ហេតុអ្វីសិស្ស​ និស្សិត​មួយចំនួនមិន​ត្រឡប់​ទៅ​ស្រុក​វិញ​នៅ​រដូវ​បុណ្យចូលឆ្នាំ​ថ្មី​

ដោយ​ សយ​ ដុល្លា​
​​ខណៈ​ពេល​ដែល​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ជិត​ចូល​មក​ដល់​ ស្ថាប័នរដ្ឋ​ ឯកជន​និង​សាលារៀន​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​បិទទ្វារ​លែង​ ដំណើរការ​។​ គេ​សង្កេត​ឃើញ​បុគ្គលិក​រដ្ឋ​ ឯកជន​ សិស្ស​និស្សិត​ចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ​ជា​ បណ្តើរៗ​។​ ងាក​មក​មើល​សិស្ស​និស្សិត​ និង​យុវវ័យ​មួយ​ចំនួន​បាន​សំរេចចិត្ត​មិន​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​នោះ​ទេ ​ ។​
​តើ​មាន​មូលហេតុ​អ្វីខ្លះ​បានជា​សិស្ស​និស្សិត​ និង​យុវវ័យ​មួយ​ចំនួន​មិន​ត្រឡប់​ទៅ​ស្រុក​កំណើត​នា​រដូវ​បុណ្យចូលឆ្នាំ​ថ្មី​នេះ​?
abc123
​សាយ​ សា​ណា​ ជា​និស្សិត​ម្នាក់​នៅ​ក្រុងភ្នំពេញ​បានអោយ​ដឹង​ថា​ រូប​លោក​មិន​ត្រឡប់​ទៅ​លេង​ស្រុក​ទេ​នៅ​ពី​ធី​បុណ្យចូលឆ្នាំ​ថ្មី​នៅ​ឆ្នាំ​ នេះ​ពីព្រោះ​តែ​លោក​ទើប​ត្រឡប់​មក​ពី​ស្រុក​កាលពី​ពេល​ថ្មីៗ​នេះ​។​ លោក​បន្ត​ទៀត​ថា​លោក​មានការ​ធុញ​ខ្លាំង​ណាស់​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅស្រុក​ ម្តងៗ​ដោយសារ​ស្រុក​របស់​លោក​នៅ​ឆ្ងាយ​ គឺ​នៅ​ដល់​រតនគិរី​ឯណោះ​ហើយ​ថ្លៃ​ធ្វើ​ដំណើរ​ក៏​ថ្លៃ​ទៀត​។​

​អ៊ុំ​ សុធា​ ជា​និស្សិត​ស្រី​រៀន​នៅ​សកល​វិទ្យាល័យ​មួយទៀត​ក្នុង​ក្រុងភ្នំពេញ​បានអោយ​ ដឹង​ដែរ​ថា​ នាង​មិន​បាន​ទៅ​លេង​ស្រុក​ទេ​នា​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នេះ​ ដោយសារ​តែ​នាង​ជាប់​ធ្វើការ​។​ នាង​បន្ត​ទៀត​ថា​ នៅ​កន្លែងធ្វើការ​គេ​អោយ​ឈប់​ ប៉ុន្តែ​មាន​ប្រាក់​រង្វាន់​បន្ថែម​ដល់​បុគ្គលិក​ណា​ ដែល​នៅ​ធ្វើការ​ក្នុង​រយៈពេល​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នេះ​។​

​ការ​ដែល​យុវវ័យ​ សិស្ស​និស្សិត​ទាំងអស់​មិន​ទៅ​លេង​ស្រុក​ដោយសារ​ជាប់រវល់​និង​ការងារ​ឬ​ ភារកិច្ច​និង​មូលហេតុ​សម​ស្រប​គឺជា​ការ​ល្អ​។​ ប៉ុន្តែ​អ្វី​ដែល​យុវវ័យ​ត្រូវ​ចៀសវាង​និង​គិតពិចារណា​គឺ​ការ​ភួ​ត​កុហក​ឳ​ ពុក​ម្តាយ​របស់​ខ្លួន​ ទៅ​ដើរ​លេង​ ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ ប្រព្រឹត្តិ​អំពើ​ឧបាយ​មុខ​ផ្សេងៗ​នា​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នេះ​។​ សង្ឃឹមថា​យុវវ័យ​ខ្មែរ​ប្រកាន់ខ្ជាប់​នូវ​ឥរិយាបថ​ជា​កូន​ល្អ​សំរាប់​ក្រុម​ គ្រួសារ​របស់​ខ្លួន​។​
ប្រភព ABC nonstop
Next PostNewer Post Previous PostOlder Post Home

About