សហរដ្ឋអាមេរិក នៅតែមិនទាន់ជឿថា កូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរ

ប្រែ​សម្រួល​ដោយ​៖​ វង្ស​ វ​ឌ្ឃ​នា


​ទីក្រុង​វ៉ា​ស៊ី​ន​តោន​៖​ ខណៈ​ដែល​បញ្ហា​ឧបទ្វីប​កូរ៉េ​កំពុង​តែ​ក្ដៅ​ដើរទៅ​រក​ភ្លើងសង្គ្រាម​នោះ​ សហរដ្ឋអាមេរិក​នៅ​តែ​មាន​ជំហរ​ដែល​គិត​ថា​កូរ៉េ​ខាងជើង​មិន​ទាន់​មាន​ លទ្ធភាព​ផលិត​បាន​នូវ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ ដែល​តូច​អាច​ដាក់​បាន​នៅ​លើ​គ្រាប់​កាំជ្រួច​។​ អ្នក​នាំពា​ក្យុ​មន្ទី​ប៉ង់​តា​ហ្គោ​ន​លោក​ George​ Little​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ វា​នៅ​តែ​ជា​លទ្ធផល​មិន​អាច​ទទួលយក​បាន​នៅឡើយ​ដែល​ថា​កូរ៉េ​ខាងជើង​មាន​ ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ ដែល​អាច​ប្រើប្រាស់​បាន​ ព្រោះ​តាម​ការ​អង្កេត​របស់​ក្រុម​ចារកម្ម​របស់​ក្រសួងការពារជាតិ​បាន​ បញ្ជាក់​ថា​ភាគរយ​នៃ​ការ​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ គឺ​នៅ​តិច​ណាស់​ មិន​គួរ​ឱ្យ​ជឿ​នោះ​ទេ​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​កូរ៉េ​ខាងជើង​បាន​ រៀប​ចំការ​សាកល្បង​នុយក្លេអ៊ែរ​របស់​ខ្លួន​បាន​ ៣​ លើក​មក​ហើយ​ ដែល​មិន​ដែល​មាន​នរណា​ទទួល​ព័ត៌មាន​បាន​ច្បាស់​នោះ​ទេ​ថា​តើ​វា​ជា​ក្បាល​ គ្រាប់​នុយក្លេអ៊ែរ​ឬ​យ៉ាងណា​ គ្រាន់តែ​ដឹង​ថា​វា​សុទ្ធសឹងតែ​ធ្វើ​ឡើង​នៅ​ក្រោម​ដី​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​គេ​នៅ​ជឿជាក់​ថា​កូរ៉េ​ខាងជើង​មិន​ទាន់​មាន​លទ្ធភាព​ ក្នុង​ការ​ផលិត​បាន​នូវ​កាំជ្រួច​ដែល​អាច​បាញ់​បាន​ឆ្លង​ទ្វីប​នោះ​ទេ​ ប៉ុន្តែ​ទោះជា​យ៉ាងណា​គេ​ដឹង​ថា​កួ​រ៉េ​ខាងជើង​ជា​ប្រទេស​មួយ​ដែល​មានការ​ គំរាមកំហែង​ដល់​ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​ ដូចនេះ​ហើយ​សហរដ្ឋអាមេរិក​កំពុង​តែ​រៀបចំ​រក​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​ កុំឱ្យ​មាន​ភ្លើងសង្គ្រាម​ ជាមួយ​គ្នា​នេះ​ក៏​មានការ​ការពារ​គ្រប់​បែប​យ៉ាង​ផង​ដែរ​៕​
Tags: , ,
Next PostNewer Post Previous PostOlder Post Home

About