បឹង​រាង​ព្រះ​ចន្ទ​មួយ​ចំហៀង​នៅ​ចិន​ត្រូវ​គេ​សន្និដ្ឋាន​ថា វា​មាន​អាយុ​កាល​២០០០​ឆ្នាំ


ក្រុង ដុនហួងៈ នេះ​គឺជា​ទី​កន្លែង​គួរ​ឲ្យ​ចង់​ទស្សនា​និង​សម្រាក​កម្សាន្ត​មួយ​ដែល​វា​ ស្ថិត​នៅ​ចំ​កណ្តាល​នៃ​តំបន់​វាល​ខ្សាច់​មួយ​កន្លែង​របស់​ប្រទេស​ចិន។ បឹង​អាថ៌កំបាំង​នេះ​បាន​លាក់​ខ្លួន​នៅ​លើ​វាល​ខ្សាច់​ដ៏​យូរ​លង់​ណាស់​មក​ ហើយ ខណៈ​ពេល​ក្រោយ​មក​រដ្ឋាភិបាល​ចិន​បាន​ចាត់​វិធានការ​ឲ្យ​មាន​ការ​រក្សា​ទុក​ ជា​កេរ​មរតក​របស់​ជាតិ​ចិន។
បឹង​មាន​ឈ្មោះ​ថា«បឹង​អឌ្ឍ​ចន្ទ ឬ បឹង​រាង​ព្រះ​ចន្ទ​មួយ​ចំហៀង»​ដែល​ភាសា​ចិន​ហៅ​ថា បឹង​«យូយ៉ា ឈួន»។ វា​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៦​គីឡូម៉ែត្រ​ពី​ទី​ក្រុង​ដុនហួង​នៅ​ភាគ​ខាង​លិច ​ប្រទេស​ចិន។
គេ​បាន​ប៉ាន់​ប្រមាណ​ថា បឹង​នេះ​មាន​អាយុ​កាល​ប្រហែល​ជា​២​ពាន់​ឆ្នាំ​មក​ហើយ។ វា​ជា​បឹង​មួយ​ដែល​ទទួល​រង​នូវ​ភាព​រួញ​តូច​ឡើងៗ​យ៉ាង​ឆាប់​រហ័ស​ដែល​ចាក់​ បំពេញ​ដោយ​ដី​ខ្សាច់ លុះ​ក្រោយ​មក​រដ្ឋាភិបាល​បាន​ចាត់​ឲ្យ​រៀប​ចំ​អភិរក្ស​វា​ទុក​។
ឆ្នាំ​២០០៦ អាជ្ញាធរ​ដែន​ដី​ខេត្ត​និង​ក្រុង​នៃ​តំបន់​នោះ​បាន​សម្រេច​រក្សា​និង​ អភិរក្ស​វា​ទុក​ឲ្យ​សល់​ជា​បឹង​ដ៏​តូច​នេះ​ហើយ​ក៏​មាន​ការ​បូប​ទឹក​បញ្ចូល​ ឲ្យ​ពេញ​ផ្ទៃ​បឹង​ដែរ​។ បឹង​នេះ​មាន​ប្រវែង​បណ្តោយ​២១៨​ម៉ែត្រ​លាត​សន្ធឹង​ពី​លិច​ទៅ​កើត​និង​ទទឹង​ ប្រវែង​៥៤​ម៉ែត្រ​ពី​ជើង​ទៅ​ត្បូង​មាន​ផ្ទៃ​ថ្លា​យង់​ដូច​កញ្ចក់។
នៅ​ក្បែរ​បឹង​នេះ​គេ​ក៏​បាន​ឃើញ​មាន​សំណង់​វត្ត​អារាម​បែប​ប្រពៃណី​ចិន និង​មាន​បណ្តាញ​ផ្លូវ​ច្រក​ចេញ​ចូល​ផង​ដែរ។ វា​បាន​ក្លាយ​ជា​ទី​កម្សាន្ត​របស់​ទេសចរ​ដ៏​ពេញ​និយម​ផង​ដែរ​ជាមួយ​នឹង​ការ​ ធ្វើ​ដំណើរ​ដោយ​ជិះ​សត្វ​អូដ្ឋ​ជុំវិញ​វាល​ពំនូក​ខ្សាច់​ដ៏​ធំ​មហិមា​នោះ។ គេ​កត់​សម្គាល់​ថា​បឹង​នោះ​មាន​រយៈ​កម្ពស់​ទាប​ជាង​គេ​បំផុត​បើ​ប្រៀប​ទៅ​ នឹង​តំបន់​ដី​ផ្នូក​ខ្សាច់។ ចំពោះ​អាកាសធាតុ​នៅ​តំបន់​វាល​ខ្សាច់​នេះ​មាន​លក្ខណៈ​ហួត​ហែង​និង​សោះ​ កក្រោះ​ណាស់​ជា​ពិសេស​នៅ​រដូវ​ក្តៅ​និង​នៅ​រដូវ​រងា។ ចំណែក​អត្រា​ទឹក​ភ្លៀង​វិញ​មាន​ធ្លាក់​តិច​តួច​បំផុត។ គួរ​បញ្ជាក់​ថា​ភាព​ប្រែ​ក្លាយ​ជា​ទី​វាល​រហោឋាន​នេះ​គឺ​ជា​បញ្ហា​បរិស្ថាន​ ដ៏​ធំ​មួយ​កើត​មាន​ឡើង​នៅ​ប្រទេស​ចិន ខណៈ​រដ្ឋាភិបាល​បាន​កំពុង​ព្យាយាម​រក​មធ្យោបាយ​ដោះ​ស្រាយ​គ្រប់​វិធី​ផង​ ដែរ៕ PR ប្រភពពី ភ្នំពេញប៉ុស្ត៍
Next PostNewer Post Previous PostOlder Post Home

About