រដ្ឋ​មន្រ្តី​ការ​បរទេស កូរ៉េ​ខាង​ត្បូង លុប​ចោល​ទស្សន​កិច្ច​ទៅ​ជប៉ុន ជុំវិញ​រឿង​ស្តូប​ចេតីយ សង្រ្គាម​នៅ​តូក្យូ

សេអ៊ូល៖ រដ្ឋមន្រ្តីការបរទេស កូរ៉េខាងត្បូងលោក យ៉ុន ប្យ៉ុងសេ បានលុបចោលដំណើរ ទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសជប៉ុន ក្នុងសប្តាហ៍នេះតាមផ្លូវការទូត ដើម្បីតវ៉ាប្រឆំាងនឹង ទស្សនកិច្ចរបស់សមាជិក គណៈរដ្ឋមន្រ្តីជប៉ុន ទៅកាន់តំបន់វិវាទ នៃស្តូបចេតីយសង្គ្រាម។ នេះបើតាមការលើកឡើង របស់មន្រ្តីសេអ៊ូល នៅថ្ងៃចន្ទនេះ។
យោងតាមទីភ្នាក់ងារ ព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ បានឲ្យដឹងនៅថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៣ថា លោក យ៉ុន គ្រោងនឹងពិភាក្សាទ្វេភាគី ជាលើកដំបូងរបស់លោក ជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន លោក ហ្វូមីអូ គីស៊ីដា អំឡុងរយៈពេលពីរថ្ងៃ សម្រាប់ទស្សនកិច្ចនៅទីក្រុង តូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃសុក្រ ប៉ុន្តែលោកបោះបង់គម្រោងនេះ បន្ទាប់ពីរដ្ឋមន្រ្តីជប៉ុនពីររូប បានធ្វើទស្សនកិច្ចទៅកាន់ ស្តូបចេតីយសម័យសង្គ្រាម យ៉ាស៊ូគូនី កាលពីថ្ងៃអាទិត្យ។ នេះបើតាមមន្រ្តីជាន់ខ្ពស់ ក្រសួងការបរទេស កូរ៉េខាងត្បូង បានលើកឡើង។
មន្រ្តីរូបនោះ បាននិយាយក្នុងលក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះថា «លោករដ្ឋមន្រ្តី យ៉ុន មានបំណងលុបចោល ទិសដៅពិភាក្សាដ៏ធំ រវាងរដ្ឋាភិបាលថ្មីកូរ៉េ និងជប៉ុន អំឡុងផែនការណ៍ទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុននេះ»។ លោកបន្តថា «ក្នុងចំណោមប្រភេទនៃ បរិយាកាសនេះ ជំហររបស់យើងគឺថា វានឹងក្លាយជាផលវិបាកមួយ ដើម្បីពិភាក្សាទទួលបានផ្លែផ្កានេះ ហើយលោក យ៉ុន បានសម្រេចចិត្ត មិនធ្វើទស្សនកិច្ចទៅកាន់ជប៉ុន សម្រាប់ពេលវេលានេះ»។
គួរបញ្ជាក់ផងដែរថា ស្តូបចេតីយសម័យសង្គ្រាម យ៉ាស៊ូគូនី នៅទីក្រុង តូក្យូ ជាស្តូបចេតី ដែលបានបង្ហាញពីការស្លាប់ ដោយកត្តិយសរបស់ប្រជាជនជប៉ុន ក្នុងនាមឲ្យអាណាចក្រជប៉ុន ហើយក្រោយសង្គ្រាម លោកលើកទីពីររួច បណ្តាប្រទេសសម្ព័ន្ធមិត្ត បានកាត់ក្តីថា ទង្វើរបស់ជប៉ុនជាឧក្រិដ្ឋកម្មប្រភេទ អេ ផងដែរ៕
ប្រែសម្រួលដោយ៖ ដើមអម្ពិល
Next PostNewer Post Previous PostOlder Post Home

About