កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី២២បាន​បើក​ជា​ផ្លូវការ



ភ្នំពេញ ៖ ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ២២ ចង្អៀត​ក្រោម​ប្រធានបទ«ប្រជាជន​យើង​អនាគត​​យើង​ទាំងអស់​គ្នា»បាន ​ប្រារព្ធ​​ពិធី​បើក​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី ២៥ មេសា ឆ្នាំ ២០១៣ នៅ​ទីក្រុង​បាន់​ដា​សេរី បេ​ហ្កា​វ៉ាន នៃ​ព្រះរាជាណាចក្រ​ប្រុយ​ណេ​ដា​រូ​សាឡា​ម​ដោយ​បាន​ការ​អញ្ជើញ​ចូលរួម​ពី ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​អាស៊ាន ក្រោម​កិច្ច​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះ​ករុណា Hasanal Bulkiah ព្រះ​ចៅ​ស៊ុលតង់ នៃ​ព្រះរាជាណាចក្រ​ប្រ៊ុយណេ​ដា​រូ​សាឡា​ម និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ២២។
យោង ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​ផ្សាយ​ឲ្យ​ដឹង​ថា នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី ២២ នេះ ថ្នាក់​ដឹក​នាំ​ទាំងអស់​បាន​ធ្វើ​ការពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់ ដោយ​បាន​បញ្ជាក់​ពី​តួនាទី​របស់​ប្រជាជន ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន និង​អនាគត​របស់​អាស៊ាន​ក្រោយ​ឆ្នាំ ២០១៥ ក្នុង​នោះ​ការ​ធ្វើ​ឲ្យ​សម្រេច​បាន​សហគមន៍​អាស៊ាន ការ​ឆ្ពោះ​ទៅ​មុខ​ដោយ​ថ្នាក់ដឹកនាំ​បាន​ឯកភាព​គ្នា ពង្រឹង​ការងារ​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​សម្រេច​បាន​សហគមន៍​អាស៊ាន​មួយ​មាន​ភាព​ស្អិតរមួ​ត​ខាង​ ផ្នែក នយោបាយ ដែល​ត្រូវបាន​ធ្វើ​សមាហរណកម្ម​ផ្នែក​សេដ្ឋកិច្ច និង​ទទួលខុសត្រូវ​ផ្នែក​សង្គម​ឆ្លើយតប​នឹង បញ្ហា​ប្រឈម​បច្ចុប្បន្ន និង​អនាគត​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ និង​កាលានុវត្តភាព​ប្រកបដោយ​ប្រសិទ្ធ​ភាព។
​​ការ ​កសាង​សហគមន៍​នយោបាយ សន្តិសុខ​អាស៊ាន ថ្នាក់ដឹកនាំ​អាស៊ាន​ទាំងអស់​បាន លើក​ទឹក​ចិត្ត​ឲ្យ​មានការ​ចុះហត្ថលេខា​លើ​ពិធីសារ នៃ​សន្ធិសញ្ញា​ស្តីពី​​តំបន់​​អាស៊ី​គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​ឯកសារ​ពាក់​ព័ន្ធ​ដោយ​គ្មាន​បម្រុង​ដោយ​រដ្ឋ នៃ​អាវុធ​នុយក្លេអ៊ែរ។ ជាមួយ​គ្នា​នេះ​មេដឹកនាំ​ទាំងអស់ បាន​អនុម័ត​លើ​អនុសាសន៍​របស់​រដ្ឋមន្ត្រី​អាស៊ាន ស្តីពី​បែបបទ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន តំបន់​អាស៊ាន (ARMAC) និង ​ជម្រុញ​ឲ្យ​បង្កើត​មជ្ឈមណ្ឌល​នោះ​ឲ្យ​បាន​ក្នុង​ឆ្នាំ ២០១៣ ។ ទន្ទឹម​នេះ ថ្នាក់ដឹកនាំ​អាស៊ាន​ទាំងអស់​បាន​ស្វាគមន៍​ចំពោះ វិធានការ​របស់​គណៈ​កម្ម​ការ​អន្តររដ្ឋាភិបាល​អាស៊ាន ស្តីពី​សិទ្ធិមនុស្ស (AICHR) ដើម្បី​ អនុវត្តន៍​សេចក្តី​ថ្លែង​ការណ៍​​អាស៊ាន​ស្តីពី​សិទ្ធិមនុស្ស និង​បាន​លើក ទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​ជា​បន្តទៀត​របស់​ស្ថាប័ន​ជំនាញ និង​ភាគី​ពាក់​ព័ន្ធជាមួយ AICHR ដើម្បី ឈាន​ឆ្ពោះ​ទៅ​បង្កើត​បាន​​ក្រប​ខណ្ឌ​មួយ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សិទ្ធិមនុស្ស​​ក្នុង​តំបន់។
