធាតុភ្លើង​ក្នុង​ថ្ម​ ចិត្ត​ទោរទន់​ សម្តី​តិច​តែ​និយាយ​អ្វី​ច្រើន​បានការ​ កិរិយា​មាយា​ទ​សមសួន​ជា​មនុស្ស​ល្អ​។​
    -​មនុស្ស​ឆ្នាំម្សាញ់​ខែ​ មក​រា​ កុម្ភៈ​ មីនា​
​     ពស់​តូច​ជា​ពស់​តុកកែ​ ធាតុភ្លើង​ក្នុង​កែវ​ ចិត្តជា​បុណ្យ​ ចេះ​អត់ធន់​ តស៊ូ​ពុះពារ​និង​ការ​ ងារ​មិនជា​សត្រូវ​នឹង​គេ​ចិញ្ចឹម​ខ្លួន​បាន​ដោយ​ស្រួល​។​
​    -​មនុស្ស​ឆ្នាំម្សាញ់​កើត​ថ្ងៃអាទិត្យៈ​ពស់​រត់​ចេញពី​ភ្លើង​ ចុះ​ទៅ​ក្នុង​ទឹក​ ត្រូវ​លំបាក​ដោយសារ​ការ​រស់នៅ​ច្រើន​ពុំ​ ល្មម​នៅ​ក្នុង​ចិត្ត​។​
​    -​មនុស្ស​ឆ្នាំម្សាញ់​កើត​ថ្ងៃ​ចន្ទៈ​ ពស់​នៅ​ក្នុង​រន្ធ​មាន​សេចក្តីសុខ​ស្រួល​ល្អ​ណាស់​។​
​    -​មនុស្ស​ឆ្នាំម្សាញ់​កើត​ថ្ងៃ​អង្គា​រៈ​ ពស់​រត់​ចេញពី​ភ្លើង​ចូល​ទៅ​ក្នុង​ព្រៃ​ អភ័ព្វ​ ច្រើន​តែ​តោកយ៉ាក​ដោយ​ការ​ជួយ​ ឈឺឆ្អាល​គេ​។​
​    -​មនុស្ស​ឆ្នាំម្សាញ់​កើត​ថ្ងៃ​ពុធៈ​ ពស់​សាធារណ៍​ នឿយ​ព្រួយ​ច្រើន​ ក្នុង​ការ​ស្វែងរក​ចិញ្ចឹមជីវិត​ ចេះ​អ្វី​ច្រើន​តែ​ប​
​ញ្ចេ​ញ​ឫក​។​
​    -​មនុស្ស​ឆ្នាំម្សាញ់​កើត​ថ្ងៃ​ព្រហស្បតិ៍ៈ​ ពស់​អារក្ស​ នៅ​ក្នុង​ទ្រូងព្រៃ​ មានបុណ្យ​ មាន​អំណាច​ និង​ បានជា​ធំ​ប្រ​
​សើរ​ណាស់​។​
    -​មនុស្ស​ឆ្នាំម្សាញ់​កើត​ថ្ងៃ​សុក្រៈ​ ពស់​រក្សា​សម្បុក​ចិត្ត​កំណាញ់​មានទ្រព្យ​ច្រើន​គិតតែ​ផល​ប្រ​យោ​ជ​ផ្ទាល់ខ្លួន​។​
​    -​មនុស្ស​ឆ្នាំម្សាញ់​កើត​ថ្ងៃ​សៅរ៍ៈ​ ពស់​ស្គា​គ្នា​បើ​ប្រុស​ជា​មនុស្ស​អា​រិះ​ប្រពន្ធ​ បើ​ស្រី​ច្រើន​ជា​មនុស្ស​ តាំងចិត្ត​គ្មាន​ ខ្មាស​អៀន​។

Next PostNewer Post Previous PostOlder Post Home

About