ដោ៖ យ៉ា រសាត់
សព្វថ្ងៃនេះជាពិសេសនៅក្នុងទីក្រុងភ្នំពេញនៅពេលដែលឃើញនរណាមួយ ដើរចេញពីហាងដែលមានដាក់ផ្លាកសញ្ញាថាហាងម៉ាស្សាពេលនោះអ្នកនោះ នឹងត្រូវបានគេតាមមើលគ្រប់ៗគ្នាហើយថ្ងៃក្រោយអ្នកនោះប្រាកកដជា មិនហ៊ានទៅចូលហាងនោះទៀតទេតែបើហ៊ានទៅគឺលួចទៅស្ងាត់ៗ ព្រោះខ្មាស់គេដោយសារមានមនុស្សតាមមើលច្រើនពេក។
តើមានអ្វីចម្លែកបើគ្រាន់តែចូលហាងម៉ាស្សាដើម្បីឲ្យគេសំរួល ចលនាសរសៃនិងឈាមឲ្យដើរស្រួលប៉ុណ្ណោះតើមានអ្វីមិនល្អទៅ?
នេះក៏ដោយសារតែគេយល់ថាហាងម៉ាស្សាទាំងនោះដាក់យីហោថាហាង ម៉ាស្សាតែនៅក្នុងហាងនោះមានសុទ្ធតែបុគ្គលិកស្រីៗដែលអាចមាន បំរើសេវាកម្មផ្លូវភេទ។ ហើយអ្នកដែលចូលមកក្នុងហាងទាំងនោះប្រាកដជាមករកសេវាកម្មផ្លូវភេទ ជាមិនខាន។
ការយល់ឃើញបែបនេះគឺវាពិតផ្ទុយស្រឡះពីការពិតបើទោះបីជានៅ ក្នុងហាងម៉ាស្សាទាំងអស់មានបុគ្គលិកភាគច្រើនជាស្ដ្រីក៏ដោយតែ មិនមែនមានន័យថាស្ដ្រីទាំងនោះជាអ្នកបំរើសេវាកម្មផ្លូវភេទនោះដែរ គឺពួកគេប្រកបអាជីបជាអ្នកចាប់សរសៃឲ្យគេធម្មតាប៉ុណ្ណោះ ហើយទីនោះក៏មិនមែនជាកន្លែងសំរាប់បំរើសេវាកម្មផ្លូវភេទអីដែរ។
បើតាមមើលទៅការដែលគេយល់ច្រឡំរបៀបនេះព្រោះតែមានហាងម៉ាស្សា មួយចំនួនតូចដែលមានស្លាកសញ្ញាជាហាងម៉ាស្សាតែមានបំរើសេវាកម្ម ផ្លូវភេទនៅខាងក្នុងហើយពេលខ្លះក៏ឈានដល់ការចែកចាយគ្រឿងញៀននៅ ក្នុងហាងនោះក៏មានផងដែរ។ ប៉ុន្ដែហាងទាំងនោះតែងតែត្រូវបិទទ្វានៅពេលដែលអាជ្ញាធរបានដឹងហើយ ហាងទាំងនេះហើយដែលធ្វើឲ្យខូចឈ្មោះដល់ហាងគេដែលត្រឹមត្រូវដូច ពាក្យចាស់លោកពោលថា «ត្រីក្នុងកន្ដ្រក់បើស្អុយមួយគឺស្អុយទាំងអស់»។
សរុបសេចក្តីទៅផ្នត់គំនិតទាំងនេះមិនគួរឲ្យមានទៀតទេហើយបើ យើងនៅតែមើលក្នុងផ្លូវអាក្រក់នោះ វាហាក់ដូចជាយើងកំពុងតែរុញច្រានស្ត្រីទន់ខ្សោយឲ្យបាត់បង់ការងារ ធ្វើ និងអាចក្លាយទៅជាស្ដ្រីរកស៊ីផ្លូវភេទក៏បាន។ ដូច្នេះយើងគួរតែដូរមកមើលហាងទាំងនេះក្នុងផ្លូវល្អវិញព្រោះបើ យើងមើលវាក្នុងផ្លូវល្អនោះ វាដូចជាយើងកំពុងតែជួយផ្ដល់ការងារដល់ស្ត្រីអ្នកទន់ខ្សោយនិង គ្មានចំនេះដឹងឲ្យមានការងារធ្វើ និងអាចរកប្រាក់ចំណូលបានតាមរយៈរបរមួយនេះផងដែរ។
ប្រភព ABC nonstop