ប្រែសម្រួលដោយ៖ វង្ស វឌ្ឃនា
ប្រទេសចិន៖ នៅប្រទេសចិនត្រូវបានគេចាត់ទុកថាមានមនុស្សដែលមានឆន្ទះក្នុង ការបង្កើតរបស់ថ្មីដូចកាលពីប៉ុន្មានខែមុនដែលល្បីបុរសម្នាក់ ស្រលាញ់រថយន្តស្ព័រ Lamborghini ពេកក៏បានកាត់ដែកផ្សាដែក ចេញជារថយន្ត Lamborghini របៀប Homemade មួយនឹងគេ តែកាលពីពេលថ្មីៗនេះមានល្បីបុរសម្នាក់ទៀតហើយដែលគាត់មិនត្រឹមតែ មានឆន្ទះធ្វើអ្វីដែលថ្មីនោះទេ គឺគាត់បានផលិតបាន Homemade នាវាមុជទឹកមួយតែម្ដង។ នាវាមុជទឹកនេះត្រូវបានម្ចាស់វាដាក់ឈ្មោះថា Zhang Wuyi ដែលកំពុងតែឋិតក្នុងដំនាក់កាលសាកល្បង ហើយវាបានផលិតដោយដៃរបស់លោក Zhang អាយុ ៣៨ ឆ្នាំជាអ្នកស្រុកទីក្រុង Wuhan ខែត្រ Hubei ប្រទេសចិន ដោយលោកបានចំណាយទុនជាង ៣ លានយ័ន្ត ឬប្រមាណជាង ៤៨៤០០០ ដុល្លាអាមេរិកដើម្បីធ្វើនាវាមុជទឹកនេះដោយដៃផ្ទាល់ ហើយមកដល់ពេលនេះវាកំពុងតែត្រូវយកមកសាកល្បងនៅលើផ្ទៃទឹក ទីក្រុង Yantai ខែត្រ Shandong។ នាវាមុជទឹកនេះមានប្រវែង ៤ ម៉ែត្រកន្លះ និងមានទំហំជាង ១.៦ ម៉ែត្រមានទម្ងន់ ៤ តោនអាចមុជចុះទៅកាន់ជម្រៅទឹកពី ៣០ ទៅ ៥០ ម៉ែត្រ ដោយប្រើប្រាស់ការបញ្ជាពីលើគោកទៅ។ នេះពិតជាមានការឆ្នៃប្រឌិតខ្ពស់មែន៕