រាជធានីភ្នំពេញ ៖ បុរសជនជាតិអាល្លឺម៉ង់ ម្នាក់អង្គុយសំកុកបង្អត់អាហារខ្លួនឯងនៅកន្លែងឃាត់ខ្លួនរបស់ សមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ ដោយបង្ហាញការតូចចិត្តតូចថ្លើមថា ច្បាប់នៅស្រុកខ្មែរគ្រាន់តែលេងប្រដាប់ភេទកុមារក៏មានទោសដែរ ។ បុរសជនជាតិអាល្លឺម៉ង់វ័យចំណាស់ម្នាក់នៅឈ្មោះGANDNER HANS អាយុ៦៩ឆ្នាំ ចូលមកកម្ពុជាជាភ្ញៀវទេសចរត្រូវសមត្ថកិច្ចនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៣ មេសា នៅចំណុចផ្លូវលេខ២០០៤ កែងនឹងផ្លូវសហព័ន្ធរុស្ស៊ី មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញពេលបម្រុងឡើងយន្តហោះទៅ កាន់ប្រទេសខ្លួនវិញ ។
លោកវរសេនីយ៍ទោកែវ ធា បានឱ្យដឹងថា តាមរបាយការណ៍របស់អង្គការសកម្មភាពដើម្បីកុមារបានបញ្ជាក់ថា កាលពីថ្ងៃទី១១ មេសា វេលាម៉ោងប្រហែល១១និង៣៦នាទី បុគ្គលិកអង្គការសកម្មភាពដើម្បីកុមារបានឃើញជនបរទេសម្នាក់ នេះអង្គុយលើបង់មាត់ទន្លេ ជាមួយក្មេងប្រុសម្នាក់អាយុប្រហែល១៣ឆ្នាំ ។ លោកកែវ ធា បន្តឱ្យដឹងថា ជនបរទេសនោះបានបឺតមាត់ក្មេងប្រុសនោះថែមទៀត និងយកដៃស្តាំលុកចូលខោលេងប្រដាប់ភេទក្មេងប្រុស ព្រមទាំងឱនមុខដាក់លើលប្រដាប់ភេទ និងបានឱ្យលុយទៅក្មេងមួយចំនួនជាថ្នូរនៃការស្រើបស្រាលនូវតណ្ហា របស់ខ្លួន ។
បន្ទាប់ពីមានរបាយការណ៍ពីអង្គការមួយនេះ សមត្ថកិច្ចរបស់លោកបានស្នើសុំទៅតំណាងអយ្យការសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីឃាត់ខ្លួនជនអាល្លឺម៉ង់វ័យចំណាស់ម្នាក់នោះមកសាកសួរ និងក្រោយពីសាកសួរទៅជនអាល្លឺម៉ង់បានសារភាពថាខ្លួនបានប្រព្រឹត្ត ដូច្នោះមែន ហើយគេបាននិយាយទៅកាន់សមត្ថកិច្ចថា គេមានទោសគ្រាន់តែលេងលឹង្គកូនក្មេង ។ ទោះជាយ៉ាងណាជនជាតិអាល្លឺម៉ង់វ័យចំណាស់រូបនេះបានជាប់ពាក់ ព័ន្ធបទល្មើសប្រព្រឹត្តអំពើអាស និងប្រឆាំងអនីតិជនអាយុក្រោម១៥ឆ្នាំ និងទិញពេស្សាចារកុមារ ដែលបទល្មើសនេះបានចែងក្នុងមាត្រា៤៣និងមាត្រា៣៤នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ ។
ដោយជាប់ពាក់ពន្ធបទល្មើសខាងលើសមត្ថកិច្ចបាន កសាងសំណុំរឿងនឹងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ប្រភពពីកោះសន្តិភាព