សាលាព្រះកម្ពី របស់អង្គការ ថាសត្រូវភ្លើង ឆេះសម្ភារៈអស់ ដោយទុស្សេ ខ្សែភ្លើង

បាត់ដំបងៈ សាលាព្រះកម្ពី របស់អង្គការថាស ត្រូវភ្លើងឆេះសម្ភារៈ អស់ដោយទុស្សេខ្សែ ភ្លើងកាលពីរាត្រី ម៉ោង១១ និង៣០នាទីយប់ថ្ងៃ២០ ខែមេសា ឆ្នាំ២០១៣ នៅចំណុចក្រុមទី៧ ភូមិតាកុកឃុំនរា ស្រុកសង្កែ ត្រូវបានរថយន្តអគ្គីភ័យ របស់ស្នងការខេត្ត ចេញអន្តរាគមន អស់ទឹក៥រថយន្ត និងខូចខាតសម្ភារៈទាំង ស្រុង។
ប្រភពពីនគរបាលប៉ុស្តិ៍ឃុំនរាបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុកម្លាំងរបស់លោកបានដើរ ល្បាតពេល យប់ក៏បានប្រទះឃើញមានផ្សែងចេញពីបន្ទប់សាលាព្រះកម្ពីបាត់ដំបងរបស់អង្គការថាស ខណៈ គ្មានមនុស្ស នៅក្នុងបរិវេណនោះភ្លាម លោកបានរាយការណ៌តាមទូរស័ព្ទទៅអធិការស្រុក និងរាយការណ៍ បន្តការិយាល័យ បង្ការនិងពន្លត់អគ្គីភ័យនៃស្នងការខេត្តឲ្យជួយអន្តរាគមន៍។
លោក គឹម ប៊ុនធឿន នាយការិយាល័យបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការខេត្តបានឲ្យដឹងថា បន្ទាប់ពី បានទទួលព័ត៌មានថាមានករណីគ្រោះអគ្គីភ័យកើតឡើងភ្លាម លោកបានដឹកនាំកម្លាំងនិង រថយន្តអគ្គីភ័យ ចេញ៣គ្រឿងប្រើកម្លាំង៩នាក់និងប្រើទឹកអស់៥រថយន្តដើម្បីអន្តរាគមន៌ទើបរលត់អស់ ។
តាមរបាយការណ៍ដកស្រង់នៅកន្លែងកើតហេតុសម្ភារៈដែលខូចខាត មាននៅក្នុងអគារ ដែលមានទំហំ ១២គុណ៣០មែត្រធ្វើពីបេតុងដំបូលប្រក់ក្បឿងគឺឆេះអស់៣បន្ទប់មាន៖ឆេះអស់ម៉ាស៊ីន អ៊ុតសក់ កាត់សក់ អស់ចំនួន២៣គ្រឿង ម៉ាស៊ីនដេរចំនួន៦គ្រឿង ឧបករណ៌តន្រ្តីសម័យ១កំប្លេរនិង សម្ភារៈមួយចំនួន ទៀត គិតជាទឹកប្រាក់ប្រមាណ១០.០០០ដុល្លា តែមិនបណ្តាលឲ្យមានមនុស្សរងរបួស នោះទេ។
ក្នុងរបាយការណ៍បានបញ្ជាក់ទៀតថា គ្រោះអគ្គីភ័យដែលបានកើតឡើងនេះគឺមកពីទុស្សេរខ្សែ ភ្លើង ហើយគ្មានមនុស្សនៅចាំកន្លែងផង៕
    
 
ដោយៈ ដើមអម្ពិល
Next PostNewer Post Previous PostOlder Post Home

About