ក្រចេះ ៖ ក្រុមការងារ ជំនាញការបច្ចេកទេស សិក្សាសត្វផ្សោត លើពិភពលោក សហការជាមួយអង្គការWWF ប្រចាំប្រទេសកម្ពុជា រួមនឹងគណៈ កម្មាធិការ អភិរក្សសត្វផ្សោត ទន្លេរមេគង្គ ខណ្ឌរដ្ឋបាល ជលផលក្រចេះ បានសិក្សាពីការរស់នៅ និងការប្រាស្រ័យ ទាក់ទងរបស់សត្វផ្សោត ទន្លេ មេគង្គ តាមរយៈ ការប្រើកាំភ្លើងខ្យល់ បាញ់ទៅលើសត្វផ្សោត ដើម្បីយកជាលិកា នៅលើសេរី រាង្គ ផ្សោត ទៅធ្វើការពិនិត្យ និងធ្វើការសិក្សាស្រាវជ្រាវ លើផលប៉ះពាល់ ។
អ្នកជំនាញការ បច្ចេកទេស លើពិភពលោក សិក្សាពីសត្វផ្សោត មកពីសហរដ្ឋអាមេរិក ដឹកនាំដោយលោក ខ័ណ្ឌ ចំណាន អភិបាលរង ខេត្តក្រចេះ រួមនឹងមន្រ្តីសហកាមួយចំនួន នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៣ នេះ បានចុះសិក្សា ដល់ទីតាំង អន្លង់ផ្សោត ដែលស្ថិតនៅក្នុងឃុំសំបុក ស្រុក ចិត្របុរី ខេត្តក្រចេះ ។
នៅក្នុងសកម្មភាព នៃការចុះសិក្សាស្រាវជ្រាវ របស់អ្នកជំនាញ មកពីសហរដ្ឋអាមេរិក ចុះមកសិក្សាស្រាវជ្រាវ ធ្វើឡើងមាន រយៈពេលជាង ១០ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែមេសា ដល់ដើមខែឧសភា សកម្មភាពរបស់ក្រុមជំនាញ គឺចុះមកស្រាវជ្រាវ បាញ់យក ជាលីកាតូចមួយ នៃសរីរាង្គសត្វផ្សោត ដើម្បីយកទៅវិភាគលើអត្រាភេទ ស្សេនេទិច កម្រិតនៃការចម្លងរោគ អកម៉ូនបន្តពូជ អកម៉ូន បង្ហាញពី ភាពធុញថប់ និងកម្រិតជាតិខ្លាញ់ នៃសត្វ ផ្សោតមួយចំនួន។
លោក BOB TITMAN ប្រធានក្រុមជំនាញ ការបច្ចេកទេស សិក្សាពីសត្វផ្សោត លើពិភពលោក បានបញ្ជាក់ ឲ្យដឹងថា ក្នុងការចុះ មកសិក្សាពីសត្វ ផ្សោតទន្លេរមេគង្គនាពេលនេះ ដោយមានការអនុញ្ញាត្ត ពីរាជរដ្ឋាភិបាល រួមនឹងអាជ្ញាធរខេត្ត គណៈកម្មាធិការ អភិរក្សសត្វផ្សោតទឹកសាប ទន្លេ មេគង្គ ខ័ណ្ឌរដ្ឋបាលជលផល និងអង្គការ WWF ប្រចាំប្រទេសកម្ពុជា ដើម្បីសិក្សាពីរបៀបរបប នៃការប្រាស្រ័យ ទាក់ទងរបស់សត្វផ្សោតដូចគ្នា និងរបៀប នៃការរស់នៅជាមួយនឹងបរិស្ថាន និងផលប៉ះពាល់ជីវិត រស់នៅរបស់ សត្វផ្សោតនៅពេលខាងមុខនេះ ។
លោកប្រធានក្រុម ជំនាញការបច្ចេកទេស បានបញ្ជាក់ទៀតថា ក្នុងការសិក្សា ទៅលើសត្វផ្សោតនាពេលនោះ ក្រុមលោកបាន យកកាំភ្លើង ខ្យល់ បាញ់ទៅលើ សត្វផ្សោត ដើម្បីយកជាលិកាមកសិក្សា និងពិនិត្យ ហើយការបាញ់នេះមិនមានបង្កការរំខាន ប៉ះពាល់ គ្រោះថ្នាក់ ឬប៉ះពាល់អាយុជីវិត របស់សត្វផ្សោតនោះឡើយ ។
លោក នុន គឹមសាន ប្រធានអភិរក្ស សត្វផ្សោតទន្លេមេគង្គ បានប្រាប់ឲ្យដឹងថា សម្រាប់តំបន់អភិរក្ស សត្វផ្សោត ចាប់ពីក្បាល សង្កាត់កោះទ្រង់ រហូតដល់ព្រំប្រទល់ ខេត្តស្ទឹងត្រែង ជម្រកសត្វផ្សោតកំពុងរស់នៅគិតពីព្រែក កាំពី និងជ្រោយបន្ទាយមាន ៤ កន្លែង ហើយមានសត្វផ្សោតប្រមាណ ជាង ១០០ ក្បាល ត្រូវបានអភិរក្ស យ៉ាងយកចិត្ត ទុកដាក់បំផុត ពីសំណាក់រាជរដ្ឋាភិបាល រួមនឹងអាជ្ញាធរខេត្ត គណៈកម្មាធិការ អភិរក្សសត្វផ្សោត ទន្លេ មេគង្គ ខ័ណ្ឌរដ្ឋបាលជលផល រួមសហកាជាមួយអង្គការ WWF ។ ដោយដើមអម្ពិល