ក្នុង ​ការ​កសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ថ្នាក់ដឹកនាំ​ទាំងអស់​បាន​ពេញចិត្ត​ចំពោះ​វឌ្ឍន ភាព​របស់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​ក្នុង​នោះ​វិធានការ​ជាង ២០០ ឬ ៧៧,៥៤% នៃ ​ផែនការ លម្អិត​របស់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ត្រូវ​បាន​អនុវត្ត។ ជាមួយ​គ្នា​នេះ​ថ្នាក់ដឹកនាំ​អាស៊ាន ក៏បាន​ធ្វើ​ការ​កត់​សំគាល់​ថា ចាប់​តាំង​ពី​​ការ​អនុម័ត​នៃ​ផែនការ​លម្អិត​របស់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ក្នុង​ខែ វិច្ឆិកា​ ឆ្នាំ ២០០៧ ចំណូល​ប្រជាជន​ម្នាក់ៗ​នៅ​ក្នុង​តំបន់​បាន​កើន​ឡើង​ពី ២ ២៨៩ ដុល្លារ​អាមេរិក​ដល់ ៣ ៧៥៩ ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៥។ ថ្នាក់ដឹកនាំ​ទាំងអស់​បាន​កត់​សំគាល់​​ថា ការចរចា​នៃ​ភាពជា ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ និង​ចាប់ផ្តើម​នៅ​ខែ​ឧសភា​ ឆ្នាំ​២០១៣ នៅ ទីក្រុង​បាន​ដា​សេរី បេ​ហ្កា​វ៉ាន់។
លើ ​ការ​កសាង​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន ថ្នាក់ដឹកនាំ​អាស៊ាន​ទាំងអស់​បាន​វាយ​តំលៃ ខ្ពស់​ចំពោះ​ប្រទេស​ប្រុ​យ​ណេ ដែល​បានផ្តល់​ការ​គាំទ្រ​ទាំង​ហិរញ្ញវត្ថុ​ចំពោះ​ការវិភាគ​ថ្នាក់​តំបន់ លើ ការពិនិត្យ​ឡើងវិញ​ពាក់​កណ្តាល​អាណត្តិ ក្នុង​ការ​អនុវត្ត​ផែនការ​លម្អិត​ស្តីពី​សហគមន៍​សង្គម​វប្បធម៌ អាស៊ាន ដូច​បាន​ប្រកាស​នៅ​ខែ​មីនា​ ឆ្នាំ ២០១៣ ដោយ​បាន​សង្ឃឹមថា នឹង​ទទួល​របាយការណ៍ នៃ ការពិនិត្យ​ឡើងវិញ​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី ២២។ នៅ​ក្នុង​ទំនាក់ទំនង​ខាងក្រៅ​ថ្នាក់​ដឹក​នាំ​​ទាំងអស់​បាន​ស្វាគមន៍​ចំពោះ​ ការ​បន្ត​ទទួលស្គាល់​នូវ​តួនាទី​ស្នូល​របស់​អាស៊ាន នៅ​ក្នុង​និម្មាបនកម្ម​តំ​បន់ និង​បញ្ជាក់​ជាថ្មី​ពី​ការ​ប្តេជ្ញាចិត្ត​របស់​អាស៊ាន ដើម្បី​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​ទាំងអស់​របស់​អាស៊ាន ក្នុង​ដំណើរការ​នានា​ដែល​ដឹកនាំ​ដោយ​អាស៊ាន​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​បាន​ សហគមន៍​អាស៊ាន នៅ​ឆ្នាំ ២០១៥ ។ លើ​បញ្ហា​តំបន់​និង​អន្តរជាតិ​ថ្នាក់ដឹកនាំ​ទាំងអស់​បាន​គូស​បញ្ជាក់​ពី​ សារៈសំខាន់ នៃ​គោលការណ៍ ៦ ចំណុច​របស់​អាស៊ាន​ស្តីពី​សមុទ្រ​ចិន​ខាងត្បូង សេចក្តី​ថ្លែង​ការណ៍​ស្តីពី​ការប្រតិបត្តិ របស់​ភាគី​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង (DOC) និង ​សេចក្តី​ប្រកាស​រួម​របស់​ថ្នាក់ដឹកនាំ​អាស៊ាន ចិន​ស្តីពី ខួប ១០ ឆ្នាំ​នៃ​សេចក្តី​ថ្លែង​ការណ៍​ស្តីពី​ការប្រតិបត្តិ​របស់​ភាគី​នៅ​សមុទ្រ​ ចិន​ខាងត្បូង។
