កំពត ៖ បុរសជាប្ដី បានស្លាប់ដោយដាច់ ខ្លួនប្រាណខ្ទេចម៉ត់ រីឯស្ដ្រីជាប្រពន្ធរងរបួស ធ្ងន់ បន្ទាប់ពីពួកគេទាំងពីរនាក់ ត្រូវរថយន្ដ ក្រឡុកស៊ីម៉ងត៍ ១គ្រឿង បើកបុកកាលពី វេលាម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៣ ស្ថិតនៅចំណុចចំការ ស្វាយចន្ទី លើកំណាត់ផ្លូវបំបែកជាបី ក្នុង ភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកឈូក ខេត្ដ កំពត ។
មន្ដ្រីនគរបាលស្រុកឈូក បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្ដបង្កបានធ្វើ ដំណើរ ក្នុងទិសដៅពីលិចទៅកើត រីឯម៉ូតូ របស់ជនរងគ្រោះទាំង ២ ធ្វើដំណើរពីត្បូង ទៅជើង ដោយចេញពីផ្លូវបំបែក លុះធ្វើ ដំណើរដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្ដ បុកពេញមួយទំហឹងតែម្ដង បណ្ដាលឱ្យ បុរសជា ប្ដីស្លាប់ភ្លាមៗ រីឯប្រពន្ធរងរបួស ធ្ងន់ ហើយម៉ូតូរងការខូចខាតស្ទើរទាំង ស្រុង។ ដោយឡែកអ្នកបើករថយន្ដបង្កបាន រត់គេចខ្លួនបាត់ ប៉ុន្ដែ មន្ដ្រីនគរ បាល ស្រុក ឈូក បានឱ្យដឹងថា អ្នកបើករថយន្ដ រូបនេះ ឈ្មោះ គង់ រ័ត្ន ។
បើតាមសមត្ថកិច្ច ជនរងគ្រោះជាប្ដី ឈ្មោះ គឹម ផន អាយុ ៥៧ ឆ្នាំ រីឯប្រពន្ធ ឈ្មោះ ជួប សន អាយុ ៥៤ឆ្នាំ រស់នៅភូមិ ដូនសយ ឃុំថ្មី ស្រុកទឹកឈូ ខេត្ដកំពត ។ ក្រោយគ្រោះថ្នាក់ចរាចរ កម្លាំងសមត្ថកិច្ច បានយករថយន្ដ និងម៉ូតូ ទៅរក្សាទុកជា បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុក ទឹកឈូ ដើម្បីរង់ចាំដោះស្រាយបន្ដ ទៀត រីឯសពបុរសជាប្ដី ត្រូវបានប្រគល់ជូន ក្រុមគ្រួសារ យកទៅធ្វើបុណ្យ រីឯជនរង គ្រោះជាប្រពន្ធ ត្រូវបានដឹក បញ្ជូនភ្លាមៗ ទៅកាន់មន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ ៕ ដោយដើមអម្ពិល