ជាមួយ ​គ្នា​នេះ​​ថ្នាក់ដឹកនាំ​អាស៊ាន​ទាំងអស់​បាន​បញ្ជាក់​ជាថ្មី​ពី​ការ​ ប្តេជ្ញា​ចិត្ត​របស់​អាស៊ាន ដើម្បី ធានា​បាន​នូវ​ការ​ដោះស្រាយ​​ជម្លោះ​ដោយ​សន្តិវិធី ដោយ​មិន​ប្រើការ​គំរាមកំហែង​ឬ​កម្លាំង​យោធា តាម​រយៈ​ការពិគ្រោះ​យោបល់​ដោយ​ភាព​ស្និទ្ធស្នាល ដោយ​អនុលោម​ទៅតាម​គោលការណ៍​ជាស​កល នៃ ច្បាប់​អន្តរជាតិ ក្នុង​នោះ​រួមមាន​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ ឆ្នាំ ១៩៨២ និង​បន្ត ប្រកាន់​ភាព​អត់ធ្មត់​អនុវត្ត​នូវ​សកម្មភាព​នានា ។ ជាមួយ​គ្នា​នេះ​​ថ្នាក់ដឹកនាំ​អាស៊ាន​សង្ឃឹម​ថា​នឹង​​បន្ត​ធ្វើ ការ​ជាមួយ​ប្រទេស​ចិន ក្នុង​ការ​អនុវត្ត​សេចក្តី​ថ្លែង​ការណ៍​ស្តីពី​ការប្រតិបត្តិ​របស់​ភាគី​នៅ​ សមុទ្រ​ចិន ខាងត្បូង (DOC) ក្នុង ​នោះ​រួមមាន​សកម្មភាព និង​គម្រោង​កិច្ច​សហប្រតិបត្តិ​ការ​​រួម និង​ការ​អនុម័ត​ឲ្យ​បាន​ឆាប់​នូវ​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូង (COC)
            លើស ​ភាព​ការវិវត្តន៍​នៅ​ឧបទ្វីប​កូរ៉េ​ថ្នាក់ដឹកនាំ​អាស៊ាន​ទាំងអស់ បាន​សំដែង​នូវ​ការព្រួយបារម្ភ ចំពោះ​សភាពការណ៍​នៃ​ការវិវត្តន៍​នានា ដែល​កើតមានឡើង​នៅ​ឧបទ្វីប​កូរ៉េ។ ថ្នាក់ដឹកនាំ​ទាំងអស់ បាន​ធ្វើ​ការ​អំពាវនាវ​ដល់​ភាគី​ពាក់​ព័ន្ធ​ទាំងអស់​ឲ្យ​ប្រកាន់យក​ភាព​ អត់ធ្មត់ និង​អនុវត្ត​ឲ្យ​បាន​ពេញ លេញ​សេចក្តី​សំរេច​ចិត្ត​នានា របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​ការប្តេជ្ញាចិត្ត​របស់ ពួក​គេ នៅ​ក្នុង​សេចក្តី​ប្រកាស​រួម​ស្តីពី​កិច្ចចរចា ៦ ភាគី នៅ​ថ្ងៃទី ១៩ ខែ​កញ្ញា ​ឆ្នាំ ២០០៥។ ថ្នាក់ដឹកនាំ អាស៊ាន​បាន​បញ្ជាក់​ជាថ្មី​ពី​ការ​គាំទ្រ​យ៉ាង​ពេញលេញ​របស់​អាស៊ាន ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងអស់ ដើម្បី​នាំមក​នូវ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ ព្រមទាំង​ការបន្ត​កិច្ចចរចា ៦ ភាគី​ឲ្យ​បាន​ឆាប់។ ជាមួយ គ្នា​នេះ​បណ្តា​ថ្នាក់ដឹកនាំ​អាស៊ាន​ក៏បាន​ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​ ផុសផុល ទាក់ទិន​ទៅ​នឹង​ការប្រែប្រួល អាកាសធាតុ និង​បញ្ហា​ប្រឈម​ដទៃ​ទៀត ហើយ​ចំពោះ​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់២០ (G20)ថ្នាក់ដឹកនាំ ​អាស៊ាន​ទាំងអស់​បាន​វាយ​តំលៃ​ខ្ពស់​សម្រាប់​ការ​អញ្ជើញ​របស់​សហ​ព័ន្ធ​ រុស្ស៊ី ចំពោះ ប្រធាន​អាស៊ាន ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល G20 នៅ Petersburg នៅ​ខែកញ្ញា​ឆ្នាំ ២០១៣ និង​កិច្ច ប្រជុំ​ពាក់​ព័ន្ធ​នានា​ក្នុង​ឆ្នាំ ២០១៣ នេះ៕ប្រភពពី កម្ពុជាថ្មី
ស្នាយ​ពល
Next PostNewer Post Previous PostOlder Post Home

About